4. ត្រូវមុស្លិមបំផ្លាញ នៅសម័យដែលមុស្លិមចូលមកមានអំណាចក្នុងឥណ្ឌា ក្សត្រមុស្លិមបានវាតទីអំណាចទៅក្នុងភូមិភាគផ្សេង ៗរបស់ឥណ្ឌាប្រហែលជាក្នុងព.ស. ១៧០០ កងទ័ពមុស្លិមបានបំផ្លិចបំផ្លាញវត្តអារាម រុះរើកម្ទេចនវកម្មសំណង់ ធ្វើគុតព្រះ សង្ឃជាច្រើនរហូតដល់ព្រះសង្ឃនិងពុទ្ធបរិស័ទត្រូវភៀសខ្លួនចេញក្រៅប្រទេសឥណ្ឌាហើយចូលទៅអាស្រ័យនៅក្នុងនេប៉ាល សិក្ខិម ទីបេតិ៍ តមក លុះមុស្លិមកាន់កាប់ឥណ្ឌាបានយ៉ាងដាច់ខាត ឥទ្ធិពលរបស់សាសនាឥស្លាមក៏គ្របដណ្តប់ទូទៅ ជាបុព្វហេតុ ធ្វើឲ្យព្រះពុទ្ធសាសនាបានទទួលផលប៉ះទង្គិចយ៉ាងដំណំរហូតដល់វិនាសសាបសូន្យនៅទីបំផុត អ្នកសុទិដ្ឋិនិយមជាច្រើនជឿថា ប្រសិនបើព្រះពុទ្ធសាសនាមិនត្រូវបានមុស្លិមបំផ្លិចបំផ្លាញដកឫសជីកគល់ទេ វត្តអារាមព្រះពុទ្ធសាសនាមុខជាតាំងនៅដេរដាសពាសពេញឥណ្ឌា ជាពិសេស រដ្ឋពិហារតែ ១ រដ្ឋមានវត្តដល់ទៅ ១ ម៉ឺនវត្តរហូតដល់ក្លាយជាឈ្មោះរដ្ឋសព្វថ្ងៃនេះ ព្រះពុទ្ធសាសនាតាំងនៅបាន ប៉ុន្តែអាចថយចំនួនចុះ និងអាចកែទម្រង់ចូលនឹងសាសនាហិណ្ឌូខ្លះ ដំណើរមកដល់នៃមុស្លិមប្រៀបបីដូចជាព្យុះសង្ឃរាបោកបក់សន្ធាប់ដើមពោធិ៍ដែលពុកផុយខាងក្នុងខ្លះហើយឲ្យរលំរលើងទៅដូច្នោះ ។
5.ព្រះពុទ្ធសាសនាមានពាក្យប្រៀនប្រដៅដែលបញ្ច្រាសទិសដៅមនុស្ស ព្រោះពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា ជាពាក្យប្រៀនប្រដៅដែលបញ្ច្រាសទិសដៅចំណង់របស់មនុស្ស ប៉ុន្តែដឹកនាំមនុស្សឲ្យសម្លឹងមើលអ្វី ៗតាមសភាពពិតឥតពុត ត្បុត ចាត់ជាការបង្ខំចំណង់ចិត្តជនជាតិឥណ្ឌាក្នុងយុគសម័យនោះឲ្យងាកចេញពីគន្លងដើម ដូចជាបង្រៀនមនុស្សមិនឲ្យបួងសួង ឈ្មោះថាខ្ទាស់នឹងចេតនារម្មណ៍របស់មនុស្សសម័យនោះដែលនិយមបួងសួងបូជាអ្វីដែលនៅឆ្ងាយពីខ្លួន ដើម្បីប៉ុនប៉ងលាភសក្ការៈ ប៉ុនប៉ងទីពឹងក្រៅពីខ្លួនឯង ព្រះពុទ្ធសាសនានាំមនុស្សឲ្យចូលមករកគំនោលធម៌ មិនមែននាំគំនោលធម៌ឲ្យទៅរកមនុស្សនោះទេ មិនបញ្ញត្តសម្របទៅតាមចំណង់ចំណូលចិត្តរបស់បុគ្គលខ្លះ ធ្វើឲ្យបុថុជ្ជនដែលអន់ខ្សោយខាងប្រាជ្ញាកើតអាការនឿយណាយហើយក៏ងាករេបែរទៅកាន់សាសនាដទៃ ក្រៅពីនោះ គំនោលពាក្យប្រៀនប្រដៅទាក់ទងនឹងការបដិសេធវណ្ណៈរបស់អភិជនឬវណ្ណៈសក្តិភូមិ និង មនុស្សវណ្ណៈទាបដែលប្រកាន់ខ្ជាប់ក្នុងទំនៀមទម្លាប់និងប្រពៃណី ពួកអភិជនមិនចង់ឲ្យបញ្ឈប់ការ ប្រកួចប្រកាន់វណ្ណ់ៈទេ រីឯមនុស្សវណ្ណៈទាបមិនចង់ឲ្យបញ្ឈប់ប្រពៃណីទំនៀមទម្លាប់របស់ពួកគេ មនុស្សវណ្ណៈទាបមិនមែនកាន់សាសនាដោយបញ្ញាទេ ប៉ុន្តែកាន់សាសនាដោយការប្រកាន់ខ្ជាប់ក្នុងពិធីកម្ម ជាបុព្វហេតុធ្វើឲ្យខ្ជាស់នឹងជំនឿជឿកាន់របស់ពួកគេ ។
6.ត្រូវហិណ្ឌូស្លៀកដណ្តប់ត្រាប់តាម ក្នុងសម័យតមក អ្នកបួសហិណ្ឌូបានកែទម្រង់របៀបបង្រៀនថ្មីដែលពីដើមមិនតាំងលំនៅជាក់លាក់ ប៉ុន្តែបែរមកតាំងសម្នាក់ជាក់លាក់វិញ ពីការគ្មានអង្គការគណៈសង្ឃ ក៏ចាត់តាំងគណៈសង្ឃ ពីអ្នកបួសព្រាហ្មណ៍ដែលស្លៀកដណ្តប់សំពត់ពណ៌សមកស្លៀកដណ្តប់សំពត់ពណ៌លឿងទុំដូចយ៉ាងព្រះសង្ឃក្នុងព្រះពុទ្ធសាសនា អ្នកបួសដែលតែងឈុតពណ៌លឿងទុំ ហៅថា សាធុ ទោះបីព្រះសង្ឃខ្មែរទៅរស់នៅក្នុងឥណ្ឌាក៏ត្រូវហិណ្ឌូហៅថា សាធុ ដែរ ដោយគិតម៉ៅថាជាហិណ្ឌូទាំងអស់ នៅពេលហិណ្ឌូកែទម្រង់របៀបស្លៀកដណ្តប់បែបនោះ នានាភាពរវាងអ្នកបួសទាំង ២ សាសនាពុំប្លែកគ្នាឡើយ ជាការបន្លំភ្នែកបានយ៉ាងងាយ ។
7.យកត្រាប់តាមលទ្ធិតន្ត្រៈក្នុងសាសនាហិណ្ឌូ ក្នុងព.ស. ១៥០០ ព្រះពុទ្ធសាសនាបានទទួលយកលទ្ធិតន្រ្តៈរបស់ហិណ្ឌូមកបដិបត្តិ ហើយហៅឈ្មោះថ្មីថា ពុទ្ធតន្រ្តៈ ចាត់ជាការខ្ទាស់នឹងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាដើម ពាក្យថា ពុទ្ធតន្រ្តៈ សំដៅយកព្រះពុទ្ធសាសនាក្នុងយុគក្រោយ ដូចជា មន្រ្តយាន វជិរយាន និងសហស្សយាន លទ្ធិនេះមុននឹងសាបសូន្យពីឥណ្ឌាបានទៅចម្រើនរុងរឿងក្នុងប្រទេសទីបេតិ៍ នេប៉ាល និង ភូឋាន(Bhutan) កាលបើព្រះពុទ្ធសាសនាទទួលយកលទ្ធិតន្រ្តៈមកផ្សែផ្សំជាមួយនឹងសាសនារបស់ខ្លួនទើបគ្មាននានាភាពពីហិណ្ឌូឡើយ ធ្វើឲ្យល្អៀងឃ្លៀងឃ្លាតពីគោលការណ៍ដើម ។
8.ត្រូវបំផ្លាញពីក្សត្រពាហិរសាសនា នៅពេលក្សត្រដឹកនាំដែលគោរពកាន់ព្រះពុទ្ធសាសនា រាល់សាសនាតែងទទួលបានការគាំពារនិងទំនុកបម្រុង ពីព្រោះពុទ្ធបរិស័ទមានទឹកចិត្តមេត្តាករុណា ប៉ុន្តែនៅពេលណាដែលអ្នកគ្រប់គ្រងកាន់សាសនាដទៃ ដូចជា ហិណ្ឌូឬមុស្លិម ព្រះពុទ្ធសាសនាច្រើនតែត្រូវធ្វើទុក្ខបុកម្នេញនិងបំផ្លាញជានិច្ច ដូចជា ក្នុងសម័យរបស់ព្រះបាទសសាង្ក ព្រះបាទបុស្យមិត្រ ព្រះបាទមិហិរកុល ទាំង ៣ ព្រះអង្គសុទ្ធតែកាន់សាសនាហិណ្ឌូ បានបំផ្លិចបំផ្លាញព្រះពុទ្ធសាសនាយ៉ាង ច្រើនក្នុងសម័យដែលខ្លួនកាន់កាប់ ចំណេរកាលតមក នៅពេលកងទ័ពមុស្លិមចូលគ្រប់គ្រង ព្រះពុទ្ធសាសនាក៏ត្រូវមុស្លិមបំផ្លិចបំផ្លាញទៀត ដូចជា មោហម្មត បេនកាសិម, មោហ្មតខជ្ជី, ឬបាបូរជាដើម ។
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ