ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ក្លែងស៊ីនំបញ្ចុក ក្រែងអ្នកស្រុកទុកចិត្ត

                                                      

                                  បូវំ ខាទតិ សញ្ចិច្ច បជាយ បេមមិច្ឆយំ
                                                         ក្លែងស៊ីនំបញ្ចុក ក្រែងអ្នកស្រុកទុកចិត្ត


ប្រជាភិថុតិ ជាពាក្យពេញនិយមខ្លាំងណាស់ក្នុងចំណោមអ្នកនយោបាយខ្មែរ ពាក្យនេះត្រូវអ្នកនយោបាយ យកមកប្រើស្ទើរ គ្រប់យុគសម័យដើម្បីបានផលចំណេញផ្នែកនយោបាយ បើទាក់ទងនឹងជាតក ឬ ល្បើកនិទាន ស្រដៀងនឹងការក្លែងធ្វើល្អ​ដើម្បីបោក​បញ្ឆោតអ្នកដទៃ មិនមែនធ្វើល្អដោយសុទ្ធចិត្តទេ
តាមទស្សន∶ព្រះពុទ្ធសាសនា មនុស្សក្លែងធ្វើល្អ នៅមិនទាន់ចាត់ថាជា “មនុស្សល្អ” ទេព្រោះមិនទាន់ល្អដោយសន្តានចិត្ត ទោះបីអ្នកដទៃមើលទៅឃើញថា ល្អ ក៏ដោយ  ផ្ទុយទៅវិញ ព្រះបោរាណាចារ្យណែនាំឲ្យប្រុង​ប្រយ័ត្នចំពោះមនុស្សពុតត្បុត​ធ្វើល្អនោះ  ។


កាលពីពេលថ្មី ៗ នេះ សម្តេចតេជោបានចុះមកតាមចិញ្ចើមផ្លូវ ជួបប្រជាពលរដ្ឋ ហើយបានទទួលទាននំបញ្ចុក​របស់អ្នកស្រុក​ដែលរែកលក់ជាប្រចាំ  គេឯងតែងដឹងច្បាស់ថា សម្តេចតេជោជាបុរសខ្លាំងនៅអាស៊ី ល្បីខាងហិង្សានិងប្រើ​អំណាចផ្តាច់ការខាង​ការគ្រប់គ្រងប្រទេស ប៉ុន្តែពេលនេះហេតុដូចម្តេចបានជាធ្លាក់ខ្លួនមកទទួលទាននំបញ្ចុកទៅវិញ? វាក្លាយជាចម្ងល់សង្ស័យ​ក្នុង​ចំណោម​​អ្នកតាមដាននយោបាយភ្លាម


រឿងបុរសខ្លាំងធ្លាក់ខ្លួនមកស៊ីនំបញ្ចុកនេះ ធ្វើឲ្យនឹកឃើញដល់រឿងក្នុងធម្មទ្ធជជាតក ដែលនិយាយពីរឿងក្អែកបោកបញ្ឆោត​ហ្វូងបក្សីធ្វើ​ជាអ្នកប្រព្រឹត្តធម៌ បំពេញតប∶ ដើម្បីឲ្យហ្វូងបក្សីលង់ជំនឿជឿជាក់ រួចហើយក៏លបលួចស៊ីកូនបក្សីទាំងនោះអស់


មានសេចក្ដីដំណាលមកថា គ្រាមួយនោះ សត្វក្អែកបានហើរទៅដល់កោះមួយ ប្រទះឃើញហ្វូងបក្សីមួយក្រុមធំលើកោះនោះ ក្អែកចង់ស៊ីពង និង កូនបក្សី ទើបហើរចុះមក ហាមាត់ ឈរជើងម្ខាងលើដុំថ្មនៅកណ្ដាលហ្វូងបក្សី កាលពួកបក្សីឃើញហើយ​ក៏សួរឡើងថា
អ្នកជានរណា ?
ក្អែកឆ្លើយថា យើងជាអ្នកប្រព្រឹត្តធម៌ បំពេញតប∶
ពួកបក្សីសួរថា ហេតុអ្វីបានជាអ្នកឈរជើងម្ខាងទាំងហាមាត់ដូច្នោះ?
ក្អែកឆ្លើយថា យើងជាអ្នកបំពេញតបៈ មិនត្រូវការស៊ីចំណីអ្វីដទៃទេ ក្រៅតែពីខ្យល់ ចំណែកឯជើងម្ខាងទៀតនោះ ដោយអានុភាពនៃតបធម៌ដ៏ចាស់ក្លា ប្រសិនបើយកទៅជាន់លើផែនដីហើយ នឹងធ្វើឲ្យផែនដីក្រឡាប់ចាក់ បណ្ដាលឲ្យមនុស្ស សត្វ និងអ្នករាល់គ្នាស្លាប់អស់ ដោយសារយើងមានមេត្តា ករុណា អនុគ្រោះដល់សត្វលោក ទើបយើងសុខចិត្តស៊ីតែខ្យល់ ឈរជើងម្ខាងយ៉ាងនេះជារៀងរហូតមក


ពួកបក្សីលុះបានស្តាប់ហើយក៏លង់ជំនឿជឿស៊ប់ ទាំងពោលសរសើរថា “ធម្មំ ចរថ ភទ្ធំ វោ សុខំ សេតិ”  អ្នកទំាងឡាយ​ចូរនំា​គ្នា​ប្រព្រឹត្តធម៌ យកគម្រូតាមបងក្អែក ព្រោះអ្នកប្រព្រឹត្តធម៌ គឺជាអ្នកសាងសន្តិភាពឲ្យពិភពលោកយ៉ាងពិតប្រាកដ
ពួកបក្សីភាន់ជំនឿគិតថា ក្អែកជាអ្នកល្អ ប្រព្រឹត្តធម៌ ទើបទុកចិត្ត នៅពេលហើរទៅរកចំណីក្នុងទីដទៃឆ្ងាយ ៗ ក៏ផ្ញើផ្ទុកផ្តាក់​ពងនិងកូនរបស់ខ្លួនឲ្យក្អែកជួយមើលថែ  
លុះពួកបក្សីហើរទៅរកចំណីបាត់អស់ ក្អែកក៏លួចស៊ីកូននិងពងរបស់បក្សីទាំងនោះអស់
នៅពេលពួក​បក្សី​ត្រឡប់​មកវិញ ក្អែកក៏សម្ដែងអាការ∶ស្ងប់ស្ងៀម ឈរហាមាត់ស៊ីខ្យល់
បក្សីទំាងឡាយកាល​មិនឃើញកូននិងពងរបស់ខ្លួន ក៏ខឹងក្រេវក្រោធ ស្រែកឆោឡោឡើងថា អាណាស៊ីកូនអញអស់ ? ប៉ុន្តែក៏មិនសន្ទិះសង្ស័យ ឬចាប់ភ្លឹកនឹកមៃចំពោះក្អែកទេ ព្រោះបាក់ជំនឿជឿថា ក្អែកជាអ្នកប្រព្រឹត្តធម៌ទៅហើយ ។    

 
ក្រឡេកមកមើលសង្គមកម្ពុជា មនុស្សធ្វើល្អ តស៊ូដើម្បីយុត្តិធម៌ ទាមទារសិទ្ធិសេរីភាព ការពារជាតិ មិនត្រូវបានទទួលរង្វាន់ជាវីរបុរសឬអ្នកស្នេហាជាតិទេ ផ្ទុយទៅវិញ ត្រូវក្លាយជាអ្នកបង្កហេតុ ទទួលរងគ្រោះ ក្លាយជាអ្នកទោស ត្រូវគេវាយធ្វើបាប ចាប់ដាក់គុក ឬ សម្លាប់ចោល ក្រោមលេសថា “រក្សាសន្តិភាព”
ចំណែកឯមនុស្សអាក្រក់វិញ ក្លាយជាមនុស្សសុចរិតចិត្តបុណ្យ ដោយគ្រាន់តែយកបាបមកជាដើមទុន  មិនខុសពីយក្សក្លែងងខ្លួនមកធ្វើជាអ្នកស៊ីនំបញ្ចុកតាមចិញ្ចើមថ្នល់ ហើយក៏មានក្រុមអាមីអាថោងស្រែកបន្ទរថា “វីរបុរស ៗជាតិ” នោះទេ   


ជាការពិត យក្សស៊ីមនុស្ស ស៊ីព្រៃឈើ ប្លន់យកដីស្រែចម្ការ លក់សម្បត្តិជាតិ គ្រប់ទីកន្លែង សាហាវជាងប្រេតឆ្ងាយណាស់ ប៉ុន្តែបែរជានំាគ្នាមើលមិនឃើញ សូម្បីតែក្រួស ថ្នល់ ថ្ម ឬភ្នំ ក៏យក្សស៊ីអស់ដែរ លើសពីនោះ យក្សក៏ស៊ីប្រពន្ធគេទៀត  ស៊ីហើយដោយមិនសង ហៅថា ស៊ីដាច់បាត់ខ្លួនតែម្ដង  តើមានប្រេតប្រភេទណាអាចប្រៀបនឹងយក្សបានទៅ ?

សហនិពន្ធដោយមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ និង មហាភិរម្យ មហា ៨ ប្រយោគ

Views: 299

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

Comment by chamroeun Leap on October 17, 2016 at 4:04am

ឪច្បាស់ត្រង់ពេកហើយ។ អរព្រះគុណនូវការបកស្រាយតែថាកាលដែររស់ជ្រកក្រោមម្លប់ណាក៏គួរនឹងពោលពាក្យដែលជាទីសោមនស្សដល់បុគ្គលនោះ។ មិនមែនថាការប្រៀបធៀបខុសនោះទេតែការនិយាយមិនដឹងកាលពេលខ្លះក៏ហុចទោសមកវិញជាប្រាកដ! 

សូមអនុគ្រោះផងទាន!

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service