ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ព្រះមហាភិរម្យ's Blog – តុលា 2011 Archive (5)

ពាលថាពិតបណ្ឌិតថាក្លាយ

បាបោបិ បស្សតី ភទ្រំ យាវ បាបំ ន បច្ចតិ

យទា ច បច្ចតី បាបំ  អថ បាបានិ បស្សតិ ។

ដរាបណាអំពើអាក្រក់មិនទាន់ឲ្យផល ដរាបនោះមនុស្សអាក្រក់តែងមើលឃើញអំពើអាក្រក់ថាល្អ ប៉ុន្តែនៅពេលណាអំពើ​អាក្រក់​ឲ្យផល នៅពេលនោះ មនុស្សអាក្រក់នឹងមើលឃើញអំពើអាក្រក់ថាអាក្រក់មែន ។  

ជីវិតមនុស្សពោរពេញទៅដោយគ្រហុកកំបាំងជាច្រើន មនុស្សមានសេចក្តីប្រមាទនិងអប្បបញ្ញាតែងធ្លាក់ចុះទៅក្នុងគ្រហុកកំបាំង​នោះដោយមិនដឹងខ្លួន ជួនកាលធ្លាក់ចូលទៅនៅក្នុងគ្រហុកកំបាំងហើយ…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែតុលា 29, 2011 នៅម៉ោង 7:00am — មិនមានវិចារ

កឋិន(3)

បញ្ហាមួយទាក់ទងនឹងកឋិនទាន គឺ ការក្រាលកឋិនរបស់ភិក្ខុសង្ឃ ពោលគឺ កឋិនក្រាលឡើងព្រោះមានលក្ខខណ្ឌអ្វីខ្លះ ក្រាល​មិន​ឡើងព្រោះមានលក្ខខណ្ឌអ្វីខ្លះ  តាមពិត អត្ថបទរឿងកឋិនគួរតែសិ្ថតនៅក្នុងដើមទេសកាលកឋិន ទើបមានប្រយោជន៍ដល់អ្នកតាម​ដានអានប្លក់ ប៉ុន្តែអាស្រ័យរយៈកាលកន្លងមក មានទឹកជំនន់ជន់លិចនៅទីក្រុងបាងកកដែលជាលំនៅរបស់អ្នកសរសេរអត្ថបទ ទើបត្រូវផ្អាកសកម្មភាពសិន ទើបតែថ្ងៃនេះ បានទទួលពាក្យទទូចមកពីសហធម្មិក ត្រូវការឲ្យស្មេរសរសេរ​អត្ថបទទាក់ទងនឹងកឋិនទើបឆ្លៀតឱកាស​កែសម្រួល​អត្ថបទ​កឋិន(2) ហើយក៏បន្តចូលមកក្នុងកឋិន(3) នេះ…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែតុលា 28, 2011 នៅម៉ោង 8:30am — មិនមានវិចារ

ដល់ច្រាំងព្រោះកម្លាំងចូលរួម

បាវខ្សាច់ ១​ បាវ មិនអាចទប់ទល់នឹងកម្លាំងទឹកជំនន់បានទេ ដើមឈើ ១ ដើមក៏មិនអាចទប់ទល់កម្លាំងខ្យល់ព្យុះបានដែរ យ៉ាងណា​មិញ កម្លាំងមនុស្សម្នាក់ក៏មិនអាចទប់ទល់នឹងកម្លាំងមនុស្សច្រើននាក់បានដែរ បាវខ្សាច់ក្តី ដើមឈើក្តី មនុស្សក្តីកាលបើតាំង​នៅ​ដោយឡែកដោយឡាន់ មិនតាំងនៅរួមគ្នាជាគំនរ ជាព្រៃនិងជាក្រុមទេ កម្លាំងឬអំណាចក៏មិនអាចកើតបានទេទាំងពុំអាចទប់ទល់ ឬតតាំងនឹងកម្លាំងដែលខ្លាំងក្លាបានឡើយ សូម្បីតែការច្បាំងតស៊ូដោយអាវុធឬយុទ្ធសាស្ត្រណាៗក៏ត្រូវតែរួបរួមកម្លាំងចូលជាកងឬ​អង្គភាពជាក់លាក់ណាមួយ ពោលគឺ…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែតុលា 20, 2011 នៅម៉ោង 6:30am — មិនមានវិចារ

ខុសឬត្រូវនៅករណីលួន សាវាត

ពន្លឺអាស៊ីទ្វីបជាឈ្មោះនៃសៀវភៅពុទ្ធប្បវត្តិដែលរៀបរៀងឡើងដោយ Sir Edwin Arnold  នៅឆ្នាំ ១៨៧៩ នៅសេចក្តីផ្តើមនៃ​សៀវភៅ​ពន្លឺអាស៊ីទ្វីបនោះ  យើងបានសង្កេតឃើញហេតុការណ៍ជម្លោះមួយដែលកើតឡើងរវាងទេវទត្តកុមារនិងសិទ្ធត្ថកុមារទាក់ ទងនឹងសត្វហង្ស ទេវទត្តកុមារជាអ្នកបាញ់សត្វហង្ស ឯសិទ្ធត្ថកុមារជាអ្នកជួយសត្វហង្ស ជម្លោះដណ្តើមកម្មសិទ្ធិលើសត្វហង្ស​បានកើតឡើងរវាងអ្នកបាញ់និងអ្នកជួយ ទាំងទេវទត្តកុមារទាំងសិទ្ធត្ថកុមារជជែកយកឈ្នះតែរៀងៗខ្លួនថា ខ្លួនគឺជាម្ចាស់លើ​សត្វហង្ស

ទេវទត្តកុមារនិយាយថា "សត្វហង្សគួរតែជារបស់យើង…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែតុលា 10, 2011 នៅម៉ោង 1:00pm — មិនមានវិចារ

ខ្វះជំនាញទាញឲ្យអន្តរាយ

មនុស្សកាលណានៅជាបុថុជ្ជនមិនទាន់ត្រូវបានកែឆ្នៃឬអប់រំឲ្យស្ទាត់ជំនាញទេគង់ពេញប្រៀបទៅដោយគ្រឿងសៅហ្មងនោះឯង ការធ្វើអ្វីៗក៏ប្រព្រឹត្តទៅតាមសញ្ជាតញាណ(សភាវគតិ)របស់ខ្លួនៗ ពោលគឺ ត្រូវគ្រឿងសៅហ្មងអូសទាញទៅយ៉ាងទីណាត់ទីណែង សូម្បីតែការគិត ការនិយាយ និងការធ្វើក៏ជោរជន់ទៅដោយគ្រឿងសៅហ្មងដែរ ព្រោះហេតុនេះ ដើម្បីលើកកម្ពស់នៃការគិត ការនិយាយ និង ការធ្វើឲ្យប្រសើរឡើង បុថុជ្ជននីមួយៗត្រូវតែមានការហ្វឹកហាត់ ឲ្យចេះទប់ស្កាត់គ្រឿងសៅហ្មងផ្សេងៗដែល​ត្រាច់ចរមកបង្កឡើង…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែតុលា 5, 2011 នៅម៉ោង 5:30am — មិនមានវិចារ

ប្រធានបទប្លកតាមឆ្លាក

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service