ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ព្រះមហាភិរម្យ's Blog – មេសា 2010 Archive (7)

នយោបាយនាំសន្តិភាព

មនុស្សដែលកើតមកហើយ មិនអាចរស់នៅរតាត់រតាយ​ដាច់ពីគេឯងបានទេ ត្រូវតែរស់នៅដោយ ការចងស្រាក់ទាក់ឆ្វាក់គ្នាជាក្រុមជាគ្រួសារឬជាសង្គមឡើង កាលបើមនុស្សត្រូវរស់នៅជាក្រុមជា សង្គមដូច្នេះហើយ ក៏ត្រូវតែចាត់របៀបរៀបចំក្រមសហវាស(cohabitation system)មួយឡើង ពាក្យថា នយោបាយ កើតឡើងដោយសារតែមានមនុស្សរស់នៅជាមួយគ្នាច្រើននោះឯង ដោយ បែងចែកមនុស្សចេញជា ២ ក្រុម គឺ ភាគីគ្រប់គ្រង(បរិនាយក) និង ភាគីត្រូវគ្រប់គ្រង(បរាធីន) របៀបគ្រប់គ្រងប្រជាជនឲ្យស្ថិតនៅក្រោមកតិកាសង្គមតែមួយដោយស្មើមុខគ្នា ហៅថា…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមេសា 29, 2010 នៅម៉ោង 1:30pm — មិនមានវិចារ

សិក្សាគោលធម៌កែលម្អសង្គម

សង្គម (society) បានដល់ ក្រុមមនុស្សដែលរួបរួមគ្នាដើម្បីគោលបំណងតែមួយ ពាក្យថា សង្គម នេះស្រដៀងនឹង ពាក្យដែលប្រើហៅក្រុមមនុស្សដែលមានជំនឿដូចគ្នាថា បរិសា ឬ បរិស័ទ(congregatio) ដូចជា ពុទ្ធបរិស័ទ សំដៅ ដល់ ក្រុមមនុស្ស ៤ ក្រុមដែលសុខចិត្តទទួលយកព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាទីពឹងទីរលឹកខាងផ្លូវចិត្ត ដើម្បីសម្រេច គោលបំណងដែលខ្លួនប៉ងប្រាថ្នា ពោលគឺ គោរព និង បដិបត្តិតាមគោលធម៌ដែលព្រះអង្គត្រាស់ទូន្មានប្រៀនប្រដៅ ដោយសុទ្ធចិត្ត…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមេសា 27, 2010 នៅម៉ោង 11:30am — មិនមានវិចារ

សម្បត្តិត្រូវកសាង សំណាងត្រូវបំពេញ

មានុសិកា ច សម្បត្តិ ទេវលោកេ ច យា រតិ
យា ច និព្វានសម្បត្តិ សព្វមេតេន លព្ភតិ ។
សម្បត្តិមនុស្សក្តី សម្បត្តិទេព្តាក្តី សម្បត្តិព្រះនិព្វានក្តី ឥដ្ឋមនុញ្ញផលទាំងពួងនោះ មនុស្សនិងទេព្តាទទួលបានដោយ កំណប់ទ្រព្យគឺ បុណ្យ ។
ពាក្យថា សម្បត្តិ ប្រែថា សេចក្តីដល់ព្រម ដូចជា សេចក្តីដល់ព្រមនៃរូប ហៅថា រូបសម្បត្តិ គឺ សម្រស់ (beauty) សេចក្តីដល់ព្រមនៃគុណ ហៅថា គុណសម្បត្តិ គឺ គុណាការ (property) របស់ដែលញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបាន…
អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមេសា 20, 2010 នៅម៉ោង 9:00am — មិនមានវិចារ

បកស្បែកសង្ក្រាន្តទើបបានឃើញសាច់

ដើមឈើភាគច្រើនតែងមានទាំងសម្បក សាច់ស្រាយ និង ខ្លឹម កាលបើបុគ្គលត្រូវការខ្លឹម ត្រូវស្ទោះសម្បកនិងសាច់ ស្រាយចេញទើបជួបខ្លឹមដែលប្រាថ្នាបាន ដំណើររឿងសង្ក្រាន្តដែលឮតៗគ្នាមកនោះបានក្លាយទៅជាទំនៀមទម្លាប់មួយ ដែលមនុស្សមានជំនឿចេះតែប្រកួចប្រកាន់មកជារឿយៗដោយពុំបានសិក្សាស្រាវជ្រាវឲ្យបានល្អិតល្អន់នោះទេ អត្ថន័យពិតនៃសង្ក្រាន្តត្រូវបានកប់លិចបាត់ទៅ ឬថាខ្លឹមសារពិតនៃសង្រ្កាន្តត្រូវបានមើលរំលង នៅក្នុងប្រវត្តិសង្ក្រាន្ត មានសេចក្តីផ្តើមថា "មានសេចក្តីតំណាលថា(កិរ) នៅសម័យមុនពុទ្ធកាល"ត្រឹមប៉ុណ្ណេះ សបញ្ជាក់ឲ្យឃើញថា…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមេសា 14, 2010 នៅម៉ោង 4:00am — មិនមានវិចារ

ប្រវត្តិសង្ក្រាន្ត

មានសេចក្តីតំណាលថា មុនសម័យពុទ្ធកាលមានសេដ្ឋីម្នាក់មានអាយុកាលកន្លងមជ្ឈិមវ័យហើយប៉ុន្តែនៅមិនទាន់មាន កុលទាយាទនៅឡើយ លោកសេដ្ឋីកើតទុក្ខអង្គុកអង្គុលជាខ្លាំង នៅក្បែរខាងគេហដ្ឋានលោកសេដ្ឋីនោះ មានគ្រួសារ ក្រីក្រមួយ មេគ្រួសារជាមនុស្សប្រមឹក បើថ្ងៃណាស្រវឹងងងុលអង្គុល ក៏និយាយបិសុណវាចាឡកឡាយនិងប្រមាថកាត ទានលោកសេដ្ឋីថាជាមនុស្សគ្មានកុលទាយាទបន្តត្រកូល ថ្ងៃមួយ លោកសេដ្ឋីទើបសួរថាតើមានកំហល់អ្វីឬបានជាចេះ តែនិយាយឡកឡឺយដូច្នេះ ប្រុសប្រមឹកឆ្លើយថា ទោះបីជាលោកមានទ្រព្យច្រើនក៏មែនពិត ក៏ប៉ុន្តែលោកជាមនុស្សមាន… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមេសា 13, 2010 នៅម៉ោង 1:30am — វិចារ

យានមានកង់តែងវិលទៅ ជីវិតរស់នៅត្រូវមានចក្រ(2)



មិត្រជំនួយការ បានដល់ មិត្រដែលជួយការពារយើងនៅពេលយើងធ្វេសប្រហែស ជួយការពារទ្រព្យរបស់យើងនៅ ពេលទ្វេធ្វេស ពឹងពាក់អាស្រ័យបាននៅពេលមានគ្រោះអាសន្ន ជួយផ្គត់ផ្គង់ទ្វេដងនៅពេលយើងមានសេចក្តីចាំបាច់ ។
មិត្ររួមរស់ បានដល់ មិត្រដែលចេះប្រាប់ការសម្ងាត់ បិទបាំងការសម្ងាត់ មិនបោះបង់ចោលនៅពេលមានគ្រោះអាសន្ន សូម្បីជីវិតក៏លះបង់ជូនបាន ។
មិត្រទីប្រឹក្សា បានដល់ មិត្រដែលហាមប្រាមយើងមិនឲ្យធ្វើអាក្រក់ ជួយលើកទឹកចិត្តឲ្យធ្វើល្អ ជម្រាបប្រាប់ពត៌មានទាន់ ហេតុការណ៍ ឬ ពត៌មានដែលមិនធ្លាប់ស្តាប់…
អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមេសា 7, 2010 នៅម៉ោង 11:30pm — មិនមានវិចារ

យានមានកង់តែងវិលទៅ ជីវិតរស់នៅត្រូវមានចក្រ(1)

ក្នុងឆាកជីវិតមនុស្សសុទ្ធតែត្រូវការសេចក្តីចម្រើនជឿនលឿនឲ្យដល់ខ្លួន ញាតិមិត្រ និង ប្រទេសជាតិទាំងអស់ ក្នុងការ សាងសេចក្តីចម្រើននោះ ម្នាក់ៗចង់ឲ្យប្រព្រឹត្តទៅដូចយ៉ាងចិត្តដែលប៉ងប្រាថ្នា គឺ ចង់ឲ្យជឿនលឿនទៅមុខជារឿយៗលើ វិថីប្រណិធាន ប៉ុន្តែអភិវឌ្ឍនាការនីមួយៗនោះ ជួនកាលរីកចម្រើនជឿនលឿនពេកក្នុងវិស័យខ្លះ ធ្វើឲ្យវិស័យជាច្រើន ទៀតវិលតាមមិនទាន់ ព្រោះហេតុនោះ បើត្រូវការអភិវឌ្ឍឲ្យបានលឿនដូចចិត្តនោះ ត្រូវតែអភិវឌ្ឍទៅដោយសមាភិវឌ្ឍន៍ ទាំងជីវិតាភិវឌ្ឍន៍ និងរដ្ឋាភិវឌ្ឍន៍ ។ ជីវិតាភិវឌ្ឍន៍ បានដល់… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមេសា 7, 2010 នៅម៉ោង 11:00am — មិនមានវិចារ

ប្រធានបទប្លកតាមឆ្លាក

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service