ព្រះនិព្វាន្តរបស់ព្រះពុទ្ធសាសនាគឺជាចម្លើយដល់ឬសគល់នៃប្រស្នាទុក្ខ(តាមទស្សនះពុទ្ធបរិស័ទ ព្រោះសាសនាដទៃក៏គេថាគេមាននិព្វាន្តរបស់គេដែរ)។និព្វាន្តគឺជាធម៌ដ៏ល្អិតវិសេសសុខុមណាស់! នេះតាមពុទ្ធដីកាសម្តេចសង្ឃរាជជួនណាតលោកឆ្លើយតបចំពោះនិស្សិតទាំងឡាយ តែខ្ញុំព្រះករុណាសូមសេចក្តីអនុគ្រោះអធិប្បាយទៅតាមទិដ្ឋិផ្ទាល់ខ្លួនដោយយោងតាមអត្ថន័យក្នុងបិដកខ្មែរផងដែរ។ព្រះសារីបុត្ត
លោកមានថេរដីការថានិព្វាន្តគឺជាការអស់ទៅនៃតណ្ហា អស់លោភះទោសះមោហះ មានន័យថានិព្វាន្តគេអាចសំរេចបានទាំងរស់ និព្វាន្តគឺឋិតនៅក្នុងចិត្តមនុស្ស(ឧបាទិសេសនិព្វាន្ត)សម្រេចបានដោយអនុវត្តតាម
សិក្ខា៣(អធិសីលសិក្ខា អធិចិត្តសិក្ខា អធិបញ្ញាសិក្ខា)។ការចូលនិរោធសមាបត្តិរឿយៗ(សញ្ញាវេទយិតនិរោធសមាបត្តិ)ឬការបានឈានសមាបត្តិឈ្មោះថាបានបញ្ជូនចិត្តទៅកាន់ព្រះនិព្វាន្តតាម
អធ្យាស្រ័យសមថយានិកបុគ្គល(និរោធគឺជាវិហារធម៌ជាជំរកចិត្តសំរាប់អរិយបុគ្គលថ្នាក់អានាគាមីនិងព្រះអរហត្តដែលរលត់វេទនានិងសញ្ញាដែលថាសង្ខត
ធម៌ក៏មិនមែនថាអសង្ខតធម៌ក៏មិនមែន)។ការស្តាប់ឲ្យយល់ពីធម្មះហើយកំណត់ដឹងដោយបញ្ញាប្រកបដោយសតិសព្វកាលពីទុក្ខទោសរបស់តណ្ហាទើប
កិលេសតណ្ហាត្រូវរីងស្ងួតដោយបញ្ញាឈ្មោះថាបានបញ្ជូនចិត្តទៅកាន់ព្រះនិព្វាន្ត ជាសុក្ខះវិបស្សកះវិបស្សនាយានិកបុគ្គល។ចុះព្រះអរហន្តទាំងឡាយលោកថ្វាយបង្គំលាព្រះបរមគ្រូទៅបរិនិព្វាន្តតើដូចម្តេច?សម័យណាលោកនឿយណាយនឹងទុក្ខ
ដែលប្រព្រឹត្តិទៅតាមផ្លូវកាយ(ជរាព្យាធិ)លោកចូលនិរោធសមាបត្តិរំលត់វេទនានិងសញ្ញាបិទដង្ហើមបិទបេះដូងហើយឧទ្ទិសឲ្យ
តេជោធាតុចំរើនឡើងឆេះកាយវ៉ាវឬមិនឆេះតែហុយដូចផ្សែងអស់ទៅ(លោកមានឬទ្ធិអភិញ្ញាជាចេតោវិមុត្តិបុគ្គល)លោកមិនស្លាប់តាមកម្មដូចបថុជ្ជន សេក្ខបុគ្គល៧ពួកនិងសុក្ខះវិបស្សកះ(លោកកំណត់វេទនាមិនមែនជារបស់ខ្លួននៅពេលមរណះធម៌មកដល់)។លោកនិរោធវិញ្ញាណមិនត្រឡប់មកកើតទៀតឡើយ
ហៅថាអនុបាទិសេសនិព្វាន្ត(ខន្ធនិព្វាន្ត បើកិលេសនិព្វាន្តព្រមនិងខន្ធនិព្វាន្តហៅថាព្រះអរហន្តសមះសីសី)។រឿងនេះមិនពិបាកយល់ទេ ការបានចតុត្ថឈានគឺរលត់ខ្យល់ដង្ហើមជាស្វ័យប្រវត្តិរួមនិងការហ្វឹកហាត់ចម្រើនកសិណឲ្យមានឬទ្ធិគឺពិតជាអាចធ្វើបាន រាងកាយមនុស្សគឺជាសំណុំបាតុភូតរូបវិទ្យាគីមី ហើយគ្រាន់តែជាគំនរនៃចុណ្ហភាគ(គំនរនៃអាតូម)ដែលចាប់តៗគ្នាដោយសម្ព័ន្ធកូវ៉ាឡង់(2H-C=O ,N ,K,Ca,Zn,Mn,Cl....)ពេលកំដៅចម្រើនឡើងរូបធាតុទាំងនេះញ័ររញ្ជួយហើយផ្តាច់ដៃចេញពីគ្នា(ផ្តាច់សម្ព័ន្ធកូវ៉ាឡង់)ដូចជាបាតុភូតនុយក្លេអែរ(កាំរស្មីអាល់ហ្វាបែរតា
ផ្តាច់សម្ព័ន្ធកូវ៉ាឡង់នៃរូបធាតុធ្វើឲ្យអង្គធាតុទាំងអស់ហុយឡើងដូចផេះត្រូវខ្យល់សូម្បីតែទឹកសមុទ្ទក៏ហុយអស់ ភពផែនដីក្លាយទៅជាផេះធូលីហុយឡើងទៅបាំងពន្លឺព្រះអាទិត្យផែនដីក៏ធ្លាក់ទឹក កកហៅថាសិសិរះរដូវនុយក្លេអែរ នេះជាមហន្តរាយនៃអាវុធប្រល័យលោកក្នុងយុគសម័យថ្មី)ប៉ុន្តែតាមពិតបាតុភូតនុយក្លេអែរនេះត្រូវបានសព្វញ្ញុត្តញាណរកឃើញតាំងពីជាងពីរពាន់ឆ្នាំមុនមកម៉្លេះ តែលោកយកមកប្រើដើម្បីរំលាយរូបម្នាក់ៗឲ្យរួចចាកទុក្ខ មិនដូចសព្វថ្ងៃចង់យកបាតុភូតនេះមករំលាយលោកទាំងមូលនោះទេ។តើយើងចង់ឆេះក្នុងភ្លើងនេះទេ?បើមិនចង់ទេ មក !មកតាម សីលសមាធិបញ្ញានេះទៅ សាកមើលមានអស់លុយឯណា សូម្បីតែមួយសេន! កុំរវល់តែងប់ជ្រប់ក្នុងលោកនៃសេចក្តីវិនាសនេះអី អត់មានអ្នកណាបានអីក្រៅពីទុក្ខសោកក្នុងលោកនេះឡើយ។និព្វាន្តកាលដើមឡើយគឺជាការភូតភរសំរាប់ខ្ញុំ ខ្ញុំតែងសើចដាក់
ជីដូនជីតាខ្ញុំថាគាត់ខំនាំគ្នាអង្គុយឲ្យយល់សប្តិហើយនិទានដាក់គ្នាពួកគាត់ជិតឆ្កួតហើយ! តែឥឡូវខ្ញុំពិតជាសរសេរទាំងទឹកភ្នែកមែន !!!! ព្រោះខ្ញុំបានឃើញដង្ហើមខ្ញុំរលត់អស់រាប់ម៉ោងពិតមែន ខ្ញុំចាប់ជីពចរភ្លាមៗបេះដូងខ្ញុំសំរាកស្ទើរមិនចង់ដើរហើយមិនស្លាប់ ខ្ញុំចាប់ពិចារណាតាមវិទ្យាសាស្ត្រភ្លាមឃើញថាបាតុភូតនេះគឺប្រព្រឹត្តិទៅត្រឹមត្រូវឥតខ្ចោះ ឪព្រះបិតាវិវដ្តះអើយ !!!!កូនសូមលុតជង្គង់ក្រាបសិរិសារទាបព្រះបាទានៃព្រះអង្គហើយប្តេជ្ញាដើរតាមព្រះយុគលបាទត្រាតែបានព្រះនិព្វាន្តជាអវសាន្តជាតិ សូមឲ្យជាតិនេះជាជាតិចុងក្រោយផងចុះ !!!!! សូមអនុមោទនា !!!!!!!!!!!!!!!
សូមបញ្ចេញវិចារ!
បញ្ចេញវិចារដោយថោងនីដាមុនី ក្នុងខែមករា 17, 2011 នៅម៉ោង 12:00am សូមអភ័យទោស ចំពោះពាក្យព្រះនិព្វាន្ត ត្រូវសរសេរជា ព្រះនិព្វាន មិនមានជើងតក្រោម នទេ សូមអរគុណ!
បញ្ចេញវិចារដោយថោងនីដាមុនី ក្នុងខែមករា 15, 2011 នៅម៉ោង 4:54am
ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes
Loading feed
Loading feed
Loading feed
Loading feed
Loading feed
© 2013 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ