ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ការផ្លាស់ប្តូរយ៉ាងសំខាន់(1)

ដើមពុទ្ធសតវត្សទី ៤ ចាត់ជាយុគសម័យផ្លាស់ប្តូរមុខមាត់ថ្មីរបស់ព្រះពុទ្ធសាសនាក្នុងប្រទេសស្រីលង្កា ជាពិសេស គោលគំនិតរបស់ពុទ្ធបរិស័ទ និង វិថីជីវិតរបស់ព្រះសង្ឃ នៅសម័យនោះ តិស្សព្រាហ្មណ៍នៃអាណាចក្ររោហណៈភាគខាងត្បូងរបស់កោះលង្កាបានប្រកាសសង្រ្គាមជាមួយនឹងព្រះបាទ វដ្តគាមណីអភ័យដែលឡើងគ្រងរាជ្យជំនួសព្រះជេដ្ឋា មួយផ្នែកទៀត ពួកទមិឡបានឈ្លានពានកោះលង្ការហូតដល់អាចបណ្តេញព្រះបាទវដ្តគាមណី​អភ័យចេញពីរាជធានីអនុរាធបុរៈបាន ក្រៅពីនោះ បានកើតទុរ្ភិក្សទូទាំងដែនដីលង្កា កើតទុក្ខក្ដៅក្រហាយសព្វកន្លែង ដោយសារស្ថានការណ៍អាក្រក់​បែបនោះ ជាតិនិងសាសនាទើបស្ថិតក្នុងសភាពទ្រុឌទ្រោមឱនថយ ។

សម្រាប់ព្រះបាទវដ្តគាមណីអភ័យ(ព.ស.៤៤០) បានគេចពួកទមិឡទៅលាក់ខ្លួននៅភូមិមួយជាមួយនឹងសេនាមាត្យមួយចំនួន ព្រះអង្គបានប្រមូលផ្តុំ​កម្លាំង​ទាហានដើម្បីដណ្តើមយករាជបល្ល័ង្កវិញ ប៉ុន្តែនៅថ្ងៃមួយ ព្រះអង្គបានខ្ញាល់ ត្រាស់បញ្ជាឲ្យប្រហារជីវិតអាមាត្យម្នាក់ បរិវារដែលនៅសល់ខ្លាច​ញញើតព្រះរាជអាជ្ញាក៏នាំគ្នារត់គេចអស់ នៅគ្រានោះ ព្រះថេរៈ ឈ្មោះថា មហាតិស្ស វិហារាធិបតីវត្តហម្បុកល្លកវិហារមើលឃើញថា ការបែកបាក់ បែបនេះជាហាយនភាពធំចំពោះជាតិនិងសាសនា ទើបធ្វើដំណើរទៅបញ្ចុះបញ្ចូលពួកសេនាមាត្យទាំងឡាយឲ្យមើលឃើញសារៈសំខាន់ក្នុងការរំដោះ ជាតិ​និងលើកស្ទួយសាសនា ហើយបាននាំអាមាត្យទាំងនោះមកថ្វាយខ្លួនចំពោះព្រះរាជាវិញ ។

ព្រះមហាតិស្សថេរទើបជាស្ថាបនិកសាមគ្គីភាពរវាងក្សត្រនិងពួកសេនាមាត្យ បើព្រះមហាតិស្សថេរមិនលូកដៃចូលទៅជួយនៅគ្រានោះទេ ជាតិ​និងសាសនានឹងទៅជាយ៉ាងណា?សព្វថ្ងៃនេះយើងមិនអាចប្រៀបផ្ទឹមគុណោបការធំធេងចំពោះប្រទេសជាតិដូចយ៉ាងលោកបានទេ នៅគ្រានោះ ព្រះបាទវដ្តគាមណីអភ័យនិងពួកសេនាមាត្យយល់ច្បាស់ថា ប្រទេសជាតិចំពាក់បំណុលកុសលកម្មរបស់លោកយ៉ាងច្រើន ហេតុនោះ ក្រោយពីរំដោះ​ឯករាជ្យបានហើយ ព្រះអង្គបានសាងវត្តអភ័យគិរីវិហារប្រគេនព្រះមហាតិស្សថេរ​ដើម្បីតបស្នងសងគុណដែលលោកបានជួយសង្រ្គោះប្រទេសជាតិ ចំណែកខាងពួកអាមាត្យក៏នាំគ្នាកសាងវត្តជាច្រើនកន្លែងទៀតវេរប្រគេនចំពោះព្រះថេរៈដែរ ។

កាលកើតទុរ្ភិក្ខភ័យសម័យព្រះបាទវដ្តគាមណីអភ័យនោះ ប្រទេសលង្កាបានជួបប្រទះសេចក្តីទុក្ខលំបាកជាច្រើនឆ្នាំ បានឮថា អ្នកស្រុកស៊ីសាច់​មនុស្សគ្នាឯងដើម្បីបន្តជីវិត ចំណែកខាងព្រះសង្ឃដែលមិនអាចចិញ្ចឹមជិវិតបាន ក៏នាំគ្នាភៀសខ្លួនទៅឥណ្ឌាខ្លះ ចូលទៅក្នុងព្រៃខ្លះ អង្គខ្លះប្រព្រឹត្ត មិច្ឆាជីពចិញ្ចឹមជីវិត ប្រជាជនជាច្រើនបានស្លាប់រង្គាលព្រោះវិបត្តិភ័យនោះ វត្តមហាវិហារដ៏ធំធេងនិងរុវន្វេលិសិយចេតិយកណ្តាលមហាធានី​អនុរាធបុរៈត្រូវបានបោះបង់ចោលក្លាយជាព្រៃសម្រាប់សត្វរស់នៅ ។

សម័យនោះឯងបានកើតការផ្លាស់ប្តូរឫសគល់ព្រះពុទ្ធសាសនានិងវិថីជិវិតរបស់ព្រះសង្ឃយ៉ាងសំខាន់ ព្រះថេរៈទាំងឡាយដែលមើលឃើញ​ហេតុការណ៍​វែងឆ្ងាយបានយល់ស្របគ្នាថា ក្នុងស្ថានការណ៍បែបនេះ ការចងចាំព្រះត្រៃបិដកដោយមុខបាឋៈតាមប្រពៃណីដើម មិនអាចគង់វង្សឋិត​ថេររហូតដល់អនាគតកាលបានទេ ទើបបបួលព្រះថេរៈទាំងឡាយដែលទ្រទ្រង់ចំណេះដឹងនិងធ្លុះធ្លាយក្នុងព្រះត្រៃបិដកជួយគ្នាចារឹកកត់ត្រា​ពាក្យប្រៀនប្រដៅរបស់ព្រះបរមសាស្តាលើសត្រាស្លឹកឫទ្ធិឯអាលុវិហារក្រុងមាតលេ ។

Views: 417

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service