ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងឥណ្ឌា(4)

សារណាកំណត់ហេតុ :ព្រះលាម:ធម្មសាមី 

នេប៉ាល : ខណៈអាយុ ២៩ ឆ្នាំ បានធ្វើដំណើរចូលនេប៉ាលនិងសម្រាកសិក្សារៀនសូធ្យនៅវត្តស្វយម្ភូវិហារនិងធម្មធាតុវិហារជាមួយ នឹងព្រះមហាថេរៈរតនរក្ខិត(Ratanarakshita)អស់រយៈពេល ៨ ឆ្នាំ និងបានធ្វើដំណើរទៅនមស្សការពុទ្ធស្ថានជាច្រើនកន្លែង ដូចជា ព្រះចេតីយ៍ពុទ្ធនាថ សយម្ភូវនាថ ធម្មធាតុវិហារ និងមហាវិហារភូខាមជាដើម រាល់ ៗឆ្នាំនៃសរទរដូវ(រដូវឈ្លឹកឈើជ្រុះ) ប្រជាជនតែងនាំយកព្រះពុទ្ធរូបក្នុងវិហារភូខាមមកដង្ហែគគ្រឹកគគ្រេងជាដរាប នៅទីកន្លែងនេះ មានសហធម្មិកជាគណានុគាមីជាច្រើនរូបបានទទួលមរណភាព ។ 

  តិរហុត(Tirhut) : ក្រោយពីបញ្ចប់ការសិក្សានិងដំណើរគោចរក្នុងនេប៉ាល បានសម្រេចចិត្តធ្វើដំណើរចូលឥណ្ឌាក្នុងព.ស. ១៧៧៧ នៅខណៈដែលមានអាយុ ៣៧ ឆ្នាំ ស្ថានការណ៍ពុំមានសុវត្ថិភាពដល់ពុទ្ធបរិស័ទនិងហិណ្ឌូឡើយ ពុទ្ធស្ថានភាគច្រើនត្រូវបានបំផ្លាញចោល នៅកន្លែងនេះ មានស្រ្តីវណ្ណៈទាបព្យាយាមគំរាមគំហែងជីវិតព្រហ្មចារ្យ ប៉ុន្តែក៏អាចដោះខ្លួនបាន នៅពេលវិលត្រឡប់មកវិញ ត្រូវឆ្លងកាត់ទីក្រុងនេះនិងអាពាធធ្ងន់សឹងតែផុតរលត់ជីវិត នៅពេលជាស្រោះស្រោងហើយ បានជួបនឹងព្រះរាជាក្រុងតិរហុត ព្រះនាមថា រាមសិង្ហ (Ramasimh) ព្រះអង្គមានសទ្ធាចំពោះខ្ញុំយ៉ាងខ្លាំងទោះបីព្រះអង្គជាហិណ្ឌូក៏ដោយ ព្រមទាំងបានប្រគេនមាស ថ្នាំរក្សារោគ ចង្ហាន់និងស្បៀងជាច្រើនទៀត និងអារាធនាឲ្យខ្ញុំជាទីប្រឹក្សាប្រចាំរាជសម្នាក់ ប៉ុន្តែក៏បដិសេធព្រមទាំងថ្វាយព្រះពរថាជាការពុំសមគួរឡើយដែលពុទ្ធបរិស័ទជាគ្រូរបស់សាសនាដទៃ ព្រះរាជាទ្រង់យល់សេចក្តីនេះ ចំណេរកាលតមក បានថ្វាយព្រះពរលាវិលត្រឡប់ទៅវិញ ក្នុងកំលុងដំណើរវិលត្រឡប់ បានត្រូវក្របីព្រៃដេញវ័ធជាច្រើនដង ប៉ុន្តែក៏រួចរស់ជីវិតបានយ៉ាប្រផុតប្រផើយព្រមដោយសហធម្មិក ៤ រូប ។ 

វេសាលី(Vaishali) : នៅទីនេះបានជួបនឹងរូបសំណាករបស់ទេពធីតាតារាល្បីឈ្មោះរបស់ទីក្រុង ខណៈដែលធ្វើដំណើរទៅដល់ ប្រជាជនកំពុងតែផ្អើលឈូឆរអ៊ុលអាល់ ព្រោះមានដំណឹងថា កងទ័ពតួរគីកំពុងលើកចូលមក លុះអរុណោទ័យថ្ងៃព្រឹកឡើង អ្នកក្រុងនាំគ្នាត្រៀមខ្លួនភៀសសឹក ប៉ុន្តែខ្ញុំមិនបានធ្វើដំណើរទៅណាទេ នៅពេលស្ថានការណ៍វិលត្រឡប់មកជាប្រក្រតីហើយ ពួកគេទើបវិលត្រឡប់មកវិញ(ខណៈនៅឯវេសាលី ព្រះធម្មសាមីមិនបានអធិប្បាយលម្អិតអំពីស្ថានការណ៍របស់ព្រះពុទ្ធសាសនាក្នុងក្រុងវេសាលីទេ) នៅខណៈជិះទូកដឆ្លងស្ទឹងគង្គាទៅត្រើយម្ខាងដើម្បីធ្វើដំណើរត្រឡប់វិញ មានទាហានមុស្លិម ២ នាក់ ជិះទូកមកជាមួយផង ពួកគេឃើញខ្ញុំព្រមទាំងមាសដែលព្រះបាទរាមសិង្ហថ្វាយ ទើបសម្លុតកំហែងយកមាសព្រមទាំងបាត្រនិងវាយដំដើម្បីរឹបអូសយក ប៉ុន្តែសំណាងល្អដែលគ្រហស្ថជាពុទ្ធសាសនិកជនឪពុកនិងកូនលើទូកដទទូចអង្វរនិងប្រគល់សម្បត្តិផ្ទាល់ខ្លួនរបស់គាត់ឲ្យជំនួសវិញ ទាហានមុស្លិមនិយាយថា

  "ពួកយើងមិនត្រូវការសម្បត្តិរបស់លោកទេ ប៉ុន្តែត្រូវការភិក្ខុទីបេតិ៍រូបនេះ" ប៉ុន្តែដោយសារខ្ញុំទទូចអង្វរព្រមទាំងប្រគល់សម្បត្តិខ្លះដល់ពួកគេ ពួកគេទើបសុខចិត្តដោះលែង ។

ពុទ្ធគយា(Buddhagaya) : នៅទីកន្លែងនេះភាគច្រើនបុះទ្រុឌទ្រោម មានព្រះសង្ឃហីនយានឬថេរវាទគង់ចាំវស្សា ៣០០ រូប សុទ្ធតែនិមន្តមកពីសិរីលង្កា ប៉ុន្តែនៅខណៈដែលខ្ញុំធ្វើដំណើរទៅដល់ ព្រះសង្ឃស្ទើរតែទាំងអស់បានភៀសខ្លួនទៅហើយ នៅសល់តែព្រះសង្ឃមើលថែព្រះចេតីយ៍ ៤ រូបប៉ុណ្ណោះ

"ទីនេះពុទ្ធគយា ទីកន្លែងត្រូវមុស្លិមបំផ្លាញចោល នៅសល់តែព្រះសង្ឃ ៤ រូបប៉ុណ្ណោះដែលនៅមើលថែក្នុងពុទ្ធគយា ភិក្ខុ ១ រូបពោលថា 'យាប់ណាស់ ! ព្រះសង្ឃបានភៀសខ្លួនទៅកាន់កន្លែងដទៃអស់ហើយដោយភ័យខ្លាចទាហានមុស្លិមតួរគីឈ្លានពាន' ភិក្ខុទាំងនោះបិទផ្លូវចូលចេតីយ័មហាពោធិ៍ដោយឥដ្ឋនិងឆាបបូកយ៉ាងល្អ ក្បែរឥដ្ឋនោះ បានដាក់រូបសំណាកផ្សេងជាគ្រឿងបញ្ឆោត លើផ្ទៃកំបោរដែលបូកបានគូររូបព្រះឥសូរពីលើដើម្បីបិទបាំងពាហិរជន ព្រះសង្ឃទាំងនោះពោលថា 'ពួកយើងមិនហ៊ាននៅទីនេះទេ ហើយថ្ងៃស្អែកនឹងទៅដែរ' លុះថ្ងៃព្រឹកឡើង ព្រះសង្ឃទាំងនោះក៏ចេញធ្វើដំណើរទៅទិសខាងជើងតាមផ្លូវរទេះដែលមានមនុស្សទៅមុនហើយ ១៧ ថ្ងៃក្រោយមក ខ្ញុំមិនបានឃើញរូបសំណាកនោះទៀតទេ នៅពេលនោះមានស្រ្តីអ្នកភូមិម្នាក់បានយកដំណឹងល្អមកប្រកាសថាទាហានតួរគីបានទៅវិញហើយ ខ្ញុំទើបត្រឡប់មកស្នាក់នៅទីនេះដើម្បីនមស្សការព្រះចេតីយ៍"

នៅពេលមានស្ថានការណ៍អាសន្នអន្ធភ័យ ខ្ញុំក៏ចូលទៅលាក់ខ្លួនក្នុងព្រៃជាមួយនឹងមិត្រភក្តិ ១៧ ថ្ងៃ នៅពេលទាហានតួរគីត្រឡប់ទៅវិញនិងស្ថានការណ៍វិលមកជាប្រក្រតីហើយ ខ្ញុំក៏ធ្វើដំណើរទៅក្រាបនមស្ការព្រះទែនវជិរាស័ន(វជិរាសនៈ) និងព្រះចេតីយ៍ ។ 

ព្រះសង្ឃដែលមើលថែព្រះទែនវជិរាស័នពោលនឹងខ្ញុំព្រះធម្មសាមីថា "លោកម្ចាស់កាន់អ្វីនៅក្នុងដៃ? នៅពេលដឹងថា ជាសៀវភៅទស្សនវិជ្ជាបារមិតាខាងមហាយាន ព្រះសង្ឃទាំងនោះទើបណែនាំខ្ញុំព្រះធម្មសាមីឲ្យបោះសៀវភៅនោះចោលទៅក្នុងទឹកស្ទឹង ព្រមទាំងមានថេរដីកាថា មហាយានមិនបានបង្រៀនដោយព្រះពុទ្ធជាម្ចាស់ទេ ការបូជាមេសតារា ឬ អវលោកេស្វរៈចាត់ជារឿងងប់ងុល ប៉ុន្តែខ្ញុំនៅតែមិនលះបង់គោលគំនិតនោះចោល នៅទីនេះ បានជួបនឹងអ្វី ៗជាច្រើនយ៉់ាង ដូចជា ពោធិព្រឹក្ស រូបសំណាកទេពធីតាតារា ព្រះពុទ្ធរូប ព្រះពុទ្ធបាទ ព្រះបរមសារីរិកធាតុ កំពែងថ្ម វជិរាស័នជាដើម " 

តមក បានជួបនឹងព្រះបាទពុទ្ធសេន(Buddhasena) នៃរាជវង្សសេនាដែលគ្រប់គ្រងមគធរដ្ឋ ព្រះអង្គជាពុទ្ធសាសនិកជន ហើយបានភៀសគេចកងទ័ពមុស្លិមចូលព្រៃជាមួយនឹងទាហានប្រមាណជា ៥០០ នាក់ នៅពេលព្រះអង្គឃើញខ្ញុំ ព្រះអង្គបានក្រាបថ្វាយបង្គំខ្ញុំទៀបបាទមូលព្រមទាំងត្រាស់ថា "សូមមនស្សការថ្វាយបង្គំព្រះពុទ្ធបុត្រ" និងសក្ការៈបូជាខ្ញុំដោយអាហារវត្ថុជាច្រើន ។ 

Views: 128

ឆ្លាក: ពុទ្ធសាស្រ្ត

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service