គិជ្ឈកូដ :
នៅទីកន្លែងនេះជាកុដិរបស់ព្រះពុទ្ធជាម្ចាស់លើកំពូលភ្នំ ហៅថា មូលគន្ធកុដិ ពាក្យថា គិជ្ឈកូដ ប្រែថា ភ្នំមានកំពូលដូចក្បាលត្មាត មានសត្វស្លាបជាច្រើនប្រភេទ ពស់ធំ ខ្លាដំបង ខ្លាឃ្មុំ ក្របីសម្បុរខ្មៅនិងត្នោតជាច្រើនអាស្រ័យនៅ ថ្មើរជើងដែលដើរមកម្នាក់ឯងតែងជួបគ្រោះថ្នាក់យ៉ាងក្រៃលែង ត្រូវធ្វើដំណើរមកជាក្រុមព្រមទាំងអាវុធ ដាវ លំពែង ធ្នូ និងគ្រឿងឲ្យសញ្ញាណដូចជា ត្រែ ឆាប ជាដើម លើកំពូលភ្នំ មិនមានដើមឈើធំទេ ប៉ុន្តែមានស្ថូបខ្នាតធំដែលព្រះបាទធម្មាសោកកសាងទុក ដើម្បីអះអាងថា ព្រះពុទ្ធជាម្ចាស់ធ្លាប់សម្តែងព្រះធម្មទេសនានៅទីកន្លែងនេះ ទោះបីមានសត្វច្រើនប្រភេទក៏ដោយ ប៉ុន្តែក៏មានឥសីជាច្រើនអាស្រ័យនៅយ៉ាងស្ងប់លើកំពូលភ្នំ ។
រាជគ្រឹះ :
នៅទីកន្លែងនេះមានផ្ទះប្រហែលជា ៦០០ ទៅ ៨០០ ខ្នង មានស្ថូបខ្នាតធំដែលព្រះបាទធម្មាសោកទ្រង់កសាងទុក ឯទិសខាងជើង មានអូរទឹកក្តៅហូរចេញមកពីភ្នំ ហៅថា តបោធារាម ក្រៅពីនោះនៅមានព្រៃឫស្សីជាច្រើន ខ្ញុំបានសិក្សាជាមួយនឹងព្រះមហាថេរៈល្បីល្បាញក្នុងក្រុងរាជគ្រឹះ គឺ ព្រះមហាបណ្ឌិតយសោមិត្រ(Mahapandit Yasomitr) ក្នុងមុខវិជ្ជាជាច្រើន (ព្រះធម្មសាមីមិនបាននិយាយដល់ស្ថានការណ៍ព្រះពុទ្ធសាសនាក្នុងក្រុងរាជគ្រឹះនេះទេ ប៉ុន្តែនិយាយដល់មហាថេរៈព្រះនាមថា ព្រះមហាបណ្ឌិតយសោមិត្រប៉ុណ្ណោះ ) ។
នាឡន្ទា :
នៅទីកន្លែងនេះមានព្រះសង្ឃគង់ចាំវស្សាប្រមាណជា ១០០០ រូប ខ្ញុំបានសិក្សាជាមួយនឹងព្រះមហាថេរៈជាវិទ្យាធិការព្រះជន្ម ៩០ ឆ្នាំ គឺ ព្រះមហាបណ្ឌិតរាហុលសិរីភទ្រ(Mahapandit RahulsriBhadr) ក្នុងមុខវិជ្ជាជាច្រើន ដូចជា វេយ្យាករណ៍ និងគុរុបញ្ចសិកា ជាដើម មួយអន្លើដោយសមណៈសិស្សរបស់លោក ៧០ រូប លោកមានសិស្សជំនិតមើលថែទំនុកបម្រុងជាព្រាហ្មណ៍ឈ្មោះថា ជយទេព(Jayadeva) លុះចូលដល់វស្សាទី ២ លោកគ្រូវិទ្យាធិការប្រាប់ខ្ញុំព្រះធម្មសាមីឲ្យវិលត្រឡប់ទៅទីបេតិ៍វិញ ព្រោះមគធរដ្ឋ មានជម្ងឺរាតត្បាតនិងមានកងទ័ពទួរគីចូលវាយប្រហារតំបន់ជាច្រើនក្នុងមគធរដ្ឋ ព្រះមហាថេរៈស្តីបន្ទោសសិស្សគណទីបេតិ៍ថា
"ពួកលោកជាព្រះសង្ឃទីបេតិ៍ ចូរប្រញាប់វិលត្រឡប់ទៅស្រុកកំណើតវិញចុះ អ្នកស្រុកអ្នកភូមិនិងសិស្សគណរបស់ឆាន់បានរត់ភៀសខ្លួនទៅអស់ហើយ កុំគិតបែបចំកួតលីលាចង់នៅជាមួយនឹងឆាន់ឲ្យសោះ បើពួកលោកនៅទីនេះ ពួកលោកនឹងត្រូវគេសម្លាប់ចោលព្រមជាមួយនឹងឆាន់ដែរ" ប៉ុន្តែខ្ញុំនៅតែក្រាញននៀលមិនព្រមត្រឡប់ទៅវិញទាំងពោលថា
"ខ្ញុំកូរណាមិនត្រឡប់ទៅវិញទេ លោកគ្រូ ! បើលោកគ្រូមិនទៅជាមួយ " ខ្ញុំអារាធនាព្រះមហាថេរៈឲ្យនិមន្តទៅប្រទេសទីបេតិ៍ដែរ ប៉ុន្តែព្រះមហាថេរៈឆ្លើយថា "ឆាន់ចាស់ណាស់ហើយ ទាំងទីបេតិ៍ក៏នៅឆ្ងាយទៀត ពួកយើងមុខជានឹងមិនបានជួបគ្នាទៀតទេក្នុងជីវិតនេះ ប៉ុន្តែចាំទៅជួបគ្នានៅសុគតិភពចុះ" ព្រះមហាថេរៈមិនបានធ្វើដំណើរទៅជាមួយនឹងខ្ញុំព្រះធម្មសាមីទេ តមក ទាហានមុស្លិម ៣០០ នាក់បានមានវត្តមានដល់នាឡន្ទា ខ្ញុំព្រះធម្មសាមីទើបសម្រេចចិត្តព្រនរព្រះមហាថេរៈព្រមទាំងស្ករ អង្ករ និងសៀវភៅខ្លះទៅលាក់ខ្លួនក្នុងវត្តជញាណនាថ(Jananath ជននាថ) ដែលតាំងនៅមិនឆ្ងាយពីនាឡន្ទា កាលបើទាហានមុស្លិមរកមិនឃើញ ក៏វិលត្រឡប់ទៅវិញ ព្រមទាំងជញ្ជូនយកថ្មខ្លះពីនាឡន្ទាទៅកសាងវិហារឥស្លាមក្នុងឱទន្តបុរីផង ។
ដំណើរវិលត្រឡប់ទៅទីបេតិ៍(Return to Tibet)
បន្ទាប់ពីសិក្សាភាសាសំស្រ្កឹតនិងព្រះពុទ្ធសាសនាជាមួយនឹងព្រះវិទ្យាធិការសិរីភទ្រដល់ ៣ ឆ្នាំហើយ ទើបធ្វើដំណើរវិលត្រឡប់ទៅទីបេតិ៍វិញតាមដំបូន្មានរបស់ព្រះមហាថេរៈ នៅពេលមកដល់តិរហុត ក៏ធ្លាក់ខ្លួនឈឺធ្ងន់ ឈឺពឺតពេញទាំងរាងកាយអស់រយៈពេល ២ ខែ ម្ចាស់ផ្ទះមិនអនុញ្ញាតឲ្យសិងសម្រាកទៀតទេ បណ្តេញឲ្យទៅសិងក្នុងប៉ាឆា តមក បានទទួលសេចក្តីអនុគ្រោះពីតន្រ្តិកម្នាក់ទើបធូរស្បើយហើយអាចវិលត្រឡប់ទៅទីបេតិ៍បាន លុះមកដល់ទីបេតិ៍ហើយបានជួបនឹងបព្វជិតជាអ្នកប្រាជ្ញជនជាតិឥណ្ឌាដែលស្នាក់នៅក្នុងទីបេតិ៍ ព្រះថេរៈឥណ្ឌារូបនោះមានថេរដីកាថា "លោកបានទៅសិក្សាឯឥណ្ឌាអស់ពេលជាយូររហូតដល់ស្ទាត់ជំនាញវៀងវៃ ឯខ្ញុំកូរណាវិញប្រៀបដូចជាគោក្របីក្នុងទីបេតិ៍"
ព្រះធម្មសាមីបានស្នាក់នៅក្នុងមគធរដ្ឋមិនយូរប៉ុន្មាន ក៏ត្រឡប់មកទីបេតិ៍វិញ ព្រោះមគធរដ្ឋគ្មានសុវត្ថិភាពសម្រាប់ពុទ្ធបរិស័ទ ទោះបីជាជនជាតិណាក៏ដោយ ព្រោះកងទ័ពទួរគីបានចូលកាន់កាប់ឥណ្ឌាយ៉ាងស្ថាពរ និងស្ថាបនារាជវង្សទាសក្នុងក្រុងដេលីដើម្បីគ្រប់គ្រងឥណ្ឌា បន្ទាប់ពីវិលត្រឡប់ទៅទីបេតិ៍វិញក្នុងព.ស. ១៧៩៩ ព្រះធម្មសាមីបានទទួលអារាធនាពីព្រះរាជកុមារកុបលៃខានដើម្បីទៅទស្សនាមង្គោលនិងចិន ដំបូងឡើយ លោកបដិសេធ ប៉ុន្តែក្រោយមកក៏ទទួលអារាធនាវិញ លោកអាពាធធ្ងន់ឯមង្គោលទើបសុំអនុញ្ញាតត្រឡប់ទៅទីបេតិ៍វិញ លោកបានទទួលមរណភាពក្នុងព.ស. ១៨០៧ នៅខណៈព្រះជន្មបាន ៦៨ ឆ្នាំ ។
ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ