ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

បច្ចេកវិទ្យានិងជំនឿ

បើសំឡឹងមើលដោយក្រសែភ្នែកធម្មតា បច្ចេកវិទ្យាដែលមនុស្សស្ថាបនាឡើងមកនោះបានក្លាយជាអំណាចឬឥទ្ធិពលរបស់សង្គមសម័យថ្មី ព្រោះ​បច្ចេកវិទ្យាបង្កលក្ខណៈងាយស្រួលនិងឆាប់រហ័សផង បង្កើតប្រសិទ្ធិភាពនិងសមិទ្ធផលការងារខ្ពស់ផង  ចំណែកខាងជំនឿគ្រាន់តែជាសភាវគតិចាស់​គំរិលបំផុតរបស់មនុស្ស  ប៉ុន្តែទោះបីបើបច្ចេកវិទ្យាជឿនលឿនប៉ុនណា វាក៏ក្លាយមកជាឈ្នាន់ឬជាអាយ៉ងរបស់ជំនឿមនុស្សតាំងពីនវត្តកម្មថ្មី ៗ​ដែល​ទើបតែសាងឡើងមកម្លេះ ។

ទោះបីឥទ្ធិពលរបស់បច្ចេកវិទ្យាសម័យថ្មីមានចរន្តលឿនរហ័សប៉ុនណាក៏ដោយ ក៏មិនអាចប្រៀបផ្ទឹមនឹងចរន្តលឿនរហ័សរបស់ចិត្តមនុស្សបានទេ ទោះបីដំណើរការខាងបច្ចេកវិទ្យាស្មុគស្មាញសាញប្រដាញយ៉ាងណាក៏ដោយ ក៏វាមិនអាចស្មុគស្មាញសាញប្រដាញជាងចិត្តរបស់មនុស្សដែរ ។

ឃើញថា ទាំងបច្ចេកវិទ្យាទាំងជំនឿសុទ្ធតែមានប្រយោជន៍និងគុណតម្លៃសម្រាប់ជីវិតនិងសង្គម ប៉ុន្តែនៅជ្រុងម្ខាងទៀត ទាំងបច្ចេកវិទ្យាទាំងជំនឿ ត្រូវបានគេយកទៅប្រើជាអាវុធក្នុងការប្រណាំងប្រជែងកេងយកប្រយោជន៍ក្នុងសង្គម ។

របស់ណាដែលមានប្រយោជន៍និងអានុភាពច្រើន របស់នោះក៏មានអានុភាពនៃការបំផ្លាញច្រើនដែរ  មែនពិត រាល់សង្រ្គាមនិងការប្រណាំងប្រជែង របស់សង្គមមនុស្សសុទ្ធតែមានចំណុចចាប់ផ្តើមមកពីជំនឿ  ព្រោះជំនឿចាត់ជាមូលភាព ឯភាវៈដែលកើតបន្ទាប់ពីនេះចាត់ជាផ្នែកបន្ទាប់បន្សំ ។

ជំនឿទើបជាកម្លាំងកាចសាហាវបំផុតរបស់មនុស្ស ប្រសិនបើគេបាក់ចិត្តជឿក្នុងរឿងណាមួយហើយ គេព្រមនឹងធ្វើតាមជំនឿនោះស្មើដោយជីវិត ចំណែកថាវាសមហេតុសមផលឬទេនោះអាស្រ័យទៅលើសតិប្រាជ្ញារបស់មនុស្សម្នាក់ ៗដែលមានមិនស្មើគ្នា ។

បច្ចេកវិទ្យាសម័យថ្មីនិងជំនឿតាមសភាវគតិដើមរបស់មនុស្សកាលបើយកទៅប្រើជាអាវុធ ទើបជារឿងពិបាកកាត់ស្មានបំផុត ព្រោះវាមាន​សេចក្តី​ចាក់ស្រែះសាញប្រដាញរហូតដល់តក្កៈធម្មតាមិនអាចបកស្រាយក្នុងកម្រិតសើ ៗធម្មតាបាន នេះឯង គឺជាគ្រោះថ្នាក់របស់វាដែលច្រើនតែ​មក​ជាមួយនឹងសម្រឹបស្ងៀមស្ងាត់ រហូតដល់ស្ទើរតែមិនអាចរកតួខ្លួនពិតរបស់វាឃើញ ប៉ុន្តែផលប៉ះពាល់របស់វាទូលំទូលាយនិងខ្លាំងក្លាបំផុត ។

Views: 165

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service