បញ្ហានៅត្រង់ថា អ្នកឥតសាសនា លួចរបស់អ្នកមានសាសនា ហើយព្យាយាមដឹកច្រមុះអ្នកមានសាសនាឲ្យ ទៅជាអ្នកឥតសាសនាដូចខ្លួនដែរ
សាសនា សំដៅដល់ សាសនធម៌ ដែលមានការបន្តវេនរាប់ពាន់ឆ្នាំដោយព្រះថេរានុថេរៈគ្រប់ ៗ ជំនាន់ ហេតុនោះ សាសនធម៌ទើបជាកម្មសិទ្ធិរបស់ព្រះថេរៈទាំងនោះ បើគ្មានលោកទេ សាសនធម៌ក៏គ្មានដល់ដៃយើងដែរ ។ យើងគួរតែគោរព កោតក្រែង បូជា ព្រះថេរានុថេរៈទាំងនោះ ដែលលោកមានចក្ខុវិស័យវែងឆ្ងាយអាចអភិរក្សនិង បន្តវេនសាសនវង្សបាន យ៉ាងអស្ចារ្យ ប៉ុន្តែគួរឲ្យសោកស្តាយដែលមនុស្សដូច ខឹម វាសនា ជាមនុស្សរមិលគុណព្រះថេរានុថេរៈទាំងនោះ លួចយក ស្នាដៃរបស់លោកទៅធ្វើអាជីវកម្មរបស់ខ្លួន ហើយបែរជាប្រកាសប្រាប់គេថា ខ្លួនឥតសាសនា ទៅវិញ ។ បើសួរថា មេរៀនព្រះធម៌ ដែលខឹម វាសនានិយាយនោះបានមកពីណា? អ្នកណាជាអ្នកបន្តវេន? មានក្បួនតម្រាអ្វីជាគ្រឿងកត់ត្រា?
© 2018 Created by ភិក្ខុធម្មានន្ទ.
Powered by
You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!
Join ព្រះពុទ្ធសាសនាខ្មែរ