ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

កំណើតជាតិសាសន៍និយម(1)

ជាតិសាសន៍និយម ញែកជា ជាតិនិយម និង​ សាសនានិយម

ក្នុងសម័យកាលព្រះបាទទុដ្ឋគាមណី(ព.ស.៣៨២-ព.ស.៤០៦) ជាយុគសម័យដែលប្រជាជននិងព្រះសង្ឃពួតដៃគ្នាជាកម្លាំងសាមគ្គី នៅកណ្តាល​ពុទ្ធសតវត្សទី ៤ រាជធានីអនុរាធបុរៈស្ថិតក្នុងកណ្តាប់ដៃរបស់ក្សត្រចោឡៈ ព្រះនាមថា ឯឡារ ប្រជាជនសិង្ហលទាំងពួងបានបាត់បង់ឯករាជ្យ ព្រះពុទ្ធសាសនាត្រូវជាន់ឈ្លី ប្រទេសជាតិស្ថិតក្នុងសភាពអនាថា ជនជាតិស្រីលង្កាក្រោមការដឹកនាំរបស់ព្រះមហាវីរក្សត្ររំដោះជាតិព្រះនាមថា រាជកុមារទុដ្ឋគាមណី បានសាងកម្លាំងសាមគ្គីឡើងឯដែនដីភាគខាងត្បូងរបស់កោះលង្កា បច្ចុប្បន្នហៅថា រូហុនុ ដើម្បីបណ្តេញក្សត្រទមិឡនិងប្រកាស ឯករាជ្យដល់ជនជាតិស្រីលង្កានិងព្រះពុទ្ធសាសនា ព្រះអង្គប្រកាសនៅចំពោះមុខទាហានក្លាហានថា ព្រះអង្គមិនបានធ្វើសង្រ្គាមដើម្បីចង់ក្លាយជាក្សត្រ​ទេ ប៉ុន្តែវាជាកាតព្វកិច្ចដើម្បីរក្សាការពារព្រះពុទ្ធសាសនា សូម្បីតែពេលចូលសមរភូមិ ព្រះអង្គក៏បានយាងព្រះបរមសារីរិកធាតុមកប្រតិស្ថានត្រង់​ចុង​លំពែងហាក់នឹងថាព្រះពុទ្ធជាម្ចាស់ស្តេចយាងទៅជាមួយនឹងកងទ័ពដែរ ជនជាតិស្រីលង្កាទាំងអស់ដឹងច្បាស់ថា ឯករាជ្យរបស់សាសនា គឺ ការដោះនឹម​ប្រទេសជាតិ បណ្តេញអរិរាជសត្រូវឲ្យចេញផុតពីកោះលង្កា នៅសម័យនោះ ទាំងអ្នកមានទ្រព្យទាំងអ្នកខ្សត់ទ្រព្យបានសហការគ្នារំដោះប្រទេសជាតិ​យ់ាង​ព្រមព្រៀង ។

ការសម្រេចចិត្តចូលរួមរំដោះប្រទេសជាតិនិងព្រះសាសនានៅពេលនោះ ព្រះថេរៈតូចធំមិនបានគង់នៅតែក្នុងវត្តអារាមនោះទេ រាល់អង្គបានធ្វើ​ដំណើរ​ទៅ​ជាមួយនឹងកងទ័ព ដើម្បីលើកទឹកចិត្តកងទ័ពឲ្យក្លៀវក្លា ថែមទាំងជ្រោមជ្រែងទាហានក្លាហានគ្រប់វិធីតាមសមណវិស័យ សូម្បីចំណេរកាលជា​ខាងក្រោយមក បានកើតហេតុទំនាស់ទាស់ទែងរវាងរាជកុមារទុដ្ឋគាមណីនិងរាជកុមារសទ្ធាតិស្សជាព្រះអនុជ ព្រះមហាថេរ ព្រះនាមថា គោធតត្តតិស្ស បានធ្វើមុខងារសម្របសម្រួលទាំងពីរព្រះអង្គឲ្យស្រុះស្រួលគ្នាវិញ ។

នៅពេលរាជកុមារទុដ្ឋគាមណីកែនរួបរួមទាហានដើម្បីរំដោះប្រទេសជាតិនោះ ព្រះមហាថេរ ឈ្មោះថា ថេរបុត្តាភ័យ ជាកម្លាំងស្នូលខាង​សាសនចក្រនិងអាណាចក្របានលាសិក្ខទៅចូលរួមក្នុងជួរកងទ័ព សូម្បីភិក្ខុដទៃជាច្រើនរូបទៀតនៅពេលបានទទួលដំណឹងនោះ ក៏លាសិក្ខទៅ​ចូល​រួមកងទ័ពដែរ ដើម្បីរួមកម្លាំងរំដោះប្រទេសជាតិនិងព្រះសាសនា  ព្រះអង្គម្ចាស់ទុដ្ឋគាមណីបាននិមន្តគណៈសង្ឃចូលរួមធ្វើដំណើរ​ទៅជាមួយ​នឹង​កងទ័ពដែរ ដើម្បីលើកកម្លាំងចិត្តឲ្យដល់ទាហានក្លាហានទាំងពួង ព្រះអង្គប្រកាសថា ភិក្ខុសង្ឃ គឺជានិមិត្តសញ្ញានៃជ័យមង្គល និងជាគ្រឿងការពារ​គ្រោះភ័យ  នៅពេលប្រជាជនជ្រាបពត៌មាននោះ ក៏បានចូលរួមជាមួយនឹងកងទ័ពរបស់ព្រះអង្គជាច្រើន ។

ដោយសារកម្លាំងចិត្តដែលផ្តល់ឲ្យដោយព្រះសង្ឃ កងទ័ពបានប្រយុទ្ធតស៊ូដោយសេចក្តីក្លៀវក្លា ចាប់តាំងពីពេលនោះមក លទ្ធិរំដោះជាតិ និង​សាសនាទើបបានចាប់កំណើតឡើង រួមកម្លាំងគ្នាជាធ្លុងមួយ ជាសហប្រតិបត្តិការរវាងបព្វជិតនិងគ្រហស្ថ នៅយុគនោះ បានកើតមាន​គតិខាងជំនឿថា ការសម្លាប់សត្រូវដើម្បីរំដោះជាតិនិងសាសនាមិនបាបទេ  ។

Views: 244

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service