ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ខ្វិនប្រឹងធាក់ ខ្វាក់ប្រឹងចែវ

                                                                         

                                                                               នាវំ បាជេតិ អន្ធោបិ     បាទេន ទេតិ បង្គុលោ ។
                                                                                             ខ្វិនប្រឹងធាក់ ខ្វាក់ប្រឹងចែវ
    បរិបទសង្គមកម្ពុជាសព្វថ្ងៃពោរពេញទៅដោយបញ្ហាចម្រូងចម្រាស់ជាច្រើន ដូចជា រឿងគំនិតយោបល់ សាសនា ការសិក្សាអប់រំ ប្រពៃណី​វប្បធម៌ និង នយោបាយ ជាដើម​បញ្ហាចម្រូងចម្រាស់ទាំងនោះ​ហាក់ដូចជាគ្មានគោលការណ៍សម្រាប់​ដោះស្រាយឲ្យជ្រះស្រឡះ​ជាក់លាក់ទេ មួយថ្ងៃ ៗ មានតែនាំឲ្យកើតបញ្ហាច្រើនឡើង ៗ ជាលំដាប់  ហើយអាចនាំឲ្យកើតសប្បដិភ័យអន្តរាយដល់ប្រទេសជាតិ ព្រមទាំងបំផ្លាញសេចក្ដីសុខ​សុភមង្គលរបស់មនុស្សក្នុងសង្គមថែមទៀត ។
    ការតស៊ូយកឈ្នះគ្នាដោយគ្រប់វិធីសាស្រ្តដើម្បីដណ្តើមអំណាចរដ្ឋនិងគំនាំទ្រពីសមាជិកសង្គមនោះ នាំឲ្យកើតក្រុមបុគ្គល ឬ បក្សនយោបាយ​ជាច្រើនឡើងក្នុងសង្គមក្រោមគោលការណ៍ថ្មី ហៅថា សេរីភាព  ភាគីនីមួយៗក៏ព្យាយាមស្ថាបនាឧត្តមគតិរបស់ខ្លួនឯងឡើង បណ្ដាលឲ្យស្លាក​ស្នាម​ប្រេះស្រាំដែលមិនទាន់ផ្សាភ្ជិតឲ្យមានការបែកបាក់គ្នាកាន់តែខ្លាំងឡើង ៗ ក្នុងសង្គម ជាពិសេស សង្គមសាសនា រវាងគណៈសង្ឃនិង​គណបក្សនយោបាយដែលគេស្គាល់ថា បក្ស LDP (បក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ)របស់លោក ខឹម វាសនា 
    គណៈសង្ឃដែលគ្រប់គ្រងដោយសម្តេច ទេព វង្ស មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ សូម្បីតែសម្តេច ទេព វង្សខ្លួនឯងក៏មានបញ្ហាផ្លាល់​ខ្លួនរឿងការយល់ដឹងព្រះធម្មវិន័យ ជាហេតុនាំឲ្យកើតចំណុចខ្សោយជាច្រើនដែលត្រូវភាគីដទៃវាយប្រហារ ហើយជាការឆ្លើយតប បានត្រឹមតែ​សម្ងំយកសុខនិងគ្មានសមត្ថភាពប្រឈមមុខនឹងបញ្ហាចោទផ្សេង ៗទេ  ។
    ទំាងពីរភាគីដែលបានពោលខាងលើនេះ មិនខុសគ្នាពីមនុស្សទូទៅនៅក្នុងសង្គមនេះទេ  ពោលគឺ មិនទាន់ស្គាល់បញ្ហាប្រឈមរបស់​សង្គម​កម្ពុជានៅឡើយ  មិនត្រឹមតែមិនស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងនាំគ្នាបង្កបញ្ហាថ្មី  ពង្រីកបញ្ហាចាស់ឲ្យកាន់តែរីកធំឡើងទៀតផង  ។
    ភាគីខាងព្រះសង្ឃមួយចំនួនធំដែលមានអំណាចក្នុងស្ថាប័នសង្ឃ រស់នៅជាមួយនឹងភាពអវិជ្ជារហូតដល់ក្លាយជាទម្លាប់ទៅហើយ  ទាំងមិនដឹងថា ត្រូវដោះស្រាយបញ្ហានិងអភិវឌ្ឍស្ថាប័នសង្ឃឲ្យជឿនលឿនទៅមុខនិងទាន់ស្ថានភាពសង្គមយ៉ាងដូចម្តេចទេ បានត្រឹមតែឈរមើលស្ថានការណ៍​ដែលកើតឡើងប៉ុណ្ណោះ  ។
ភាគីលោក ខឹម វាសនា ទោះបីមានគំនិត ទស្សនៈថ្មី ត្រូវការកែទម្រង់សង្គមក៏ដោយ  ប៉ុន្តែក៏ស្ថិតក្រោមមូលដ្ឋានអវិជ្ជាដែរ កាលបើគិត​ដោយខ្វះ​តក្កៈយល់ដឹងដូច្ឆោះ ក៏គិតស្រមើស្រមៃទៅតាមអារម្មណ៍សេចក្តីយល់ឃើញ (emotion and feeling) តាំងខ្លួនជាអ្នកគិតដោះស្រាយកែលម្អ  កម្ចាត់ភាពមិនស្អាតស្អំចេញពីសង្គម ប៉ុន្តែខ្លួនឯងបែរជាបរិបូរដោយភាពប្រឡាក់ បង្កជម្លោះរវាងខ្មែរគ្នាឯង ហើយក៏ទៅបំផ្លាញអ្វីដែល​ជាភាព​ល្អបរិសុទ្ធស្អាតស្អំដែលមានស្រាប់ ហាក់នឹងថាចូលរួមដោះស្រាយបញ្ហាសង្គមដោយការទម្លាក់ដុំថ្មផ្ទាំងធំមកចំកណ្ដាលហ្វូងមហាជន ក្លាយ​ទៅជា​ឧបទ្ទវហេតុវិញ ។
    លោក ខឹម វាសនា ត្រូវការកែលម្អស្ថាប័នសង្ឃ ប៉ុន្តែខ្លួនបែរជាមិនដែលបានបួសរៀនឲ្យឃើញការពិតក្នុងជួរសង្ឃ ប្រៀបដូចជាមនុស្សខ្វាក់​មើលមិន​ឃើញអ្វី ៗ តាមសភាពពិត ទោះបីប្រឹងស្រែកបន្ទោសយ៉ាងណា ក៏នៅតែមិនចំបញ្ហាពិតក្នុងជួរគណៈសង្ឃ ចំណែកខាង​មន្រ្តីសង្ឃត្រូវការ​រីក​ចម្រើន ប៉ុន្តែខ្វះចំណេះដឹងផ្នែកគោលសាសនា ទើបមិនដឹងថាត្រូវអភិវឌ្ឍដូចម្តេច ប្រៀបដូចជាមនុស្សខ្វិនដែល​មិនអាចប្រើដៃជើងឲ្យ​ជា​ប្រយោជន៍បាន ទោះបីប្រឹងទធាក់ដៃជើងយ៉ាងណា ក៏មិនអាចទៅមុខរួច ។
    កាលបើមិនដឹង មិនយល់ មិនចូលដល់(មិនពាល់ត្រូវ) មិនចេះរៀបដំណោះស្រាយឲ្យសមស្របទៅនឹងស្ថានភាពសង្គមទេ បញ្ហាប្រឈមផ្សេង ៗ ក៏នៅតែមាន ប្រៀបដូចជាគល់ឈើ កម្ទេចគ្រួស ថ្មរមៀល បែកបាក់ជាបំណែក ៗ ធ្លាក់មកតាំងនៅកណ្ដាលថ្នល់ ក្រៅតែពីបណ្តាលឲ្យមានការ​រាំងស្ទះ​ចរាចរហើយ ថែមទំាងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរថែមទៀតដោយនឹកស្មានមិនដល់ ។
    ជាការពិត ស្ថាប័នសង្ឃនិងសង្គមទាំងពីរនេះ នៅមិនទាន់រកឃើញខ្លួនឯង មិនទាន់អភិវឌ្ឍខ្លួនឯងបានល្អដូចយ៉ាងប្រទេសដទៃទេ ព្រោះស្ថាប័ន​កំពូលរបស់ជាតិត្រូវដឹកនាំដោយមនុស្សមានសេចក្តីយល់ដឹងត្រឹមចុងច្រមុះ គ្មានក្រសែភ្នែកវែងឆ្ងាយ ក្លាយជាអ្នកមិនស្គាល់ខ្លួនឯងពិត និងមិនយល់​ការណ៍វែងឆ្ងាយ មើលឃើញស្រមោលខ្លួនឯងនិងសង្គមជាតិយ៉ាងស្រពិលស្រពិល ធាតុពិត គឺ មើលមិនឃើញបញ្ហាប្រឈមរបស់ខ្លួននៅឡើយ កាលបើសង្គមកម្ពុជាស្ថិតក្នុងសភាពបែបនេះ ការដោះស្រាយបញ្ហានានា និងការអភិវឌ្ឍគ្រប់វិស័យក៏វិលវល់​នៅក្នុងប្រវត្តិសាស្ដ្រ​បរាជ័យ​ពី​អតីតកាល ។
    សរុបសេចក្តីមក សង្គមកម្ពុជាសម្បូរដោយបញ្ហាប្រឈម ប៉ុន្តែគ្មានគោលការណ៍សម្រាប់ដោះស្រាយជាក់លាក់ទេ ទាំងអ្នកដែលត្រូវការ​ដោះស្រាយ​ចូលចិត្តប្រើអារម្មណ៍ ឬ មនោសញ្ចេតនាច្រើនជាងគោលការណ៍ ជាហេតុនាំឲ្យបញ្ហានោះ ៗ នៅតែដដែល ។
    ហេតុនោះ ការដែលឲ្យទំាងព្រះសង្ឃទាំងគ្រហស្ថ ស្គាល់អំពីខ្លួនឯងនិងសង្គមជាតិ ចាត់ជាចំណុចសំខាន់ដែលត្រូវលើក​យកមកជាប្រធានបទ​ដើម្បីស្វែងរកដំណោះស្រាយនិងអភិវឌ្ឍប្រទេសជាតិតរៀងទៅ ។

សហនិពន្ធដោយព្រះមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ និង ព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ ។

Views: 661

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service