ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងឥណ្ឌា(16)

ព្រះពុទ្ធសាសនាក្រោយទទួលឯករាជ្យ ព.ស. ២៤៩០(1947) Buddhism after Independence B.E. 2490

ក្នុងព.ស. ២៤៩០ មុនពេលដែលឥណ្ឌាបានទទួលឯករាជ្យបន្តិច បានកើតមានចលាចលរវាងហិណ្ឌូនិងមុស្លិមយ៉ាងខ្លាំង មានអ្នកស្លាប់និងរបួសជាច្រើន  ជាពិសេស ក្នុងក្រុងកាល់គុត្តាមួយមានអ្នកស្លាប់ដល់ទៅ ៤៧០០ សព អ្នករបួស ១៥០០ នាក់ ឯក្នុងក្រុងបុម្បៃ(Bombay) មានអ្នកស្លាប់ ៥០០០ សព នៅទីបំផុត អង់គ្លេសក៏ប្រគល់ឯករាជ្យដល់ឥណ្ឌានៅថ្ងៃទី ១៤ សីហា ព. ស. ២៤៩០ គ.ស. ១៩៤៧ ដោយញែកឥណ្ឌានិងបាគីស្ថានចេញពីគ្នា ហើយអង់គ្លេសបើកឱកាសឲ្យអ្នកគ្រប់គ្រងរដ្ឋនីមួយ ៗអាចជ្រើសរើសចូលទៅនៅក្នុងរដ្ឋណាក៏បាន រដ្ឋស្ទើរតែទាំងអស់ជ្រើសរើសចូលនៅខាងឥណ្ឌា មានរដ្ឋចម្មូនិងរដ្ឋកស្មីរប៉ុណ្ណោះ ដែលត្រូវការឯករាជ្យ មិនចង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីណា ពីព្រោះមនុស្សភាគច្រើនក្នុងរដ្ឋចម្មូនិងកស្មីរជាមុស្លិម ប៉ុន្តែមហារាជាអ្នកគ្រប់គ្រងរដ្ឋជាហិណ្ឌូ ក្នុងរដ្ឋនោះក្រៅពីមុស្លិមជាជនភាគច្រើន នៅមានពុទ្ធបរិស័ទជាជនភាគតិចរងបន្ទាប់ពីមុស្លិម ក្រៅពីនោះជាហិណ្ឌូនិងសិខ ។

ការស្ថាបនាបាគីស្ថានខាងលិចនិងខាងកើតបានទទួលជោគជ័យដោយសារអង់គ្លេសបែងចែករដ្ឋសិន្ធុ បញ្ចាប បាលូគីស្ថាន និង ខែត្រខ្លះដែលមានព្រំដែនជាប់នឹងឥរង្គ(Iran) និងអាហ្គានីស្ថាន(Afghanistan អគ្គីនិស្ថាន)ដែលមានមុស្លិមរស់នៅកុះករជាប្រទេសបាគីស្ថាន  ក្រៅពីនោះនៅបំបែករដ្ឋបង្កល(Bengal)ទៅបញ្ចូលជាមួយនឹងបាគីស្ថានផង ការញែកបំបែកប្រទេសចាត់ជាមហាសោកនាដកម្មម្តងទៀតរបស់មនុស្ស ព្រោះមានការអព្យពជន្លៀសមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ជនហិណ្ឌូ ជេន និង សិខដែលតាំងលំនៅក្នុងបាគីស្ថានត្រូវអព្យពត្រឡប់មកឥណ្ឌាវិញ ចំណែកឯមុស្លិមដែលតាំងលំនៅក្នុងឥណ្ឌាត្រូវអព្យពត្រឡប់ទៅបាគីស្ថានវិញ ក្នុងដំណើរអព្យពនោះ មានការប៉ះទង្គិចគ្នានិងកាប់សម្លាប់គ្នាយ៉ាងខ្លាំងក្លា សន្និដ្ឋានថា មានមនុស្សស្លាប់ប្រមាណជា  ២ លានសព  ក្នុងការញែកបំបែកបាគីស្ថានចេញពីឥណ្ឌានៅគ្រានោះធ្វើឲ្យនគរតក្កសិលាត្រូវស្ថិតនៅក្រោមការ គ្រប់គ្រងរបស់បាគីស្ថាន ។

នគរតក្កសិលាជាក្រុងបុរាណខាងព្រះពុទ្ធសាសនា ជាក្រុងល្បីល្បាញខាងការសិក្សាក្នុងសម័យពុទ្ធកាល មានពុទ្ធស្ថាន និង ពុទ្ធសិល្បៈជាច្រើន ជាពិសេស ព្រះពុទ្ធរូបសម័យគន្ធារៈ  ការដែលនគរតក្កសិលាស្ថិតនៅក្នុងដែនដីបាគីស្ថាននេះ ធ្វើឲ្យដំណើរធម្មយាត្រាទៅទស្សនានគរតក្កសិលាជួបការលំបាកយ៉ាងច្រើន បន្ទាប់ពីបានទទួលឯករាជ្យហើយ លោកជវ៉ា ហារ លាល់ នេហ៍រូ(Jawaharlal Nehru) ត្រូវបានសភាជាតិឥណ្ឌាជ្រើសតាំងឲ្យជានាយករដ្ឋមន្រ្តីដំបូងនៅថ្ងៃទី ១៥ សីហា ព.ស. ២៤៩០ ដល់ថ្ងៃទី ២៧ ឧសភា ព.ស. ២៥០៧(1946) អស់រយៈពេល ១៧ ឆ្នាំ ឥណ្ឌាបាត់បង់ឯករាជ្យឲ្យដល់មោហម្មតឃោរីក្នុងព.ស. ១៧៣៨ គ.ស.១១៩៥ បន្ទាប់ពីនោះក៏ត្រូវជនបរទេសគ្រប់គ្រងទាំងជាជនទួរគី អាហ្គាន់ មង្គោល ឥរង្គ និង ចុងក្រោយ គឺ អង់គ្លេស និងបានទទួលឯករាជ្យពីអង់គ្លេសនៅថ្ងៃទី ១៥ សីហា ព.ស. ២៤៩០ រយៈពេលក្រោមអាណានិគមបរទេស គឺ ៧៥៥ ឆ្នាំ ។

ក្នុងព.ស. ២៤៩១ បាគីស្ថានបានលើកទ័ពចូលកាន់កាប់រដ្ឋចម្មូនិងរដ្ឋកស្មីរដែលជារដ្ឋភាគខាងជើង បាគីស្ថានត្រូវការភ្ជាប់រដ្ឋនេះចូលក្នុងការគ្រប់គ្រងរបស់ខ្លួន ប៉ុន្តែមហារាជាមិនយល់ព្រមព្រោះខ្លួនជាហិណ្ឌូ ឯប្រជាជនភាគច្រើនជាមុស្លិម កាលបើមិនបានដោយការចរចា ក៏ត្រូវប្រើកម្លាំងទ័ព កងទ័ពបាគីស្ថានទើបវាយសម្រុកចូលកាន់កាប់រដ្ឋកស្មីរភាគច្រើន ដំបូងឡើយ មហារាជាត្រូវការប្រកាសជាប្រទេសឯករាជ្យ ប៉ុន្តែក៏ត្រូវប្រញាប់ប្រញាល់ទៅឥណ្ឌានិងចុះហត្ថលេខាបញ្ចូលជារដ្ឋមួយរបស់ឥណ្ឌា កងទ័ពឥណ្ឌាទើបញ្ជូនទៅកស្មីរនិងច្បាំងតស៊ូជាមួយនឹងកងទ័ពបាគីស្ថានយ៉ាងចាស់ដៃ ភាគីទាំងសងខាងសម្រុកទៅសម្រុក មកគឺ ច្បាំងតតាំងគ្នាទៅវិញទៅមក ប៉ុន្តែភាគីឥណ្ឌាកាន់កាប់ផ្ទៃដីបានច្រើនជាង នៅទីបំផុត ឥណ្ឌាក៏កាន់ កាប់ក្រុងស្រីនគរ(Srinagar)បាន រហូតដល់អង្គការសហប្រជាជាតិចូលទៅសម្របសម្រលនិងបើកកិច្ចចរចាយុទ្ធសន្តិភាព ហើយបែងចែកកស្មីរចេញជា ២ ផ្នែក គឺ ១ ផ្នែកនៅខាងបាគីស្ថាន ដូចជា ក្រុងគិលហ្គិត(Gilgit) ក្រុងមូហ្សាហ្វាបាត (Muzafabad) ហើយភាគខាងត្បូងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឥណ្ឌា អង្គការសហប្រជាជាតិហៅព្រំយុទ្ធសន្តិភាពថា ព្រំគ្រប់គ្រង(Line of Control) ក្រៅនេះបាគីស្ថានបានប្រគល់ដែនដីភាគខាងឦសានឲ្យដល់ចិន ព្រោះតបស្នងចិនដែលបានជួយអាវុធយុទ្ធភណ្ឌតស៊ូជាមួយនឹងឥណ្ឌា ធ្វើឲ្យឥណ្ឌាតវ៉ាយ៉ាងខ្លាំងក្លាប៉ុន្តែមិនអាចធ្វើអ្វីបាន ។ 

បច្ចុប្បន្ននេះ ទាំងឥណ្ឌានិងបាគីស្ថាននៅតែមិនទទួលស្គាល់ព្រំគ្រប់គ្រងដែលអង្គការសហប្រជាជាតិឲ្យចុះហត្ថលេខា និង ចរចាទេ ភាគីនីមួយ ៗនៅតែអះអាងថា កស្មីរជាដែនដីរបស់ខ្លួនទាំងមូល ដើម្បីភ្ជាប់កស្មីរចូលក្នុងដែនគ្រប់គ្រងរបស់ខ្លួនឲ្យបានសម្រេច បាគីស្ថានបានបង្វឹកប្រជាជនក្នុងកស្មីរខាងខ្លួនហើយបញ្ចូនទៅអុកឡុងបំផ្លាញឥណ្ឌាជារឿយ ៗ ដរាបដល់បច្ចុប្បន្ននេះ ស្ថានការណ៍នៅតែមិនធូរស្បើយ កងឧទ្ទាមឆ្មក់វាយប្រហារឥណ្ឌាស្រេចតែឱកាសហុចឲ្យ បង្កហាយនភាពដល់ ជីវិតទាហាន ជនស៊ីវិល និង ផ្ទះសម្បែងជាច្រើន ។ 

សព្វថ្ងៃនេះរដ្ឋចម្មូនិងរដ្ឋកស្មីរក្នុងឥណ្ឌាមានទីក្រុងឈ្មោះ ស្រីនគរ(Srinagar) ជារដ្ឋធានី ឯកស្មីរក្នុងបាគីស្ថានមានទីក្រុង ឈ្មោះ មូហ្សាហ្វាបាត(Muzafabad)ជារដ្ឋធានី ។  

សម្រាប់ព្រះពុទ្ធសាសនា ប្រសិនបើកស្មីរត្រូវទៅរួមបញ្ចូលជាមួយនឹងបាគីស្ថាន នឹងបង្កការលំបាកដល់ពុទ្ធបរិស័ទក្នុងកស្មីរយ៉ាងខ្លាំង ព្រោះពុទ្ធបរិស័ទក្នុងកស្មីរជាសាសនិកភាគតិចបន្ទាប់ពីមុស្លិម ជាពិសេស ក្នុងក្រុងឡាតាក់ជាមជ្ឈមណ្ឌលនៃពុទ្ធបរិស័ទរដ្ឋកស្មីរ ពួកគាត់ជាពុទ្ធសាសនិកយូរអង្វែងបន្តសែស្រឡាយមកពីវប្បធម៌ទីបេតិ័ រូបរាងមុខមាត់ក៏ដូចជាទីបេតិ៍ ពួកគាត់មានលំនឹកនិរន្តរាយបើរស់នៅជាមួយនឹងឥណ្ឌាដែលគ្រប់គ្រងដោយហិណ្ឌូ ជួសនឹងទៅនៅខាងបាគីស្ថានដែលគ្រប់គ្រងដោយមុស្លិម ។ 

Views: 139

ឆ្លាក: ពុទ្ធសាស្រ្ត

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service