ទីណាក៏ដោយឲ្យតែមានទិដ្ឋិកើតឡើងហើយរមែងកើតមានទំនាស់មានវិវាទចំរូងចំរាស់ពួកជនណាប្រកាន់ទិដ្ឋិហើយរមែងឈ្លោះទាស់គ្នាឯងនិយាយខុសខ្ញុំនិយាយត្រូវឯងប្រតិបត្តិខុសខ្ញុំប្រតិបត្តិត្រូវសម្តីខ្ញុំប្រកបដោយប្រយោជន៍សម្តីឯងមិនប្រកបដោយប្រយោជន៍ឡើយពាក្យខ្ញុំជាពាក្យពិតពាក្យដទៃជាមោឃះគូវិវាទបានទំលាក់សីលធម៌ចោលរៀងៗខ្លួនហើយសារជាតិឃោរឃៅបានលេចឡើងលើផ្ទៃមុខនិងតាមជើងធ្មេញចេតសិកជាច្រើនបានចោមរោមអកុសលចិត្តធ្វើឲ្យមានះកើតឡើងថាអាត្មាអញបានពោលពាក្យអសុរសសុទ្ធជាពាក្យខ្លឹមបានឈ្មោះថាអញគឺគ្រាន់បើអញ្ចឹង!។វាទះកើតឡើងហើយម្នាក់ៗប្រឹងផ្ទញ់ផ្ទាល់ផ្ចាញ់ផ្ចាលគ្នាតបតរកពាក្យប្រសើរខ្លះពាក្យអាស្រូវខ្លះទំលុះទំលាយគ្នាគេប្រឹងរកពាក្យដោះស្រាយដើម្បីការពារទិដ្ឋិរៀងៗខ្លួនរហូតក្លាយជាអ្នកដាល់តប់ផងក៏មាន។សូម្បីមនុស្សពីរនាក់តែទិដ្ឋិកើតឡើងហើយរមែងចោទគ្នាថាមួយពាលមួយបណ្ឌិតអ្នកថាខ្លួនបណ្ឌិតចាំមើលតើដូចមាត់ទេហើយបើគ្រាន់ត្រឹមតែថាក៏បរិសុទ្ធបានមែននោះមនុស្សក៏វិសេសបានគ្រប់គ្នាជាមិនខាន។ឯអ្នកត្រូវគេចោទថាពាលបើចេះតែដូចមាត់គេថាមែនម៉្លេះសមលែងមានមនុស្សល្អរស់នៅលើលោកនេះអស់ទៅហើយ។ទិដ្ឋិមានះតណ្ហាឧបាទានឲ្យតែបានរួមដៃគ្នាហើយមោហះឲ្យកម្លាំងទុច្ចរិត៣កើតឡើងភ្លាមសតិក៏រលត់
ដូចប្រទីបត្រូវខ្យល់បោកបក់ខ្លាំងដូច្នោះដែរ។ទិដ្ឋិកើតឡើងហើយកិលេសទាំងឡាយរមែងធ្វើជាសេនានាំមកនូវភាពចម្រូងចម្រាស់
គំនុំគំគួនយកគ្នាជាសត្រូវដោយសារតែការប្រកួតប្រកាន់ចង់បានការសរសើរតែតាមពិតគឺអត់មានបានអីពីគ្នាសោះ!។ព្រះអរិយះលោកបានលះបង់ការគ្របសង្កត់ដោយទិដ្ឋិផ្តាច់ផ្តិលដោយញាណលោកអស់ទិដ្ឋិនិងវាទះហើយលោកមិនប្រទូស្តទិដ្ឋិដោយទិដ្ឋិព្រោះការប្រកាន់ដ៏ក្រៃលែងក្នុងលោកនេះតើគប្បីនឹងបានអ្វីពីក្នុងពពួកជនទាំងនោះ?។ទិដ្ឋិទាំងឡាយរមែងមានក្នុងលោកដូច្នេះការប្រៀនប្រដៅរបស់តថាគតក៏ជាទិដ្ឋិមួយដែរតែតថាគតហៅថាជាសម្មាទិដ្ឋិ
ព្រោះទិដ្ឋិនេះបានរំដោះការប្រកាន់លោកនេះរំដោះការប្រកាន់ក្នុងអភិសង្ខារ៣តថាគតរកមើលមិនឃើញថាមានទិដ្ឋិដទៃបរិសុទ្ធជាងនេះឡើយសម្មាទិដ្ឋិ១០យ៉ាងគឺទានឲ្យហើយរមែងមានផលការបូជាធំតូចមានផលផលរបស់កម្មមានលោកនេះនិងលោកដទៃមានមាតាបិតាមានគុណសត្វឧបបាតិកមានសមណព្រាហ្មណ៍ប្រព្រឹត្តិប្រតិបត្តិត្រឹមត្រូវរមែងបានត្រាស់ដឹងក្នុងលោកនេះនិងលោកខាងមុខដោយបញ្ញាដ៏ក្រៃលែងដោយខ្លួនឯងមានក្នុងលោកការស្តាប់ដែលគួរប្រាថ្នាមាន(សុត្តះគេយ្យះវេយ្យាករណ....)ញាណដែលគួរប្រាថ្នាមាន(កម្មស្សកតញាណសច្ចានុលោមិកញាណអភិញ្ញាញាណសមាបត្តិញាណ)សីលដែលគួរប្រាថ្នាមាន(បាតិមោក្ខសំវរសីល)វត្តដែលគួរប្រាថ្នាមាន(ធុតង្គ៨)ទិដ្ឋិដែលតថាគតប្រដៅគឺនឹងបានជាអ្នកស្ងប់មិនប្រាថ្នាភពព្រោះមិនស្ទាបអង្អែលទិដ្ឋិដទៃទាំងលះទិដ្ឋិខ្លួនឯង។
បញ្ហាក្នុងជីវិតប្រចាំថ្ងៃគឺឋិតនៅក្រោមគំនរទិដ្ឋិស្ទើរតែទាំងអស់ហេតុនេះមិនមែនថាទិដ្ឋិទាំងនោះគឺសុទ្ធតែត្រូវបោះបង់ចោលនោះទេប៉ុន្តែការបានយល់ពីទិដ្ឋិគឺធ្វើឲ្យយើងអាចរំដោះចិត្តចេញពីគំនាបអាត្មានិយមនិងសំពាធផ្តាច់ការធ្វើឲ្យចិត្តយើងចេះទោរទន់ទៅស្តាប់មតិអ្នកដទៃចេះអនុញ្ញាត្តិឲ្យគេនិយាយអនុញ្ញាត្តិឲ្យគេបានសម្រេចក្តីប៉ងប្រាថ្នាសមគួរទៅតាមកាលះទេសះយ៉ាងនេះជាដើម។ព្រោះហេតុនេះពុទ្ធមន្តទាំង៨៤០០០សារុបមូលប្រជុំចុះមកក្នុងសន្តិភាពតែម៉្យាងនេះឯងសូមអនុមោទនា!!!!!!!!!!!!!!!!!!!!!!៕
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ