ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ក្នុងអត្ថបទមុន ប្រិយមិត្រអ្នកអានចង់រិះគន់ស្មេរអ្នកសរសេរម្តងរួចមកហើយ ប៉ុន្តែអាស្រ័យការសិក្សាពុទ្ធធម៌មក បានច្រើន ទើបអាចទប់សតិទប់ចិត្តខ្លួនឯងបាន ម្យ៉ាងទៀត ព្រោះបានអានសេចក្តីដែលស្មេរសរសេរអធិប្បាយ ពន្យល់ហេតុផលទៅទើបស្ងប់ចិត្តវិញ ម្តងនេះស្មេររូបដដែលបានចាប់ប៊ិចមករាយរាប់សេចក្តីសាជាថ្មីទៀត ដែល ពេលនេះមានចំណងជើងថា "បងសិក្ខព្រោះស្រី" ចំណងជើងនេះហាក់បីដូចជាផ្ទុយនឹងអត្ថបទមុនថា "បងបួសព្រោះស្រី" ចិត្តដែលស្ងប់ខាងដើមចាប់ផ្តើមត្រូវអង្រួនម្តងទៀត ទឹកនឹងកាលបើត្រូវកកូរក៏កើត កករឡើង អគតិកាលបើត្រូវចុចចំចំណុចខ្សោយ កំហល់ក៏ផុលឡើង ប្រិយមិត្រអ្នកអានអាចយល់ថាស្មេរអ្នកសរ សេរនេះប្រហែលជាស្មេរទំនើងទេដឹងបានជាហ៊ានសរសេរអត្ថបទសុទ្ធតែជាចំណុចរសើបនៃជំនឿក្នុងព្រះ សាសនាទាំងអស់ពីព្រោះគ្រាន់តែអានចំណងជើងទៅហើយ នាំឲ្យកើតគំនិតគិតទៅដោយប្រការផ្សេងៗ អ្នកសរសេរអត្ថបទតែងមានគំនិតមួយផ្សេងពីគំនិតយល់ឃើញរបស់អ្នកអានក៏បាន ការដែលអានចំណងជើង ហើយយល់សេចក្តីទាំងមូលបានចាត់ជាអច្ឆរិយបុគ្គលដែលមានញាណការយល់ដឹងដ៏អស្ចារ្យ
ដូចដែលប្រិយមិត្រអ្នកអានធ្លាប់បានអានរួមមកហើយថា បង សំដៅដល់ ភិក្ខុសង្ឃដែលបួសក្នុងសម្នាក់ នៃព្រះពុទ្ធសាសនា ចាត់ជារៀមច្បងរបស់ពុទ្ធសាសនិកជន ឬហៅថា បងដោយគុណធម៌(​គុណវុឌ្ឍ)ក៏បាន ប៉ុន្តែ នៅត្រង់ពាក្យថា "សិក្ខ"នេះឯងដែលប្រិយមិត្រអ្នកអានឆ្ងល់អត្ថន័យថាតើវាមានន័យយ៉ាងណា
ពាក្យថា សិក្ខ នេះ ច្រើនតែសំដៅដល់ ភិក្ខុឬសាមណេរដែលផ្លាស់ភេទពីបព្វជិតទៅជាគ្រហស្ថ ការយល់របស់ពុទ្ធសាសនិកជនចាត់ទុកថាជាការយល់ត្រឹមត្រូវតាមក្បួនច្បាប់ដែលមានដូចជា វចនានុក្រមខ្មែរ (សម្តេចជួន ណាត) ជាដើម ប៉ុន្តែស្មេរអ្នកសរសេរអត្ថបទនេះយល់ឃ្វាងចេញពីវចនានុក្រមបន្តិច
ពាក្យថា សិក្ខនេះ មកពីពាក្យបាលីថា "សិក្ខតិ" ប្រែថា សិក្សា ឬ រៀនសូធ្យ សិក្ខតិ នេះ កាលបើកាត់ពាក្យថា តិចេញ ក៏នៅសល់ពាក្យថា​ សិក្ខ បើដូរជើង-ខទៅជាជើង-សហើយថែមស្រៈ-ាវិញក៏ក្លាយទៅជាពាក្យថា សិក្សាដូច្នេះពាក្យថា បងសិក្ខព្រោះស្រី មានអត្ថន័យថា ភិក្ខុសង្ឃសិក្សារៀនសូធ្យព្រោះត្រូវការសេចក្តីសុខឬសេចក្តីចម្រើន ចម្ងល់ឆ្ងល់ថាតើសិក្សាអ្វីទៅ ទើបបានសេចក្តីសុខឬសេចក្តីចម្រើន?(កឹ សិក្ខតិ សង្ឃោ?)
ធម្មតា ភិក្ខុសង្ឃដែលបួសក្នុងសម្នាក់នៃព្រះពុទ្ធសាសនាច្រើនតែសិក្សាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជា ម្ចាស់ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់មានច្រើនរហូតដល់ ៨៤000 ព្រះធម្មក្ខន្ធ ប៉ុន្តែបើសរុបឲ្យខ្លី ងាយស្រួលក្នុងការសិក្សា មាន ៣ យ៉ាង គឺ សិក្សាអំពីសន្តិសុខ (សីល) សន្តិភាព(សមាធិ) និង វិទ្យាសាស្ត្រ(បញ្ញា) ឬ សិក្សាអំពីកាយៈសន្តិសុខ វចីសន្តិសុខ ចិត្តសន្តិភាព និង លោកុត្តរវិទ្យាសាស្ត្រ ។
កាលបើសិក្សាសន្តិសុខ សន្តិភាព និង វិទ្យាសាស្ត្របានយ៉ាងពេញលេញហើយ ក៏ឈ្មោះថាបានសាង សេចក្តីសុខ និងសេចក្តីចម្រើនឲ្យកើតឡើងហើយក្នុងចិត្តសន្តាន ។
ហេតុដូច្នេះ ពាក្យថា បងសិក្ខព្រោះស្រី នេះជាពាក្យមានអត្ថន័យល្អប្រពៃតាមបែបសង្គមសង្ឃ មិនមែនមានន័យទៅតាមសង្គមមនុស្សធម្មតានោះទេ ពុទ្ធសាសនិកជនដែលនៅជាប់ចំពាក់ក្នុងសង្គមមនុស្ស ធម្មតាគប្បីសិក្សាអត្ថន័យនៃពាក្យពេចន៍ក្នុងសង្គមសង្ឃខ្លះ ដើម្បីនឹងបានចំណេះដឹងប្លែកៗយកទៅប្រើប្រាស់ សម្រាប់ជីវិតប្រចាំថ្ងៃរបស់ខ្លួន ។

Views: 63

ឆ្លាក: សិក្ខត្តយំ

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service