ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ព្រះមហាភិរម្យ's Blog – តុលា 2009 Archive (8)

យល់ឃើញជាក់ត្រូវពឹងពាក់សាក្សី

សាក្សីចាត់ជារឿងសំខាន់របស់តុលាការ នៅក្នុងសំណុំរឿងក្តីនីមួយៗត្រូវប្រកបដោយសាក្សីយ៉ាងហោច ៣ យ៉ាង គឺ សាក្សីបុគ្គល សាក្សីឯកសារ និង សាក្សីវត្ថុ ទោះបីជាយើងយល់ដឹងរឿងណាមួយយ៉ាងជាក់ច្បាស់យ៉ាង ណាក៏ដោយ ប៉ុន្តែប្រសិនបើគ្មានសាក្សីបុគ្គលជួយអះអាងជាអំណះអំណាងទេ ក៏ពិបាកនឹងធ្វើឲ្យសង្គមមនុស្ស ទទួលស្គាល់បានណាស់ សាក្សីបុគ្គលឬសាក្សីឯកសារចាត់ជាកត្តាចាំបាច់ក្នុងការជួយសាងជំនឿទុកចិត្ត

ក្នុងការវិនិច្ឆ័យក្តីក្តាំដែលកើតឡើង សាក្សីបុគ្គល ឬ សាក្សីឯកសារចាត់ទុកថាជាភស្តុតាងសំខាន់ដែលចងរឹតមិន ឲ្យរើបម្រះរួច កាលបើមានសាក្សីបុគ្គលហើយ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែតុលា 28, 2009 នៅម៉ោង 12:00am — មិនមានវិចារ

ខ្ញុំជាមនុស្សឬ?

ពាក្យថា មនុស្ស ជាពាក្យក្លាយ(derived word) ฺឬ ជាពាក្យខ្ចី(loanword)ពីបាលី ឬ សំស្រ្កឹតតាមរយៈ សាសនាដែលបានហូរចូលមកកាន់ដែនដីមាសតាំងពីបុរាណកាល ជនជាតិមួយដែលហៅខ្លួនឯងថា ខ្មែរ រស់នៅលើដែនដីមាសនេះមានគម្តែងផ្ទែក្រោមជាប្រមុខគ្រប់គ្រងដែនដីនោះ លុះបានទទួលរបស់ថ្មីទំនើប អក្សរសាស្ត្រ វប្បធម៌ក៏ចាប់រីកចម្រើនឡើងជារឿយៗដោយសារជនជាតិដើមជាអ្នកទទួលយកនិងជនជាតិ ព្រៀងលានជាអ្នកប្រគល់ឲ្យ ពាក្យពេចន៍ជាច្រើនត្រូវបានជនជាតិដើមប្រើប្រាស់យ៉ាងផុសផុលគ្មានអ្វីដែល ទើសទាស់ឡើយរហូតដល់ភ្លេច ចាប់ភ្លឹកថាពាក្យពេចន៍… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែតុលា 26, 2009 នៅម៉ោង 8:00am — មិនមានវិចារ

បរាជ័យព្រោះភ្លាំងស្មារតី ជោគជ័យព្រោះប្រុងប្រយ័ត្ន

មនុស្សទាំងអស់ក្នុងលោកនេះសុទ្ធតែត្រូវការជំនោគជោគជ័យក្នុងការប្រកបអាជីវកម្មការងារ គ្មានអ្នកណាត្រូវ ការបរាជ័យនោះទេ ប៉ុន្តែហេតុអ្វីបានជាអ្នកខ្លះទទួលជោគជ័យចម្រើនរុងរឿង អ្នកខ្លះទទួលបរាជ័យ លិចកញ្ជង់ លង់កញ្ជើ បុគ្គលដែលទទួលជោគជ័យព្រោះតាំងនៅក្នុងធម៌មិនប្រមាទ មានសតិបញ្ញាចេះត្រិះរិះពិចារណា ល្អិតល្អន់ មនុស្សដែលទទួលបរាជ័យព្រោះតាំងនៅក្នុងធម៌ប្រមាទ ភ្លាំងស្មារតីដោយធ្វេសប្រហែស មនុស្ស ដែលធ្វេសប្រហែសគ្មានសតិបញ្ញានឹងគិតគន់អ្វីបាននោះទេ សាងប្រយោជន៍អ្វីឲ្យកើតឡើងមិនបានទេ កាល បើភ្លាំងស្មារតី ក៏ភ្លាត់ភ្លេចប្រហែសប្រហោង… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែតុលា 23, 2009 នៅម៉ោង 2:00am — មិនមានវិចារ

បងបួសព្រោះស្រី

ពាក្យថា បងបួសព្រោះស្រីនេះ កាលបើបានអានចំណងជើងហើយ ប្រិយមិត្រអ្នកអានច្បាស់ជាកើត មានចិត្តគិតនឹងរិះគន់ស្មេរអ្នកសរសេរអត្ថបទនេះ ពីព្រោះអ្នកសរសេរអត្ថបទនេះជាអ្នកបួសមានឈ្មោះរហូត ដល់ព្រះមហាមិនគួរណាសរសេរទាក់ទងនឹងស្រីៗអញ្ចឹងសោះ ឬថា ការបួសរបស់អ្នកសរសេរនេះក៏ ព្រោះតែស្រីឬយ៉ាងណា ទាំងការប្រើពាក្យហៅខ្លួនឯងក៏ប្រើពាក្យថា បងទៀត ពាក្យថា បង នេះគប្បីប្រើបានចំពោះតែឃរាវាសដែលនៅគ្រប់គ្រងផ្ទះសម្បែងប៉ុណ្ណោះ អ្នកបួសមិនគប្បីប្រើពាក្យនេះទេ ពីព្រោះបើប្រើពាក្យនេះទៅ ធ្វើឲ្យអ្នកអានកើតសេចក្តីថ្នាំងថ្នាក់… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែតុលា 17, 2009 នៅម៉ោង 4:30pm — មិនមានវិចារ

ប្រៀបធៀបព្រហ្មនិងព្រាហ្មណ៍

សេចក្តីយល់ឃើញរបស់មនុស្សនៅតែយល់ឃើញដដែល ហើយនឹងយល់ឃើញយ៉ាងនោះឯងជារៀងរហូត ប្រសិនបើគ្មានអ្នកណាមកចង្អុលបង្ហាញចំណុចប្រៀបធៀបឲ្យឃើញជាក់ច្បាស់នោះទេ យ៉ាងណាមិញ មនុស្ស ដែលសម្គាល់ខ្លួនថាឆ្លាតឈ្លាសវៃព្រោះទៅប្រៀបធៀបនឹងមនុស្សល្ងង់ខ្លៅ ប៉ុន្តែកាលបើទៅប្រៀបធៀបនឹង មនុស្សដែលឆ្លាតឈ្លាសវៃជាង ទើបបានដឹងថាខ្លួនឯងនៅឆោតល្ងង់មិនដឹងងោះអ្វីជាច្រើនទៀត ប្រសិនបើគ្មាន ករណីប្រៀបធៀបទេ ក៏មិនឃើញភាពផ្សេងគ្នាដែរ ពាក្យថា ព្រហ្ម និង ព្រាហ្មណ៍ បញ្ចេញសម្លេង ស្រដៀងគ្នា ប្រសិនបើមិនប្រៀបធៀបឲ្យឃើញជាក់ច្បាស់ទេ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែតុលា 14, 2009 នៅម៉ោង 12:00am — មិនមានវិចារ

សម្តីមានមេត្តាកិរិយាមានលំនឹង

កំហឹងចាត់ជាធម្មជាតិមួយរបស់មនុស្ស វាកើតមកជាមួយនឹងបដិសន្ធិ លូតលាស់ទៅតាមរាងកាយ រហូតដល់ ក្លាយទៅជាសិទ្ធិបុគ្គល មានន័យថា បុថុជ្ជនទាំងអស់មានសិទ្ធិនឹងខឹងក្រេវក្រោធ និងសម្តែងចេញមកដោយ កំហឹងនោះ ទោះបីខឹងដោយប្រការណា ក៏គ្មានអ្នកណាសម្តែងកំហឹងនោះដោយកិរិយាសុភាពរាបសានោះទេ ប្រាកដជាសម្តែងចេញមកដោយអាការក្រញេងក្រញាងរនិងរនាំងខុសប្រក្រតីភាពមិនខាន បើគ្មានវិធីទប់ស្កាត់ ទេក៏ក្លាយទៅជាកំហឹងឆេវឆាវឆុងឆាំងរម៉ាំងរម៉ោក ត្រូវតែធ្វើចិត្តឲ្យជាអ្វីម្យ៉ាងដើម្បីជាកម្លាំងទប់សង្កត់កំហឹងនោះ

នៅសម័យមួយ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែតុលា 11, 2009 នៅម៉ោង 8:30am — មិនមានវិចារ

ស្រឡាញ់-ស្អប់ជាសិទ្ធិរបស់បុគ្គល

មនុស្សជាសត្វមានសាច់ឈាម មានជីវិតចិត្តគំនិត មានលំនឹកគិត ស្គាល់ក្តៅត្រជាក់ ផ្សេងពីគ្រឿងចក្រគ្រឿង យន្តទោះបីជាមានកម្លាំងខ្លាំងក្លាលើសមនុស្សយ៉ាងណាក៏ដោយ ក៏ប៉ុន្តែគ្រឿងចក្រគ្រឿងយន្តនោះគ្មានលំនឹក គិតជីវិតវិញ្ញាណអ្វីទេ មិនចេះអើពើអ្នកណាមួយឡើយ កាលបើយើងទៅពាក់ព័ន្ធនឹងគ្រឿងចក្រគ្រឿងយន្ត តោងតែជាអ្នកយោគយល់វាតែម្យ៉ាង មិនបាច់គិតថាវាមានមនោសញ្ចេតនាយ៉ាងណានោះទេ ផ្ទុយទៅវិញ បើ យើងទៅពាក់ព័ន្ធនឹងមនុស្ស មិនត្រឹមតែត្រូវយោគយល់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវថ្នមចិត្តវិញ្ញាណគ្នាទៀត ផង… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែតុលា 8, 2009 នៅម៉ោង 11:30pm — មិនមានវិចារ

គុណបំណុលរបស់អ្នកមានគុណតែងជាប់ជន់ក្នុងចិត្ត

យោ បុព្វេ កតកល្យាណោ អកា លោកេ សុទុក្ករំ

បច្ឆា កយិរា ន វា កយិរា អច្ចន្តំ បូជនារហោ ។


បុគ្គលណាធ្លាប់សាងអំពើល្អទុកពីមុនមកហើយ បុគ្គលនោះឈ្មោះថាបានសាងអំពើដែលកម្រនឹងធ្វើបាន ក្នុងលោក ក្រោយមក ទោះគេធ្វើឬមិនធ្វើទៀតក៏ដោយ ក៏នៅតែគួរឲ្យគោរពបូជាជាអតិបរមាដដែល ។

ធម្មតា អំពើល្អចាត់ជាធម្មជាតិប៉ែកវិជ្ជមានដែលផ្តល់សេចក្តីសុខដល់បុគ្គលដែលបានកសាងទុក បុគ្គលណាបានកសាងអំពើល្អទុកហើយ អំពើល្អនោះក៏ក្លាយជាសម្បត្តិផ្ទាល់ខ្លួនរបស់បុគ្គលនោះជារៀងរហូត ទៅ គ្មានអ្នកណាអាចកាយកប់លុបលាងអំពើល្អរបស់បុគ្គលនោះបានទេ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែតុលា 6, 2009 នៅម៉ោង 11:00pm — មិនមានវិចារ

ប្រធានបទប្លកតាមឆ្លាក

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service