ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !


ជាច្រើនខែកន្លងមកនេះ មិនសូវបានសរសេរអត្ថបទអ្វីច្រើនទេ ព្រោះរវល់ច្រើន ប៉ុន្តែយ៉ាងណាក៏ដោយ ក៏មិិនភ្លេចអ្នកតាមដានអានអត្ថបទជាច្រើនដែរ ព្រោះអ្នកទាំងអស់គ្នាសុទ្ធតែចំណាយពេលចូល​មកអានដើម្បីបានជាគតិយក​ទៅប្រើឬដោះស្រាយបញ្ហាក្នុងជីវិតប្រចាំថ្ងៃ  ហើយសំណេរអត្ថបទភាគច្រើនផ្តោតលើបញ្ហាសង្គម និង សាសនា ។
អត្ថបទខ្លះអាចត្រូវចិត្ត ឬ មិនត្រូវចិត្តអ្នកអាន ប៉ុន្តែសូមតែម្យ៉ាង គឺ សម្តែងមតិចេញទៅតាមសេចក្តីយល់ឃើញផ្ទាល់ខ្លួន ឬ លើកទីសំអាងរបស់ពុទ្ធវចនៈខ្លះ អ្នកប្រាជ្ញពិភពលោកខ្លះ ស្រេចតែពុទ្ធិរបស់ខ្លួន ។


មានមិត្រភក្តិជាសហធម្មិកនិងញាតិញោមជាច្រើនបានស្នើសុំឲ្យសម្តែងមតិរឿងចលនារបស់ LDP ដែលជាគណៈបក្សនយោបាយ ប៉ុន្តែដើរតួនាទីច្រើនយ៉ាង ដូចជា វាយប្រហារវប្បធម៌ ប្រពៃណី សាសនា គណៈបក្សប្រឆាំង ឬ អ្នកណា ៗ ក៏ដោយឲ្យតែមានទស្សនៈយល់ឃើញ ឬ សកម្មភាពមិនដូចខ្លួន ហើយអេលឌីភីដែលមានលោក ខឹម វាសនាជាប្រមុខនោះ និយមអូសទាញយកយុវជនទៅចូលរួមចលនាច្រើនជាងអូសទាញបញ្ញវន្ត បណ្ឌិត ឬ អ្នកច្បាប់ទៅចូលរួម ការអូសទាញយុវជនប្រៀបដូចជាការកេណ្ឌយុវជនទៅជាចលនាជួរមុខច្បាំងតតាំងនឹងបច្ចាមិត្រ ជាហេតុនាំឲ្យកើតបញ្ហា​បែក​បាក់ខ្លាំងឡើងក្នុងសង្គមពុទ្ធចក្រនិងអាណាចក្រ ទស្សនៈដែលអេលឌីភីតាំងឡើង គឺ យន្តការ ៨ ចំណុច បើអ្នកណាមិន​យល់​ស្រប ក៏ចាត់ថា ខុស ហើយក៏មានការប្រឆាំងតតាំងផ្សេង ៗ ដោយពាក្យសម្តីអសុរោះ ឬ សកម្មភាពណាមួយដែលមិនប្រាកដ ។ ពាក្យសម្តីជេរ ប្រទេច ប្រមាថកាតទាន ក៏ផុសផុលឡើងក្នុងសង្គម សឹងក្លាយជា​សង្គមអសុរោះជាជាងសង្គមស៊ីវិល័យថ្លៃថ្នូរ ។ ផលប៉ះពារ(side-effect)មានច្រើន ប៉ុន្តែសូមលើកយកបញ្ហាដោយ​រួមសិន ដែលតែងតែនិយមជាបទតាំងរបស់អេលឌីភី
បញ្ហានៅត្រង់ថា អញជាអ្នកត្រូវ អ្នកដទៃ គឺ ខុស អ្នកត្រូវ (មានន័យថា ត្រូវតាមគន្លងរបស់អេលឌីភី ខុស គឺ ខុសចាកគន្លង​អេលឌីភី) បទតាំងនេះឯងទើបជាដើមហេតុនៃបញ្ហាដទៃ ៗទៀត  ហើយលទ្ធផលដែលទទួលបាន គឺ បែកបាក់ មានន័យថា អាចបំបែកយុវជនចេញពីក្រុមគ្រួសារ  ឬ មិត្រភក្តិ បានសម្រេច  អេលឌីភីដែលគិតថា ខ្លួនជាអ្នកត្រូវនោះឯង​ទើបក្លាយជា​ដើមចម​មួយនៃជម្លោះ  ហេតុអ្វីឬ? ព្រោះថា តម្រូវការឈ្នះ(កិលេស) គឺជាមហិច្ឆតាធំរបស់អេលឌីភី ការប្រកាន់ខ្ជាប់​គោលការណ៍ គឺជាអាវុធក្នុងដៃ និង សកម្មភាពផ្ទាល់(កម្ម) គឺជាគោលដៅដែលត្រូវដើរទៅនិងត្រួសត្រាយទៅ ហេតុនោះឯង នៅពេលជួបបញ្ហា និង ឧបសគ្គនៃចលនារបស់ខ្លួនទើបត្រូវកាប់ឆ្ការដោយឥតប្រណី ការអូសទាញអ្នកដទៃ​ឲ្យយល់ស្របនឹង​ទស្សនៈខ្លួនមិនមែនធ្វើបានងាយ ៗទេ ត្រូវប្រឈមនឹងការប្រឆាំងតតាំងជាច្រើន  កាលបើមានអ្នកដទៃប្រឆាំងតតាំងច្រើន ក៏ចាប់ផ្តើមតាំងបទចោទផ្សេង ៗ ។ ការចោទប្រកាន់អ្នកដទៃបែបនេះឯង​ទើបជាការបង្កហេតុនៃជម្លោះច្រើនជាង​ការជួយ​សង្រ្គោះ​អ្នកដទៃ​ក្នុងនាមជាបក្សនយោបាយ?
ទស្សនវិទូល្បី ៗ របស់ពិភព​លោក​មិន​ដែល​ប្រឆាំងជម្រើសផ្នែកទស្សនៈរបស់អ្នកដទៃទេ សូម្បីតែព្រះពុទ្ធជាម្ចាស់ក៏មិន​បង្គាប់​អ្នកដទៃ​ឲ្យយល់ស្របនឹងព្រះអង្គដែរ ទុកឱកាសឲ្យអ្នកដទៃសម្រេចចិត្តដោយខ្លួនឯង ទាំងមិនប្រឆាំង ឬ បង្កបញ្ហាជាមួយនឹង​អ្នកដទៃជាដាច់ខាត រហូតដល់ព្រះអង្គតាំងគោលការណ៍ជាដើមថា អ្នកដែលបៀតបៀនអ្នកដទៃមិនឈ្មោះថាជា អ្នកសន្តិភាពនិយមទេ ។
គោលការណ៍ ៨ ចំណុចរបស់អេលឌីភីជាគោលការណ៍ដែលសាងឡើងដោយមនុស្សមួយក្រុម (ផលិតផលរបស់ក្រុមហ៊ុនមួយ) ចាត់ទុកថាជាទស្សនៈមួយជ្រុងដែលមនុស្សទូទៅអាចទទួលយកឬមិនទទួលយកក៏បាន ស្រេចតែទៅលើជម្រើសរបស់គេ ម្យ៉ាងទៀត គោលការណ៍ ៨ ចំណុចនោះប្រៀបដូចជាទំនិញដែលដើរពពាយនាយលក់តាមស្រុកភូមិនានា មនុស្សទូទៅគេ​មានសិទ្ធិទិញឬមិនទិញស្រេចតែចិត្តរបស់គេ អ្នកលក់ទស្សនៈដូចអេលឌីភីគ្មានសិទ្ធិជេរគេ ឬ ប្រមាថគេឡើយ ។
យ៉ាងណាក៏ដោយ ទស្សនៈសង្គមមិនអាចអារកាត់ថា ខុស ឬ ត្រូវ ដាច់ខាតទេ ហេតុនោះឯង ទស្សនវិទូនានាទើប​ទទួល​ស្គាល់សេរីភាពនៃការទទួលយកព័ត៌មានរបស់មនុស្ស ហើយទុកឱកាសឲ្យមនុស្សម្នាក់ ៗ ធ្វើសេចក្តីសម្រេចចិត្ត​លើទស្សនៈអ្វីមួយនោះ ៗ ដោយខ្លួនឯង ។

Views: 431

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service