ករុណា សេចក្តីអាណិតអាសូរចំពោះកូន នៅពេលដែលឃើញ កូនប្រុសស្រីមានទុក្ខលំបាក ហើយប្រាថ្នាចង់ឱ្យកូនរួចចាកអំពីសេចក្តី ទុក្ខនោះមួយរំពេច។ វាជារឿងពិតឥតក្លែងបន្លំ រាល់រូបម៉ែឪទាំងអស់នៅ លើភពផែនដីយើងនេះ នៅពេលឃើញកូនទទួលបានសេចក្តីទុក្ខ លំបាកដោយប្រការណាមួយនោះ តែងតែមានចិត្តមួយគឺខ្លោចផ្សា កើតទុក្ខក្តុកក្តួលក្នុងចិត្ត អាណិតអាសូរចំពោះកូនចៅទាំងអស់នោះ។
ករុណាធម៌នៅក្នុងដួងហឫទ័យម៉ែឪ តែងមានចំពោះរូបកូន ក្រោយពេលដែលកូនប្រសូតចេញចាកផ្ទៃនៃមាតា រហូតដល់ថ្ងៃអវសាន នៃជីវិតរបស់លោកទាំងពីរ។ តើកូនទាំងអស់គ្នាដឹងទេថា ពេលកូនតូច ស្រែកយំម្តងៗ ដោយសារត្រូវកម្តៅក្តី ត្រូវត្រជាក់ក្តី ឬសត្វល្អិតមានមួស ស្រមោចជាដើមទិចឬខាំ ម៉ែឪមានចិត្តខ្លោច ផ្សាអាណិតកូនប៉ុនណា? ពេលម្តាយកំពុងតែធ្វើកិច្ចការណាមួយនៅក្នុងផ្ទះ មានការចម្អិនម្ហូប ចំណីអាហារជាដើមនៅឯចង្ក្រានបាយ ហើយស្រាប់តែឮសូរសំឡេងកូន តូចស្រែកយំ ម៉ែក៏ទម្លាក់ចោលការងារទាំងឡាយនោះ ទោះការ នោះសំខាន់យ៉ាងណាក៏ដោយ ហើយប្រញាប់ប្រញាល់មកមើលកូន សម្លាញ់ថាតើកូនមានរឿង អ្វីបានជាស្រែកយំ ហើយពិនិត្យមើលយ៉ាង ប្រុងប្រយ័ត្នជាទីបំផុត។ ពេលពិនិត្យមើលកូន ប្រសិនបើម៉ែឃើញ ស្រមោចស្រមើល ឬសត្វអ្វីផ្សេងៗទៀតខាំកូន ក្នុងចិត្តម៉ែខ្លោចផ្សា អាណិតកូន ហើយក៏ចាប់សត្វនោះយកមកក្រញិចសម្លាប់ចោល គ្មាន ត្រាប្រណី ទោះបីខ្លួនដឹងថា ការសម្លាប់សត្វជាអំពើបាបកម្មយ៉ាង ណាក៏ដោយ។
លើសពីនេះទៅទៀត នៅពេលឃើញកូនមានជំងឺតម្កាត់ម្តងៗ ម៉ែឪភ័យភិតអាណិតកូនខ្លាំងណាស់ ខ្លាចក្រែងកូនរបស់ខ្លួន មានគ្រោះ ថ្នាក់ដល់ជីវិត។ នៅពេលនោះ ម៉ែឪសស្រាក់សស្រាំ ញាប់ដៃញាប់ជើង ប្រញិបប្រញាប់ទៅរកពេទ្យហ្ម មកព្យាបាលកូនមួយរំពេចដោយឥត បង្អង់។ ម៉ែឪនៅចាំបម្រើកូន ការពារកូន បក់មូសបក់រុយកុំឱ្យមកបៀត បៀន បញ្ចុកចំណីអាហារ និងនៅចាំបម្រើទឹកក្តៅ ទឹកត្រជាក់គ្រប់ពេល កូនត្រូវការ។ ប្រសិនបើកូនប្រាថ្នាត្រូវការបរិភោគអ្វី ម៉ែឪ រត់ទៅរកមក បំពេញតម្រូវការកូនភ្លាម គឺធ្វើយ៉ាងណាដើម្បីឱ្យកូនឆាប់ជាសះស្បើយ ពីរោគាព្យាធិ។ ពេលកូនលំបាកក្នុងខ្លួនម្តងៗ ម៉ែឪក៏លំបាកណែនណាន់ តានតឹងក្នុងចិត្តដែរ ហើយសេចក្តីលំបាកទាំងប៉ុន្មានរបស់កូន ប្រសិន បើអាចផ្ទេរមកឱ្យម៉ែឪបានដូចវត្ថុក្រៅខ្លួន លោកទាំងពីរពិតជាសុខចិត្ត ទទួលយកទាំងអស់ មិនព្រមឱ្យកូនលំបាកមួយវិនាទីណាឡើយ។
ដើម្បីឱ្យកាន់តែជាក់ច្បាស់រឿងទឹកចិត្តករុណាអាណិតអាសូរកូន អាចក្តីសូមអញ្ជើញលោកអ្នក ពិចារណាពីទឹកចិត្តនៃអ្នកម្តាយម្នាក់ ដែលមានចារទុកក្នុងគម្ពីរជាតកនៃព្រះមហោសថ។ សូមកូនៗទាំង ឡាយធ្វេក្វីរាវិភាគទឹកចិត្តអ្នកម្តាយ ជាមួយនឹងខ្ញុំថាតើទឺកចិត្តម្តាយពិត ប្រាកដគឺយ៉ាងណា?
នៅក្នុងសេចក្តីនៃរឿងនេះតំណាលថា មានស្ត្រីពីរនាក់ឈ្លោះ ប្រកែកដណ្តើមកូនគ្នា ដោយម្នាក់ៗសុទ្ធតែអះអាងថា ទារកនោះជាកូន របស់ខ្លួន ហើយបានចូលទៅរកព្រះមហោសថពោធិសត្វជួយកាត់ សេចក្តី។ ដើម្បីស្វែងរកម្តាយពិតប្រាកដរបស់ទារកនោះ ព្រះមហោសថ បានប្រើប្រាជ្ញារបស់ព្រះអង្គ ដើម្បីដោះស្រាយជម្លោះនេះ ដោយបញ្ចុះ បញ្ចូលនាងទាំងពីរ ឱ្យធ្វើតាមមធ្យោបាយរបស់លោក។ ដោយជឿជាក់ លើប្រាជ្ញរបស់ព្រះមហោសថ នាងទាំងពីរក៏យល់ព្រមធ្វើតាមដោយ ឥតសង្ស័យ។ ព្រះមហោសថឱ្យគេគូសខ្សែឆ្នួតកាត់រោងវិនិច្ឆ័យ ហើយ ឱ្យយកទារកនោះមកដាក់នៅលើខ្សែគំនូស រួចក៏បញ្ជាស្ត្រីទាំងពីរនាក់ ដោយម្នាក់កាន់ជើង និងនាងម្នាក់ទៀតកាន់ខាងដៃទារក។ ព្រះ ពោធិសត្វបញ្ជាក់ពីវិធីកាត់សេចក្តីថា “បើអ្នកណាអាចទាញដណ្តើម ទារកនេះបាន អ្នកនោះហើយជាម្តាយនៃទារកនេះ”។
គ្រាន់តែគេរាប់ ១ ២ ៣ ភ្លាម នាងទាំងពីរក៏ចាប់ផ្តើមទាញទារក នោះ។ ចំណែកឯទារកក៏ចាប់ផ្តើមស្រែកយំង៉ោងឡើងដែរ ហើយយំ កាន់តែខ្លាំងឡើងៗ។ បណ្តាស្ត្រីទាំងពីរនាក់ នាងម្នាក់គ្រាន់តែឮសំឡេង ទារកនោះស្រែកទ្រហោយំភ្លាម ក៏មានចិត្តអាណិត ក្តុកក្តួលអួលក្នុងចិត្ត ស្អិតក្នុងឱរា ហើយក៏សុខចិត្តចុះចាញ់ ប្រលែងកូននោះឱ្យទៅស្ត្រីម្នាក់ ទៀត ទាញយកបានយ៉ាងងាយស្រួល ហើយបែរជាទៅអង្គុយត្បោង ក្បាលជង្គង់ ទ្រហោយំស្រែកគួរឱ្យអាណោចអាធ័ម។ ចំណែកឯនាង ម្នាក់ទៀត ទាញដណ្តើមយកទារកយ៉ាងពេញទំហឹង ហើយសប្បាយ ចិត្តសើចយ៉ាងក្អាកក្អាយ គ្មានអាណិតអាសូរដល់ទារក ដែលកំពុងតែ យំសូម្បីបន្តិច ទាល់តែសោះ។
អស់លោកទាំងឡាយ សូមឆ្លើយនូវចម្លើយដែលផុសចេញពី បេះដូងពិតប្រាកដមើល៍ ថាតើនាងទាំងពីរនាក់ នរណាជាម្តាយទារក នោះយ៉ាងពិតប្រាកដ? ព្រោះអ្វីបានជាហ៊ានថាយ៉ាងដូច្នោះ?
សូមបញ្ចេញវិចារ!
បញ្ចេញវិចារដោយតំណក់ក្ដីសង្ឃឹម ក្នុងខែឧសភា 26, 2011 នៅម៉ោង 8:14pm 
@@@@@@@@@@@@@@@@@@@
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ