ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងឥណ្ឌា(12)

៣.ឧទ្ទាមកម្មសេប៉យ (The Sepoy Mutiny)

ឧទ្ទាមកម្មនេះកើតឡើងក្នុងព.ស. ២៤០០ ចាត់ជាអំពើបះបោរដែលមិនបានគ្រោងទុកដោយបំណងតស៊ូប្រឆាំងនឹងអង់គ្លេសជាអាណាព្យបាល ពាក្យថា សេប៉យ ល្អៀងមកពីភាសាព័រសៀរ(Persia)ថា ស៊ិប៉ា (separ) ដែលប្រែថា ទាហាន តមកក្លាយជាឈ្មោះ របស់ទាហានឥណ្ឌាដែលស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អង់គ្លេស បានទទួលការហ្វឹកហាត់បែបអង់គ្លេស និងទទួលបទបញ្ជាផ្ទាល់ពីមេបញ្ជាការអង់គ្លេស បុព្វហេតុនៃឧទ្ទាមកម្មនេះកើតឡើងមកពីបុព្វហេតុច្រើនយ៉ាងដូចជា

៣.១ ផ្នែកនយោបាយ ទេសាភិបាលអង់គ្លេស ឈ្មោះ ដាលហៅស៊ី(Dalhousie)បានចេញច្បាប់ច្បាមយករដ្ឋឬអាណាខេត្តណាមួយដែលក្សត្រឬអ្នកដឹកនាំរដ្ឋនោះជាអសមត្ថជនជាក់ស្តែងឬទទួលមរណកម្មដោយគ្មានទាយាទផ្ទាល់មកជារបស់អង់គ្លេសដោយស្វ័យប្រវត្ត ការច្បាមយករដ្ឋអូដ្ឋដែលបច្ចុប្បន្នហៅថារដ្ឋឧត្តរប្បទេសមកជារបស់អង់គ្លេស, ការកម្ចាត់រាជវង្សមុគ្គោល, ការបដិសេធប្រាក់បំណាច់(Pension)ដល់ណាណាសាហិព(Nanasahib)ដែលជារាជបុត្រធម៌របស់ព្រះបាទពាជិរោ(Bajirao) ទី ២ អតីតក្សត្រហិណ្ឌូនៃប៉េស្វា(Peshwa) ។

៣.២ ផ្នែកសេដ្ឋកិច្ច បុព្វហេតុមកពីអង់គ្លេសធ្វើកំណែទម្រង់ដីធ្លី ដោយលុបចោលដីធ្លីរបស់ឧកញ៉ា, បញ្ឈប់ភតិកម្មរបស់រាជបរិពារ, រឹបអូសយកដីធ្លីដែលម្ចាស់ដីមិនអាចបង្ហាញភស្តុតាងច្បាស់លាស់ឲ្យក្លាយជារបស់អង់គ្លេស ។

៣.៣ ផ្នែកសាសនា ការលុបបំបាត់ប្រពៃណីសតី ការលុបបំបាត់ទារកឃាតកម្ម ទោះបីការលុបបំបាត់នោះជារឿងល្អក៏ដោយ ប៉ុន្តែសាសនិកហិណ្ឌូខួរក្បាលបុរាណប្រឆាំងតតាំងយ៉ាងខ្លាំងក្លា, ការកសាងផ្លូវរថភ្លើង,ការដាក់ពង្រាយខ្សែទូរលេខ,ការចាត់របៀបសិក្សាបែបបស្ចឹមប្រទេស, សកម្មភាពទាំងនោះសុទ្ធតែប៉ះពាល់នឹងប្រពៃណីវប្បធម៌របស់ហិណ្ឌូ, ការជ្រោមជ្រែងអ្នកប្តូរសាសនាពីហិណ្ឌូមកជាគ្រិស្តសាសនា ក្រៅពីនេះនៅមានដំណឹងចចាមអារ៉ាមថាកាំភ្លើងវែងបែបថ្មីប្រើខ្លាញ់ជ្រូក ដែលជារបស់ត្រូវហាមប្រាមសម្រាប់មុស្លិម និងខ្លាញ់គោដែលជាព្រះរបស់ហិណ្ឌូ ទើបបង្កការមិនពេញចិត្តយ៉ាងខ្លាំងទាំងដល់ទាហានមុស្លិមនិងហិណ្ឌូ ។ 

  ឧទ្ទាមកម្មនេះកើតឡើងក្នុងបារក្សបុរៈ(Barackpore)ក្បែរកាល់គុត្តា(Calcutta)និងមារថ(Maratha)ជិតក្រុងដេលី ពួកឧទាម បានរឹបអួសយកពន្ធនាគារនិងដោះលែងបក្សពួកចេញពីពន្ធនាគារ បានទទួលជ័យជម្នះជាច្រើនដង ប៉ុន្តែនៅឯបញ្ចាប កុលាប សិង្ហ (Gulab Singh) មេដឹកនាំសិខនិងសិន្ធា(Sindhia)បានជួយការពារជនជាតិអង់គ្លេស ក្រៅពីនេះនៅមាន ស៊ើ សាលាជង្គ(Sir Sala Jang) ជាសេនាបតីហៃដឺរ៉ាបាត(Hyderabad) ឈ្មោះថា ស៊ើជង្គពាហាទូរ(Sir Jang Bahadur) នៃនេប៉ាល ដោយសារ ជំនួយជួយទប់ទល់របស់បុគ្គលទាំងនេះ នៅទីបំផុត អង់គ្លេសក៏អាចបង្រ្កាបឧទ្ទាមកម្មនេះបានក្នុងរយៈ ពេល ៥ ខែ ឧទ្ទាមកម្ម លើកនេះទោះបីបើទាហានជនជាតិម្ចាស់ស្រុកសេប៉យចាលចាញ់ទៅក៏មែនពិត ប៉ុន្តែក៏បានបំផុសបំផុលគំនិតជាតិនិយមឲ្យ ដល់ជនជាតិឥណ្ឌាជាច្រើនដើម្បីរំដោះប្រទេសរបស់ខ្លួនឯងឲ្យចេញពីអាណានិគមរបស់បស្ចឹមប្រទេស ។     

  

Views: 94

ឆ្លាក: ពុទ្ធសាស្រ្ត

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ខួបកំណើតថ្ងៃស្អែក

ដំណឹងពិធីបុណ្យនានា

សម្តេចជួន ណាត

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service