ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ការផ្លាស់ប្តូរយ៉ាងសំខាន់(2)

ខ្លឹមសារក្នុងព្រះត្រៃបិដកចែងថា បដិបត្តិ និង បដិវេធមានសារៈសំខាន់ជាងបរិយត្តិ ជំនឿបែបនេះ ពុទ្ធបរិស័ទទាំងអស់យល់ដឹងយ៉ាងច្បាស់ ប៉ុន្តែ​ភាពផ្សេងគ្នាខាងគំនិតបានកើតឡើងត្រង់កណ្តាលជំនុំសង្ឃដែលប្រជុំគ្នានៅគ្រាកើតទុរ្ភិក្សគ្របសង្កត់បែប​នេះ សំណួរទើបកើតឡើងថា តើអ្វីជាឫសគល់របស់ព្រះសាសនា បរិយត្តិ ឬបដិបត្តិ? ការរាវរកហេតុផលដើម្បីឆ្លើយសំណួរនោះមានផលប៉ះពាល់ចិត្តវិញ្ញាណរបស់ពុទ្ធសាសនិក​ជនដែលកំពុងត្រូវទុរ្ភិក្ខភ័យគៀបសង្កត់ គ្រានោះ បានកើតការប្រឆាំងជំទាស់គ្នាយ៉ាងខ្លាំងត្រង់កណ្តាលជំនុំសង្ឃ ពួកភិក្ខុដែលប្រកាន់យក​សំពត់បង្សុកូល​ជាវត្ត(បំសុកូលិក) និយាយថា ឫសគល់របស់ព្រះពុទ្ធសាសនា គឺ ការបដិបត្តិ ចំណែកខាងពួកភិក្ខុដែលសិក្សាព្រះធម្មវិន័យនិយាយអះអាងថា ឫសគល់​ពិតប្រាកដរបស់ព្រះសាសនា គឺ បរិយត្តិ ទាំង ២ ក្រុមបានស្វែងរកហេតុផលមកប្រឆាំងជំទាស់គ្នានិងអះអាងគោលគំនិតរបស់ខ្លួន រហូដល់ទីបំផុត ទីជំនុំសង្ឃបានសរុបសេចក្តីថា ការសិក្សាបរិយត្តិមានសារៈសំខាន់ជាងការបដិបត្តិ ព្រោះការសិក្សាជាច្បាប់បង្គាប់ ជាឫសឋានទទួលរង​ពាក្យប្រៀន​ប្រដៅរបស់ព្រះពុទ្ធសាសនា ។

ព្រះសង្ឃភាគីធម្មកថិកបានទទួលជ័យជម្នះ ចំណែកខាងពួកបំសុកូលិកក៏នៅជាតុណ្ហីភាព ។

អដ្ឋកថាអង្គុត្តរនិកាយសម្តែងថា ទោះបីមានភិក្ខុ ១០០ រូប ឬ ១០០០ រូបប្រឹងប្រែងបដិបត្តិកម្មដ្ឋានយ៉ាងណា  ប្រសិនបើខ្វះការសិក្សាបរិយត្តិហើយ តែងមិនយល់អរិយសច្ចពិតប្រាកដទេ  ទិន្នន័យនេះសមស្របនឹងភស្តុតាងក្នុងអដ្ឋកថាទីឃនិកាយនិងអដ្ឋកថាមជ្ឈិមនិកាយដែលអះអាងថា សេចក្តីយល់ដឹងច្បាស់ទោះមានបដិបត្តិឬមិនមានក៏បាន ប៉ុន្តែការសិក្សាបរិយត្តិជារឿងចាំបាច់ចំពោះការបន្តអាយុជីវិតព្រះពុទ្ធសាសនា បុរសដែលឆ្លាត​ឈ្លាសវៃយល់ដឹងច្បាស់ធ្លុះធ្លាយក្នុងព្រះត្រៃបិដក តែងអាចយល់ដឹងការបដិបត្តិបានយ៉ាងច្បាស់លាស់ កាលបើសិក្សាបរិយត្តិរហូតដល់យល់ដឹងជាក់​ច្បាស់ហើយ ព្រះសាសនាក៏គង់វង្សឋិតថេរយូរអង្វែងបាន លើសពីនោះ អដ្ឋកថាវិភង្គបានចែងថា ការមិនឲ្យតម្លៃការសិក្សាបរិយត្តិចាត់ជាកំហុសធ្ងន់​បំផុត(គរុទោស) ប៉ុន្តែភស្តុតាងក្នុងគម្ពីរអដ្ឋកថានោះផ្សេងពីខ្លឹមសារក្នុងគម្ពីរអដ្ឋកថាធម្មបទថា អ្នករៀនបានតិចប៉ុន្តែបដិបត្តិធម៌ច្រើនមានគុណតម្លៃជាងអ្នករៀនបានច្រើនប៉ុន្តែមិនបដិបត្តិ ។  

លុះកាលវេលាកន្លងទៅ សង្គមក៏ផ្លាស់ប្តូទៅ ទស្សនគតិរបស់មនុស្សក៏ប្រែប្រួលទៅ រហូតដល់ថា ការសិក្សាព្រះធម្មវិិន័យមានគុណប្រយោជន៍​ច្រើនជាងការបដិបត្តិកម្មដ្ឋាន ព្រះសង្ឃខាងបរិយត្តិជួយការងារសង្គម និងបានទទួលសេចក្តីគោរពខ្ពង់ខ្ពស់ពីប្រជាជន ព្រះសង្ឃខាងបរិយត្តិដែលរួម​សុខ​រួមទុក្ខ​និងជួយសង្រ្គោះប្រជាជនតែងទទួលបានការលើកតម្លើង ជាធម្មតា អ្នកជួយប្រជាជនតែងទទួលបានការគាំទ្រពីប្រជាជន ព្រោះហេតុផល​នេះឯង ព្រះសង្ឃខាងបរិយត្តិទើបខ្ពង់ខ្ពស់ជាងព្រះសង្ឃខាងបដិបត្តិ ។

Views: 119

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service