ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ខុសឬត្រូវនៅករណីលួន សាវាត

ពន្លឺអាស៊ីទ្វីបជាឈ្មោះនៃសៀវភៅពុទ្ធប្បវត្តិដែលរៀបរៀងឡើងដោយ Sir Edwin Arnold  នៅឆ្នាំ ១៨៧៩ នៅសេចក្តីផ្តើមនៃ​សៀវភៅ​ពន្លឺអាស៊ីទ្វីបនោះ  យើងបានសង្កេតឃើញហេតុការណ៍ជម្លោះមួយដែលកើតឡើងរវាងទេវទត្តកុមារនិងសិទ្ធត្ថកុមារទាក់ ទងនឹងសត្វហង្ស ទេវទត្តកុមារជាអ្នកបាញ់សត្វហង្ស ឯសិទ្ធត្ថកុមារជាអ្នកជួយសត្វហង្ស ជម្លោះដណ្តើមកម្មសិទ្ធិលើសត្វហង្ស​បានកើតឡើងរវាងអ្នកបាញ់និងអ្នកជួយ ទាំងទេវទត្តកុមារទាំងសិទ្ធត្ថកុមារជជែកយកឈ្នះតែរៀងៗខ្លួនថា ខ្លួនគឺជាម្ចាស់លើ​សត្វហង្ស

ទេវទត្តកុមារនិយាយថា "សត្វហង្សគួរតែជារបស់យើង ព្រោះយើងគឺជាអ្នកបាញ់" ឯសិទ្ធត្ថកុមារក៏និយាយថា "សត្វហង្សគួរតែ​ជារបស់យើងព្រោះយើងគឺជាអ្នកជួយសង្គ្រោះ" ជជែកទៅជជែកមក ជម្លោះដណ្តើមសត្វហង្សនោះមិនអាចដោះស្រាយបានទេ នៅទីបំផុត ដើម្បីឲ្យដាច់ស្រេចក្នុងរឿងនេះ អ្នកទាំងពីរក៏ចូលទៅរកចៅក្រមដើម្បីឲ្យជួយដោះស្រាយជម្លោះ ចៅក្រមលុះ​ពិចារណា​ដំណើរដើមទងរួចហើយក៏សម្រេចសេចក្តីថា

"ជនណាករុណាអាណិតសត្វនិងជាអ្នកជួយសង្គ្រោះសត្វ ជននោះគប្បីបានជាម្ចាស់នៃសត្វដែលរងគ្រោះនោះ ព្រោះហេតុនោះ អ្នកជួយសង្គ្រោះជីវិត​សត្វ ទើបឈ្មោះថាជាអ្នកប្រោសសត្វ ជនណាបៀតបៀនយាយីសត្វ ជននោះមិនគប្បីបានជាម្ចាស់នៃ​សត្វ​ដែលរងគ្រោះនោះទេ ព្រោះហេតុនោះ អ្នកបៀតបៀនយាយីសត្វទើបឈ្មោះថាជាអ្នកយាយីសត្វ"

ទោះបីបើសាលក្រមចេញមកក្នុងលក្ខណៈជួយការពារសត្វដែលរងគ្រោះក៏ដោយ ដោយអំណាចនៃទិដ្ឋិមានះ ភាគីដែលចាញ់ក្តី គឺ ទេវទត្តកុមារក៏មិនសុខចិត្តដែរ ហើយក៏ចងគំនុំគុំកួនសិទ្ធត្ថកុមារជារៀងរហូតមក បើទុកជាសិទ្ធត្ថកុមារចេញសាងផ្នួសហើយ​សម្រេច​បានការត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏ដោយ ព្រះទេវទត្តក៏នៅតែព្យាយាមបៀតបៀនយាយីព្រះអង្គ​ជារៀងរហូតលុះដល់ដង្ហើមចុងក្រោយទើបដឹងខ្លួនហើយទទួលសារភាពទោសកំហុស ។

បើយើងលើកយកករណីជម្លោះការពារអ្នកស្រុកដែលរងគ្រោះរបស់ភិក្ខុលួន សាវាតមកជាករណីសិក្សា នឹងឃើញថា លោក​ហាក់​ដូចជា​ឈរនៅ​ខាងភាគីរងគ្រោះ គឺ អ្នកស្រុក បើពិចារណាដំណើរដើមទងនៃហេតុការណ៍ដែល​កើតឡើងនោះ​ដោយចិត្តប្រកាន់យុត្តិធម៌ សាលក្រមអាចវិនិច្ឆ័យបានថា

"ជនណាករុណាអាណិតអ្នកស្រុកដែលរងគ្រោះនិងជាអ្នកជួយសង្គ្រោះអ្នកស្រុកដែលរងគ្រោះ ជននោះគប្បីទទួលបានការ​គាំទ្រនិងសេចក្តីស្រឡាញ់រាប់អានពីសង្គម អ្នកដែលជួយសង្គ្រោះអ្នកស្រុកដែលរងគ្រោះ ទើបឈ្មោះថាជាអ្នកប្រោស​អ្នក​ស្រុកដែលរងគ្រោះ ផ្ទុយទៅវិញ ជនណាបៀតបៀនយាយីអ្នកស្រុកដែលរងគ្រោះ ជននោះមិនគប្បីបានទទួលការគ្រាំទ្រនិង សេចក្តីស្រឡាញ់រាប់អានពីសង្គមទេ ព្រោះហេតុនោះ ជនដែលបៀតបៀនយាយីអ្នកស្រុកដែលរងគ្រោះទើបឈ្មោះ​ថាជា​អ្នក​មិន​ជួយប្រោសអ្នក​ស្រុកដែលរងគ្រោះ"

សរុបសេចក្តីមកថា ជនដែលមានការុញ្ញចិត្តជួយឈឺឆ្អាលទុក្ខលំបាករបស់អ្នកស្រុកដែលរងគ្រោះដូចយ៉ាងភិក្ខុ លួន សាវាត គប្បី​ទទួលបានការគោរពរាប់អាននិងលើកតម្កើង ព្រោះការគាំទ្រនិងការលើកទឹកចិត្តស្មើនឹងការជម្រុញអ្នក​តស៊ូឲ្យក្លាហាន​ឡើង​ក្នុងការទាមទាររកយុត្តិធម៌ជូនសង្គមដែលអយុត្តិធម៌បាន ព្រោះយុត្តិធម៌អ្នកណាៗក៏ត្រូវការ មនុស្សមិនអាចរស់នៅក្នុង​សង្គម​ដែល​ខ្វះយុត្តិធម៌បានទេ យុត្តិធម៌ត្រូវតែឈ្នះអយុត្តិធម៌ សមដូចពុទ្ធតម្រាស់ថា អសាធុំ សាធុនា ជិនេ គប្បីឈ្នះ​អំពើ​អាក្រក់​​ដោយអំពើល្អ អំពើល្អប្រៀបដូចជាយុត្តិធម៌ដែលសង្គមខ្វះខាតត្រូវតែតស៊ូដើម្បីយកឈ្នះ  ឯអំពើអាក្រក់ប្រៀប​ដូចជា​អយុត្តិធម៌​ដែលសង្គមត្រូវកាត់បន្ថយនិងលុបបំបាត់ចោល ព្រោះហេតុនោះ អ្នកស្រឡាញ់យុត្តិធម៌សង្គម​ត្រូវហ៊ានចូលរួម​ចំណែក​ក្នុង​ការតស៊ូ​ដើម្បីយុត្តិធម៌ ។ ទាញយកសៀវភៅពន្លឺអាស៊ីទ្វីប(អង់គ្លេស)

Views: 198

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

Birthdays Today

Birthdays Tomorrow

Events

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2018   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service