ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ព្រះមហាភិរម្យ's Blog – វិច្ឆិកា 2010 Archive (9)

អត្តារលស់ព្រោះស្គាល់ប្រមាណខ្លួនឯង

បុថុជ្ជនភាពតែងខ្ចោះខ្វះចន្លោះជាដរាប ម្នាក់ៗសុទ្ធតែបង្ហាញឲ្យឃើញកម្ចោះនិងកំហុសថ្លោះធ្លោយជារឿយៗ បើមិន ច្រើនក៏តិចដែរ ភាពជាបុថុជ្ជននោះមកមួយអន្លើដោយកំហុសខុសឆ្គង បើតាមផ្លូវពុទ្ធធម៌សំដៅដល់​ អវិជ្ជា នោះឯងជា ឫសគល់នៃកម្ចោះនិងកំហុសខុសឆ្គង បើអវិជ្ជាមិនត្រូវបានកម្ចាត់ចោលដោយអរហត្តមគ្គទេ គ្មានផ្លូវណានឹងគេចផុតពី កម្ចោះ និង កំហុសខុសឆ្គងណាស់ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលសុខចិត្តទទួលស្គាល់ការពិតនេះ ផ្ទុយទៅវិញ មើលឃើញកំហុសខុសឆ្គងនោះជារឿងធម្មតា ស្ថិតក្នុងលក្ខណៈថា ឃើញខ្មៅជាស… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 24, 2010 នៅម៉ោង 9:36pm — មិនមានវិចារ

សិក្សារឿងកម្មត្រូវចំណាំពាក្យ ១០ ម៉ាត់

ការដែលនឹងសិក្សារឿងកម្មឲ្យយល់ចាំហើយអាចវិនិច្ឆ័យបានខ្លះនោះ សិក្ខាកាមត្រូវយល់ពាក្យថា កម្ម នេះជាមុនសិន

ពាក្យថា កម្ម ប្រែថា អំពើ ទង្វើ សកម្មភាពការងារដែលបុគ្គលធ្វើទៅដោយកាយ វាចា និង ចិត្ត ។

សកម្មភាពដែលធ្វើដោយខ្លួនឯង ហៅថា សកកម្ម គឺ សកម្មភាពរបស់ខ្លួន សកម្មភាពដែលធ្វើដោយអ្នកដទៃ ហៅថា… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 23, 2010 នៅម៉ោង 1:00am — វិចារ

Format ចិត្ត Delete កម្ម

វិថីគោចររបស់ជីវិតមានទាំងអតីតៈ បច្ចុប្បន្ននិងអនាគត ប្រសិនបើយើងនឹកស្រមៃដល់វិថីគោចររបស់ផែនដី នៅពេល ដែលយើងឈរនៅត្រង់ជ្រុងមួយលើផែនដី ពេលព្រឹកឡើង យើងនឹងមើលឃើញដួងអាទិត្យរះឡើងឯទិសបូព៌ តពីនោះ ដួងអាទិត្យក៏ដើរមកដល់ថ្ងៃត្រង់ រួចក៏ជ្រៀងជ្រេទេរទៅអស្តង្គតរលត់នៅទិសបស្ចិម ប៉ុន្តែប្រសិនបើយើងជិះយានអវកាស ចេញទៅឈរសម្លឹងមើលមកពីខាងក្រៅផែនដីវិញ យើងនឹងឃើញថាផែនដីមានរូបស្បាតមូលគ្មានទិសណាៗទាំងអស់ ។

យ៉ាងណាមិញ ការសម្លឹងមើលការឲ្យផលរបស់កម្ម យើងត្រូវសម្លឹងមើលតាមសភាពពិត មិនមែនសម្លឹងមើលចេញពីអ្វី ដែលភ្នែកមើលឃើញនោះទេ ពោលគឺ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 20, 2010 នៅម៉ោង 9:30pm — មិនមានវិចារ

រដ្ឋាភិវឌ្ឍន៍(12)

អ្នកដឹកនាំ(បរិនាយកោ) បានដល់ អ្នកអូសទាញបរាធីន(អ្នកតូច)ឲ្យធ្វើការងារតាមគំនិតរបស់ខ្លួន និង អ្នកនាំមុខក្នុងកិច្ច ការដែលជាប្រយោជន៍របស់មនុស្សភាគ​ច្រើន យល់ដឹងទាំងចំណុចខ្លាំងនិងចំណុចខ្សោយនៃការងារគ្រប់គ្រង ពោលគឺ ចេះគ្រប់គ្រងការងារ និង ចេះគ្រប់គ្រងមនុស្ស ទាំងត្រួវយល់ដឹងខ្លួនឯងនិងអ្នកដទៃដើម្បីសម្រេចគោលបំណងនៃការ គ្រប់គ្រង ដូចតទៅនេះ

-យល់ដឹងខ្លួនឯង ដើម្បីពិចារណា សិក្សា… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 1, 2010 នៅម៉ោង 10:52pm — មិនមានវិចារ

រដ្ឋាភិវឌ្ឍន៍(11)

ធម្មធារី ច នាយកោ អ្នកដឹកនាំគប្បីជាអ្នកទ្រទ្រង់នូវយុត្តិធម៌

យុត្តិធម៌(่ี่ีjustice)របស់សង្គមចាត់ជាសេចក្តីចាំបាច់ណាស់ អ្នកដឹកនាំត្រូវយល់ពាក្យនេះឲ្យបានច្បាស់ ប្រសិនបើ ពិចារណាដំណើរសេចក្តីក្នុងអគ្គញ្ញសូត្រ យើងនឹងមើលឃើញគោលបំណងរបស់រដ្ឋ គឺ ត្រូវចាត់ចែង លៃលកផល ប្រយោជន៍ដល់មហាជនដោយយុត្តិធម៌ ពោលគឺ រំគាយប្រយោជន៍ដល់មហាជនដោយសមភាព អ្នកដឹកនាំត្រូវប្រកាន់ គោលជំហរសមភាពខាងសង្គមយ៉ាងខ្ជាប់ខ្ជួនដើម្បីកាត់បន្ថយគម្លាតខាងសេដ្ឋកិច្ចរបស់មនុស្ស កាលបើកើតទំនាស់ ទាស់ទែងឡើងក្នុងសង្គម… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 1, 2010 នៅម៉ោង 9:05pm — 3 វិចារ

រដ្ឋាភិវឌ្ឍន៍(10)

ការដែលនឹងធ្វើការងាឲ្យមានសណ្តាប់ធ្នាប់ តាមបទបែបដែលនាំឲ្យកើតផលចម្រើនលូតលាស់ដល់សង្គម អ្នកដឹកនាំ ចាត់ជាមេបែបយ៉ាងសំខាន់ក្នុងការដឹកនាំការងារទាំងនោះ ប្រៀបដូចជាគោដែលដើរជាហ្វូងជាហ្វាយ ត្រូវអាស្រ័យគោជា មេហ្វូងនាំហ្វូងទៅត្រង់ឬវៀច បើគោជាមេនាំហ្វូងនាំដើរទៅវៀច គោដែលដើរតាមក្រោយមេហ្វូងក៏ដើរវៀចដែរ ប៉ុន្តែបើគោជាមេហ្វូងនាំដើរត្រង់ គោដែលដើរតាមក៏ដើរត្រង់ដែរ យ៉ាងណាមិញ ការដែលនឹងធ្វើជាអ្នកដឹកនាំក៏ត្រូវតែ ដឹកនាំអំពើស្មោះត្រង់មិនប្រព្រឹត្តអំពើវៀចវេរដែលជាហេតុនាំឲ្យអ្នកតូចយកត្រាប់តាម យ៉ាងនោះដែរ

ក្នុងឋានៈជាអ្នកដឹកនាំ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 1, 2010 នៅម៉ោង 9:04pm — មិនមានវិចារ

រដ្ឋាភិវឌ្ឍន៍(9)

ការដែលនឹងយល់ដឹងប្រវត្តិសាស្ត្រព្រះពុទ្ធសាសនាបានយ៉ាងច្បាស់លាស់ ចាំបាច់ត្រូវតែសិក្សាបរិដ្ឋានក្នុងជាតិភូមិរបស់ ព្រះពុទ្ធសាសនាជាមុនសិន ព្រោះបរិដ្ឋានជួយឲ្យយើងកំណត់ឥរិយាបទ មុខបាឋ គុណលក្ខណៈ និងរូបបែបនៃអង្គការ ព្រះពុទ្ធសាសនាបានយ៉ាងជាក់លាក់ ជាហេតុធ្វើឲ្យយល់ដឹងដល់អាគតដ្ឋានថា ហេតុការណ៍នីមួយៗដែលរៀបរៀងជា ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនានោះកើតឡើងមកដូចម្តេច ក្រៅពីសិក្សាមូលដ្ឋានជំនឿហើយ បរិដ្ឋានសំខាន់ដែលត្រូវ សិក្សាទៀត គឺ ស្ថានភាពសេដ្ឋកិច្ច និង នយោបាយគ្រប់គ្រងក្នុងសម័យពុទ្ធកាល ព្រោះបរិដ្ឋានទាំង ២ នេះជះឥទ្ធិពល… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 1, 2010 នៅម៉ោង 9:04pm — មិនមានវិចារ

កឋិន(2)

អាគតដ្ឋាននៃអានិសង្សកឋិននេះ គឺ វិនយបិដក មហាវគ្គ តតិយភាគ ក្បាលទី ៨ ទំព័រ ៣ កថាខណ្ឌ [២]

.…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 1, 2010 នៅម៉ោង 9:00pm — មិនមានវិចារ

កឋិន(1)

.កឋិនមានដើមកំណើតមកពីណា…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 1, 2010 នៅម៉ោង 9:00pm — មិនមានវិចារ

ប្រធានបទប្លកតាមឆ្លាក

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service