ទោសនៃការប្រកាន់គឺនាំមកនូវទុក្ខ។វេលាដែលរូបនិងចិត្តចាប់ផ្ដើមរីកចំរើនឡើងហើយទំនាក់ទំនងរវាងបញ្ចវិញ្ញាណនិងមនោវិញ្ញាណបានដំណើរការចិត្តរឺមនោវិញ្ញាណនេះក៏ចាប់ផ្តើមសិក្សារៀនសូត្រពីអ្វីៗជុំវិញខ្លួនតាមរយះបញ្ចវិញ្ញាណដោយផស្សះ(ការប៉ះខ្ទប់រវាងអារម្មណ៍និងវិញ្ញាណ)ធ្វើឲវេទនាការសោយអារម្មណ៍ជាសុខជាទុក្ខនិងមិនសុខមិនទុក្ខកើតឡើង។ការញៀនញ៉ាមក្នុងការសោយសុខវេទនានិងសោមនស្សវេទនាដែលជាអានិសង្សរបស់ខ័ន្ធ៥ធ្វើឲវិញ្ញាណចាប់ប្រកាន់ទៅតែម្តងថាអ្វីៗត្រូវតែជារបស់ខ្លួនហើយបដិសេធចំពោះអ្វីដែលមិនគាប់អធ្យាស្រ័យថាមិនមែនជារបស់ខ្លួនអញ្ចឹងទៅ។ការទាមទារការប្រាថ្នាបានដល់តណ្ហាក៏កើតឡើងការមានះប្រកាន់(ឧបាទានខន្ធ)ហួងហែងថាជាខ្លួនអ្វីៗជារបស់ខ្លួននោះជាអញនោះជារបស់អញមានខ្លួននៅក្នុងខ្លួនរូបវេទនាសញ្ញាសង្ខារវិញ្ញាណជារបស់ខ្លួនមានខ្លួននៅក្រៅខន្ធ៥ប្រព្រឹត្តិទៅតាមអំណាចរបស់ខ្លួនក្នុងភព៣ទិដ្ឋិវិប្បល្លាសក៏ចំរើនឡើងរមែងមានភពមានជាតិជរាព្យាធិមរណះតទៅជាអង្វែងមិនមានទីបំផុត។តណ្ហានាំឲមិនចេះពេញចិត្តចំពោះអ្វីៗដែលខ្លួនមានដូចគីង្គក់ក្រោមពាងក្នុងវត្តលោកពេលបានឃើញលោកនិមន្តមកពីបិណ្ឌបាតវិញក៏នឹកភ្នកគិតថាបើអញបានក្លាយជាលោកមិនដឹងជាស្រួលយ៉ាងណាព្រោះបានអាហារស្រាប់ៗ។លុះលោកឆាន់រួចមាននៅសល់បាយក៏បាចឲមាន់គីង្គក់ក៏នឹកថាអុញ!មាន់នេះសុខស្រួលជាងលោកហ្ន!។រំពេចនោះមានឆ្កែមកដេញមាន់ដណ្តើមយកអាហារគីង្គក់ក៏នឹកច្រណែននីងឆ្កែចង់ក្លាយជាឆ្កែក៏ស្រាប់តែមានក្មេងវត្តស្ទុះមកចាប់ដំបងសំពងឆ្កែឲរត់គេចចេញទៅគីង្គក់ចង់ក្លាយជាក្មេងវត្តទៀត។ពេលនោះមានរុយក្បាលខៀវហើរមកចោះដំបៅជើងក្មេងវត្តក្មេងនោះបានទន្ទ្រាំជើងរត់ចេញទៅ។គីង្គក់ក៏នឹកអស្ចារ្យនឹងសត្វរុយនោះជាខ្លាំង!កំពុងតែស្លុងចិត្តក្នុងការគិតស្រាប់តែសត្វរុយនោះហើរមកទុំលើច្រមុះខ្លួនគីង្គក់ក៏ត្របាក់លេបវ៉ប់!ហើយលាន់មាត់ពោលថាហ្អា!លើលោកនេះតើមានអ្វីឲសំខាន់ជាងខ្លួនឯងទៀតទៅ?។ត្រូវចេះព្រមចេះល្មមចេះពេញចិត្តចំពោះអ្វីៗដែលខ្លួនមាន!ចេះសន្តោសតាមមានតាមបានកុំចេះតែចង់គ្មានថ្ងៃគ្រប់បើយកអ្វីទៅមិនបានពីលោកនេះទៅដដែលអញ្ចឹងមានតែកុំប្រឹងពេកធ្វើចិត្តឲក្លាយជាអធិរាជពីឥឡូវនេះឲហើយទៅ!កុំធ្វើជាអ្នកក្ររហាមធ្វើអីទៀត។ព្រះបរមគ្រូត្រាស់ពន្យល់ថាបញ្ញត្តិនិងបរមត្ថដាច់ខាតត្រូវតែអាស្រ័យគ្នាបំបែកឲដាច់ពីគ្នាមិនបានឡើយគ្មានបញ្ញត្តិបរមត្ថក៏មិនមានមានតែបញ្ញត្តិគ្មានបរមត្ថក៏ជីវិតរកសុខមិនឃើញបញ្ញត្តិនិងបរមត្ថត្រូវតែជាទ្វេរបាតខ្វះណាមួយមិនបានឡើយ។មានតែបញ្ញត្តិនាំឲតណ្ហាឧបាទានចំរើនឡើងទុក្ខក៏ចំរើនឡើងមើលសត្វសុនខចោះដែលវាមិនចេះប្រកាន់ចង់គេវាយក្បាលក៏មិនគំគួនទុកចង់គេខ្ជាក់ឲស៊ីក៏ស៊ីបានយ៉ាងសុខស្រួលព្រោះតែមិនប្រកាន់តែយើងជាមនុស្សមិនមែនចង់ឲធ្វើដូច្នេះទេគឺគ្រាន់តែកុំឲវាពេកទៅបានហើយ។យើងបានជួបម្តាយអ្នកដទៃស្លាប់តែយើងយំមិនចេញព្រោះតែមិនប្រកាន់ថាជាម្តាយរបស់យើងយើងឃើញគេរុះបាត់ចិញ្ចៀនពេជ្រតែយើងមិនសោកស្តាយព្រោះមិនប្រកាន់ថាជារបស់ខ្លួន។យើងមិនប្រកាន់ថារូបជារបស់ខ្លួនលុះដល់ពេលរូបចាស់គ្រាំគ្រាដល់នូវសភាពមិនទៀងក៏យើងមិនសូវមានទុក្ខភ្នែកត្រចៀកច្រមុះអណ្តាតកាយកាលបើដល់នូវសភាពពិការខ្វិនខ្វង់ក៏យើងមិនសូវព្រួយខ្វល់ថែមទាំងញញឺមចំពោះសភាវះលក្ខណះនេះទៀតផង។ឧបាទានជាអនុស័យមួយប្រភេទដែលលះបានដោយវិបស្សនានឺងមានសមាធិជាទំរមានសីលជាគ្រឺះរបស់ទំរហេតុនេះសូមសហធម្មិកះមេត្តាគន់គិតពិចារណាតាមការគួរសូមអនុមោទនា!!!!!!!!!!!
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ