ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ស្ថានការណ៍ប្រទេសថៃថ្ងៃនេះ


  

 ប្រទេសថៃថ្ងៃនេះមិនមែនជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យទេ ប៉ុន្តែជាប្រទេសកាន់លទ្ធិយោធាធិបតេយ្យ ដែលយើងហៅថា របបយោធា
    ស្ថានការណ៍ប្រទេសថៃថ្ងៃនេះហាក់ដូចជារលករញ្ជួយក្រោមបាតសមុទ្រ រលកនៃជម្លោះកំពុងបោកបក់គគ្រាំគគ្រេង ក្រោមស្ថានភាព នយោបាយផ្ទៃក្នុងកាន់តែតានតឹង និង ក្តៅងំ
    សម្រាប់មនុស្សដែលឈរសម្លឹងមើលពីខាងក្រៅមិនអាចស្ទង់ដឹងបានទេ ប៉ុន្តែសម្រាប់អ្នកនៅក្នុងស្ថានការណ៍តែងដឹងច្បាស់ដល់រំញ័រនៃ រលកជម្លោះផ្ទៃក្នុងនោះយ៉ាងច្បាស់ ។
    របបយោធាព្យាយាមបិទខ្ទប់សេរីភាពភាគីនយោបាយផ្ទុយយ៉ាងតឹងរឹង ប៉ុន្តែភាគីនយោបាយស្របហាក់ព្រងើកកន្តើយ មិនសូវរឹតត្បិតសេរីភាព ប៉ុន្មានទេ ស្រដៀងទៅនឹងស្ថានការណ៍នយោបាយរបស់ប្រទេសកម្ពុជាសព្វថ្ងៃដែរ  ភាគីគាំទ្ររដ្ឋាភិបាលអាចបង្កព្យុះភ្លៀងបានដោយសេរី ប៉ុន្តែភាគីប្រឆាំងរដ្ឋាភិបាលមិនអាចធ្វើអ្វី ៗ បានទេ ។

រូបថតប្រមុខរដ្ឋាភិបាលយោធា


    ស្ថានការណ៍ក្តៅងំសព្វថ្ងៃនេះ គឺ ការតែងតាំងសម្តេចព្រះសង្ឃរាជ តាមធម្មតា សម្តេចព្រះសង្ឃរាជច្រើនតែបានទៅខាងភាគីធម្មយុត្តិកនិកាយ ដែលជានិកាយខ្សែស្រឡាយរាជវង្ស ប៉ុន្តែដោយសារស្ថានការណ៍ប្រែប្រួល វេនរបស់មហានិកាយក៏មកដល់ កាលបើដូច្នោះ ធ្វើឲ្យរដ្ឋាភិបាល ដែលស្និទនឹងរាជវង្សស្ទាក់ស្ទើរអល់ឯកក្នុងការតែងតាំងសម្តេចព្រះសង្ឃរាជអង្គទី ២០ របស់ប្រទេស
    សម្តេចព្រះមហារជ្ជមង្គលាចារ្យខាងមហានិកាយដែលមានព្រះជន្ម ៩១ វស្សា អាចនឹងឡើងជាសម្តេចព្រះសង្ឃរាជស្របតាម ព្រះរាជប្បញ្ញត្តិគណៈសង្ឃថៃ គ.ស. ១៩៩២ ដែលមាត្រា ៧ ចែងថា
ព្រះមហាក្សត្រទ្រង់ស្ថាបនាសម្តេចព្រះសង្ឃរាជ ១ អង្គ (វគ ២) កាលបើមិនមានសម្តេចព្រះសង្ឃរាជ ឬ សម្តេចព្រះសង្ឃរាជមិនអាចប្រតិបត្តិ តួនាទីបាន ឲ្យនាយករដ្ឋមន្រ្តីដោយសេចក្តីយល់ស្របតាមមតិសម្រេចរបស់មហាថេរសមាគម ស្នើព្រះនាមសម្តេចព្រះរាជាគណៈដែលមាន អាវុសោខ្ពស់បំផុតដោយសមណសក្តិក្រាបបង្គំទូលដើម្បីស្ថាបនាជាសម្តេចព្រះសង្ឃរាជ  ។
    ប៉ុន្តែដោយសារមានការចោទប្រកាន់ថា ព្រះអង្គមាននិន្នាការខាងវត្តព្រះធម្មកាយ និង ជាព្រះឧបជ្ឈាយ៍របស់ព្រះចៅអធិការវត្តព្រះធម្មកាយ ដែលលោក ទក្សិណ ជិនវត្រ  ធ្លាប់ចូលទៅពាក់ព័ន្ធ  ទើបជាហេតុឲ្យមានការរអាក់រអួលក្នុងការតែងតាំងព្រះអង្គជាសម្តេចព្រះសង្ឃរាជ ព្រោះរដ្ឋាភិបាលយោធាមើលឃើញថាជាបក្សពួកខាងអាវក្រហម ទង្វើបែបនេះធ្វើឲ្យព្រះសង្ឃខាងមហានិកាយកើតសេចក្តីមិនពេញចិត្ត ចំពោះការពន្យារពេលនោះ ហើយគំរាមថា នឹងមានបាតុកម្មសង្ឃកើតឡើង ឬ ញែកទៅតាំងសម្តេចព្រះសង្ឃរាជខាងមហានិកាយឡើង​ដោយខ្លួនឯង ។  សូមជម្រាបថា សម្តេចព្រះសង្ឃរាជរបស់ប្រទេសថៃមានតែ ១ ព្រះអង្គទេ ទោះបីមាននិកាយ ២ គឺ ធម្មយុត្តិកនិកាយ និង មហានិកាយក៏ដោយ ។

រូបថតពុទ្ធឥស្សរៈលើរថយន្ត


    ម៉្យាងទៀត រដ្ឋាភិបាលយោធាក៏មានកូនជឹងខាងនយោបាយទប់ទល់នឹងព្រះសង្ឃខាងមហានិកាយដែរ គឺ ព្រះតេជព្រះគុណពុទ្ធឥស្សរៈដែល​តែងធ្វើសកម្មភាពប្រឆាំងនឹងមហាថេរសមាគមមិនឲ្យស្នើព្រះនាមសម្តេចរជ្ជមង្គលាចារ្យឲ្យប្រមុខរដ្ឋាភិបាលទេ កាលពីថ្ងៃទី ១១ មករា  ២០១៦  លោកបានស្នើឈ្មោះអ្នកប្រឆាំងសម្តេចរជ្ជមង្គលាចារ្យចំនួន ៣ សែនឈ្មោះចំពោះរដ្ឋាភិបាលយោធាទាំងប្រមុខរដ្ឋាភិបាលក៏មានប្រសាសន៍ថា ដរាបណាសឹកសង្រ្គាមកាសាវពស្រ្តមិនទាន់ស្ងប់ លោកមិនអាចស្នើក្រាបបង្គំទូលតែងតាំងសម្តេចព្រះសង្ឃរាជបានទេ 
    ភាពតានតឹងខាងនយោបាយ គឺជារឿងមួយហើយ ប៉ុន្តែពេលនេះក៏ដល់វេនខាងសាសនាម្តង  ឃើញថា រដ្ឋាភិបាលយោធាត្រូវប្រឈមមុខ​នឹងសឹក ២ ផ្លូវ គឺ សឹកខាងនយោបាយ និង សឹកខាងសាសនា ។
    សរុបសេចក្តីមក ស្ថានការណ៍ប្រទេសថៃថ្ងៃនេះហាក់ដូចជាដាបចុះ មិនមានពន្លឺនឹងវិលត្រឡប់ទៅកាន់វេទិកាបោះឆ្នោតទេ ព្រោះថា ការបោះឆ្នោតគឺជារឿងអស់សង្ឃឹមរបស់រដ្ឋាភិបាលយោធា ហេតុនោះ ទើបត្រូវបណ្តើរស្ថានការណ៍ឲ្យដើរទៅមុខក្នុងលក្ខណៈនេះជារឿយ ៗ ដោយឥតកោះត្រើយ ។  

រូបថតសកម្មភាពព្រះសង្ឃខាងមហានិកាយ
    

Views: 577

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service