២.រាជវង្សទាស(Slave dynasty) ព.ស. ១៧៤៩ (តួរគី)
ក្នុងយុគសម័យរបស់អ៊ិលតូមិតមានបូជនីយេសក៍ជនជាតិទីបេតិ៍ ១ រូបបានធ្វើដំណើរមកកាន់ឥណ្ឌាដើម្បីសិក្សាក្នុងមហាវិទ្យាល័យនាឡន្ទា លោកជាសិស្សចុងក្រោយរបស់នាឡន្ទាមុនពេលត្រូវបំផ្លាញចោល កំណត់ហេតុដែលលោកបានកត់ត្រាទុកមានតម្លៃយ៉ាងធំធេងសម្រាប់ពុទ្ធបរិស័ទ គឺ ព្រះលាមៈធម្មសាមី ។
៣.កំណត់ហេតុព្រះធម្មសាមី(Dharmasvamin)
ព្រះធម្មសាមីមានព្រះនាមដើមថា ជាក់-លោ-ចវៈ-សោ-ចេ-ពិល កើតក្នុងព.ស ១៧៤០ត្រង់ភូមិភាគកណ្តាលរបស់ទីបេតិ៍ បន្ទាប់ពីបានបព្វជ្ជានិងឧបសម្ប័ទជាភិក្ខុហើយ បានធ្វើដំណើរទៅកាន់ឥណ្ឌាក្នុងព.ស. ១៧៧៧ ព្រមទាំងគណានុគាមីក្នុងយុគសម័យរបស់អ៊ិលតូមិតគ្រប់គ្រងក្រុងដេលី បានធ្វើដំណើរធម្មចារិកចេញពីទីបេតិ៍ឆ្លងកាត់នេប៉ាលទៅកាន់ឥណ្ឌាអស់រយៈពេល ៤ ឆ្នាំ ក្រោយពីត្រឡប់ដល់ទីបេតិ៍ហើយ លោកបានសរសេរសារណាកត់ត្រាកំណត់ហេតុនៃការធ្វើដំណើរត្រាច់ចារិក និង សិក្សាក្នុងប្រទេសឥណ្ឌា សារណាកំណត់ហេតុរបស់លោកបានត្រូវបង្ហើបបង្ហាញឲ្យដឹងក្នុងព.ស. ២៤៣៤ ដោយលោករាហុលសង្រ្កិសយ័នដែលធ្វើដំណើរចូលទីបេតិ៍មុនពេលចិនចូលកាន់កាប់ សារណាកំណត់ហេតុរបស់លោកបានបង្ហាញមុខប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតរបស់ឥណ្ឌាដល់ពិភពលោក ធ្វើឲ្យពិភពលោកបានដឹងហេតុការណ៍ពិតជាច្រើនយ៉ាង ជាពិសេស ស្ថានការណ៍ព្រះពុទ្ធសាសនាក្នុងយុគសម័យដែលពួកមុស្លិមកាន់កាប់មគធរដ្ឋដែលជាទីពំនាក់អាស្រ័យរបស់ព្រះពុទ្ធសាសនាចុងក្រោយក្នុងយុគសម័យនោះ ប៉ុន្តែដោយសារលោកធ្វើដំណើរមកឥណ្ឌាមិនយូរប៉ុន្មាននិងមិនបានធ្វើដំណើរត្រាច់ចរសព្វកន្លែងដូចយ៉ាងភិក្ខុហ្វាហៀន ភិក្ខុថាំងចេង ឬ ភិក្ខុអ៊ីជិងជាដើម ដូច្នេះ ព័ត៌មានដែលទទួលបានមានត្រឹមតែដែនមគធៈ និង តំបន់ជិតខាងប៉ុណ្ណោះ ប៉ុន្តែទាំង ៤ អង្គសុទ្ធតែជាភិក្ខុក្នុងព្រះពុទ្ធសាសនាមានចិត្តប្តូរផ្តាច់ហ៊ានធ្វើពលិកម្មជីវិតក្នុងការធ្វើដំណើរ ធ្វើធម្មយាត្រាក្នុងដែនដីពុទ្ធភូមិ ទោះបីត្រូវឆ្លងកាត់ឧបសគ្គគ្រោះថ្នាក់ជាច្រើនក្នុងការធ្វើដំណើរក៏ដោយ ក៏ត្រូវពុះពារធ្វើដំណើរទៅលុះត្រាតែបានទទួលជោគជ័យ មុនពេលធ្វើដំណើរទៅកាន់ឥណ្ឌា ព្រះធម្មសាមីបានទទួលពាក្យជំទាស់ពីសម្នាក់ព្រះវិទ្យាចារ្យទីបេតិ៍និងឥណ្ឌាក្នុងទីបេតិ៍ជាច្រើនរូបអំពីគ្រោះថ្នាក់ដល់ជីវិតបើនៅតែរឹងទទឹងធ្វើដំណើរទៅកាន់ឥណ្ឌា ពីព្រោះនៅពេលមុននេះ ព្រះធម្មសាមីដែលជាអ៊ំបានធ្វើដំណើរទៅកាន់ឥណ្ឌាហើយទទួលមរណភាពក្នុងឥណ្ឌា ប៉ុន្តែដោយប្រណិធាន មុតមាំក្នុងការធ្វើដំណើរទៅកាន់ឥណ្ឌា ទោះបីត្រូវជំទាស់យ៉ាងណាក៏ដោយ លោកក៏នៅតែធ្វើដំណើរទៅដោយចាប់ផ្តើមធ្វើដំណើរចេញពីទីបេតិ៍មួយអន្លើដោយគណានុគាមីទៅកាន់នេប៉ាលដែលមានសារណាកំណត់ហេតុដូចតទៅនេះ....
ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ