ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

១.គុណលក្ខណៈរបស់សាសនាមូលដ្ឋានដើម 

អ្នកប្រាជ្ញសាសនាភាគច្រើននិយមចាត់សាសនានិងជំនឿក្នុងយុគបុរេប្រវត្តិសាស្រ្តឲ្យស្ថិតនៅក្នុងក្រុមរបស់សាសនាដើម ដែលសំដៅដល់ សាសនាដែលមិនទាន់អភិវឌ្ឍគោលគំនិត នៅងល់ងប់ក្នុងសៃយសាស្រ្តនិងអាគមអាស្រ័យ សព្វថ្ងៃ សាសនា​ដើមនេះនៅសេសសល់ខ្លះក្នុងជនអម្បូរដែលឱនថយផ្នែកវប្បធម៌ ដូចជា​ សាសនានិងជំនឿរបស់ជនអម្បូរឥណ្ឌាន​អាមេរិក័ន​​​, សាសនានិងជំនឿរបស់ជនជាតិដើមក្នុងអូស្រ្តាលី និង សាសនានិងជំនឿរបស់ជនជាតិដើមអាហ្វ្រិក ជាដើម សាសនា​មូលដ្ឋាន​ដើមនេះមានលក្ខណៈគួរឲ្យសង្កេតដូចតទៅនេះ 

  1. មានជំនឿអំពីមហិទ្ធិឫទ្ធិកំបាំង(Impersonal Power)  កម្លាំងមហិទ្ធិឫទ្ធិដែលអ្នកកោះមេឡានីសៀន ហៅថា មនា ចាត់ជាជំនឿដើមដែលសាសនវិទូភាគច្រើនសន្និដ្ឋានថា ប្រហែលជាកើតឡើងនៅមុនជំនឿរឿងខ្មោច(Anima) ជំនឿ​ប្រភេទនេះចាត់ជាជំនឿងងឹតក្នុងមហិទ្ធិឫទ្ធិកំបាំង គ្មានខ្លួនប្រាណ ជាអបុគ្គល(Impersonal) ជាជំនឿរបស់មនុស្សក្នុង​យុគ​សម័យដំបូងដែលជ្រះថ្លាចំពោះមហិទ្ធិឫទ្ធិរបស់ធម្មជាតិ ហើយវិវឌ្ឍមកជាជំនឿរឿងខ្មោច អ្នកដែលមានជំនឿបែប​នេះច្រើនតែសម្តែងចេញដោយការយង់យល់ក្នុងច្បាប់ធម្មជាតិហើយធ្វើតាមជំនឿនោះដើម្បីឲ្យកើតប្រយោជន៍ដល់ខ្លួន ឬ វៀរបង់ទង្វើខ្លះដែលនាំឲ្យកើតទុក្ខទោសដល់ខ្លួន ទើបក្លាយទៅជាបម្រាម ឬ បញ្ញត្តិផ្សេង ៗ(Taboo) ដែលប្រកាន់​បដិបត្តិ​តរៀងមក រហូតដល់មើលទៅក្លាយជាទង្វើងប់ងល់គ្មានហេតុផល ព្រោះអ្នកបដិបត្តិតាមភាគច្រើនមិនត្រូវការ​ពាក្យ​ពន្យល់​ក្នុងទង្វើនោះ ៗទេ គ្រាន់តែដឹងថាមិនត្រុវធ្វើអំពើនោះព្រោះជាបម្រាមឬបញ្ញត្តិ ប្រសិនបើធ្វើទង្វើនោះនឹង​នាំឲ្យកើត​ទុក្ខ​ទោសធ្ងន់ធ្ងរដល់ខ្លួន  ជួនកាលអាចមានទុក្ខទោសដល់ជីវិតក៏បាន កម្លាំងមហិទ្ធិឫទ្ធិនេះទីទៃពីខ្មោច ព្រោះខ្មោច​អាច​ឲ្យ​គុណឬទោសដល់យើងបានស៊ីសងទៅលើការសែនព្រេនឬការផ្គាប់ផ្គុនដោយប្រការណាមួយ ប៉ុន្តែមនុស្សអាចចៀសវាង មហិទ្ធិឫទ្ធិរបស់មនាបានប្រសិនបើយើងធ្វើបានត្រឹមត្រូវតាមច្បាប់ឬបម្រាម  មហិទ្ធិឫទ្ធិនេះអាចមានឈ្មោះហៅជាច្រើន​ផ្សេងទៀត អាស្រ័យទៅលើតំបន់នីមួយ ៗ ក្នុងអាមេរិកមានឈ្មោះហៅជាច្រើន ព្រោះក្នុងអាមេរិកមានជនអម្បូរឥណ្ឌា​ន​ក្រហមជាច្រើនក្រុម ក្រុមនីមួយ ៗហៅមហិទ្ធិឫទ្ធិរបស់ធម្មជាតិផ្សេង ៗគ្នា​ដូចជា អម្បូរអាល់គន់គ្វីន(Algonquins) ហៅថា មនិទោ(Manitou)   អម្បូរឥរូក្វយ(Iroquois) ហៅថា ឱរេណ្តា(Orenda) អម្បូរស្យៀក(Sioux) ហៅថា វាកណ្តា (wakanda) ។ 
  2. មានជំនឿអំពីវិញ្ញាណឬខ្មោច(Animism) មនុស្សក្នុងយុគសម័យដើមច្រើនតែមានជំនឿថា លោកដែលយើងអាស្រ័​យ​នៅនេះមានកម្លាំងវិញ្ញាណដែលអាចទាក់ទងជាមួយនឹងមនុស្សបាន វិញ្ញាណទាំងនេះសណ្ឋិតនៅសព្វកន្លែង ដូចជា សត្វ រុក្ខជាតិ ដុំថ្ម ដុំដី ព្រែក ស្ទឹង ភ្នំ ជំនោរខ្យល់ ដួងអាទិត្យ ដួងចន្ទ និងអាចឲ្យគុណឬទោសដល់អ្នកដែលធ្វើខុសបាន វិញ្ញាណនេះមានលក្ខណៈជាតួខ្លួន សាសនវិទូហៅថា អនិមា (Anima) ដែលមានប្រភពមកពីភាសាឡាតាំងថា ដង្ហើមនៃជីវិត ។ ជំនឿអនិមាឬជំនឿខ្មោចធ្វើឲ្យមនុស្សសម័យនោះនិយមចូលចិត្តសែនព្រេន ឬធ្វើពិធីកម្មផ្សេង ៗ ដើម្បី​ផ្គាប់​ចិត្តអនិមាឬផ្គាប់ចិត្តខ្មោច ធ្វើឲ្យអ្នកសែនព្រែនបានទទួលអ្វីដែលខ្លួនប៉ងប្រាថ្នា ជំនឿបែបនេះរួមមាន ខ្មោច ព្រាយ បិសាច ប្រែត អាប ធ្មប់ ជំនាងផ្ទះ ជំនាងឈើ ជំនាងដី ខ្មោចបុព្វបុរស ម្ចាស់ទឹកម្ចាស់ដី អារក្ស អារក្សទឹក អារក្សព្រៃ អ្នកតា អ្នកដូន យាយទែព ទេពតា ម្ចាស់ព្រៃ ម្ចាស់ភ្នំ បង់បត់  ភូត ទេព្ររក្ស  ម្រេញគង្វាល ។ល។ សារពើវត្ថុ​ត្រូវបានវិញ្ញាណមានមហិទ្ធិឫទ្ធិបណ្តាលឲ្យកើតឡើង មនុស្សសម័យដើម នៅពេលចូលព្រៃប្រមាញ់សត្វ ច្រើនតែ​ធ្វើ​ពិធីបួងសួងសែនព្រេនដើម្បីសុំអនុញ្ញាតប្រមាញ់សត្វ ព្រមទាងសូមពរជ័យដើម្បីប្រមាញ់សត្វឲ្យបានច្រើន ឬបើកាប់​ដើមឈើត្រូវធ្វើពិធីកម្មសុំអនុញ្ញាតកាប់ដើមឈើតាមដែលត្រុវការ ព្រមទាំងសន្យាថានឹងប្រើប្រយោជន៍ពីដើមឈើនេះ ឲ្យបានច្រើនជាទីបំផុត សូម្បីតែដុំថ្មី ដុំដី ភ្នំនិងព្រែក ក៏មនុស្សសម័យដើមគោរពកោតក្រែងដែរ សង្កេតឃើញបានថា ពួកអ្នកដែលជឿកាន់ខ្មោចឬវិញ្ញាណផ្សេង ៗច្រើនតែជាអ្នកដែលព្យាយាមយល់ដឹងអំពីជីវិត និងមានការគោរព​បូជា​ក្នុងធម្មជាតិយ៉ាងក្រៃលែង  សូម្បីតែសាសនាដែលមានវិវឌ្ឍនាការខ្ពស់ជាងសាសនាមូលដ្ឋានដើម ក៏នៅគោរពបូជា​ធម្មជាតិដែរ ដូចជា សាសនិកហិណ្ឌូបូជាស្ទឹងគង្គាថាជាស្ទឹងសក្តិសិទ្ធិ ទើបកើតទំនៀមត្រូវបោះសាកសពចោលទៅ ឬក៏​ងូតទឹកលាងបាបក្នុងស្ទឹងគង្គានេះ សាសនិកឥស្លាមគោរពបូជាដុំថ្មពណ៌ខ្មៅ ដែលហៅថា  ថ្មកាបៈ តាំងចិត្ត​ធ្វើ​ដំណើរផ្លូវឆ្ងាយឆ្លងស្ទឹងឆ្លងសមុទ្រទៅធ្វើបុញ្ញយាត្រា ដើម្បីបានចុម្ពិតដុំថ្មពណ៌ខ្មៅសក្តិសិទ្ធិនេះ សាសនិកគ្រិស្តនាំ​យក​ដើមឈើទៅតាក់តែងនៅផ្ទះក្នុងថ្ងៃគ្រិស្តម៉ាស់ថ្វីបើដើមឈើមិនពាក់ព័ន្ធអ្វីនឹងការកើតរបស់ព្រះយេស៊ូឡើយ ពុទ្ធសាសនិកជនក៏នៅគោរពរាប់អានធម្មជាតិដែរ ដូចជា នៅក្នុងព្រះវិន័យបានមានបម្រាមហាមភិក្ខុសង្ឃកាប់​ដើមឈើគ្រប់ប្រភេទ ជាពិសេស ដើមឈើធំ ៗ បើភិក្ខុណាកាប់ នឹងត្រូវអាបត្តិបាចិត្តិយៈជាដើម   ឃើញថា សាស្តា របស់សាសនាភាគច្រើននៅឲ្យសារៈសំខាន់ដល់ធម្មជាតិ ប៉ុន្តែកាលបើពេលវេលាកន្លងហួសទៅ ការគោរពបូជា​ធម្មជាតិក្នុងបរិបទនៃការមើលឃើញសារៈសំខាន់និងគុណតម្លៃក៏ប្រែប្រួលទៅដោយសាសនិកជំនាន់ក្រោយ ធ្វើឲ្យ​មើលឃើញថាជាអប្រិយជំនឿ ប៉ុន្តែសាសនាខ្លះក៏នៅលាយឡំជាមួយនឹងជំនឿរឿងខ្មោចឬវិញ្ញាណដែរ ធ្វើឲ្យ​សាសនា​ទាំងនេះមានលក្ខណៈខាងគោលគំនិតនៅមានសាសនាមូលដ្ឋានដើមលាយឡំផ្សែផ្សំ ។

 

 

Views: 69

ឆ្លាក: សាសនសាស្រ្ត

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service