ព្រះពុទ្ធសាសនាក្នុងយុគសម័យអង់គ្លេសគ្រប់គ្រង ព.ស. ២២០០ ដល់ ព.ស. ២៤៩០
កាលពីប្រមាណជាព.ស. ២១៧៦ ក្នុងរជ្ជកាលនៃព្រះបាទឪរង្គសិព ពាណិជ្ជករឱរ៉ុបចាប់ផ្តើមហូរចូលមកទាក់ទងធ្វើជំនួញជាមួយ នឹងឥណ្ឌា គឺ ជនជាតិឱរ៉ុបមានជនជាតិព័រទុហ្គាល់ ហូឡង់ បារាំង និង អង់គ្លេស ជាដើម ដំណើរមកដល់នៃជនជាតិឱរ៉ុបនេះ ប្រការដំបូងគឺដើម្បីធ្វើជំនួញ គ្មានគំនិតរឹបយកជាប្រទេសរាជទេ និង ដើម្បីរក្សាការពារជំនួញរបស់ខ្លួនមិនឲ្យរងការវាយប្រហារពីសម្នាក់ជនជាតិឱរ៉ុបនិងជនជាតិម្ចាស់ស្រុក ក្រុមហ៊ុនជាច្រើនបានកសាងកងកម្លាំងឡើងដើម្បីការពារជំនួញរបស់ខ្លួនដោយប្រើទាហានឥណ្ឌាហ្នឹងឯង ចំណេរកាលតមក អង់គ្លេសក៏ចូលកាន់កាប់ឥណ្ឌាម្តងមួយរដ្ឋ ៗ រហូតដល់ចូលគ្រប់គ្រងឥណ្ឌាស្ទើរតែទូទាំងផ្ទៃប្រទេស ក្នុងកំលុងពេលនោះ អង់គ្លេសបាននាំយកសាសនារបស់ខ្លួន គឺ គ្រិស្តសាសនាចូលមកផ្សព្វផ្សាយក្នុងឥណ្ឌាផងដែរ អង់គ្លេសក៏ដឹកនាំជនជាតិឥណ្ឌាឲ្យងាកទៅកាន់គ្រិស្តសាសនា នៅសម័យនោះ សាសនាឥស្លាមចុះទន់ខ្សោយ សាសនាហិណ្ឌូចាប់ចម្រើនឡើង សាសនាជេនក៏មានយ៉ាងរបោះរបោយដែលភាគច្រើនមានសាសនិកនៅក្នុងក្រុងបុម្បៃ(Bombay) ប៉ុន្តែសាសនិកជេនភាគច្រើនជាជនមហាសាលធូរធារ វត្តរបស់សាសនាជេនគ្រប់កន្លែងសុទ្ធតែស្អាតបាតនិងស្អាតស្អាង មិនដូចវត្តហិណ្ឌូដែលភាគច្រើនគគ្រិចគគ្រាំង ចំណែកខាងព្រះពុទ្ធសាសនាវិញត្រូវបានជនជាតិឥណ្ឌាបំភ្លេចចោលឈឹង គឺ រលុបរលាយចេញពីស្មារតីចងចាំទាំងស្រុង ។
១. ដំណើរមកដល់នៃប្រទេសបារាំង(France Arrival)
បារាំងចាត់ជាជនជាតិឱរ៉ុបចុងក្រោយដែលចូលមកធ្វើពាណិជ្ជកម្មជាមួយនឹងឥណ្ឌា ទោះបីមានកិត្តិសព្ទល្បីល្បាញអំពីមហាសាលាភាពនៃភូមិភាគខាងកើតយ៉ាងណាក៏ដោយ មុនពេលនោះ មានពាណិជ្ជករជនជាតិព័រទុហ្គាល់ ឈ្មោះថា វាស្កូ ដាគាម(Vasco De Gama) បានធ្វើនាវាចរមកដល់ឥណ្ឌាជាលើកដំបូង តមក ទើបមានជនជាតិជាច្រើនទៀតធ្វើដំណើរចូលមកធ្វើពាណិជ្ជកម្មជាមួយនឹងឥណ្ឌា ដូចជា ព័រទុហ្គាល់ ឯស្បាញ ហូឡង់ ឌិន្នម៉ាកជាដើម ប៉ុន្តែជនជាតិដែលមានគំនិតឈ្លានពានយកឥណ្ឌាជាប្រទេសរាជរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ គឺ បារាំង និង អង់គ្លេស ។
ក្នុងព.ស. ២២០៧ បារាំងបានស្ថាបនាក្រុមហ៊ុនទូរបូព៌ាឡើងដើម្បីធ្វើជំនួញជាមួយនឹងជនជាតិបូព៌ា ក្រុមហ៊ុននេះបានទទួលការជ្រោមជ្រែងយ៉ាងពេញទំហឹងពីសម្នាក់រដ្ឋាភិបាលព្រោះនាំមហាសាលភាពមកកាន់ប្រទេសជាតិរបស់ខ្លួន បារាំងបានដំឡើងស្ថានីយ៍ដំបូងមួយនៅឯក្រុងសុរដ្ឋភាគខាងលិចរបស់ឥណ្ឌា ក្នុងព.ស. ២២១២ ទើបកសាងបន្ថែមទៀតនៅឯក្រុងកំពង់ផែនាគបដ្តិន័មភាគខាងត្បូង ដោយបានទទួលលិខិតអនុញ្ញាតពីសុលតានហ្គោលគុណ្តា តមក បារាំងត្រូវតស៊ូជាមួយនឹងហូឡង់ ដើម្បីដណ្តើមក្រុងសេនទំក្បែរមទ្ររាស្រ្ត(Madras) នៅចុងក្រោយ បារាំងត្រូវចុះហត្ថលេខាបោះបង់ក្រុងនោះចោល ប៉ុន្តែយ៉ាងណាក៏ដោយ បារាំងនៅអាចកាន់កាប់ក្រុងមាត់សមុទ្រខ្លះបាន និងដំឡើងស្ថានីយ៍ដើម្បីដឹកជញ្ជូនទំនិញឯក្រុងចន្ទ្រនគរក្នុងព.ស. ២២៣៣ ។
ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ