២០០ឆ្នាំក្រោយព្រះពុទ្ធបរិនិព្វាន្តទៅព្រះពុទ្ធសាសនារីកចំរើនរុងរឿងយ៉ាងខ្លាំងក្រោមកិច្ចឧបត្ថម្ភរបស់ព្រះបាទធម្មាសោកប៉ុន្តែក៌ត្រូវវិនាសទៅវិញយ៉ាងធ្ងន់ធ្ងរដោយសារស្នាដៃចៅរបស់ព្រះអង្គទៅវិញដែរព្រោះតែការឃុបឃិតជាមួយព្រាហ្មណ៍រាជគ្រូដែលគោរពព្រហ្មញ្ញសាសនាហើយមិនជ្រះថ្លានឹងព្រះពុទ្ធសាសនាចៅព្រះបាទអសោកអន់ព្រះទ័យព្រោះឃើញជីតាបានចំណាយទ្រព្យធ្វើបុណ្យដាក់ទានអស់ស្ទើរគ្មានសល់ក៏បានធ្វើការជ្រែករាជហើយចាប់ព្រះអង្គដាក់ទីឃុំឃាំង។ព្រះបាទធម្មាសោកនៅទីបំផុតសល់តែផ្លែកន្ទួតព្រៃមួយចំហៀងដែលរាជឃ្លាំងបានលបលួចថ្វាយព្រះអង្គសោយ។ប៉ុន្តែព្រះអង្គមិនបានសោយឡើយទ្រង់បានប្រគល់វាឲរាជឃ្លាំងយកទៅបុកលំអិតហើយលាយបបរប្រគេនព្រះភិក្ខុសង្ឃឆាន់ដោយពិតលោកថាខ្ញុំព្រះករុណាអសោកមហារាជសូមបួងសួងថាដោយអានិសង្ឃការថ្វាយទាននេះសូមជាតិទៅមុខកុំបីបានកើតជាស្តេចចក្រពត្តិទៀតឡើយ។ក្រោយការឡើងគ្រងរាជ្យសម្បត្តិព្រះរាជាអង្គនោះបានដាក់រាជបញ្ជាឲបំផ្លាញព្រះពុទ្ធសាសនាចោលទាំងស្រុងឲកំទេចពោធិមណ្ឌលចោលតែមហាមាត្យបានឲគេចាក់ដីលុបកប់ធ្វើជាភ្នំដើម្បីបំភាន់ភ្នែកព្រះរាជាព្រាហ្មណ៍បរិស័ទបានចាក់ទំលុះទ្រូងព្រះភិក្ខុសង្ឃដោយលំពែងត្រីសូល៍ខ្លះចាប់កាត់កខ្លះព្រះភិក្ខុមានរិទ្ធក៏ហោះទៅកាន់ព្រៃហេមពាន្តសល់ភិក្ខុប្រមាណ៦០០អង្គ(ឯកសារខ្លះថាសល់៦០អង្គ)បានហែលឆ្លងទឹកសមុទ្ទទៅកាន់តម្ពបណិទ្វីប(កោះស្រីលង្កា)ដើម្បីរក្សាជីវិតរក្សាពុទ្ធវចនះបន្តអាយុពុទ្ធសាសនានិងបានជាប្រយោជន៍ដល់ជនច្រើនតទៅអនាគតទៀត។បានដល់កោះនេះមានក្តីសុខក៏ពិតមែនតែអកុសលលើកោះត្រូវជួបគ្រោះរាំងស្ងួតអត់មានភ្លៀងធ្លាក់អស់ពីរឆ្នាំព្រះភិក្ខុទាំងឡាយអត់អីឆាន់លោកឆាន់តែក្រម៉រឈើភិក្ខុខ្លះអត់ទ្រាំលែងបានក៏ប្រស្រាតស្បង់បន្លំធ្វើរាស្ត្រសាមញ្ញហែលត្រឡប់មកកាន់ជម្ពូទ្វីបវិញ។ព្រះភិក្ខុដែលគង់នៅលើកោះបាននាំគ្នានិមន្តមកកាន់ឆ្នេរសមុទ្ទវេលាក្នុងកាលលោកនិមន្តរើសសាកសពសត្វឆាន់លុះវេលារាត្រីមកដល់លោកគង់ដំកង់ជំវិញភ្នក់ភ្លើងនាំគ្នាសូត្រស្វាធ្យាយព្រះពុទ្ធដីកាឡើងវិញដើម្បីកុំឲមានការភ្លាំងភ្លាត់សូត្រព្រះកេសទល់ព្រះកេសលោកខ្លះក៏ត្រូវដាច់សង្ខារគួរឲអាសូរ!!!!!!ខ្ញុំព្រះករុណាសរសេរដល់ត្រឺមនេះក៏ទប់ទឺកភ្នែកលែងបាន!!!សូមទាំងអស់គ្នាបានបិទភ្នែកហើយមេត្តាភាវនាក្នុងចិត្តថាសង្ឃោៗៗ!!!ដើម្បីបានរំលឺកនូវសង្ឃគុណដ៏ធ្ងន់ប៉ុនមហាមេឃនេះ!!!!!!!។សម័យតមកទៀតក្រោយពីសភាពវឺកវរបានស្ងប់ស្ងាត់ទៅទើបព្រះភិក្ខុដែលបានសឺកទៅកាន់ជម្ពូទ្វីបបានឆ្លងមកកាន់កោះវិញហើយបានស្វែងរកគ្នីគ្នាក៏បានជួបព្រះភិក្ខុដែលនៅគង់ព្រះជន្មនៅឡើយទើបបួសជាថ្មីហើយនាំគ្នាប្រជុំសូត្រផ្ទៀងផ្ទាត់ពុទ្ធវចនះឡើងវីញដើម្បីកុំឲឃ្លាងឃ្លាតចាកភាពបរិសុទ្ធពីសភាពដើម។នៅស្រុកខ្មែរយើងក៏ដូចគ្នាដើម្បីកាពារពុទ្ធសាសនាបុព្វបុរសយើងបានពលីជីវិតព្រះលោហិតលោកស្រោចស្រពធរណីឆ្អឺងគរដូចភ្នំចាមមកពីកោះស្តាវ៉ា(ប្រជុំកោះឥណ្ឌូណេស៊ី)បានមកកាប់សំឡាប់ខ្មែរយកធ្វើអាណានិគមបានពីរដងដុតវត្តអារាមក្លាយជាផេះផង់។សម័យអាណានិគមបារាំងវាចង់បំបាត់អក្សរសាស្ត្រជាតិយើងពេលនោះព្រះសង្ឃខ្មែរបានធ្វើសង្គ្រាមឆ័ត្រហក់ចាក់ពួកបារាំងនឹងឆ័ត្របារាំងបាញ់រះធ្វើឲលោកសុគតក្រាលធរណី!!!!!!!!។ជំនាន់ប៉ុលពតដោយសារតែមនោគមវិជ្ជាចិនយួនខ្មែរយើងបានបំផ្លាញព្រះពុទ្ធសាសនារលាយសូន្យសុងហួសរឹសកែវទៅទៀតព្រោះតែគេចាត់ថាសាសនាជាអាភៀនកាន់តែជក់កាន់តែញៀនកាលណោះគេចាប់ប្រស្រាតស្បង់លោកបើមិនសឺកគេបាញ់ចោលព្រះភិក្ខុវណ្ណរដ្ឋមហាមន្ត្រីសង្ឃខេត្តបាត់ដំបងលោកជាអ្នកទ្រទ្រង់ភាសាបាលីសំស្ក្រឺតនិងជាអនុប្រធានខេមរះយានកម្មខ្មែរត្រូវអង្គការលោកពតចាប់យកទៅធ្វើឃាតលោកនៅវាលបែកចានដោយទាំងលោកតាអាចារ្យដាំតែប្រគេនទៅម្នាក់ផងគេបាញ់លោកហើយប្រស្រាតស្បង់លោកចោលលើចុងធ្មារទៀត។ព្រះពុទ្ធសាសនាលិចអណ្តែតក្នុងចិត្តខ្មែរគ្រប់រូបបើគេគោរពបូជាហើយបដិបត្តិតាមគេក៏បានសុខបើមិនគោរពគេក៏វិនាស(មិនមែនវិនាសតែខ្មែរទេគឺវិនាសលោកនេះទាំងមូលព្រោះជាសច្ចះធម៌)ក្រោយសង្គ្រាមលោកលើកទីពីរ១៩៤៥ពុទ្ធស្ថានទាំងអស់ត្រូវសាសនាហិណ្ឌូប្រកាន់ថាជារបស់គេពេលនោះមានមហាបុរសមួយរូបគឺព្រះភិក្ខុធម្មបាលមកពីស្រីលង្កាលោកបានប្រមូលពុទ្ធបរិស័ទពិភពលោកប្តឹងតស៊ូជាមួយរដ្ឋាភិបាលឥណ្ឌានៅអង្គការសហប្រជាជាតិយ៉ាងសំបើមទំរាំពុទ្ធស្ថានបានមកជាកម្មសិទ្ធរបស់ប្រជាពុទ្ធបរិស័ទវិញ។នៅស្រុកយើងទើបតែឥឡូវគេត្រូវការសន្លឺកឆ្នោតបានគេធ្វើជាគោរពរាប់អានពុទ្ធសាសនាទៅគេដណ្តើមគ្នាបួសដណ្តើមគ្នាធ្វើកុដិសាលាគួរឲអាសូរ!!!ចូរយើងនាំគ្នាសំអាតផ្ទះពិតរបស់យើងកុំតុបតែងតែផ្ទះខាងក្រៅផ្ទះពិតគឺនៅក្នុងចិត្តយើងនេះឯង។ខេមរះបុត្រទាំងឡាយ!ឈាមដែលក្តៅគគុកកំពុងតែហូរក្នុងសរសៃរបស់អ្នកគឺជាឈាមខ្មែរ!ធ្វើអីថាអីត្រូវចេះគិតចេះអាសូរដល់ឈាមដូចគ្នា(Composant E )ដែលចិនយូនសៀមលាវគ្មាននិងគ្មានឈាមប្រភេទនេះនៅលើលោកនេះឡើយ។ចូរមានសម្មាទិដ្ឋិឡើង!!!!!!!!!
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ