ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ប្រវត្តិសាស្រ្តជាតិ

វិជ្ជាប្រវត្តិសាស្រ្តមិនមែនជាវិជ្ជាដែលស្វែងរកការពិតនៃលោកុត្តរធម៌ទេ ហើយក៏មិនមែនជាវិទ្យាសាស្រ្តបរិសុទ្ធដែរ ប៉ុន្តែជាវិជ្ជាបដិបត្តិដែលពាក់ព័ន្ធ​ទៅនឹង​បរិបទឬបរិស្ថានខាងសង្គម ប្រយោជន៍ពិតរបស់វិជ្ជាប្រវត្តិសាស្រ្តមិនមែនស្ថិតនៅនឹងខ្លឹមសារស្រពិចស្រពិលនៃវិជ្ជានេះទេ ប៉ុន្តែអាស្រ័យ​ទៅ​លើការយកវិជ្ជា​នេះទៅប្រើឲ្យកើតប្រយោជន៍ខាងសង្គម នយោបាយ បច្ចេកទេស និងចិត្តវិទ្យាជាសម្លាក់សំខាន់ ។

ប្រវត្តិសាស្រ្ត គឺ ការកត់ត្រា រៀបរាប់រឿងរ៉ាវ និងពិសោធក្នុងរឿងដែលធ្លាប់កើតរបស់សង្គមមនុស្ស រឿងណាក៏ដោយដែលកើតពីស្នាដៃរបស់មនុស្ស តំណាលប្រាប់ដោយមនុស្ស និង ពិសោធដោយសក្តានុពលរបស់មនុស្ស រឿងនោះគ្មានថ្ងៃណាល្អឥតខ្ចោះ ឬ ល្អផូរផង់នោះទេ ។

សេចក្តីស្រពិចស្រពិលរបស់វិជ្ជាប្រវត្តិសាស្រ្តទើបក្លាយជាមន្តស្នេហ៍និងគួរឲ្យចាប់អារម្មណ៍ជានិច្ច ទោះបីពេលវេលាកន្លងយូរទៅប៉ុនណាក៏ដោយ 

វិជ្ជាប្រវត្តិសាស្រ្តសម្រាប់ការងារបច្ចេកទេសជារឿងមួយ ប៉ុន្តែវិជ្ជាប្រវត្តិសាស្រ្តសម្រាប់សង្គមនិងនយោបាយជារឿងមួយទៀត ។

សង្គមនិងនយោបាយអាចតាំងនៅបានដោយសារភក្តីភាពរបស់ពលរដ្ឋដែលមានពុទ្ធិ ដែលខ្លឹមសាររបស់វិជ្ជាប្រវត្តិសាស្រ្តនោះអាចធ្វើឲ្យពលរដ្ឋ​ស្រឡាញ់និងហួងហែងរដ្ឋដែលបន្សល់ទុកដោយបុព្វបុរសរបស់ខ្លួន ប៉ុន្តែបើប្រវត្តិសាស្រ្តមិនអាចធ្វើមុខងារនោះបានឬ មិនបានធ្វើមុខងារនោះ ទេ វិជ្ជាប្រវត្តិសាស្រ្តបានត្រឹមតែជាគំនរសម្រាមដែលគ្មានន័យ ។

ប្រវត្តិសាស្រ្តជាតិ បានដល់ ប្រវត្តិសាស្រ្តរបស់ពលរដ្ឋទាំងពួងដែលរស់នៅខាងក្នុងរដ្ឋ ដូចយ់ាងរឿងរ៉ាវរបស់វប្បធម៌ដែរដែលជាតួឯក និង​ រឿងរ៉ាវ​របស់ជនជាតិ​ភាគតិចជាតួនរង អាស្រ័យទៅតាមផលធៀបរបស់ប្រជានិករ ។

រដ្ឋដែលឈ្លាសវៃតែងនាំយកប្រវត្តិសាស្រ្តមកសាងគុណប្រយោជន៍ដល់សង្គមនិងសន្តិសុខជាតិ ដែលត្រូវតែជាប្រវត្តិសាស្រ្តបដិបត្តិ មិិនមែនជា​ប្រវត្តិសាស្រ្តបរិសុទ្ធទេ ព្រោះពុំដែលមានសេចក្តីបរិសុទ្ធក្នុងប្រវត្តិសាស្រ្តឡើយ  កាលបើពលរដ្ឋបានដឹងនិងជ្រួតជ្រាបចំពោះប្រវត្តិសាស្រ្តជាតិខ្លួន ពួកគេតែងមានភក្តីភាពចំពោះរដ្ឋ ទោះបីជាជនភាគតិចឬច្រើនក៏ដោយ ព្រោះគេបានក្លាយជាផ្នែកមួយក្នុងប្រវត្តិសាស្រ្តទៅហើយ មនុស្ស​យើង​ទោះស្ថិតក្នុងស្ថានភាពណា កាលបើបានទទួលកិត្តិយសថ្លៃថ្នូរ មនោសញ្ចេតនារួមក្នុងកិច្ចការប្រទេសជាតិក៏តែងតែកើតឡើងឯងតាមធម្មជាតិ ។ 

Views: 189

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service