៤.អង់គ្លេសប្រគល់ឧទ្យានលុម្ពិនីឲ្យដល់នេប៉ាល(British offered Lumbini to Nepal)
ក្នុងព.ស. ២៣៩៤ បានកើតមានឧទ្ទាមកម្មសេប៉យឡើងយ៉ាងខ្លាំងក្លា រហូតដល់អង់គ្លេសមិនអាចគ្រប់គ្រងបាន ហេតុនោះ អង់គ្លេសទើបស្នើសុំកម្លាំងជំនួយពីនេប៉ាលដើម្បីជួយបង្រ្កាបអំពើបះបោរនោះ ព្រះបាទសុរេន្ទ្រ,ក្សត្រនៃនេប៉ាលទើបយល់ព្រម បញ្ជូនកងកម្លាំងទៅជួយកងទ័ពអង់គ្លេស ទាហានក្រុខារបស់នេប៉ាលអាចចូលដណ្តើមយកក្រុងគោរក្ខបុរៈ ក្រុងលក្ខណៅ និងក្រុងជាច្រើនទៀតក្នុងរដ្ឋឱដ្ឋ(រដ្ឋឧត្តរប្បទេស)ត្រឡប់មកវិញបាន នៅទីបំផុត អង់គ្លេសក៏អាចបង្រ្កាបឧទ្ទាមកម្មនោះបានយ៉ាងជោគជ័យ ចម្បាំងនៅគ្រានេះ ទាហានក្រុខារបស់នេប៉ាលបានច្បាំងតស៊ូយ៉ាងអង់អាចក្លាហានរហូតដល់ល្បីរន្ទឺឮឈ្មោះសុសសាយ ដើម្បីជាសំណងសងគុណដែលនេប៉ាលបញ្ជូនកងទ័ពមកជួយអង់គ្លេសបង្រ្កាបឧទ្ទាមកម្មសេប៉យនោះ អង់គ្លេសដឹងគុណនេប៉ាលដោយប្រគល់ដែនដីទំនាបធំទូលាយភាគខ្លះនៃរដ្ឋឱដ្ឋឲ្យដល់នេប៉ាល ផ្ទៃដីដែលអង់គ្លេសប្រគល់ឲ្យនេប៉ាលនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ពុទ្ធបរិស័ទ ព្រោះជាទីប្រសូតរបស់ព្រះបរមសាស្តា គឺ ឧទ្យានលុម្ពិនីវ័ន, ក្រុងកបិលពស្តុនិងក្រុងទេវទហៈ ពុទ្ធស្ថានទាំងនោះទើបស្ថិតនៅក្រោមការគ្រប់គ្រងរបស់នេប៉ាលតាំងពីពេលនោះមក កាលពីមុន រម្មិណ្តេ(លុម្ពិនីវ័ន)នេះស្ថិតនៅក្នុងរដ្ឋឱដ្ឋរបស់ឥណ្ឌា ព្រោះហេតុនោះ ការធ្វើដំណើរទៅទស្សនាសំវេជនីយស្ថានទាំង ៤ ទើបត្រូវឆ្លងកាត់ប្រទេស ២ គឺ ឥណ្ឌា និង នេប៉ាល ។
ក្នុងព.ស. ២៤០១ ក្រោយពីហេតុការណ៍ដែលទាហានសេប៉យធ្វើឧទ្ទាមកម្ម ១ ឆ្នាំមក អង់គ្លេសបានធ្វើកំណែទម្រង់រដ្ឋបាលថ្មី ដោយរំលាយចោលនូវក្រុមហ៊ុនឥណ្ឌាបូព៌ាដែលគ្រប់គ្រងឥណ្ឌាហើយប្រគល់ការគ្រប់គ្រងឥណ្ឌាឲ្យដល់រដ្ឋាភិបាលអង់គ្លេសដោយផ្ទាល់ ដោយមានសម្តេជព្រះរាជិនីវិគទ័រៀ(Victoria) ជាប្រមុខរដ្ឋាភិបាល និងជារដ្ឋាធិបតីរបស់ឥណ្ឌា ជាការបញ្ចប់ការគ្រប់គ្រងឥណ្ឌាក្នុងនាមឯកជន សរុបថេរវេលាដែលក្រុមហ៊ុនឥណ្ឌាបូព៌ាគ្រប់គ្រងឥណ្ឌាប្រមាណជា ១០០ ឆ្នាំ ។
៥.លទ្ធិជាតិនិយម(Nationalism)
បន្ទាប់ពីឥណ្ឌាត្រូវអង់គ្លេសគ្រប់គ្រងអស់រយៈពេលជាច្រើនរយឆ្នាំ គំនិតជាតិនិយមក៏ចាប់ផ្តើមដុះពន្លកឡើងដោយមានសន្ទុះចលនាមកពីបដិវត្តន៍ក្នុងប្រទេសផ្សេង ៗ ដូចជា បារាំង ជាដើម ហើយការផ្តល់ការសិក្សារបស់អង់គ្លេសអំពីសិទ្ធិសេរីភាព និង សេចក្តីឈឺចាប់ដែលបានទទួលមកពីការគ្រប់គ្រងរបស់អង់គ្លេស ដោយចុះផ្សាយក្នុងសារព័ត៌មានជាច្រើន ដូចជា នោរោចី, តិល័ក, ភគ័ទ សិង្ហ, មោហ័ន រយ, កោឃលេសុភាស, ចន្ទ្រផុស្ត ហើយដែលសំខាន់បំផុត គឺ មហាតមគន្ធី ។
ក្នុងព.ស. ២៤១២ កុមារមោហ័នទាស ការាមចន្ទ គន្ធី(Mohandas Karamchanda Gandhi) ចាប់កំណើតឡើង ដែលតមកមានឈ្មោះថា មហាតមគន្ធី(Mahatma Gandhi) គាត់ជាបុត្ររបស់សេនាបតីរដ្ឋគុជរាស្រ្ត កើតក្នុងត្រកូលព្រៃងារ(សូទ្រ) អាយុ ១៣ ឆ្នាំ បានរៀបការជាមួយនឹងកញ្ញា កស្តូបា អាយុ ១៩ ឆ្នាំបានទៅសិក្សាច្បាប់ឯប្រទេសអង់គ្លេស ក្រោយពីបញ្ចប់ការសិក្សាច្បាប់ បានប្រើច្បាប់ជួយការពារជនជាតិឥណ្ឌាជាច្រើននៅឯអាហ្វិកខាងត្បូងដែលជាជនរងគ្រោះយ៉ាងអយុត្តិធម៌ ។
ក្នុងព.ស. ២៤៥៨ ទើបវិលត្រឡប់មកធ្វើជាមេដឹកនាំទាមទារឯករាជ្យពីអង់គ្លេស ដោយប្រកាន់យកនយោបាយអហិង្សា គឺ ការមិនបៀតបៀនជាគោលការណ៍ ពីព្រោះមហាតមគន្ធីមានជំនឿថា អង់គ្លេសជាជនជាតិសុភាពបុរស បើមិនត្រូវបានគេវាយប្រហារធ្វើបាបមុនទេ ក៏មិនបៀតបៀនដល់គេមុនដែរ ហើយថាឥណ្ឌាគ្មានកងទ័ពគ្រប់គ្រាន់មិនអាចយកឈ្នះអង់គ្លេសដោយកម្លាំងបាយបានទេ វិធានការប្រឆាំងតតាំងនឹងអង់គ្លេសរបស់មហាតមគន្ធីមានទាំងទ្រាំទ្រឹស្តិច្បាប់ គឺ មិនព្រមបដិបត្តិតាមច្បាប់ និង ធ្វើកូដកម្មអត់អាហារ ឈប់ទិញទំនិញគ្រប់យ៉ាងរបស់អង់គ្លេស មិនព្រមបង់ពន្ធ និង មិនគោរពច្បាប់ដែលអង់គ្លេសកំណត់ឲ្យ ក្នុងការធ្វើតាមមហាតមគន្ធី មានមនុស្សជាច្រើនដែលត្រូវអង់គ្លេសចាប់ដាក់ក្នុងពន្ធនាគារ ប៉ុន្តែអង់គ្លេសមិនមានលេសក្នុងការធ្វើបាបមហាតមគន្ធីបានទេព្រោះជាបាតុកម្មសន្តិភាព យ៉ាងណាក៏ដោយ អង់គ្លេសក៏ចាប់មេដឹកនាំ និង មហាតមគន្ធីបញ្ចូលគុក ហើយមហាតមគន្ធីក៏ធ្វើកូដកម្មបង្អត់អាហារ មានមនុស្សកាន់តែច្រើនឡើងចូលរួមធ្វើបាតុកម្មប្រឆាំងនឹងអង់គ្លេស នៅទីបំផុត អង់គ្លេសត្រូវដោះលែងមេដឹកនាំរបស់ពួកគេរួមទាំងមហតមគន្ធីផងព្រោះមានចលាចលកើតឡើងជាច្រើន ក្នុងការចាត់វិធានការអហិង្សាជាមួយនឹងអង់គ្លេសនេះ មានមនុស្សយល់ស្របនិងចូលរួមចំណែកជាច្រើន រួមទាំងលោកនេហ៍រូ(Nehru)ផង។
ដោយសារការតស៊ូរបស់ជនជាតិឥណ្ឌាដែលមានមហាតមគន្ធីជាមេដឹកនាំចលនារំដោះឯករាជ្យ ឥណ្ឌាបានទទួលឯករាជ្យពីអង់គ្លេសនៅថ្ងៃទី ១៥ សីហា ព.ស. ២៤៩០ ក្រោយពីទទួលបានឯករាជ្យពីអង់គ្លេសបាន ១ ឆ្នាំ មហាតមគន្ធីត្រូវបានឃាតការបាញ់សម្លាប់ព្រោះមិនយល់ស្របនឹងគំនិតដែលអនុញ្ញាតឲ្យបាគីស្ថានបំបែករដ្ឋចេញពីឥណ្ឌាក្នុងព.ស. ២៤៩០ ។
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ