ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ព្រះមហាភិរម្យ's Blog – មីនា 2012 Archive (7)

វិថីជំនឿព្រះពុទ្ធសាសនា(10)

មែនពិត នៅពេលព្រះបរិយត្តិបាត់បង់ទៅ ការបដិបត្តិក៏បាត់បង់ទៅដែរ នៅពេលបរិយត្តិស្ថិតនៅ ការបដិបត្តិក៏ស្ថិតនៅដែរ ព្រោះហេតុនោះ ក្នុងយុគសម័យដែលមានមហន្តភ័យនៃព្រះបាទចណ្ឌាលតិស្សក្នុងទ្វីបនេះ សក្កទេវរាជនិមិ្មតក្បូនធំហើយប្រាប់ដល់ភិក្ខុទាំងឡាយថា មហន្តភ័យនឹងមាន ភ្លៀងនឹងមិនបង្អុរចុះត្រូវតាមរដូវកាល ភិក្ខុទាំងឡាយនាំគ្នាលំបាកដោយបច្ច័យ ៤ នឹងមិនអាចទ្រទ្រង់បរិយត្តិបានទេ គួរតែព្រះគុណម្ចាស់ទាំងឡាយនិមន្តទៅកាន់ច្រាំងនាយរក្សាជីវិតចុះ សូមនិមន្តឡើងក្បូននេះទៅចុះ អាសនៈលើក្បួននេះមិនគ្រប់គ្រាន់ដល់ភិក្ខុទាំងឡាយណា…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមីនា 16, 2012 នៅម៉ោង 1:30am — មិនមានវិចារ

វិថីជំនឿព្រះពុទ្ធសាសនា(9)

៥)ធាតុអន្តរធាន បានដល់ ការបាត់បង់ទៅនៃព្រះសារីរិកធាតុ ឈ្មោះថា ធាតុអន្តរធានបណ្ឌិតគប្បីជ្រាបដូចតទៅនេះ

បរិនិព្វានមាន ៣ យ៉ាង គឺ

  1. កិលេសបរិព្វាន បានដល់ ការបរិនិព្វាននៃកិលេស 
  2. ខន្ធបរិនិព្វាន បានដល់ ការបរិព្វាននៃខន្ធ
  3. ធាតុបរិនិព្វាន បានដល់ ការបរិនិព្វាននៃព្រះធាតុ

បណ្តាបរិនិព្វានទាំង ៣ យ៉ាងនោះ កិលេសបរិនិព្វានបានមានហើយត្រង់ពោធិប័ល្ល័ង្ក…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមីនា 15, 2012 នៅម៉ោង 1:29am — មិនមានវិចារ

វិថីជំនឿព្រះពុទ្ធសាសនា(8)

4)លិង្គអន្តរធាន បានដល់ ការបាត់បង់ទៅនៃភេទបព្វជិត លុះយុគសម័យកន្លងទៅ ការទទួលចីវរ ការទទួលបាត្រ ការសង្ខុញ ការលាត ការសម្លឹងមើល ការមៀងមើលមិនជាទីនាំមកនូវសេចក្តីជ្រះថ្លា ភិក្ខុទាំងឡាយថ្កល់បាត្រនៅចុងដៃកាន់ដើរទៅដូចសមណនិគ្រន្ថកាន់បាត្រឃ្លោកដើរទៅដូច្នោះ សូម្បីដោយអាការយ៉ាងនេះ ភេទបព្វជិត ឈ្មោះថា នៅមិនទាន់បាត់បង់

  លុះយុគសម័យកន្លងទៅ ភិក្ខុយកបាត្រចុះពីចុងដៃហើយយួរដោយដៃឬដោយសង្រែកដើរទៅ សូម្បីចីវរក៏មិនជ្រលក់ឲ្យត្រឹមត្រូវ  ធ្វើឲ្យមានពណ៌ក្រហមប្រើប្រាស់…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមីនា 13, 2012 នៅម៉ោង 10:30pm — មិនមានវិចារ

វិថីជំនឿព្រះពុទ្ធសាសនា(7)

លុះយុគសម័យកន្លងទៅ បរិយត្តិតែងបាត់បង់ទៅ ភិក្ខុទាំងឡាយមិនអាចចាំអត្ថបាន ចាំបានចំពោះតែព្រះបាលីប៉ុណ្ណោះ (ចាំមាត់តែបាលី មិនយល់សេចក្តី) តពីនោះ លុះយុគសម័យកន្លងទៅ ភិក្ខុមិនអាចចាំបាលីអ្វីបានទាំងអស់ ព្រះអភិធម្មតែងបាត់ បង់មុន នៅពេលបាត់បង់ តែងបាត់បង់តាំងពីចុងមក មែនពិត បដ្ឋានមហាបករណ៍តែងបាត់បង់មុន នៅពេលបដ្ឋានមហាបករណ៍ បាត់បង់ យមក កថាវត្ថុ បុគ្គលប្បញ្ញត្តិ ធាតុកថា ធម្មសង្គណីក៏បាត់បង់ នៅពេលអភិធម្មបាត់បង់ទៅយ៉ាងនេះ សុត្តន្តបិដកក៏បាត់បង់ចាប់ពីចុងមក  អង្គុត្តរនិកាយបាត់បង់មុន នៅពេលអង្គុត្តរនិកាយបាត់បង់…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមីនា 10, 2012 នៅម៉ោង 9:30pm — មិនមានវិចារ

វិថីជំនឿព្រះពុទ្ធសាសនា(6)

តើព្រះពុទ្ធសាសនាអន្តរធានទៅដូចម្តេច?

ការដែលព្រះពុទ្ធសាសនាអន្តរធានទៅ គឺ អន្តរធានចេញពីចុងទៅរកដើម ព្រះពុទ្ធជាម្ចាស់ទ្រង់សម្តែងអន្តរធាននៃព្រះពុទ្ធសាសនាទុក ៥ ប្រការ គឺ

  1. អធិគមអន្តរធាន ឬ បដិវេធអន្តរធាន បានដល់ ការបាត់បង់ទៅនៃការសម្រេច
  2. បដិបត្តិអន្តរធាន បានដល់ ការបាត់បង់ទៅនៃការបដិបត្តិ

  3. បរិយត្តិអន្តរធាន បានដល់…
អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមីនា 8, 2012 នៅម៉ោង 10:30pm — មិនមានវិចារ

វិថីជំនឿព្រះពុទ្ធសាសនា(5)

តើព្រះពុទ្ធសាសនាស្ថិតនៅជាយូរអង្វែងបានព្រោះហេតុដូចម្តេច?

ព្រះពុទ្ធជាម្ចាស់ទ្រង់ផ្ញើព្រះសាសនាទុកនឹងពុទ្ធបរិស័ទ គឺ អ្នកស្គាល់យល់ហេតុផលក្នុងពុទ្ធតម្រាស់ដែលត្រឹមត្រូវ មិនបានផ្ញើទុកនឹងមហាក្សត្រ ឥស្សរជន ឬ មហាសេដ្ឋីណា ៗទេ ប៉ុន្តែព្រះអង្គផ្ញើទុកនឹងបញ្ញវន្តអ្នកមានបញ្ញាអាចយល់ជ្រួតជ្រាបហេតុផលក្នុងព្រះសាសនាបាន ហេតុនោះ ការថែរក្សាព្រះពុទ្ធសាសនាឲ្យស្ថិតស្ថេរយូរអង្វែងបានត្រូវមានបញ្ញាជាអាទិភាព ស្គាល់ហេតុផល ក្នុងពាក្យប្រៀនប្រដៅដែលត្រឹមត្រូវ  ថែរក្សាទុកត្រឹមតែសទ្ធា ក្រាបសំពះ…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមីនា 7, 2012 នៅម៉ោង 11:30pm — មិនមានវិចារ

វិថីជំនឿព្រះពុទ្ធសាសនា(4)

ព្រះពុទ្ធសាសនាកើតឡើងបានដូចម្តេច?

ព្រះពុទ្ធសាសនាកើតឡើងក្នុងលោកបានដោយពុទ្ធគុណ ៣ ប្រការ គឺ

  1. ព្រះបញ្ញាគុណ
  2. ព្រះមហាករុណាគុណ
  3. ព្រះវិសុទ្ធិគុណ

បណ្តាពុទ្ធគុណទាំង ៣ ប្រការនោះ

1)ព្រះបញ្ញាគុណប្រកបដោយបញ្ញាដែលមានចំពោះតែព្រះសម្មាសម្ពុទ្ធជាម្ចាស់ ៣ ប្រការ គឺ

  1. សព្វញ្ញុត្តញាណ បានដល់…
អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមីនា 6, 2012 នៅម៉ោង 11:30pm — មិនមានវិចារ

ប្រធានបទប្លកតាមឆ្លាក

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service