៦.រាជវង្សសេយ្យាត(Sayyad Dynasty) ព.ស. ១៩៤១(មង្គោល)
៧.រាជវង្សលោធី(Lodhis Dynasty) ព.ស. ១៩៩៤ (អាហ្គាន)
៨.សាសនាសិខ(Sikhism)
ក្នុងព.ស. ២០១២ បានមានសាសនាមួយចាប់កំណើតឡើងក្នុងឥណ្ឌា ដែលបច្ចុប្បន្នហៅថា សាសនាសិខ ពាក្យថា សិខ មកពីពាក្យបាលីថា សិក្ខា ឬថា សិក្សាក្នុងភាសាសំស្រ្កឹត សំដៅដល់ សិក្សាតាមពាក្យប្រៀនប្រដៅរបស់សាស្តា សាសនាសិខនេះស្ថាបនាឡើងដោយលោកគុរុនាន័ក(Guru Nanak) ដែលជាសាស្តាដំបូងក្នុងចំណោម ១០ អង្គ សាស្តាអង្គចុងក្រោយ ឈ្មោះថា គុរុគោវិន្ទសិង្ហ (Guru Govinda Singh) លោកគុរុនាន័កកើតក្នុងភូមិតល្លវតី បច្ចុប្បន្នស្ថិតក្នុងតំបន់បាគីស្ថាន បិតា ឈ្មោះថា មេហតា កល្យាដាស មាតាឈ្មោះថា តរិបាត ក្នុងយុគសម័យដែលលោកគុរុនាន័កកើត ឥណ្ឌាបានត្រូវគ្រប់គ្រងដោយមុស្លិមយ៉ាងតឹងតែង ការតស៊ូរវាងឥស្លាមឈ្លានពាននិងហិណ្ឌូម្ចាស់ស្រុកដើមប្រព្រឹត្តទៅយ៉ាងធំទូលាយ លោកគុរុនាន័កជាសិក្ខាកាមដែលត្រូវការផ្សះផ្សាជាតិរវាងមុស្លិមនិងហិណ្ឌូដោយការប្រកាសសាសនាថ្មីឡើង ហើយបានទទួលសេចក្តីគោរពរាប់អានពីមុស្លិមនិងហិណ្ឌូជាច្រើន ជាពិសេស ក្នុងរដ្ឋបញ្ចាបភាគខាងជើងនៃឥណ្ឌា ពាក្យប្រៀនប្រដៅរបស់គុរុនាន័កមានក្នុងគម្ពីរឈ្មោះថា គុរុគ្រន្ថសាហិព សាស្តាឯក គឺ វាហគុរូ ។
សាសនាសិខជាសាសនាត្រូវការរួបរួមសាសនាឥស្លាមនិងហិណ្ឌូចូលជាមួយគ្នា ប៉ុន្តែមិនបានសម្រេច ទើបក្លាយទៅជាសាសនាថ្មីមួយដែលបច្ចុប្បន្នមានមូលដ្ឋានតាំងនៅឯសុវណ្ណវិហារក្នុងក្រុងអម្រឹតស្រៈនៃរដ្ឋបញ្ចាប សាសនាសិខចាត់ជាសាសនាមួយដែលមានប្រវត្តិមិនបៀតបៀនព្រះពុទ្ធសាសនារហូតដល់បច្ចុប្បន្ន ប្រការនេះអាចសន្និដ្ឋានបានថា នៅពេលដែលសាស្តាគុរុនាន័កកើតនោះ ព្រះពុទ្ធសាសនាបានវិនាសស្ទើរតែអស់ទៅហើយ ។
ក្នុងព.ស. ២០៤១ អ្នកនាវាចរជនជាតិព័រទុហ្គាល់(Portugal) ឈ្មោះថា វាស្កូដា គាម(Vascoda Gama) បានធ្វើដំណើរចូលដល់ច្រាំងសមុទ្រឥណ្ឌាជាលើកដំបូង ចាត់ជាជនឱរ៉ុបដំបូងដែលចូលទៅធ្វើជំនួញជាមួយនឹងឥណ្ឌាតាមផ្លូវការ គេស្នាក់នៅក្នុងឥណ្ឌាអស់រយៈពេល ៦ ខែទើបធ្វើដំណើរត្រឡប់ទៅវិញព្រមទាំងទំនិញជាច្រើនដែលនាំត្រឡប់ទៅ ការរុករកឃើញឥណ្ឌានិងការរកឃើញផ្លូវជំនួញថ្មីបានទាក់ទាញជនឱរ៉ុបជាច្រើនឲ្យធ្វើដំណើរចូលទៅកាន់ឥណ្ឌាដោយលំដាប់ ។
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ