ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ព្រះពុទ្ធសាសនាជាសាសនាប្រចាំជាតិ(2)

ក្នុងសម័យអាណាចក្រកែណ្ឌី គណៈសង្ឃវត្តមល្លវត្តនៃក្រុងកែណ្ឌីបានសរសេរលិខិតដល់ទេសាភិបាលហូឡង់ដែលគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ​មាន​សេចក្តីថា តាមច្បាប់រាជវាំង រឿងដំបូងដែលក្សត្រលង្កាត្រូវប្រកាន់ខ្ជាប់ គឺ មិនកាន់សាសនាដទៃក្រៅពីព្រះពុទ្ធសាសនា ភស្តុតាងមួយទៀតបញ្ជាក់ថា ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ស្ថិតក្នុងឋានៈជារដ្ឋធម្មនុញ្ញរបស់រាជវង្សសិង្ហល ច្បាប់ណាទើសទាស់នឹងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ​សាសនា ឲ្យចាត់ទុកថាជាមិច្ឆាទិដ្ឋិ មានភស្តុតាងមួយទៀតបង្ហាញថា ក្នុងសម័យអនុរាធបុរៈកណ្តាល អ្នកដឹកនាំលង្កាខ្លះជួយជ្រោមជ្រែងក្សត្រទមិឡ ប្រឆាំងក្សត្រលង្កា នៅពេលព្រះបាទធាតុសេន(ព.ស.៩៩៨-ព.ស.១០១៦)រំដោះឯករាជ្យបានហើយ ក៏ពិចារណាកាត់ទោសប្រហារជីវិតជនជាតិលង្កា​ទាំងនោះពីបទមិនការពារព្រះមហាក្សត្រនិងព្រះពុទ្ធសាសនា ចំណែកខាងលិខិតរបស់គណៈសង្ឃវត្តមល្លវត្តនៃក្រុងកែណ្ឌីដែលផ្ញើទៅឲ្យទេសាភិបាល​ហូឡង់បានអធិប្បាយសេចក្តីថា តាមច្បាប់បុរាណរបស់លង្កា បុគ្គលណាបំផ្លាញពុទ្ធសាសនស្ថានទោះជាស្ថូបចេតិយ ឬសូម្បីដើមពោធិ៍ក៏ត្រូវប្រហារ​ជីវិត ភស្តុងតាងមួយទៀតចែងថា ក្សត្រទមិឡដែលចូលមកគ្រប់គ្រងកោះលង្កាព្យាយាមតាំងខ្លួនជាពុទ្ធសាសនិក ប៉ុន្តែការនោះមិនពិតទេ គ្រាន់តែ​បន្លែ​បន្លំដើម្បីហេតុផលខាងនយោបាយប៉ុណ្ណោះ ។

សិលាចារឹករបស់ព្រះបាទខុទ្ទបារិន្រ្ទ(ព.ស.៩៨០-ព.ស.៩៩៥)ជាក្សត្រទមិឡដែលគ្រប់គ្រងកោះលង្កាបញ្ជាក់ថា ព្រះអង្គបានទទួលព្រះនាមថា ពុទ្ធទាស ប្រែថា អ្នកបម្រើព្រះពុទ្ធជាម្ចាស់ ភស្តុតាងនេះបង្ហាញឲ្យឃើញថា ព្រះអង្គព្យាយាមជាពុទ្ធសាសនិក ក្រៅពីនោះ ក្នុងសម័យអាណាចក្រកែណ្ឌីមាន​ក្សត្រទមិឡជាច្រើនព្រះអង្គផ្លាស់ពីលទ្ធិហិណ្ឌូមកកាន់ព្រះពុទ្ធសាសនា និងបដិបត្តិខ្លួនដូចយ៉ាងពុទ្ធសាសនិកទូទៅ ។ 

ព្រះមហាក្សត្រសិង្ហលមានតួនាទីការពារបូជនីយស្ថានរបស់ព្រះពុទ្ធសាសនា ដូចជា ដើមពោធិ៍ បាត្ររបស់ព្រះពុទ្ធជាម្ចាស់ ព្រះចង្កូមកែវ ព្រះកេសធាតុ និង ស្ថាបត្យកម្មខាងព្រះពុទ្ធសាសនាក្នុងឋានៈជាទ្រព្យសម្បត្តិរបស់ជនជាតិសិង្ហល ដំណើរមកដល់នៃព្ររះកេសធាតុពីឥណ្ឌា តំណែងពិសេសស្មើនឹងរាជវង្ស គឺ សិគ្គាហ័ក បានចាប់កំណើតក្នុងរជ្ជកាលព្រះបាទមោគ្គល្លាន ។

ឃើញថា ព្រោះតែឯកភាពរបស់សាសនានិងប្រទេសជាតិ ព្រះសង្ឃទើបមានចំណែកចូលរួមសាងប្រយោជន៍ដល់ប្រជាជន ឲ្យមានសេរីភាព និងអាចការពារប្រទេសជាតិបានដូចយ៉ាងសាមញ្ញជនទូទៅ ។

Views: 109

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service