ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ខ្ញុំព្រះករុណាមានចម្ងល់ជាទំងន់​សូមគុណម្ចាស់មេត្តាជួយស្រោចស្រង់ផង​!​ខ្ញុំព្រះករុណាបានអានសៀវភៅជំនួយសតិភាគ៨របស់លោគ្រូអគ្គបណ្ឌិត​ប៊ុត​សាវង្ស​បានឃើញឃ្លាពន្យល់ថា​សមាធិឥតសារះ​ជាផ្លូវវាង​ធ្វើឲ្យយឺតយ៉ាវក្នុងវដ្តះ​!​ខ្ញុំកូណាប្រឹងគិតសឹងបែកខួរហើយ​ប្រឹងពិចារណាពន្យល់ខ្លួនឯង​ដើម្បីរកឲ្យឃើញតាមចម្លើយនេះ​ប្រឹងពិនិត្យក្នុងបិដក​ឃើញតែព្រះលោកថា​មិនគោរពសមាធិនាំឲ្យព្រះសទ្ធម្មវិនាស​សមាធិជាបទដ្ឋានវិបស្សនា​ភិក្ខុក្នុងសាសនានេះចូលកាន់ព្រៃស្ងាត់​ចូលកាន់ផ្ទះស្ងាត់​តាំងកាយឲ្យត្រង់បែរមុខតំរង់ឆ្ពោះព្រះកម្មដ្ឋាន​ប្រារព្ធចម្រើនសមថវិបស្សនា​ជាដើម។ល។មិនឃើញថាសមាធិជាមិច្ឆាបដិបទាសោះ​!​ព្រះពុទ្ធត្រាស់ថា​ភិក្ខុមានចិត្តស្ងប់មានក្តីសុខក្នុងឈានសមាបត្តិសោយសុខក្នុងបច្ចុប្បន្ន​ស្រាប់តែព្រះភិក្ខុ​ចិត្តរក្ខិតោ​មានថេរះដីកាថា​មិនដឹងជាយកចិត្តស្ងប់នោះមកធ្វើអី?មិនដឹងបានការអី​ការដែលឃើញថាមិនមែនខ្លួនឯណេះទើបវាសំខាន់!។ស្តាប់វិទ្យុចុះឡើងរកកលនឹងឡប់​មិនដឹងពឹងធម៌បណ្ឌិតណាទេសព្វថ្ងៃនេះ?​ដូចចង់ពុល!​ថាពួកផ្លូវលោកទៅគ្នាស្រវឹង​ដល់ពួកបណ្ឌិតដូចចង់ស្រវឹងដែរ​ខ្ញុំបាទហ្នឹង​ចេះបានគ្រាន់ស្វាងស្រវឹង​ដោយបានជួបពាក្យអាចារ្យហោ​គាត់ប្រាប់ថា​ធម៌ក្នុងព្រះពុទ្ធសាសនា​៨៤០០០​រួមមកគឺដើម្បីលះការប្រកាន់តែម៉្យាងប៉ុណ្ណោះ​បានអីលះហ្នឹង!​អ្នកណាសំគាល់ថាខ្លួនបាននេះបាននោះ​គឺប្រយ័ត្នបានកិលេស!!!។

=ចំណាំ​សូមមេត្តាកុំដេញខ្ញុំបាទឲ្យទៅសួរ​លោកអគ្គបណ្ឌិត​ព្រោះមិនងាយបានជួបទេ​។

មិនមានបំណង​បង្កើតអធិករណ៍ទេ​គ្រាន់តែចង់ដឹងចង់យល់ហើយឲ្យកូនចៅបានយល់ដឹងឲ្យកាន់តែច្បាស់តែប៉ុណ្ណោះ៕សូមថ្វាយ

បង្គំលានិងជំរាបលា!!!!!!!!​

Views: 18

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

បញ្ចេញវិចារដោយថោង​នីដាមុនី ក្នុងខែធ្នូ 13, 2010 នៅម៉ោង 5:46am

សាធុ!សាធុៗ​ច្បាស់ណាស់​ភ្លឺរុងរឿងណាស់​ពិតជាបានកំចាត់មោហះអវិជ្ជាឲ្យជ្រះស្រឡះពីក្ខ័ន្ធសន្តានរបស់ខ្ញុំព្រះករុណាពិតមែន​!ការសម្តែងធម៌ព្រះគួរតែសម្តែងឲ្យបានត្រឹមត្រូវតាមធម៌មិនគួរសម្តែងតាមអធ្យាស្រ័យរបស់ខ្លួនឡើយ​ហាក់ដូចធម៌នេះជារបស់ខ្លួន។សូមកម្ពុជបុត្រមានសម្មាទិដ្ឋិ​សូមព្រះធម៌បានផ្សាយទូទៅក្នុងសកលលោក!!!ខ្ញុំព្រះករុណាសូមក្រាបបង្គំលា​!។សូមអនុមោទនាធម្មទាន​ដោយក្តីជ្រះថ្លាជាពន់ពេក​សូមអនុមោទនា​!!!!!!!​

បញ្ចេញវិចារដោយព្រះមហាភិរម្យ ក្នុងខែធ្នូ 13, 2010 នៅម៉ោង 5:16am

ឃ្លាថា "សមាធិឥតសារៈ ធ្វើឲ្យយឺតយាវក្នុងវដ្តៈ"

មានពាក្យ ២ ម៉ាត់ដែលគួរញែកឲ្យឃើញ គឺ សមាធិឥតសារៈ និង សមាធិធ្វើឲ្យយឺតយ៉ាវក្នុងវដ្តៈ

តាមគោលការណ៍របស់ត្រៃសិក្ខា គឺ សីល សមាធិ និង បញ្ញា សមាធិមានប្រយោជន៍ដល់មនុស្សខ្លាំងណាស់ ចាប់ពីកម្រិតទាបដល់កម្រិតខ្ពស់ ការដែលចិត្តស្ងប់ស្លុងក្នុងអារម្មណ៍តែមួយចាត់ជាសមាធិ កាលបើចិត្តមូលស្លុង តែងតែពិចារណាឃើញធម្មជាតិទាំងពួងតាមសភាពពិត(វិបស្សនា) ព្រោះហេតុនោះ ទាល់តែមានសមាធិជាបាទ ទើប មានវិបស្សនាបាន ការដែលបដិសេធគ្រឹះរបស់វិបស្សនាចាត់ជាការមិនត្រឹមត្រូវ សមាធិចាត់ជាគ្រឹះរបស់វិបស្សនា បើគ្មានសមាធិ ក៏គ្មានវិបស្សនា បើគ្មានសមាធិ ក៏គ្មានបញ្ញា គោលការណ៍ទាំង ២ នេះត្រូវអាស្រ័យគ្នានិងគ្នា យើងមិនអាចទាត់ចោលមួយណាបានទេ ។

សមាធិធ្វើឲ្យយឺតយាវក្នុងវដ្តសង្សារ ចាត់ជាការមិនត្រឹមត្រូវដែរ ព្រោះបើគ្មានគ្រឹះសម្រាប់ចាក់បេតុងទេ ក៏គ្មានផ្ទះ សម្រាប់ឲ្យយើងជ្រកអាស្រ័យដែរ ផ្លូវកាត់ ផ្លូវលឿនសម្រាប់ការរួចផុតក្នុងវដ្តសង្សារ គឺ អរិយមគ្គមានអង្គ ៨ ដែលជាគ្រឹះសម្រាប់ឈានទៅដល់និរោធ គឺ ការរំលត់ទុក្ខទាំងពួង ។

រឿងយឺតឬរហ័សចាត់ជាការយល់ឃើញរបស់មនុស្សម្នាក់ ៗ ។

ការយល់ឃើញខ្លះខុសការយល់ឃើញខ្លះត្រូវ ព្រោះជាការយល់ឃើញរបស់បុថុជ្ជនដែលនៅក្រាស់ដោយកិលេស នៅឡើយ ។

 

 

 

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service