ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ថ្ងៃ១០រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា គឺជាថ្ងៃកាន់បិណ្ឌវេនទី១០ សូមពុទ្ធបរិស័ទទាំងអស់សិក្សាស្វែងយល់ អំពីបរាភវសូត្រគាថាទី១០ ដូចតទៅ៖

ទេវតាទូលសួរព្រះសាស្តាថា៖
ឥតិ ហេតំ វិជានាម នវមោ សោ បរាភវោ, ទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៩ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី១០ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

ព្រះសាស្តាត្រាស់តបទៅទេវតាថា៖
អតីតយោព្វនោ បោសោ អានេតិ តិម្ពរុត្ថនឹ, តស្សា ឥស្សា ន សុបតិ តំ បរាភវតោ មុខំ។
បុរសមានវ័យ ដែលចាស់ហួសពេក ហើយមានតម្រេក ដោយក្តីតណ្ហា
នាំយកស្រីក្មេង មកធ្វើភរិយា ហេតុនោះទៅជា នាំឲ្យវិនាស។

សូមចុចឯកសារសំលេងខាងក្រោមនេះដើម្បីស្តាប់ការការសន្ទនាអំពីគាថាទី១០!
Parabhavasutta-10.mp3

សូមចុចត្រង់នេះដើម្បីស្តាប់ការសូត្រនិងអានគាថាទាំង១២!

Views: 14

ឆ្លាក: បរាភវសូត្រ

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service