ក្នុងល្អាងគុហានៃញកភ្នំមួយជាទីសំងំរបស់ព្រះអរិយះទាំងឡាយក្នុងសីហឡះប្រទេសមានព្រះភិក្ខុសង្ឃមួយអង្គសំងំប្រព្រឺត្តិព្រហ្មចរិយះធម៌ដល់នូវអរិយសីលអរិយសមាធិអរិយបញ្ញាយ៉ាងស៊ប់សួន។តមកមានភិក្ខុកំលោះក្មេងៗពីរបីអង្គនិមន្តមកគង់ក្នុងល្អាងគុហានោះដែរថ្ងៃមួយភិក្ខុក្មេងៗបានជជែកព្រោកប្រាជ្ញពីរឿងរាជកិច្ចខ្លះពីរឿងទឹកដីព្រៃព្រឺក្សាខ្លះបន្ទាប់មកក៏នាំគ្នាពោលសរសើរពីផ្ទាំងគំនូរពីបូរាណដែលគូរជាប់លើជញ្ជាំងខ្លះថាយ៉ាងនេះៗខ្លះថាគួរតែយ៉ាងដទៃវិញមិនអស់មិនហើយទើបនាំគ្នាសួរយោបល់ពីភិក្ខុចាស់ថែមទៀត។សង្ឃទេពអង្គនោះបានពោលតបថាប្រពៃហើយលោកដ៏មានអាយុដែលលោកមានចក្ខុទើបបានឃើញសភាពទាំងឡាយក្នុងលោកអាត្មាភាពគង់ក្នុងល្អាងនេះ៦០ឆ្នាំហើយពុំបានដឺងថាក្នុងល្អាងនេះមានរូបគំនូរអ្វីឡើយរដូវកាលទាំងឡាយផ្លាស់ប្តូរទៅអាត្មាភាពបានដឺងដោយសារតែឃើញផ្កាអង្គារបុស្សរោយធ្លាក់មកនៅមាត់ល្អាងតែប៉ុណ្ណោះ។តាមធម្មតាសភាវះបរមត្ថតែងមានក្នុងលោកគឺអវិជ្ជាតែងស្វែងរកសុខក្នុងទុក្ខស្វែងរកសភាពទៀងក្នុងភាពមិនទៀងស្វែងរកខ្លួនក្នុងរបស់ដែលមិនមែនខ្លួនទាំងមានះប្រកាន់យ៉ាងក្រៃលែងដល់ពេលមិនឈ្នះសច្ចះធម៌ទុក្ខក៏រមែងប្រាកដច្បាស់ហើយនៅននះននាលក្នុងរណ្តៅអបាយភូមិទៀតតាំងពោលលួងចិត្តខ្លួនឯងថាធ្លាក់នរកមានអីយ៉ាប់សប្បាយចង់ងាប់អ្នកលក់ស្រាក៏មានស្រីពេស្យាក៏មានអ្នកកាប់ជ្រូកកាប់មាន់កាប់ទាមានគ្រប់ផ្នែកទាំងអស់ប៉ុន្តែមិនត្រូវភ្លេចថានៅទីនោះក៏មានអ្នកកាប់សំឡាប់មានឧក្រិដ្ឋជនគ្រប់ជំពូកទៅនៅជាមួយដែរហើយរវល់តែជាប់ទារុណកម្មមានពេលឯណាសប្បាយ?។ខ្លួន(បានដល់អវិជ្ជា)មានជរាព្យាធិនិងមរណះជាធម្មតាហើយបែរជាស្វែងរកអ្នកមានជរាព្យាធិមរណះដូចគ្នាមកសេពគប់នែបនិត្យដោយសំគាល់ថាជាសុខពិតតែតាមពិតគឺជាសុខក្លែងក្លាយសោះ!ទើបត្រូវចាញ់បោកសេចក្តីស្លាប់ជារៀងៗ។មហាសង្ឃបានប្រទានឪវាទហើយក៏និមន្តជៀសចេញទៅក្លិនដ៏ក្រអូបនៃអរិយសីលរបស់លោកបានផ្សាយទៅដល់បរមរាជវាំងព្រះរាជាបានចាត់សេនាឲទៅនិមន្តលោកមកដើម្បីបានថ្វាយទានតែលោកមិនបាននិមន្តមកតាមរាជបំណងឡើយព្រោះលោកអត់មានត្រូវការអ្វីពីលោកនេះទៅផងលោកអត់មានខ្លាចបាត់បង់កិត្តិយសបុណ្យសក្តិអ្វីក្នុងលោកនេះឡើយ។ព្រះរាជាកាន់តែជ្រះថ្លាព្រះអង្គបានយាងមកថ្វាយភត្តដល់អរិយសង្ឃនៅនាជើងភ្នំវេលាទទួលភត្តហើយព្រះភិក្ខុសង្ឃបានប្រទានពរថាសូមឲបានរួចផុតចាកទុក្ខ។រួចហើយលោកក៏និមន្តចូលល្អាងវិញទៅភិក្ខុកំឡោះបានពិតលោកថាអំបាញ់មិញនេះគឺជាព្រះរាជាណា!ភិក្ខុចាស់តបថាអាត្មាភាពមិនឃើញមានព្រះរាជាឃើញតែរូបធម៌នាមធម៌ប្រព្រឺត្តិទៅតែប៉ុណ្ណោះ។សេចក្តីដ៏អស្ចារ្យនៃរឿងនេះសូមបានជាគតិដល់ពុទ្ធបរិស័ទជាទូទៅបានពិចារណាតាមការគួរសូមអនុមោទនា!!!!!!!!
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ