ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ព្រះមហាភិរម្យ's Blog – កក្កដា 2009 Archive (23)

ទ្រព្យហិនព្រោះចាយច្រើន ទ្រព្យកើនព្រោះត្រដក់ត្រសុំ

ឧដ្ឋាតា កម្មធេយេ្យសុ អប្បមត្តោ វិធានវា

សមំ កប្បេតិ ជីវិតំ សម្ភតំ អនុរក្ខតិ ។


បុគ្គលដែលឧស្សាហ៍ស្រវាស្រទេញក្នុងមុខងារដែលទទួលខុសត្រូវ មិនធ្វេសប្រហែសលែនលន ពួកែចំណាត់ការ ចិញ្ចឹមជីវិតសមរម្យ តែងថែរក្សាទ្រព្យដែលស្វែងរកមកបាន ។

ទ្រព្យសម្បត្តិ ចាត់ជាបច្ច័យចាំបាច់សម្រាប់មនុស្សដែលរស់នៅលើលោកនេះ ពីព្រោះទ្រព្យអាចបង្កបង្កើត សេចក្តីសុខស្រួលផ្សេងៗឲ្យកើតឡើងបាន បើមានទ្រព្យច្រើន កង្វះខ្វះខាតក្នុងជីវិតក៏មានតិច បើមានទ្រព្យតិច កង្វះខ្វះខាតក្នុងជីវិតក៏មានច្រើន… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 31, 2009 នៅម៉ោង 6:00am — មិនមានវិចារ

ការងារបានជោគជ័យអាស្រ័យចំណាត់ការ

យោ ទន្ធកាលេ ទន្ធេតិ តរណីយេ ច តារយេ

យោនិសោ សំវិធានេន សុខំ បប្បោតិ បណ្ឌិតោ ។


បុគ្គលណាយឺតយូរនៅពេលដែលគួរយឺតយូរ និង ប្រញាប់ប្រញាល់នៅពេលដែលគួរប្រញាប់ប្រញាល់ បុគ្គល នោះចាត់ទុកថាជាអ្នកឈ្លាសវៃ តែងសោយសុខសមបំណងព្រោះចាត់ការបានដោយគតិបណ្ឌិត ។

ការងារគ្រប់ប្រភេទនឹងសម្រេចបានដោយរៀបរយល្អ និង ទទួលបានប្រយោជន៍តាមការចង់បាន ឬ នឹងសម្រេច បានទាំងត្រដាបត្រដួសដោយមិនរៀបរយល្អទាំងមិនបានទទួលប្រយោជន៍តាមការចង់បាន អាស្រ័យទៅលើ វិធីសាស្ត្រក្នុងការធ្វើការងារនោះ ដែលបច្ចុប្បន្នហៅថា "ចំណាត់ការ (Management)"… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 30, 2009 នៅម៉ោង 2:00am — វិចារ

ចងពៀរសាងទុក្ខ ស្រាយពៀរសាងសុខ

អក្កោច្ឆិ មំ អវធិ មំ អជិនិ មំ អហាសិ មេ

យេ ច តំ ឧបនយ្ហន្តិ វេរំ តេសំ ន សម្មតិ ។


ជនពួកណាចងពៀរទុកថា អ្នកនេះធ្លាប់ជេរអញ អ្នកនេះធ្លាប់សម្លាប់អញ អ្នកនេះធ្លាប់ឈ្នះអញ អ្នកនេះធ្លាប់លួច របស់អញ ដូច្នេះ ពៀររបស់ជនពួកនោះតែងមិនស្ងប់ឡើយ ។

ពាក្យថា "ពៀរវេរា"ចាត់ជាអារម្មណ៍ប្រភេទអវិជ្ជមានដែលកើតចេញពីរលករង្គំ ឬ គំនុំដែលងំជាប់ក្នុងចិត្ត នៅពេលដែលអ្នកណាមួយធ្វើឲ្យខ្លួនមិនពេញចិត្ត ហើយក៏សន្សំទុកនូវសេចក្តីមិនពេញចិត្តនោះទុកមិនប្រលែង ចោល ដល់យូរៗទៅ អនិដ្ឋារម្មណ៍… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 29, 2009 នៅម៉ោង 12:30am — មិនមានវិចារ

សរសើរស្មើនឹងស្អប់ បន្តុះបង្អាប់ស្មើនឹងកែលម្អ

និធីនំវ បវត្តារំ យំ បស្សេ វជ្ជទស្សិនំ

និគ្គយ្ហវាទឹ មេធាវឹ តាទិសំ បណ្ឌិតំ ភជេ ។


បុគ្គលមានបញ្ញាចាំចង្អុលប្រាប់កំហុស ចាំដាស់តឿនក្រើនរំលឹក ជាបណ្ឌិត គប្បីជ្រាបថាបុគ្គលបែបនោះប្រៀប ដូចជាអ្នកចង្អុលប្រាប់កំណប់ទ្រព្យឲ្យដូច្នោះ គប្បីសេពគប់រាប់រកបុគ្គលបែបនោះ ។

ធម្មតា ការរស់នៅក្នុងសង្គម យើងមិនអាចគេចផុតពីចំនួនមនុស្សដែលមកពាក់ព័ន្ធជាមួយនឹងយើងបានទេ មនុស្សដែលមកពាក់ព័ន្ធនឹងយើងនោះ មាន 2 ប្រភេទ គឺ មនុស្សដែលស្រឡាញ់យើង និង មនុស្សដែលស្អប់ យើង មនុស្សដែលស្រឡាញ់យើងមានមូលហេតុ ៣ យ៉ាង គឺ ស្រឡាញ់ និង… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 27, 2009 នៅម៉ោង 9:55am — មិនមានវិចារ

ទុកក៏ចំណេញ ដកចេញក៏ខាត

ពាក្យថា "ទុកក៏ចំណេញ ដកចេញក៏ខាត"នេះជាពាក្យថ្មីដែលបំប្លែងចេញពីពាក្យថា "ទុកក៏មិន ចំណេញ ដកចេញក៏មិនខាត"ដែលជាពាក្យពឹសពុលដែលបានបំពុលមនុស្សស្លាប់អស់ជាច្រើន ។

ពាក្យថា "ទុក" បានដល់ ទ្រព្យរបស់អ្វីដែលយើងរកមកបានហើយក៏យកមកទុកក្នុងទីសុវត្ថិភាពដើម្បី ជាប្រយោជន៍ដល់សាមីខ្លួនតទៅថ្ងៃអនាគត សួរថា ចុះអ្វីមួយដែលទុកទៅហើយចំណេញ? បើនិយាយពី វត្ថុសម្ភារៈ បានដល់ មាសប្រាក់ លុយកាក់ ជាដើម ដែលបុគ្គលខំស្វែងរកសន្សំបានហើយក៏យកទៅផ្ញើ ទុក ក្នុងធនាគារដើម្បីបានផលចំណេញ គឺ ការប្រាក់ តើការប្រាក់ជាអ្វី? បានដល់… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 25, 2009 នៅម៉ោង 9:30am — មិនមានវិចារ

ទុកក៏មិនចំណេញដកចេញក៏មិនខាត

ពាក្យថា ទុកក៏មិនចំណេញដកចេញក៏មិនខាត នេះចាត់ជាពាក្យមានពឹសពុលបំផុតក្នុងសង្គមខ្មែរ បើមនុស្សឬពួកក្រុមណាយកពាក្យពឹសពុលនេះទៅប្រើដោយអយោនិសោមនសិការ មិនត្រិះរិះពិចារណា ឲ្យបានត្រឹមត្រូវទេ មនុស្សឬពួកក្រុមនោះអាចពុលស្លាប់ដោយពាក្យពេចន៍នេះ ពាក្យនេះត្រូវបានយកមក ប្រើប្រាស់ក្នុង យុគសម័យនៃរបបអាវខ្មៅ អាវខ្មៅចាត់ជាអាវអពមង្គលជានិមិត្តរូបនៃអំពើសោកនាថកម្ម សេចក្តីសៅហ្មង អំពើអាក្រក់ ឬជាធម្មជាតិប៉ែកអវិជ្ជមាន នៅយុគសម័យដែលមេបាខ្មែរស្រឡាញ់ចូលចិត្ត អាវខ្មៅ បោះបង់អាវស… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 22, 2009 នៅម៉ោង 6:00am — មិនមានវិចារ

ល្ងង់ធ្វើចេះ

យោ ពាលោ មញ្ញតី ពាល្យំ បណ្ឌិតោ វាបិ តេន សោ

ពាលោ ច បណ្ឌិតមានី ស វេ ពាលោតិ វុច្ចតិ ។


មនុស្សល្ងង់ដែលដឹងខ្លួនឯងថាល្ងង់ នៅមានឱកាសក្លាយជាមនុស្សចេះបានខ្លះ ប៉ុន្តែមនុស្សល្ងង់សម្គាល់ខ្លួនឯង ថាជាមនុស្សចេះ ហ្នឹងឯងហៅថា មនុស្សល្ងង់សុទ្ធ

មនុស្សល្ងង់ដែលហៅតាមសាសនស័ព្ទថា "ពាលជន" សំដៅដល់មនុស្សដែលខ្វះការអប់រំ មានចំណេះ ដឹង និង សមត្ថភាពតិច មានបទពិសោធន៍តិច ជាមនុស្សធ្វើអ្វីមិនសូវបានមិនសូវត្រូវ ចំណែកឯមនុស្សចេះ ហៅ តាមសាសនស័ព្ទថា "បណ្ឌិត" សំដៅដល់ មនុស្សដែលមានការអប់រំច្រើន… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 21, 2009 នៅម៉ោង 1:23am — មិនមានវិចារ

ស្តេចមនុស្សគឺសេ្តចផែនដីសេ្តចអប្រីយ៍គឺស្តេចមច្ចុរាជ

អជ្ជេវ កិច្ចមាតប្បំ កោ ជញ្ញា មរណំ សុវេ

ន ហិ នោ សង្គរន្តេន មហាសេនេន មច្ចុនា ។


បុគ្គលគប្បីធ្វើកិច្ចដែលគួរធ្វើនៅថ្ងៃនេះ អ្នកណានឹងដឹងថាសេចក្តីស្លាប់នឹងមកដល់នៅថ្ងៃស្អែកនេះ ស្តេចមច្ចុរាជដែលមានសេនាច្រើនពុំសម្រាលទោសប្រហារជីវិតឲ្យពួកយើងឡើយ ។

មនុស្សយើងដែលយោនយកកំណើតកើតមកហើយនេះសុទ្ធតែជាប់ទោសប្រហារជីវិតពីបទស្នេហាជាតិហើយ កំពុងត្រូវបានកងសេនាមច្ចុរាជបណ្តើរឆ្ពោះទៅកាន់ទីប្រហារជីវិតទាំងអស់ គ្មានអ្នកណាមួយអាចសុំអង្វរ ដើម្បីឈប់សម្រាកនៅពាក់កណ្តាលផ្លូវបានទេ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 20, 2009 នៅម៉ោង 12:00am — មិនមានវិចារ

តក់ៗពេញបំពង់

មាវមញ្ញេថ បុញ្ញស្ស ន មត្តំ អាគមិស្សតិ

ឧទពិន្ទុនិបាតេន ឧទកុម្ភោបិ បូរតិ

អាបូរតិ ធីរោ បុញ្ញស្ស ថោកំ ថោកំបិ អាចិនំ


បុគ្គលមិនគួរមើល ងាយបុណ្យថាមានប្រមាណតិចគង់នឹងមិនមកដល់ខ្លួនឡើយ សូម្បីក្អមទឹកនៅពេញប្រៀប បានដោយទឹកដែលស្រក់មកម្តងមួយតំណក់ៗ យ៉ាងណាមិញ បុគ្គលអ្នកមានបញ្ញាកាលបើសន្សំបុណ្យបន្តិចម្តង ៗក៏តែងតែពេញប្រៀបដោយបុណ្យបានយ៉ាងនោះដែរ ។

តាមធម្មតា អ្វីៗដែលមានចំនួនច្រើនក៏កើតចេញពីអ្វីៗដែលមានចំនួនតិចរួមចូលគ្នាហ្នឹងឯង ដូចជា មនុស្សដែល… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 19, 2009 នៅម៉ោង 11:00am — មិនមានវិចារ

មិត្រនឹងធម្មជាតិ ញាតិនឹងព្រៃ

សាធូ សម្ពហុលា ញាតី អបិ រុក្ខា អរញ្ញជា

វាតោ វហតិ ឯកដ្ឋំ ព្រហន្តម្បិ វនប្បតឹ ។


មានញាតិច្រើនជាការប្រសើរ ប្រៀបដូចជាដើមឈើច្រើនដុះនៅក្នុងព្រៃ ដើមឈើដែលដុះនៅតែលតោល ទោះបីធំដល់ថ្នាក់ម្ចាស់ព្រៃ ក៏ត្រូវខ្យល់បោកបក់ឲ្យដួលរលំបាន ។

ឈ្មោះថា ព្រៃឈើ ព្រោះមានដើមឈើដុះនៅច្រើន ដរាបណាដើមឈើក្នុងព្រៃនៅទ្រុបទ្រុលស្អេកស្អះ ទេ សភាពជាព្រៃក៏នៅតែមាន ដើមឈើទាំងនោះទោះបីជាដើមឈើតូចក្រូចឆ្មារប៉ុនណាក៏នៅតែមានប្រយោជន៍ ពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក កាលបើមានខ្យល់ព្យុះបោកបក់មកខ្លាំង… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 17, 2009 នៅម៉ោង 12:00am — មិនមានវិចារ

មាន់គ្មានមេបាមនុស្សាគ្មានការអប់រំ

អមាតាបិតុសំវឌ្ឍោ អនាចរិយកុលេ វសំ

នាយំ កាលមកាលំ វា អភិជានាតិ កុក្កុដោ ។


មាន់ដែលមិនធំធាត់នៅជាមួយនឹងមេបា ទាំងមិនបាននៅក្នុងសម្នាក់នៃគ្រូអាចារ្យ ទើបមិនដឹងថា ពេលណាគួររងាវឬមិនគួររងាវ ។

កាលពីព្រេងនាយមានមាន់ 1 ក្បាលជាមាន់កំព្រា រកស៊ីនៅក្នុងប៉ាឆាតែម្នាក់ឯង មិនបានរស់នៅក្នុងហ្វូងដូច យ៉ាងមាន់ដទៃទេ ទើបពុំបានទទួលបានការហ្វឹកហាត់អប់រំអំពីតួនាទីរបស់មាន់ ធម្មតា មាន់មានតួនាទីជាប្រចាំ រាល់ថ្ងៃមាន់បីដូចជានាឡិកាចាំដាស់តឿនមនុស្សទាក់ទងនឹងពេលវេលា គឺ ត្រូវរងាវឲ្យចំពេលវេលា ការដែល… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 16, 2009 នៅម៉ោង 3:00am — មិនមានវិចារ

នៅសុខព្រោះសុខចិត្ត

កាលបើនិយាយពាក្យណាមួយចេញទៅ ទោះបីជាដឹងថាពាក្យនោះមិនសូវល្អក៏ដោយ គ្មានសារៈខ្លឹមសារ ក៏ដោយ ប៉ុន្តែអ្នកនិយាយក៏ត្រូវការឲ្យអ្នកស្តាប់ស្តាប់ពាក្យពេចន័របស់ខ្លួន កើតចិត្តត្រេកអរនៅពេលឃើញ គេសុខចិត្តជឿនិងធ្វើតាម ផ្ទុយទៅវិញ បើគេមិនព្រមស្តាប់ មិនជឿ និង មិនធ្វើតាម ក៏អាក់អន់ស្រពន់ចិត្ត ហេតុដូច្នេះ ក្នុងករណីខ្លះដែលយល់ឃើញថាមិនស្រយង់ចិត្តល្មមធ្វើតាមបាន​ ក៏ធ្វើតាមចុះ ទោះបីជារឿង នោះមិនត្រឹមត្រូវមួយរយភាគរយក៏ដោយ ការធ្វើដូច្នេះក៏ដើម្បីរក្សាទឹកចិត្តគ្នាហ្នឹងឯង មើលឃើញអ្វីដែលខុស ឆ្គងតិចតួចក៏ចំទយតែរិះគន់គ្នានិងជំទាស់តែម្យ៉ាង… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 15, 2009 នៅម៉ោង 4:30am — មិនមានវិចារ

លះបង់ដើម្បីរក្សា

ចជេ ធនំ អង្គវរស្ស ហេតុ

អង្គំ ចជេ ជីវិតំ រក្ខមានោ

អង្គំ ធនំ ជីវិតញ្ចាបិ សព្វំ

ចជេ នរោ ធម្មមនុស្សរន្តោ ។
គប្បីលះបង់ទ្រព្យដើម្បីរក្សាទុកអវយវៈ គប្បីលះបង់អវយវៈដើម្បីរក្សាទុក ជីវិតប៉ុន្តែបើតាំងចិត្តរក្សាធម៌ គប្បីលះបង់សព្វយ៉ាងទាំងទ្រព្យ អវយវៈ និង ជីវិត ។

តាំងពីដើមពីដែកមក បណ្ឌិតបានចាត់ចំណាត់ថ្នាក់សារៈសំខាន់របស់វត្ថុមានតម្លៃក្នុងលោកដូចតទៅនេះ ធម៌ ជាប់ចំណាត់ថ្នាក់លេខ 1 ចំណាត់ថ្នាក់លេខ 2 បានដល់ ជីវិត ចំណាត់ថ្នាក់លេខ 3 បានដល់ អវយវៈ ចំណាត់ថ្នាក់លេខ 4 បានដល់… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 14, 2009 នៅម៉ោង 2:30am — មិនមានវិចារ

វីរជនពិត ជីវិតឯករាជ្យ

យោ សហស្សំ សហស្សេន សង្គាមេ មានុសេ ជិនេ

ឯកញ្ច ជេយ្យមត្តានំ ស វេ សង្គាមជុត្តមោ ។


បុគ្គលដែលឈ្នះមនុស្សរាប់ពាន់នាក់ក្នុងសង្គ្រាម នៅមិនទាន់ឈ្មោះថាជាវីរជនពិតក្នុងសង្គ្រាមទេ ចំណែកឯ បុគ្គលដែលឈ្នះខ្លួនឯងតែម្នាក់ប៉ុណ្ណោះឈ្មោះថាជាវីរជនពិតក្នុងសង្គ្រាម ។

នៅលើសមរភូមិចម្បាំង អ្នកដែលអាចយកឈ្នះខ្មាំងសត្រូវបាន តែងបានទទួលការលើកតម្កើងថាជា វីរជនលើសមរភូមិ ប្រសិនបើបុគ្គលណាអាចយកឈ្នះបច្ចាមិត្របានរាប់ពាន់នាក់ បុគ្គលនោះក៏ត្រូវបាន លើកតម្កើងថា ជាសេ្តចជយវរ្ម័ន ឬ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 13, 2009 នៅម៉ោង 12:58am — មិនមានវិចារ

ពេលវេលាទំពាស៊ីអាយុ

អច្ចេន្តិ កាលា តរយន្តិ រត្តិយោ

វយោគុណា អនុបុព្វំ ជហន្តិ

ឯតំ ភយំ មរណេ បេក្ខមានោ

បុញ្ញានិ កយិរាថ សុខាវហានិ ។


ពេលវេលាកន្លងទៅ យប់ថ្ងៃឆ្លងផុតទៅ ថ្នាក់នៃអាយុក៏លះលំដាប់ទៅ បុគ្គលកាលបើមើលឃើញគ្រោះថ្នាក់ ក្នុងសេចក្តីស្លាប់យ៉ាងនេះគប្បីសាងបុណ្យកុសលដែលជាហេតុនាំមកនូវសេចក្តីសុខ ។

ជីវិតរបស់មនុស្សប្រៀបបីដូចជាដំណើរគោចរ គឺមានទាំងចំណុចចាប់ផ្តើម និង ចំណុចទិសដៅ រាល់ខ្យល់ដក ដង្ហើមចេញចូលចាត់ជាដំណើរគោចរទៅកាន់ចំណុចទិសដៅទាំងអស់ ទោះបីជាជីវិតប្រចាំថ្ងៃរបស់មនុស្ស យើងមានការឈប់សម្រាកខ្លះ ឬ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 12, 2009 នៅម៉ោង 12:00am — មិនមានវិចារ

ស្លាប់ដូចរស់ រស់ដូចស្លាប់

អប្បមាទោ អមតំ បទំ បមាទោ មច្ចុនោ បទំ

អប្បមត្តា ន មិយ្យន្តិ យេ បមត្តា យថា មតា ។


សេចក្តីមិនប្រមាទ ចាត់ជាផ្លូវមិនស្លាប់ សេចក្តីប្រមាទចាត់ជាផ្លូវនៃសេចក្តីស្លាប់ បុគ្គលដែលមិនប្រមាទ តែងមិនស្លាប់ បុគ្គលដែលប្រមាទបីដូចជាស្លាប់ទៅហើយ ។

ពាក្យប្រៀនប្រដៅទាំងអស់របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ បុគ្គលនឹងយកទៅប្រព្រឹត្តបដិបត្តិឲ្យកើតជាផ្លែផ្កា ទៅបានដោយសេចក្តីមិនប្រមាទ សេចក្តីមិនប្រមាទចាត់ជាបេះដូងរបស់ព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធជា… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 11, 2009 នៅម៉ោង 12:30am — មិនមានវិចារ

ស្មារលាទោស

ឯតេ ភិយ្យោ សមាយន្តិ សន្ធិ តេសំ ន ជីរតិ

យោ ចាធិបន្នំ ជានាតិ យោ ជានាតិ ទេសនំ ។


អ្នកដែលសុខចិត្តទទួលកំហុសដែលជ្រុលជ្រួស និង អ្នកដែលសុខចិត្តទទួលយកការសុំអភ័យទោស ទាំងពីរ នាក់នេះតែងស្រុះស្រួលគ្នាជាភិយ្យោភាពឡើងថែមទៀត សម្ពន្ធភាពតែងមិនរសាករសាយ ។

ពិចារណាទៅឃើញថា មនុស្សយើងដែលកើតមកហើយលើលោកនេះសុទ្ធតែធ្លាប់ធ្វើខុសទាសផ្តាស និង និយាយជ្រុលជ្រួសជ្រលួសមាត់ដាក់អ្នកដទៃដោយប្រការណាមួយទាំងអស់ គ្មានអ្នកណាមិនដែលធ្វើខុស ឆ្គងនោះទេ ដូចជា ធ្លាប់ឈ្លោះប្រកែកគ្នាខ្លះ ជេរស្តីគ្នាខ្លះ មើលងាយមើលថោកគ្នាខ្លះ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 9, 2009 នៅម៉ោង 11:32pm — មិនមានវិចារ

តម្រិះជិះកឯង

យោ អប្បទុដ្ឋស្ស នរស្ស ទុស្សតិ

សុទ្ធស្ស បោសស្ស អនង្គនស្ស

តមេវ ពាលំ បច្ចេតិ បាបំ

សុខុមោ រជោ បដិវាតំវ ខិត្តោ ។


ជនណាប្រទុសប្រទាំងបុគ្គលដែលមិនប្រទុសប្រទាំងតប ជាមនុស្សស្លូតត្រង់ ទាំងមិនមានកំហុសអ្វី បាបកម្មតែង ឡងមករកជននោះវិញ ប្រៀបដូចជាធូលីល្អិតហុយឡងបញ្ច្រាសខ្យល់មករកអ្នកបាច ទៅដូច្នោះ ។

ធម្មតា មនុស្សដែលមិនត្រូវគ្នាច្រើនតែគិតរិះរកវិធីបំផ្លាញគ្នាដោយប្រការផ្សេងៗ ដើម្បីឲ្យគូបដិបក្សដល់នូវ សេចក្តីវិនាសអន្តរធានទៅ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 9, 2009 នៅម៉ោង 4:00am — 2 វិចារ

លក្ខណៈប្រជាធិបតេយ្យក្នុងព្រះពុទ្ធសាសនា(4)

នៅខណៈពេលដែលសម័យប្រជុំសង្ឃសភាកំពុងតែប្រព្រឹត្តទៅ សមាជិកសង្ឃសភារូបណាមានរវល់ណាមួយ ចាំបាច់ត្រូវធ្វើ ឬ ជាប់រវល់ដោយសរីរកិច្ច(ដោះទុក្ខសត្វ)ប្រាថ្នានឹងក្រោកចេញពីទីប្រជុំ ភិក្ខុរូបនោះត្រូវប្រគល់ ឆន្ទៈដល់ជំនុំសង្ឃជាមុនសិន ទាល់តែទទួលបាន អនុញ្ញា (permission) ពីជំនុំសង្ឃហើយអនុញ្ញាតឲ្យ សង្ឃសភាបន្តរបៀបវារៈរបស់ខ្លួនតទៅទៀតបាន ទើបអាចនិមន្តចេញទៅបាន ការធ្វើដូច្នេះក៏ដើម្បីឲ្យសង្ឃកម្ម បានស្អាតស្អានតាមសង្ឃធម្មនុញ្ញ និង ដើម្បីការពារមិនឲ្យសមាជិកណាមួយធ្វើការចោទប្រកាន់ជាក្រោយថា… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 4, 2009 នៅម៉ោង 9:46am — 2 វិចារ

លក្ខណៈប្រជាធិបតេយ្យក្នុងព្រះពុទ្ធសាសនា(3)

កិច្ចការណាដែលមានប្រយោជន៍ដល់ព្រះសាសនា ភិក្ខុរាល់រូបត្រូវចូលរួមក្នុងកិច្ចការនោះដោយព្រមព្រៀងគ្នា ពាក្យថា សង្ឃកម្ម ជាឈ្មោះនៃកិច្ចការដែលភិក្ខុរាល់រូបត្រូវចូលរួមធ្វើជាក្រុម មាន 4 រូបខ្លះ 5​ រូបខ្លះ 10 រូប ខ្លះ 20 រូបខ្លះឬ ច្រើនជាង 20​ រូបខ្លះ ស្រេចតែកិច្ចការណាដែលកើតឡើងដល់ភិក្ខុសង្ឃ សង្ឃកម្មចែកចេញទៅជា 4 ប្រភេទធំ ៗ គឺ អបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម និង ញត្តិចតុត្ថកម្ម កិច្ចការដែលភិក្ខុសង្ឃធ្វើមិនហួសពី 4 ប្រភេទនេះទេ ដូចជា នាសនកម្ម បានដល់ កិច្ចការដែល… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 3, 2009 នៅម៉ោង 9:30am — មិនមានវិចារ

ប្រធានបទប្លកតាមឆ្លាក

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service