ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ព្រះមហាភិរម្យ's Blog – មិថុនា 2011 Archive (6)

ការចូលរួមតែងជួយជ្រោមការចម្រើន

ប្រទេសខ្មែរជាប្រទេសដែលផ្លាស់ប្តូរពីយុគសម័យខ្មៅងងឹតមកស្ថិតក្នុងយុគសម័យថ្មីទំនើបដូចយ៉ាងប្រទេសដទៃដែរ របបនយោបាយក៏ផ្លាស់គន្លងចូលមកកាន់វិថីគោចរថ្មី គឺ របបប្រជាធិបតេយ្យសេរីពហុបក្ស របបថ្មីនេះកើតចេញពី​បំណង​ប្រាថ្នារបស់ប្រជាជនខ្មែរគ្រប់ភាគីដែលធ្លាប់តែរងទុក្ខលំបាកដោយសារសឹកសង្គ្រាម ។ សឹកសង្គ្រាមមិនបានផ្តល់ផលចំណេញ​អ្វីឲ្យ​ដល់ប្រទេសជាតិនោះទេ ផ្ទុយទៅវិញ មានតែការហិនហោចលិចលង់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និង នយោបាយ ។

ចាប់តាំងពីការបញ្ចប់សង្គ្រាមភាន់ប្រែដោយកិច្ចព្រមព្រៀងទីក្រុងបារីស ២៣ តុលា…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមិថុនា 29, 2011 នៅម៉ោង 3:00am — មិនមានវិចារ

បញ្ហាសង្គមព្រោះមូលធននិយមឈ្លានពាន

ក្រោមឥទ្ធិពលនៃវត្ថុនិយម(Materialism) សង្គមខ្មែរបានទទួលផលប៉ះពាល់យ៉ាងខ្លាំងផ្នែកចរិយធម៌(Ethics)  ចរិយធម៌ដែល​ជា​ឫសគល់នៃអំពើល្អត្រូវបានវត្ថុនិយមវាយសំពងយ៉ាងគំហុក របបមូលធននិយម(Capitalism)គឺជាដើមហេតុនាំឲ្យកើតវត្ថុនិយម 

របបមូលធននិយម បានដល់របបសង្គមសេដ្ឋកិច្ច(Socio-Economic System) ដែលធនទ្រព្យ(Means)នៃកម្មសិទ្ធិឯកជនផ្តល់ផល​កម្រៃ(Profit)ដល់កម្មសិទ្ធិករ(Owner) កម្មសិទ្ធិករគ្រប់គ្រងធនទ្រព្យផលិតកម្ម(Production)…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមិថុនា 23, 2011 នៅម៉ោង 12:30am — មិនមានវិចារ

ស្មោះត្រង់តាមរបរស្មោះសតាមរបៀប

កាលបើយើងកើតមកហើយមានជីវិតរស់នៅក្នុងលោកនេះ បញ្ហានិងឧបសគ្គប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ រាល់​ជីវិតដែលកើតជាមនុស្សក្នុងលោកនេះគ្មានអ្នកណាមិនដែលជួបពាក្យ ២ ម៉ាត់នេះទេ ប៉ុន្តែកាលបើជួបបញ្ហានិងឧបសគ្គហើយ ការដែលនឹងដោះស្រាយ​យ៉ាងណានោះអាស្រ័យទៅលើបញ្ញារបស់មនុស្សម្នាក់ៗនោះឯង តើអាចដោះស្រាយបញ្ហាដែលអាក្រក់​ឲ្យទៅជាល្អ ហាយនភាពឲ្យទៅជាវឌ្ឍនភាព បង្វែរការគ្មានឱកាសឲ្យទៅជាមានឱកាសបានឬទេ?

នៅខណៈដែលព្រះពោធិសត្វកំពុងសាងបារមីធម៌នោះ ព្រះអង្គបានជួបបញ្ហានិងឧបសគ្គជាច្រើន…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមិថុនា 17, 2011 នៅម៉ោង 10:30pm — មិនមានវិចារ

សុខព្រោះវៀរពៀរព្រោះក

បើនិយាយដល់សង្គមនៃវត្ថុនិយមបច្ចុប្បន្ននេះ ឃើញថា មនុស្សកំពុងត្រដរតស៊ូស្វះស្វែងរកលុយកាក់មាសប្រាក់មកយ៉ាង​សស្រាក់សស្រាំ ទោះបីបើធ្វើអ្វីក៏ដោយ ក៏សម្លឹងមើលលុយកាក់ជាគោលដៅដែរ ព្រោះមនុស្សយល់ថាមានតែលុយកាក់ប៉ុណ្ណោះ​ទើបធ្វើឲ្យគេមានសេចក្តីសុខក្នុងលោកនេះបាន លុយកាក់ក្លាយជាអន្ទាក់អូសទាញមនុស្សឲ្យធ្វើអ្វីៗបានដោយគ្មានហិរិឱត្តប្បៈ ពោលគឺ ហ៊ានធ្វើអ្វីៗបានដោយឥតខ្លាចញញើតនោះឯង សេចក្តីក្លាហានចាត់ជាគុណធម៌តាមទស្សនៈយល់ឃើញរបស់ ទស្សនវិទូក្រិកម្នាក់ឈ្មោះអារិស្តត្ថល(Aristotle,384 BC - 322 BC) …

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមិថុនា 16, 2011 នៅម៉ោង 3:00am — មិនមានវិចារ

រួមរស់ ឈ្លោះស្លាប់

ពាក្យពេចន៍ថា "រួមរស់ ឈ្លោះស្លាប់"ងាយៗប៉ុណ្ណេះដែលអានចំណងជើងហើយអាចយល់សេចក្តីបាន ភ្លាម ប៉ុន្តែអាចយល់សេចក្តីមិនទាន់អស់ក៏បាន ដូច្នេះដើម្បីឲ្យបានយល់សេចក្តីនៃភាសិតថា "រួមរស់ ឈ្លោះស្លាប់" ឲ្យទូលំទូលាយឡើង ស្មេរសូមរំគាយសេចក្តីនៃភាសិតនេះទៅតាមសតិបញ្ញាដែលមាន

ពាក្យថា រួម ជាពាក្យសំដៅដល់អ្វីៗដែលមិននៅទីសទាស ឬ នៅតែលតោលតែឯង ត្រូវនៅប្រជុំផ្តុំគ្នាជា ពួកជាក្រុមជាសំណុំជាបាច់ បើជាមនុស្សត្រូវនៅផ្តុំគ្នាជាគ្រួសារ សហគម សង្គម ឬ ប្រទេសជាតិ ពាក្យថា "រួមរស់" សំដៅដល់… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមិថុនា 8, 2011 នៅម៉ោង 4:58am — មិនមានវិចារ

ស្គាល់តូចស្គាល់ធំស្គាល់សង្គមស្គាល់អត្តសញ្ញាណ

 

អត្តញ្ញុតា សទា សាធុ ។ ការស្គាល់ខ្លួនឯងតែងបានប្រយោជន៍សព្វកាល ។

ធម្មជាតិរបស់មនុស្សតាំងពីកើតចេញមកលើលោកនេះតែងឆ្លុះបញ្ចាំងឲ្យឃើញសញ្ជាតញាណ(សភាវគតិ)របស់សត្វសង្គម​ដែល​ត្រូវការ​រស់នៅរួមគ្នាជាពួកជាក្រុម ​ជួយយឹតយោងគ្នាទៅវិញទៅមកហើយត្រូវការសេចក្តីសុខផ្លូវចិត្តដែលកើតចេញពីការរស់នៅ​ប្រមូលផ្តុំគ្នាច្រើនជាងការរស់នៅតែលតោលឯកោ ការដែលមនុស្សក្នុងសង្គមត្រូវការរស់នៅរួមគ្នានោះព្រោះអាស្រ័យទៅលើ​បច្ច័យចាំបាច់ជាមូលដ្ឋាន(basic needs) ៥…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមិថុនា 4, 2011 នៅម៉ោង 4:30am — មិនមានវិចារ

ប្រធានបទប្លកតាមឆ្លាក

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service