ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងឥណ្ឌា(10)

ចំណេរកាលតមក ប្រហែលជាព.ស. ២២៨៥ បារាំងដឹកនាំដោយអនុសេនីយ៍ឯកប្លាំងចាប់ផ្តើមគិតគូរកិច្ចការផ្នែកនយោបាយដោយប៉ុនប៉ងកាន់កាប់ឥណ្ឌាប្រណាំងនឹងអង់គ្លេសដែលជាសម្ពន្ធមិត្រជាមួយនឹងហូឡង់ នៅពេលប្រជាជាតិឱរ៉ុប(អឺរ៉ុប)ទាំងពីរ ប្រណាំងប្រជែងគ្នាយ៉ាងខ្លាំងក្លាផ្នែកពាណិជ្ជកម្ម យោធានិងនយោបាយ ទើបកើតការប៉ះទង្គិចគ្នាឡើងដោយការច្បាំងតស៊ូគ្នាអស់រយៈពេល ៧ ឆ្នាំ ភាគីទាំងសងខាងខាតបង់កម្លាំងទាហាននិងរេហ៍ពលជាច្រើន ជ័យជម្នះក៏ធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់អង់គ្លេស ព្រោះបានអ្នកដឹកនាំដែលមានសមត្ថភាព គឺ លោករ៉ូប៊ឺតខ្លៃ(Robert Clive) បារាំងត្រូវចុះញ៉មតាមសន្ធិសញ្ញាក្រុងប៉ារីស ព.ស. ២៣០៦ ក្នុងសន្ធិសញ្ញានេះ បារាំងត្រូវប្រគល់កាណាដាឲ្យដល់អង់គ្លេសនិងត្រូវដកខ្លួនចេញពីឥណ្ឌា ទោះបីត្រូវដកខ្លួនចេញពីឥណ្ឌាយ៉ាងឈឺចាប់ក៏ដោយ ក៏នៅតែរក្សាក្រុងកំពង់ផែសម្រាប់ធ្វើជំនួញទុកចំនួន ៥ ក្រុង ដោយមានមជ្ឈដ្ឋាននៅឯក្រុងបណ្ឌិច្ឆរី(Pondicherry) ។ 

២.ដំណើរមកដល់នៃអង់គ្លេស(British Arrival)

បន្ទាប់ពីបង្កើតក្រុមហ៊ុនឥណ្ឌាបូព៌ាក្នុងព.ស. ២១៤៣ ហើយ ក្រុមហ៊ុននេះចាប់ផ្តើមធ្វើជំនួញក្នុងភូមិភាគទូរបូព៌ា(Far East) ក្រុមហ៊ុននេះជាក្រុមហ៊ុនឯកជនធ្វើមុខងារជួញដូរគ្រឿងទេសនិងទំនិញទូទៅ  ក្នុង ព.ស. ២១៥១ ក្រុមហ៊ុនឥណ្ឌាបូព៌ាដឹកនាំដោយអនុសេនីយ៍ឯក វិល្លាម ឃិល្លិង(William Keeling)ចាប់ផ្តើមចូលមកធ្វើជំនួញជាមួយនឹងឥណ្ឌា បានចូលគាល់ចក្រពត្តិ ជហង្គរ(Jahangir)ក្នុងក្រុងដេលី  និងបានទទួលអាជ្ញាបណ្ណអនុញ្ញាតឲ្យបង្កើតស្ថានីយ៍ពាណិជ្ជកម្មក្នុងក្រុងសុរដ្ឋ(Surat) ដើមដំបូងក្រុងសុរដ្ឋជាក្រុងខ្នាតតូចប៉ុន្តែក្រោយមកក៏ក្លាយទៅជាក្រុងប្រជុំជនខ្នាតធំរបស់អង់គ្លេស ។

  លុះដល់រជ្ជសម័យព្រះចៅឆាល( King Charles II )ទី ២  បានរៀបមង្គលាភិសេកជាមួយនឹងម្ចាស់ក្សត្រីព័រទុហ្គាល់   ក្រុងបុម្បៃក្នុងយុគនោះជាអាណានិគមរបស់ព័រទុហ្គាល់ ព្រោះហេតុនោះ ព័រទុហ្គាល់ទើបថ្វាយក្រុងនេះដល់ព្រះចៅឆាលដើម្បីជាបណ្ណាការនៃមង្គលាភិសេកនោះ តមក អង់គ្លេសបានសាងបន្ទាយ ចាត់តាំងកងទ័ព ចាត់ត្រៀមអាវុធដើម្បីការពារជំនួញពីសត្រូវដែលជាជនជាតិម្ចាស់ស្រុកនិងជនឱរ៉ុបខ្លះ រហូតដល់កងទ័ពរបស់អង់គ្លេសមានកម្លាំងរឹងមាំជាងកងទ័ពមុគ្គោលម្ចាស់ស្រុកព្រោះអាវុធយុទ្ធភណ្ឌទំនើបនិងទាន់សម័យជាង ។ 

នៅកំលុងពេលនេះ លោករ៉ូប៊ឺតខ្លៃ(Robert Clive) អនុសេនីយ៍ឯកអង់គ្លេសបានចូលមកឥណ្ឌានិងប្រណាំងឥទ្ធិពលជាមួយនឹង បារាំង នៅពេលមានហេតុការណ៍ទាស់ទែងគ្នារវាងអ្នកដឹកនាំក្នុងឥណ្ឌា ទាំងអង់គ្លេសទាំងបារាំងក៏កាន់ជើងអ្នកដឹកនាំម្នាក់ម្ខាង ដូចជាករណីលោកចន្ទា សាហិព និង លោកមោហម្មត អាលីចង់ឡើងគ្រងរាជ្យឯអាកោទ ទាំង ២ នាក់ត្រៀមច្បាំងតស៊ូគ្នា បារាំងកាន់ជើងមោហម្មត អាលី នៅទីបំផុត អង់គ្លេសក៏ទទួលជ័យជម្នះ ចន្ទា សាហិពត្រូវបានចាប់ខ្លួននិងពិឃាត មោហម្មត អាលីទើបឡើងគ្រប់គ្រងជំនួស ប៉ុន្តែគេគ្រប់គ្រងគ្រាន់តែជានាមប៉ុណ្ណោះ ព្រោះអំណាចបញ្ជាការគ្រប់យ៉ាងស្ថិតក្នុងកណ្តាប់របស់អង់គ្លេស ធ្វើឲ្យបារាំងចាញ់ឥទ្ធិពលយ៉ាងខ្លាំង រហូតដល់បញ្ឈប់ផែនការចូលកាន់កាប់ឥណ្ឌាជាអាណានិគម  នៅទីបំផុត អង់គ្លេសក៏ចាប់ផ្តើមចូលកាន់កាប់ដែនដីឥណ្ឌាម្តងបន្តិច ៗរហូតដល់អាចចូលកាន់កាប់បានទូទាំងប្រទេសប្រហែលក្នុងព.ស. ២៣០០ ។    

     

Views: 65

ឆ្លាក: ពុទ្ធសាស្រ្ត

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service