ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

មិត្រគឺសត្រូវ សត្រូវគឺមិត្រ

មើលទៅហាក់ដូចជាហួសសម័យកាលទៅហើយដែលបុគ្គលឬរដ្ឋមួយទៅកំណត់យ៉ាងដាច់ខាតថា នរណា គឺ មិត្រ នរណា គឺ សត្រូវ  ព្រោះថា សង្គមបច្ចុប្បន្នមានលក្ខខណ្ឌនិងបរិបទស្មុគស្មាញរហូតដល់មិនអាចប្រញែកសារត្ថភាពនៃរឿងនោះបានយ៉ាងងាប់ក្រឡា ប៉ុន្តែបានត្រឹមតែជ្រុងណាមួយ បុគ្គលឬរដ្ឋមួយអាចជាមិត្រឬជាសត្រូវក៏បាន អាស្រ័យថា យើងកំពុងមានទំនាក់ទំនងជាមួយគេក្នុងរឿងមួយណា  ។

ភាពជាមិត្រអាចធ្វើឲ្យយើងបានអ្វីមួយពីគេ ប៉ុន្តែមិនមានន័យថា យើងបានគ្រប់យ៉ាងពីគេទេ ហើយគេក៏មិនបាត់បង់គ្រប់យ៉ាងដែរ យ៉ាងណាមិញ គេជាសត្រូវជាមួយយើងក្នុងរឿងណាមួយ មិនមានន័យថា យើងបាត់បង់គ្រប់យ៉ាងនោះទេ ប៉ុន្តែយើងអាចបាត់បង់អ្វីមួយដើម្បីបានអ្វីដទៃមកជំនួសវិញ ។ ដរាបណាយើងនៅអាចរក្សាតុល្យភាពរវាងភាពជាមិត្រនិងភាពជាសត្រូវ ឬ ការទទួលផលប្រយោជន៍និងការបាត់បង់ផលប្រយោជន៍ក្នុងកម្រិត​សមរម្យបាន ដរាបនោះ ទំនាក់ទំនងរវាងគ្នានៅតែប្រព្រឹត្តទៅបានយ៉ាងរលូន ។

មានហេតុផល ២ យ៉ាងដែលធ្វើឲ្យតុល្យភាពនោះត្រូវភាគីណាមួយឬភាគីទាំងសងខាងបំផ្លាញចោល គឺ

  1. ចង់បានផលប្រយោជន៍គ្រប់យ៉ាងពីភាគីមួយទៀតដោយឥតលក្ខខណ្ឌ ។
  2. ត្រូវបាត់បង់ផលប្រយោជន៍គ្រប់យ៉ាងដល់ភាគីមួយទៀតដោយឥតលក្ខខណ្ឌ ។

ហេតុការណ៍នេះអាចកើតឡើងបានលុះត្រាតែជាលទ្ធផលនៃជ័យជម្នះឬបរាជ័យក្នុងសង្រ្គាមទាំងស្រុងប៉ុណ្ណោះ ដែលភាគីបានជ័យជម្នះតែងបាន​ទទួល​ផល​ប្រយោជន៍គ្រប់យ៉ាងពីភាគីមួយទៀតដោយឥតលក្ខខណ្ឌ ចំណែកភាគីបរាជ័យទាំងស្រុងត្រូវបាត់បង់ផលប្រយោជន៍គ្រប់យ៉ាងដោយ​ឥតលក្ខខណ្ឌ ដែលហេតុការណ៍នេះអាចកើតឡើងបានល្គឹកណាតែភាគីទាំងសងខាងប្រកាន់ស្ថានភាពជាសត្រូវជាមួយគ្នាទាំងស្រុង ។

កុំជឿត្រឹមអ្វីដែលភ្នែកឃើញ

នៅកណ្តាលសមរភូមិឬទីលានប្រណាំងប្រជែងក្នុងរឿងណាមួយ គ្រប់ភាគីដែលស្ថិតនៅក្នុងរង្វង់មជ្ឈដ្ឋាននោះសុទ្ធតែចូលទៅក្នុងអន្ទាក់កលល្បិច​ណាមួយជានិច្ច សូម្បីតែភាគីទន់ខ្សោយបំផុតក៏ដោយ  មានន័យថា ចូរកុំអាលជឿត្រឹមអ្វីដែលបានឃើញ ប៉ុន្តែចូរឈ្វេងយល់ថា អ្វីដែលឃើញនោះ គ្រាន់តែជារូបភាពប្រឆោតឬគ្រាន់តែជាផ្នែកមួយនៃអ្វី ៗជាច្រើនទៀតដែលលាក់បាំងនៅខាងក្រោយឆាក ព្រោះថាសង្គមមនុស្សមិនសូវធ្វើ​សកម្មភាពយ៉ាងស្មោះត្រង់ទេ ប៉ុន្តែច្រើនតែធ្វើសកម្មភាពទៅតាមកលល្បិចនិងគោលបំណងជានិច្ច ។

មានតែមនុស្សល្ងង់ខ្លៅនិងរដ្ឋល្ងង់ខ្លៅប៉ុណ្ណោះដែលគិតយ៉ាងប្រថុយប្រថានថា សង្គមសាកលធ្វើសកម្មភាពយ៉ាងត្រង់ទៅត្រង់មក ហើយយកផ្នែក​មួយដែល​បង្ហាញមកជាសេចក្តីសរុបនៃសកម្មភាពទាំងមូលរបស់ខ្លួន ព្រោះមនុស្សដែលឈ្លាសវៃនិងរដ្ឋដែលឈ្លាសវៃតែងដឹងថា សារត្ថភាពពិត​នៃសកម្មភាពផ្សេង ៗក្នុងសង្គមច្រើនតែលាក់បាំងនៅខាងក្រោយកលល្បិចឬផែនការណាមួយ ការសំឡឹងមើលឬចូលទៅពាក់ព័ន្ធនឹងសកម្មភាព​ទាំងនោះទើបត្រូវប្រព្រឹត្តទៅយ៉ាងមានកលល្បិចនិងផែនការយ៉ាងប្រុងប្រយ័ត្នដែរ ។

ទោះបីការតស៊ូរបស់សង្គមមានភាពស្មុគស្មាញសាញប្រដាញយ៉ាងណាក៏ដោយ ក៏ប៉ុន្តែដរាបណាយើងដឹងថា សត្រូវរបស់យើងជានរណា? មានគោលបំណងពិតយ៉ាងណា? មានកលល្បិចអនុវត្តបែបណា? មានការជ្រៀតចូលមកក្នុងរូបភាពណា? និងមានអាវុធជាអ្វី?  ដរាបនោះ យើងអាចរក្សាការពារផលប្រយោជន៍របស់ខ្លួនឯងបាន ម៉្យាងទៀត បើយើងមានកលល្បិចឬផែនការដើម្បីក្លាយជាភាគីវាយលុកយ៉ាងឈ្លាសវៃម្តង  ឱកាសនឹងក្លាយជាអ្នកបានទទួលជ័យជម្នះ នឹងកើតឡើងបាន ។

Views: 176

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service