ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

៤.វិវឌ្ឍនាការនៃសាសនា (Evolution of religion)

ទោះបីក្នុងយុគសម័យណាក៏ដោយ មនុស្សជាតិសុទ្ធតែត្រូវការឲ្យជីវិតរបស់ខ្លួនមានសេចក្តីសុខ មានសុវត្ថិភាព និងមានអាយុយឺនយូរ ទោះបីធ្វើកិច្ចការប្រការណាមួយតែងតែត្រូវការឲ្យសម្រេចគោលបំណងដូចពោលខាងលើ គឺ សេចក្តីសុខ សុវត្ថិភាព និង អាយុយឺនយូរ ដោយសារតែវត្ថុបំណងរបស់មនុស្សមានមកដូចប្រការដែលរៀបរាប់មកនោះឯងទើបក្លាយជាបុព្វហេតុនៃការ គោរពកាន់សាសនា ដែលមានវិវឌ្ឍនាការដូចតទៅនេះ 

  1. វិញ្ញាណនិយម(Animism) មនុស្សក្នុងសម័យបុព្វកាល នៅមានបទពិសោធជីវិតតិច នៅមិនទាន់រីកចម្រើនដោយវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាច្រើនតែគិតនិងជឿទៅតាមចំណេះដឹងរបស់ខ្លួន នៅពេលសង្កេតឃើញអ្វីមួយ ដូចជា ដុំថ្មមានលក្ខណៈចម្លែកប្លែក ឬមានសម្បុរឆ្លែកប្លែកខុសពីធម្មតា ក៏គិតថាមានអ្វីជាអាថ៌កំបាំងនៅខាងក្នុងទើបបានធ្វើឲ្យអ្វីនោះឆ្លែកចម្លែកខុសគេបែបនោះ អ្វីជាអាថ៌កំបាំងនេះ ហៅថា មនៈ ចាត់ជាអំណាចដែលគ្មានតួខ្លួន ប៉ុន្តែមានជីវិត មានថាមពលពិសេស អាចឲ្យគុណ ឬ ទោសដល់មនុស្សបាន  ដោយសារការយល់ឃើញរបស់មនុស្សបែបនេះ ទើបមានការគោរពមនៈកើតឡើង ក្នុងយុគសម័យនៃការគោរពមនៈនេះ ហៅថា យុគសម័យមនៈ  ចំណេរកាលតមក មនុស្សអាចហ្វឹកហាត់ខ្លួនឯងរហូតដល់អាចអន្ទងឬសណ្តំមនៈបានតាមតម្រូវការ ទើបហៅមនុស្សបែបនេះថា គ្រូខ្មោច (Shaman) យុគសម័យដែលមនុស្សពឹងអាស្រ័យលើគ្រូខ្មោចនេះ ហៅថា យុគសម័យមាយា យុគសម័យតមក ដោយសារការប្រឹងប្រែងឥតឈប់ឈររបស់មនុស្ស មនុស្សបានខិតខំសិក្សាឈ្វេងយល់អំពីមនៈនេះខ្លាំងឡើង មនុស្សក៏ចាប់ផ្តើមយល់ថា មនៈ គឺ វិញ្ញាណ ហ្នឹងឯង ដែលវិញ្ញាណនេះអាចសណ្ឋិតនៅក្នុងទីទាំងពួង ពោលគឺ មិនត្រឹមតែសណ្ឋិតនៅក្នុងអ្វីជាអាថ៌កំបាំងនោះទេ ប៉ុន្តែអាចសណ្ឋិតនៅក្នុងតួខ្លួនសត្វ ក្នុងដើមឈើ ភ្នំ និង សមុទ្រក៏មាន ទើបជាមូលហេតុដែលនាំឲ្យកើតមានការគោរពសត្វដែលខ្លួនគិតថា មានវិញ្ញាណសណ្ឋិតនៅ ដូចជា គោរពបូជាក្រពើ អណ្តើក ឆ្មា តោ គោ ដំរីជាដើម លើសពីនោះទៀតថែមទាំងនាំយកសត្វដែលខ្លួនគោរពបូជាមកជារូបគោរពរបស់ពូជអម្បូរទៀតផង រហូតដល់ក្លាយជានិមិត្តសញ្ញាប្រចាំអម្បូរទៅក៏មាន ជនអម្បូរខ្លះរបស់ប្រទេសនូស៊ើឡែន(New Zealand) បានឆ្លាក់រូបមនុស្សអង្គុយត្រួតគ្នា ហៅថា រូបគោរពតិកិ ការដែលនាំយកសត្វឬរូបចម្លាក់មកជានិមិត្តសញ្ញាប្រចាំអម្បូរនេះ ហៅថា រូបគោរពប្រចាំអម្បូរ(Totemism) ។ 
  2. ធម្មជាតិទេវនិយម(Theistic Naturalism) ចំណេរកាលតមក មនុស្សបានខិតខំព្យាយាមសិក្សាឈ្វេងយល់អំពីវិញ្ញាណកាន់តែច្បាស់លាស់ឡើង ក៏បានរកឃើញថា វិញ្ញាណមានចំហុតសក្តិសិទ្ធិវិសេសលើសវិស័យរបស់មនុស្ស ទើបហៅវិញ្ញាណថា ទេវតាព្រះជាម្ចាស់អមនុស្សជាដើម  ដែលអភិទេពទាំងនេះសណ្ឋិតនៅក្នុងធម្មជាតិទូទៅ  ហេតុនោះ មនុស្សទើបហៅឈ្មោះទេពទាំងនោះផ្សេង ៗ គ្នា ដូចជា ព្រះចន្ទ (ចន្ទទេវបុត្ត)ព្រះអាទិត្យ(សុរិយទេវបុត្ត)  ព្រះពិរុណ(ភ្លៀង) ព្រះវាយុទេព(វាតវលាហក ខ្យល់) ព្រះអគ្និទេព(ភ្លើង) ព្រះគង្គា(ទឹក)  គង្ហីងព្រះធរណី(ដី) ជាដើមក្នុងសាសនាក្រិកបុរាណនិងសាសនាព្រាហ្មណ៍ ក្រៅពីនេះនៅមានការបូជាបុគ្គលដែលខ្លួនគោរព ដូចជា ឪពុកម្តាយ បុព្វបុរស ព្រះមហាក្សត្រ ឬ វីរបុរសជាដើម កាលបើស្លាប់ទៅហើយក៏ក្លាយទៅជាទេពតាសណ្ឋិតនៅក្នុងទីទាំងពួង ដូចជា បើសណ្ឋិតនៅក្នុងទីស្នាក់អាស្រ័យ ហៅថា ជំនាងផ្ទះ បើសណ្ឋិតនៅលើទីដី ហៅថា ភុម្មទេវតាអ្នកតាម្ចាស់ទឹកម្ចាស់ដី បើសណ្ឋិតនៅលើដើមឈើ ហៅថា ជំនាងឈើរុក្ខទេពតាជាដើម
  3. ទេវនិយម(Theism) ក្នុងសម័យកាលតមក មនុស្សពួកខ្លះផុសគំនិតឡើងថា  ទេពផ្សេង ៗនោះទំនងជាមានឋានៈខ្ពស់ទាបដូចយ៉ាងមនុស្សដែរ ម្យ៉ាងទៀត ទំនងជាមានអភិទេពខ្ពង់ខ្ពស់ជាងទេពដទៃគួរនាដូចជាព្រះរាជាខ្ពង់ខ្ពស់ជាងប្រជានុរាស្រ្តទាំងពួងដូច្នោះ  ព្រះអភិទេពទ្រង់មានអំណាចកំពូល ដូចជា ទ្រង់បង្កើតផែនដី និងសារពើវត្ថុទាំងពួង រហូតដល់ទ្រង់កំណត់ជោគវាសនារបស់មនុស្ស ប្រមើលមើលដំណើរប្រព្រឹត្តទៅនៃផែនដី អ្នកដែលមានជំនឿបែបនេះ នៅមានគំនិតបែកខ្ញែកទៅជាច្រើនទៀត អ្នកខ្លះយល់ឃើញថា អភិទេពមានច្រើនអង្គក្នុងសាសនាព្រាហ្មណ៍ ហៅថា ពហុទេវនិយម(Polytheism)  អ្នកខ្លះមានគំហើញថា ទេវាធិរាជមាន ២ អង្គ ចាំប្រទុងប្រទាញអំណាចគ្នា អង្គមួយកសាងតែអ្វីដែលល្អ ប៉ុន្តែអង្គមួយទៀតកសាងតែអ្វីដែលមិនល្អ ទេពទាំង ២ អង្គតស៊ូគ្នាគ្រប់ពេលវេលា ព្រោះហេតុនោះទើបមានរបស់ជាគូនឹងគ្នាក្នុងលោក ល្អ គូនឹងអាក្រក់ ជាដើម ដូចជា សាសនាហ្សូរ៉ូអស្ទើរ(Zoroastrianism) ហៅថា ទ្វិទេវនិយម(Dualism)   ហើយអ្នកខ្លះមានគំហើញថា ព្រះជាម្ចាស់មានតែ ១ ព្រះអង្គប៉ុណ្ណោះ ដូចជា ព្រះអាទិទេពក្នុងសាសនាគ្រិស្ត និង សាសនាឥស្លាម ហៅថា ឯកទេវនិយម(Monotheism)  
  4. អទេវនិយម(Atheism) ចំណេរកាលតមក មនុស្សខ្លះមានសេចក្តីយល់ឃើញថា ព្រះអាទិករតាមដែលជឿមកនោះមិនមានទេ គ្រាន់តែជាគោលគំនិតដែលមនុស្សគិតប្រឌិតឡើងប៉ុណ្នោះ សង្កេតឃើញបានយ៉ាងច្បាស់ពីការដែលលក្ខណៈសម្បត្តិរបស់ព្រះអាទិករប្រែប្រួលទៅជារឿយ ៗតាមគំនិតដែលមនុស្សគិតច្នៃឡើង ព្រោះហេតុនោះមនុស្សនេះឯងជាមេគំនិតនាំឲ្យកើតព្រះអាទិករនោះឡើងហើយនាំគ្នាវង្វេងបូជាក្នុងអ្វីដែលមនុស្សច្នៃប្រឌិតគិតឡើងមកនោះ   តាមសភាពពិត សារពើវត្ថុគ្រប់យ៉ាងតែងប្រព្រឹត្តទៅតាមហេតុបច្ច័យ និងកើតឡើងព្រោះមានហេតុបច្ច័យប្រជុំតាក់តែងច្រើនយ៉ាង មិនអាចតាំងនៅបានដោយខ្លួនឯងទេ សម្រាប់មនុស្ស កម្មចាត់ជាបច្ច័យសំខាន់បំផុត អាចដឹកនាំជីវិតឲ្យប្រព្រឹត្តទៅក្នុងរូបបែបណាក៏បាន ជំនឿបែបនេះ ហៅថា អទេវនិយម ។ 

  

Views: 89

ឆ្លាក: សាសនសាស្រ្ត

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service