ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងឥណ្ឌា(2)

លុះដល់ព.ស. ២៤០៣  ស៊ើខន្និងហែម(SIR CUNNINGHAM)  បានជីកកកាយរកឃើញសំណាកសំណល់របស់មហាវិទ្យាល័យ នាឡន្ទាតាមបម្រាប់ដែលភិក្ខុហៀងចាំង(ថាំងចេង)សរសេរក្នុងសំណេររបស់លោក ។

ចាប់តាំងពីពេលនោះជាដើមមក ព្រះពុទ្ធសាសនាបានអន្តរធានវិនាសសាបសូន្យពីឥណ្ឌាភាគខាងជើងនិងកណ្តាលដោយគ្មានអ្វី នៅសេសសល់ឲ្យប្រាកដក្រៅពីសំណាកសំណល់នៃទីកន្លែងសំខាន់របស់ព្រះពុទ្ធសាសនានិងព្រះពុទ្ធរូបត្រូវបានបំផ្លាញចោលជាច្រើន អ្វី ៗត្រូវបានបោះបង់ចោលនិងរលុបរលាយចេញពីស្មារតីចងចាំរបស់ជនជាតិឥណ្ឌាអស់រយៈកាលជាង ៧០០ ឆ្នាំ ព្រោះហេតុនោះបានជាសង្កេតឃើញថា ហេតុអ្វីបានជាជនជាតិឥណ្ឌាសព្វថ្ងៃនេះមិនស្គាល់ព្រះពុទ្ធសាសនា សូម្បីបើព្រះពុទ្ធសាសនាក៏កើតឡើងក្នុងប្រទេសឥណ្ឌា ដោយជនជាតិឥណ្ឌា គឺ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ និងដើម្បីជនជាតិឥណ្ឌា និង សកលលោក ចំណែកខាងសាសនាហិណ្ឌូនិងសាសនាជេនក៏ត្រូវបំផ្លាញខ្លះដែរប៉ុន្តែមិនសូវខ្លាំងក្លាប៉ុន្មាន ព្រោះអ្នកបួសហិណ្ឌូ មានច្រើនលទ្ធិច្រើននិកាយ និកាយខ្លះមិនខុសប្លែកពីឃរាវាសប៉ុន្មាន ព្រោះតែងខ្លួនដូចយ៉ាងឃរាវាសនិងមានគ្រួសារបានដូចយ៉ាងអ្នកស្រុកទូទៅ ពួកមុស្លិមមិនអាចដឹងបានថាជាឃរាវាសឬអ្នកបួស ចំណែកខាងអ្នកបួសក្នុងព្រះពុទ្ធសាសនាប្លែកពីអ្នកបួសក្នុងសាសនាដទៃ ការតែងខ្លួនដឹងបានដោយងាយនិងសម្គាល់ដឹងទីកន្លែងរស់នៅបានដោយងាយ ពួកមុស្លិមទើបបៀតបៀនបង្ខំឲ្យសឹក បើមិនសឹក ក៏ត្រូវសម្លាប់ចោល កាលបើដូច្នេះ អ្នកបួសក្នុងព្រះពុទ្ធសាសនាទើបមិនអាចរស់នៅបាន លុះមិនមានព្រះសង្ឃនៅសល់  ព្រះពុទ្ធសាសនាក៏សាបសូន្យទៅដោយបរិយាយ ម្យ៉ាងទៀត អ្នកដែលកាន់ព្រះពុទ្ធសាសនាភាគច្រើនជាអភិជន កាលបើពួកអភិជនទាំងនោះអស់អំណាចទៅ ព្រះពុទ្ធសាសនាក៏អស់ឥទ្ធិពលទៅផងដែរមិនដូចយ៉ាងសាសនាហិណ្ឌូដែល

មានអ្នកគោរពកាន់ភាគច្រើនជាសាមញ្ញជននិងសាសនាហិណ្ឌូអាចស្ថិតនៅបានដោយសារសាមញ្ញជនទាំងនេះ ។ 

លុះដល់ ព.ស. ១៧៤៥ មោហម្មត ឃោរីក៏បាត់បង់ជីវិតទៅ អៃបាក់ទើបស្ថាបនាខ្លួនឯងជាព្រះមហាក្សត្រ(សុលតាន)នៃក្រុងដេលី  ពួកទើក(តួរគី)ទើបគ្រប់គ្រងឥណ្ឌាបន្តមកទៀត ទោះបីមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងនិងសែស្រឡាញខ្លះក៏ដោយ ប៉ុន្តែអ្នកគ្រប់គ្រងទាំងអស់សុទ្ធតែជាមុស្លិម ពួកមុស្លិមគ្រប់គ្រងឥណ្ឌាជាង ៦០០ ឆ្នាំ នៅពេលអៃបាក់បាត់បង់ជីវិតទៅ រាជប័ល្ល័ង្កក្នុងក្រុងដេលីក៏ត្រូវគ្រប់គ្រងដោយអ៊ិលតូមិត(Iltumit ) អ៊ិលតូមិតជាអ្នកគ្រប់គ្រងដែលមានសមត្ថភាពប៉ុន្តែរឹតត្បិតអ្នកកាន់សាសនា និងព្យាយាមបង្ខិតបង្ខំពលរដ្ឋឲ្យក្លាយជាមុស្លិម ក្នុងកំលុងពេលនេះ ពុទ្ធសាសនិកជនដែលជាឃរាវាសនៅមានសល់ប៉ុន្តែត្រូវបង្ខិតបង្ខំឲ្យប្តូរសាសនា អ្នកខ្លះក៏បែរទៅកាន់សាសនាឥស្លាមនិងហិណ្ឌូដើម្បីសម្របខ្លួនទៅតាមរបត់សង្គម លុះអ៊ិលតូមិតបាត់បង់ជីវិតទៅ ក៏ឲ្យកូនស្រីគ្រប់គ្រងជំនួស គឺ រាជិយា(Raziya) ប៉ុន្តែព្រោះមន្ត្រី៏រាជការបរិវារជាមុស្លិមមិននិយមចូលចិត្តអ្នកដឹកនាំស្រ្តី នាងរាជិយាទើបត្រូវគេលួចធ្វើឃាត លោកនាសិរុទ្ទិន(Nasiruddin)ទើបឡើងគ្រប់គ្រងរាជប័ល្ល័ង្កដេលី បន្ទាប់ពីលោកនាសិរុទ្ទិន លោកបាល់បាន់(Balban)ក៏ឡើងគ្រប់គ្រង ។ 

Views: 101

ឆ្លាក: ពុទ្ធសាស្រ្ត

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service