ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ប្រវត្តិសាស្ត្រខ្មែរចែកជា៤តំណាក់កាលធំៗ ១ សម័យនគរភ្នំ(ចិនហៅនគរហ្វូណន់ប្រែថានគរភ្នំ) ២ សម័យចេនឡា(ចេនឡាចិនប្រែថាក្រមួនសុទ្ធព្រោះយើងរកស៊ីដូរក្រមួនសុទ្ធជាមួយចិនត្រង់កំពង់ផែអូរកែវនៅខ្មែរក្រោម)​ ៣ សម័យអង្គរ(ជាសម័យដ៏រុងរឿងរបស់ខ្មែរ) ៤ សម័យក្រោយអង្គរ(ជាសម័យដែលសន្តតិវង្សនៃរាជវង្សខ្មែរមានការបែកបាក់និងជាការបាក់ស្រុតនៃអធិបតេយ្យភាពរបស់ខ្មែរ ជាអសមត្ថភាពនៃដែនដីសុវណ្ណភូមិ)។សម័យនគរភ្នំខ្មែរដើមមានភាសាកំណើតផ្ទាល់ខ្លួន បន្ទាប់មកមានការហូរចូលនៃវប្បធម៌ឥណ្ឌានិងការទទួលឥទ្ធិពលភាសាបាលីសំស្ក្រឹត ដោយព្រះបាទកោណ្ឌញ្ញ(រាជបុត្រស្តេចឥណ្ឌា)រាជាភិសេកនិងព្រះនាងសោមា(រាជនីខ្មែរ)។សម័យចេនឡានិងសម័យអង្គរ ភាសាបាលីសំស្ក្រឹតត្រូវបានខ្មែរប្រើប្រាស់ជាទូទៅ ប៉ុន្តែឥទ្ធិពលប្រែប្រួលទៅតាមព្រះរាជាដែលគោរពព្រហ្មញ្ញសាសនានិងពុទ្ធសាសនា។ព្រះនាងឥន្ទ្រទេវីជាបរមក្សត្រីឆ្នើមនៅ
សម័យអង្គរ លោកជាសកលវិទ្យាធិការនៃសកលវិទ្យាល័យទុលកះគុត្តរះ(ប្រាសាទបាយ័ន)បានរៀបចំវេយ្យាករណ៍បាលី ព្រមទាំងបានបញ្ជូនរាជបុត្រពីរព្រះអង្គនាម​ រតនះភានុ​ និង ​រតនសិង្ហ ទៅសិក្សាវិជ្ជាពុទ្ធសាសនាយ៉ាងជ្រៅជ្រះពីកោះលង្កា ក្សត្រអង្គនេះលោកគោរពរាប់អានពុទ្ធសាសនាបានណែនាំព្រះស្វាមីឲ្យជ្រះថ្លាក្នុងពុទ្ធសាសនាដែរ ភាសាបាលីបានរីកចម្រើនក្រៃលែង តែជៀសមិនផុតពីការលាយឡំភាសាសំស្ក្រឹតជាមួយគ្នាដែរ។ក្នុងទស្សវត្តឆ្នាំ៥០និង៦០ សង្គ្រាមអក្សរសាស្ត្រខ្មែរបានផ្ទុះឡើង ទាំងក្នុងស្រុកនិងក្រៅស្រុក។ក្រៅស្រុកសៀមគេចោទថាយើងលួចយកអក្សរគេមកច្នៃប្រើ ឥណ្ឌាគេចោទថាយើងទទួលយកឥទ្ធិពលពីគេទាំងស្រុង ស្ថិតក្នុងស្ថានភាពនេះសង្គមខ្មែរកើតមានចរន្តពីរគឺ ១មាននិន្នាការទៅរកភាសាបាលី ដែលមានសម្តេចព្រះសង្ឃរាជជាប្រមុខ ២មាននិន្នាការទៅរកភាសាបារាំងនិយមដែលគេចាត់ថាជាភាសាស៊ីវិល័យព្រោះខ្មែរលែងចង់ចេះសំពះចេះតែចាប់ដៃគ្នា
និងនិយាយភាសាបារាំង​ ពួកនេះដឹកនាំដោយបណ្ឌិតកេងវ៉ាន់សាក់ ហើយលោកបានបង្កើតវេយ្យាករណ៍ថ្មីមានច្បាប់
ទំនាញសូរជាដើម ក្នុងទស្សនះថាចង់គេចជៀសពីអាណានិគមឥណ្ឌានិងចង់ឲ្យអក្សរខ្មែរឡើងកាន់ម៉ាស៊ីនអង្គុលីលេខ
និងគេបាន។វេយ្យាករណ៍ខេមរះយានកម្មគឺមានទំនោរទៅរកវេយ្យាករណ៍ភាសាបារាំងអង់គ្លេសទាំងស្រុង ចរន្តទំនាស់
ក្នុងភាសាខ្មែរត្រូវបានត្រួតពិនិត្យក្រោមក្រសែព្រះនេត្រដ៏ក្រៀមក្រំរបស់ព្រះសម្តេចសង្ឃរាជ ណាឥទ្ធិពលភាសាបរទេស ណាភាពវឹកវរក្នុងសង្គមខ្មែរ ណាព្រះជន្មកាន់តែជរា ទីបំផុតបានត្រឹមធ្មេចព្រះនេត្រធ្វើមរណះធម៌ទាំងករុណាជាតិ។ឥឡូវយើងស្រុះស្រួលគ្នាប្រើវចនានុក្រមរបស់ព្រះអង្គ
ថែមទាំងមានមរតកភាសាដើមខ្លះ ភាសាកម្ចីខ្លះក៏ចេះតែខិតខំសិក្សារៀនសូត្រទៅ !។ព្រោះអវិជ្ជាជាមន្ទិលដ៏ក្រៃលែង
លើសមន្ទិលទាំងពួង!សូមអនុមោទនា!។ខុសត្រូវម្តេចម្តាសូមមេត្តាអភ័យទោស សូមក្រាបបង្គំលា!!!!!!!!!

Views: 587

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

បញ្ចេញវិចារដោយថោង​នីដាមុនី ក្នុងខែវិច្ឆិកា 3, 2010 នៅម៉ោង 12:09pm
សាធុៗលោកប្អូនមានប្រសាសន៍ត្រឹមត្រូវហើយ!មានតែខិតខំថែរក្សាតែប៉ុណ្ណោះ ព្រោះភាសាពាណិជ្ជកម្មវាជាភាសាក្នុងទីផ្សារជាភាសាសម្រាប់អ្នកសំគាល់តែការបាន ដែលកំពុងតែពុះកញ្ជ្រោលចំពោះកុលបុត្រកុលធីតាខ្មែរណាស់ដែរឯភាសាជាតិជាភាសាសម្រាប់អ្នកមាន(មានវប្បធម៌)ដែលមានតែយើងចាស់ៗនេះហើយខំបង្ហាត់បង្ហាញក្មេងឲ្យបានយល់ដឹងតាមរយះការផ្សព្វផ្សាយផ្សេងៗ។សូមអរព្រះគុណ គុណម្ចាស់គ្រប់ព្រះអង្គដែលលោកខិតខំខ្នះខ្នែងក្នុងរឿងនេះ!៕
បញ្ចេញវិចារដោយរកសុខ ក្នុងខែវិច្ឆិកា 3, 2010 នៅម៉ោង 11:21am
ខ្ញុំ កូណាសូមក្រាបថ្វាយបង្គំគុណម្ចាស់គ្រប់ព្រះអង្គ និង សូមជំរាបសួរ ខេមរជនទាំងអស់!!!

ក្នុងសៀវភៅ របស់ អ្នកស្រី ត្រឹង ងា ស្ដីអំពី អរិយធម៌ខ្មែរ ដែលខ្ញុំ កូណា ខ្ញុំ បាទ បានអានរួចមកហើយ
នោះ ហាក់សឹងមានភាពស្រដៀងដូចដែលលោក បង ថោង​នីដាមុនី បានអធិប្បាយក្នុងទីនេះអញ្ចឹង
ដែរ ។

ចំពោះទស្សនៈ ខ្ញុំ កូណា ខ្ញុំបាទផ្ទាល់សូមជូនសំណូមពរ ឱ្យតែខេមរជនយើងទាំងអស់ ប្ដេជ្ញាស្ម័គ្រ
រក្សាការពារ កេរ្តិដំណែលជាប្រវត្តិសាស្រ្តសឹងក៏អាចថាបាន វចនានុក្រមទាំង២ភាគរបស់សម្ដេច
សង្ឃ ជួន ណាត ឱ្យបានគង់វង្សនោះគឺជាការមួយដ៏ប្រសើរក្រៃលែងណាស់ទៅហើយ ៕

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់!!

ខ្ញុំ ព្រះករុណា ខ្ញុំបាទ

រកសុខ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ខួបកំណើតថ្ងៃស្អែក

ដំណឹងពិធីបុណ្យនានា

សម្តេចជួន ណាត

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service