ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

តើថ្វាយបង្គំព្រះមានប្រយោជន៍អ្វី?

មានអ្នកឆ្ងល់ហើយសួរជាលក្ខណៈចង់ដឹងមកថា
តើថ្វាយបង្គំព្រះមានប្រយោជន៍អ្វី?
សូមឆ្លើយថា
ធ្វើកិច្ចវត្តនមស្ការថ្វាយបង្គំមានប្រយោជន៍ ៦ ប្រការ គឺ

  1. បន្តវេនមុខបាឋៈព្រះបាលីតាមរយៈការស្វាធ្យាយ
  2. រំលឹកធម៌សូធ្យមិនឲ្យភ្លេចភ្លាំង
  3. អប់រំចម្រើនសតិរបស់ខ្លួនឯង
  4. ធ្វើចិត្តឲ្យស្ងប់តាមធម៌ដែលស្វាធ្យាយ
  5. ញ៉ាំងសកម្មភាពរបស់វត្តអារាមឲ្យរស់រវើកដោយធម៌ស្វាធ្យាយ
  6. បង្ហាញភាពសាមគ្គីក្នុងចំណោមអ្នកបួសក្នុងវត្តអារាម

ព្រោះហេតុអ្វីឬ?
ព្រោះថា ពេលសូធ្យធម៌ម្តង ៗ វត្តអារាមដូចជាមានសំឡេងរស់រវើក បញ្ជាក់ដល់ការដែលព្រះពុទ្ធសាសនាកំពុងតែមាន ជីវិតរស់រវើក ។
បើគ្មានការសូធ្យមន្តថ្វាយបង្គំព្រះទេ វត្តអារាមដូចជាស្លាប់បាត់ទៅហើយ
រាល់ៗថ្ងៃ វត្តអារាមត្រូវមានសកម្មភាពរស់រវើកដូចមនុស្សដែរ ទើបឈ្មោះថា វត្តអារាមរស់ បើស្ងប់ស្ងាត់សកម្មភាពទេ ឈ្មោះថា ស្លាប់ ហេតុនោះ ទើបត្រូវធ្វើវត្តអារាមឲ្យមានសកម្មភាពរាល់ថ្ងៃដោយការស្វាធ្យាយធម៌នមស្ការហ្នឹងឯង ដើម្បីជាគ្រឿងបង្ហាញ ដល់អ្នកដទៃ ដែលចូលមកក្នុងវត្តនិងដឹងពីសកម្មភាពរបស់វត្ត
ចំណុចទី ៦ ថា បង្ហាញភាពសាមគ្គីក្នុងចំណោមអ្នកបួសក្នុងវត្តអារាម ចុះបើអ្នកបួសមួយក្រុមក្នុងវត្តអារាមគាំទ្រអេលឌីភីហើយប្រកាន់ជំហរមិនធ្វើតាមកិច្ចវត្តថ្វាយបង្គំព្រះដែលជាប្រពៃណីរបស់ សាសនាទេ តើឆ្លុះបញ្ចាំងពីភាពសាមគ្គីបានឬទេ? មិនបានទេ ក្លាយជាការបំបែកក្រុមទៅវិញ ដែលយើងហៅថា សង្ឃភេទ នេះឯងជាហេតផលធំដែលវត្តអារាមត្រូវធ្វើកិច្ចវត្តឬសង្ឃកម្មរួមគ្នា ។

Views: 182

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

Comment by chamroeun Leap on October 17, 2016 at 3:59am

សាធុទាន! 

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service