ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ប្រទេសថៃតាំងតែពីមានរដ្ឋប្រហារជាបន្តបន្ទាប់មក ជម្លោះផ្ទៃក្នុងកាន់តែរីកធំឡើង ការប្រកាន់ពណ៌បានសាយភាយ​ទៅក្នុង​ចំណោម​ប្រជាជននិងគណៈសង្ឃ ជម្លោះរវាងឃរាវាសនិងឃរាវាស គឺ អាវក្រហម និង អាវលឿង ជម្លោះរវាងសង្ឃ និង​ សង្ឃ គឺ ធម្មយុត្ត និង មហានិកាយ ឥឡូវនេះ ក៏ចូលដល់ជម្លោះរវាងគណៈសង្ឃនិងគណៈឃរាវាសដែលមានអំណាចក្នុងដៃ ចាត់ថាជា​រលកនៃជម្លោះដែលកំពុងតែកើតឡើងនៅខណៈនេះ ។

កាលពីថ្ងៃទី ១៥ កុម្ភៈ ២០១៦ បណ្តាញគណៈសង្ឃនិងអង្គការពុទ្ធបរិស័ទ ៤ ទូទាំងប្រទេសបានណាត់គ្នាធ្វើបាតុកម្មនៅ​ពុទ្ធមណ្ឌល ខេត្តនគរបឋម ដោយមានបាតុករចូលរួមប្រមាណជា ៣០០០០ រូប/នាក់ ។

បណ្តាញគណៈសង្ឃនិងអង្គការពុទ្ធបរិស័ទ ៤ ទូទាំងប្រទេសបានមូលមតិគ្នាស្នើនាយករដ្ឋមន្រ្តី ៥ ចំណុច គឺ

  1. ហាមភាគីរដ្ឋចូលជ្រៀតជ្រែកកិច្ចការគណៈសង្ឃ ប៉ុន្តែត្រូវធ្វើមុខងារទំនុកបម្រុងព្រះពុទ្ធសាសនាតាមលំអានបុព្វបុរស ។
  2. សូមឲ្យរដ្ឋាភិបាលប្រកាន់ខ្ជាប់ទំនៀមបដិបត្តិដែលធ្លាប់មានមក គឺ កាលណាធ្វើកិច្ចការណានីមួយ​ទាក់ទងនឹង​ការគ្រប់​គ្រងគណៈសង្ឃ រដ្ឋាភិបាលត្រូវប្រឹក្សាយោបល់និងបានទទួលសេចក្តីយល់ព្រមពីមហាថេរសមាគមសិន ។
  3. សូមឲ្យរដ្ឋាភិបាលប្រកាន់ជំហរអនុវត្តតាមមតិសម្រេចរបស់មហាថេរសមាគមដែលស្នើសម្តេចព្រះមហារជ្ជមង្គលាចារ្យ​ដើម្បីស្ថាបនាជាសម្តេចព្រះសង្ឃរាជ ។
  4. សូមឲ្យរដ្ឋាភិបាលបញ្ជាជានយោបាយឲ្យមន្ទីររាជការបដិបត្តិចំពោះគណៈសង្ឃដោយសេចក្តីគោរព មិនសម្លុតគំរាម​កំហែងគណៈសង្ឃដោយច្បាប់រដ្ឋ ។
  5. សូមឲ្យដាក់បញ្ចូលព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក្នុងរដ្ឋធម្មនុញ្ញ

គោលបំណងនៃបាតុកម្មនេះធ្វើឡើងដើម្បីការពារនិងទប់ស្កាត់ផែនការរបស់របបយោធាដែលត្រូវការកែទម្រង់គណៈសង្ឃ​ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ។

សូមជម្រាបថា គណៈសង្ឃថៃមានឯករាជ្យខាងការគ្រប់គ្រងកិច្ចការគណៈសង្ឃ ដោយមានព្រះរាជបញ្ញត្តិគណៈសង្ឃជា​ច្បាប់កំពូលសម្រាប់ចាត់ចែងកិច្ចការគណៈសង្ឃដោយខ្លួនឯង ។

Views: 538

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service