ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ព្រះមហាភិរម្យ's Blog Posts Tagged 'សង្គមិកធម៌' (73)

ព្រះសង្ឃនិងសង្គម(2)

វត្តមានវេវចនសព្ទ ២ ទៀតដែលគួរឈ្វេងយល់ដែរ គឺ អារាម និង អាវាស 

អារាម ប្រែថា កន្លែងជាទីធ្វើដំណើរមកហើយរីករាយសប្បាយចិត្ត មានវិគ្គហៈថា អាគន្ត្វា  រមន្តិ ឯត្ថាតិ អារាមោ ប្រែថា ជនទាំង​ឡាយមកហើយតែងរីករាយសប្បាយចិត្តក្នុងកន្លែងនេះ ព្រោះហេតុនោះ កន្លែងនេះទើបឈ្មោះថា អារាម  ជាទីមកហើយ​រីករាយ​សប្បាយចិត្ត ។

អាវាស ប្រែថា កន្លែងជាទីមកហើយរស់នៅ សំដៅយកតែបព្វជិតដែលបួសហើយក្នុងទីដទៃធ្វើដំណើរមករស់នៅក្នុងកន្លែងនេះ​បាន មានវិគ្គហៈថា…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែឧសភា 12, 2013 នៅម៉ោង 8:32am — មិនមានវិចារ

ព្រះសង្ឃនិងសង្គម(1)

ព្រះសង្ឃ បានដល់  ក្រុមអ្នកបួសចាប់ពី ៤ រូបជាដើមទៅ មានត្រឹមតែ ៣ ឬ  ២ រូប ហៅថា គណៈ បើមាន​ត្រឹម​តែ ១ រូប ហៅថា បុគ្គលអ្នកបួស បានដល់ អ្នកវៀរបង់ចាកការមានផ្ទះសម្បែងមកជាការគ្មានផ្ទះសម្បែង ដែលហៅម៉្យាងទៀត ថា បព្វជិត បុរសណា ៗឲ្យតែមានអាយុគ្រប់ ២០ ឆ្នាំឡើងទៅហើយមានសទ្ធាត្រូវការបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនានេះអាចសម្រេចចិត្ត បានក្រោមលក្ខខណ្ឌថា 

  1. ជាសុភាពបុរសដែលមានកិរិយាប្រព្រឹត្តត្រឹមត្រុវ មិនប្រព្រឹត្តអនាចារ…
អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែឧសភា 11, 2013 នៅម៉ោង 2:30am — មិនមានវិចារ

បទប្រល័យពូជសាសន៍និងសង្រ្គាមប្រឆាំងមនុស្សជាតិក្នុងសម័យពុទ្ធកាល(12)

ចំណែកខាងក្រុងសាវត្ថី ព្រះបាទវិឌូឌភៈ ព្រះរាជាអង្គថ្មីលុះបានគ្រងរាជសម្បត្តិសមតាមបំណងហើយ ក៏ទ្រង់រលឹកនឹកដល់​ព្រះ​រាជតម្រិះដែលព្រះអង្គធ្លាប់តាំងព្រះទ័យទុក ទ្រង់នឹកឃើញដល់កម្មដែលព្រះញាតិខាងព្រះមាតាទ្រង់ធ្វើចំពោះព្រះអង្គ ។ 

ព្រះបាទវិឌូឌភៈទ្រង់បរិវិតក្កដល់គំនុំដែលព្រះអង្គទ្រង់មានចំពោះរាជត្រកូលសាក្យៈ ហើយទើបទ្រង់សម្រេចព្រះទ័យលើក​កង​ទ័ពចេញពីក្រុងសាវត្ថីតម្រង់ទៅវាយប្រហារក្រុងកបិលពស្តុ ប៉ងនឹងចាប់ពួកសាក្យៈមកសម្លាប់ យកព្រះលោហិតមកលាងក្តារ​ដែលព្រះអង្គប្រថាប់ឲ្យអស់គំនុំ ។ 

នៅពេលបំព្រាងនាថ្ងៃនោះ…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែឧសភា 9, 2013 នៅម៉ោង 1:30am — មិនមានវិចារ

បទប្រល័យពូជសាសន៍និងសង្រ្គាមប្រឆាំងមនុស្សជាតិក្នុងសម័យពុទ្ធកាល(11)

៥.វាសនាមនុស្សបាប

នៅពេលចាត់បញ្ជូនព្រះនាងមល្លិកាត្រឡប់ទៅក្រុងកុសិនារាហើយ ព្រះបាទបសេនទិកោសលក៏ទ្រង់រំលឹកដល់គុណអំពើល្អ​របស់ពន្ធុលៈសេនាបតីដែលទ្រង់ទាំងជាមិត្តសម្លាញ់យល់ព្រះទ័យតាំងពីយុវភាពទាំងជាសេនាបតីដែលធ្វើការងារថ្វាយព្រះអង្គដោយភក្តិភាពស្មោះត្រង់រហូតមួយជីវិត ប៉ុន្តែព្រះអង្គត្រឡប់ជាត្រូវសេចក្តីវង្វេងគ្របសង្កត់ ត្រាស់បញ្ជាប្រហារជីវិតដោយសេចក្តី​រវែង​ព្រះទ័យតាមពាក្យពិតទូលរបស់ព្រះញាតិដែលទទួលពាក្យពិតទូលពីពួកចៅក្រមតុលាការពុករលួយ មកដល់ឥឡូវនេះ…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែឧសភា 5, 2013 នៅម៉ោង 10:00pm — មិនមានវិចារ

បទប្រល័យពូជសាសន៍និងសង្រ្គាមប្រឆាំងមនុស្សជាតិក្នុងសម័យពុទ្ធកាល(10)

ព្រះបាទបសេនទិទ្រង់ជ្រាបច្បាស់ថា ការដែលកម្ចាត់សេនាបតីពន្ធុលៈចោលនៅពេលនេះមិនមែនជារឿងងាយស្រួលនោះទេ ដោយហេតុថា សេនាបតីពន្ធុលៈនេះមានកម្លាំងរឹងមាំជាទីគោរពកោតក្រែងរបស់រាជសេនាមាត្យទាំងឡាយ ថែមទាំងជាទីគោរព រាប់អានរបស់អ្នកនគរទៀតផង ការដែលមានព្រះរាជឱង្ការកាត់ក្បាលដោយងាយ ៗនោះ ខ្លាចក្រែងទាហានបង្កអសន្តិសុខ​បះ​បោរនិងប្រជាជន​ដែល​គោរពរាប់អានសេនាបតីពន្ធុលៈក្រោកឡើងប្រឆាំងតតាំង ព្រះអង្គមិនត្រូវការឲ្យរឿងនេះកើតឡើងទេ ទើបទ្រង់មានព្រះរាជតម្រិះគិតរកវិធីសាស្រ្តដើម្បីកម្ចាត់សេនាបតីពន្ធុលៈដោយកលោបាយដ៏ឈ្លាសវៃជាងនេះ…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែឧសភា 5, 2013 នៅម៉ោង 1:00am — មិនមានវិចារ

បទប្រល័យពូជសាសន៍និងសង្រ្គាមប្រឆាំងមនុស្សជាតិក្នុងសម័យពុទ្ធកាល(9)

៤.ត្រដែតគេឆ្អើម ឆ្នើមគេច្រណែន 

សេនាបតីពន្ធុលៈនិងកូនប្រុស ៣២ នាក់នៅបម្រើរាជការក្នុងសម្នាក់របស់ព្រះបាទបសេនទិនៃក្រុងសាវត្ថីរៀងរហូតមកនិង​ចាត់​ទុកថា​ សេនាបតីពន្ធុលៈជាសេនាបតីជំនិតនិងជាទីទុកព្រះរាជហឫទ័យជាទីបំផុតរបស់ព្រះបាទបសេនទិ ដោយហេតុថា ទ្រង់ជា​ព្រះសហាយមកតាំងពីសម័យនៅជាព្រះរាជកុមារនិងជាសិស្សរួមវិទ្យាចារ្យ ឬជាសិស្សរួមសម្នាក់តែមួយ នៅសម័យដែលទាំងពីរ​ព្រះអង្គទៅសិក្សាវិជ្ជាយុទ្ធឯនគរតក្កសិលា ។ 

ក្រៅពីជាទីទុកព្រះរាជហឫទ័យរបស់ព្រះបាទបសេនទិហើយ…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែឧសភា 3, 2013 នៅម៉ោង 10:00pm — មិនមានវិចារ

បទប្រល័យពូជសាសន៍និងសង្រ្គាមប្រឆាំងមនុស្សជាតិក្នុងសម័យពុទ្ធកាល(8)

ការដែលព្រះនាងមល្លិកាចង់ទៅចុះងូតទឹកនិងផឹកទឹកក្នុងស្រះបោក្ខណីដែលជារាជសម្បត្តិពិសេសប្រចាំរាជត្រកូលលិច្ឆវីនោះ ចាត់ជាការពិបាកនឹងធ្វើឲ្យបានសម្រេចណាស់ ប៉ុន្តែដោយអាស្រ័យសេចក្តីស្រឡាញ់ហួងហែងភរិយា សេនាបតីពន្ធុលៈទើបសុខ​ចិត្តប្រថុយនាំព្រះនាងធ្វើដំណើរទៅកាន់ក្រុងវេសាលីដើម្បីចុះងូតទឹកក្នុងស្រះនោះ ថ្វីបើដឹងថា​ជាការប្រថុយគ្រោះថ្នាក់​យ៉ាង​ណា​ក៏ដោយ ។ 

សេនាបតីពន្ធុលៈបានឈ្មោះថាជាអ្នកទ្រទ្រង់កម្លាំងម្នាក់ ព្រោះតាមធម្មតា បុរសក្នុងរាជត្រកូលមល្លៈសុទ្ធតែមានរាងកាយមាំមួន ជឿថា…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែឧសភា 2, 2013 នៅម៉ោង 9:30pm — មិនមានវិចារ

បទប្រល័យពូជសាសន៍និងសង្រ្គាមប្រឆាំងមនុស្សជាតិក្នុងសម័យពុទ្ធកាល(7)

៣.សេនាបតីពន្ធុលៈ

ចំណែកឯអាមាត្យពន្ធុលៈជារាជត្រកូលមល្លៈដែលគ្រប់គ្រងក្រុងកុសិនារាដែលបានកើតសេចក្តីអាក់អន់ស្រពន់ចិត្តនៅគ្រាដែល ព្រះញាតិវង្សរួមគ្នាលួចយកស្នូលដែកទៅលាក់ទុកក្នុងបាច់ឫស្សី ឲ្យព្រះអង្គកាប់ដើម្បីសម្តែងសិល្បវិទ្យាដែលបានសិក្សាមកពី​ក្រុងតក្កសិលា ហើយបានមកអាស្រ័យនៅជាមួយនឹងព្រះសហាយរួមសម្នាក់ឬសិស្សរួមវិទ្យាចារ្យនៅសម័យដែលទ្រង់​សិក្សា​រៀនសូធ្យឯក្រុងតក្កសិលា គឺ…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមេសា 30, 2013 នៅម៉ោង 5:00am — មិនមានវិចារ

បទប្រល័យពូជសាសន៍និងសង្រ្គាមប្រឆាំងមនុស្សជាតិក្នុងសម័យពុទ្ធកាល(6)

បន្ទាប់ពីបានដកហូតតំណែងអគ្គមហេសីនិងតំណែងរជ្ជទាយាទបាន ២ ឬ ៣ ថ្ងៃ ព្រះពុទ្ធជាម្ចាស់ក៏ស្តេចយាងមកកាន់ព្រះរាជ​និវេសន៍របស់ព្រះបាទបសេនទិ ។

នៅពេលដែលព្រះអង្គប្រថាប់គង់រួចរាល់ហើយ ព្រះបាទបសេនទិក៏ស្តេចយាងចេញមកទទួលរាក់ទាក់និងទូលឲ្យជ្រាបថា 

"ព្រះញាតិវង្សរបស់ព្រះអង្គព្រួតគ្នាបោកបញ្ឆោតខ្ញុំព្រះអង្គ បញ្ជូនធីតាដែលកើតពីទាសករមកឲ្យជាអគ្គមហេសីរបស់ខ្ញុំព្រះអង្គ ឥឡូវនេះ ខ្ញុំព្រះអង្គបានដកហូតតំណែងអគ្គមហេសីនិងតំណែងរជ្ជទាយាទអស់ហើយ" 

ព្រះបរមសាស្តាត្រាស់ថា 

"បពិត្រមហារាជ ! អាត្មាភាពដឹងច្បាស់ថា…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមេសា 28, 2013 នៅម៉ោង 4:42am — មិនមានវិចារ

បទប្រល័យពូជសាសន៍និងសង្រ្គាមប្រឆាំងមនុស្សជាតិក្នុងសម័យពុទ្ធកាល(5)

ក្រោយពីបានរួមរស់ជាមួយគ្នាអស់កាលមិនយូរប៉ុន្មាន ព្រះនាងវាសភខត្តិយាក៏បានប្រសូតព្រះរាជោរស ១ ព្រះអង្គ ទ្រង់មានព្រះ​វរ​កាយស្រស់សង្ហា មានសម្បុរផូរផង់ដូចមាស ទ្រង់ជាទីប្រោសប្រាណរបស់ព្រះបាទបសេនទិដែលជាព្រួះរាជបិតាយ៉ាងខ្លាំង 

តាមទំនៀមទម្លាប់បូរាណរបស់ឥណ្ឌា កាលបើស្រ្តីសម្រាលបុត្រហើយ…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមេសា 26, 2013 នៅម៉ោង 11:00pm — មិនមានវិចារ

បទប្រល័យពូជសាសន៍និងសង្រ្គាមប្រឆាំងមនុស្សជាតិក្នុងសម័យពុទ្ធកាល(4)

២.ព្រះរាជបុត្រវិឌូឌភៈ 

ព្រះបាទបសេនទិទ្រង់បានជ្រាបដំណើររឿងនោះហើយទើបទ្រង់មានព្រះរាជតម្រិះថា 

"ធ្វើដូចម្តេចហ្នទើបអាចឲ្យភិក្ខុសង្ឃជាសាវ័ករបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ស្និទ្ធស្នាលជាមួយនឹងយើង និងទៅទទួលបិណ្ឌបាតឯ រាជវាំងរបស់យើងជាប្រចាំ" 

ព្រះបាទបសេនទិទ្រង់នាំយកព្រះរាជតម្រិះនោះមកគិតគន់រិះរកមធ្យោបាយអស់កាលយូរបង្គួរ នៅទីបំផុត…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមេសា 15, 2013 នៅម៉ោង 9:30pm — មិនមានវិចារ

បទប្រល័យពូជសាសន៍និងសង្រ្គាមប្រឆាំងមនុស្សជាតិក្នុងសម័យពុទ្ធកាល(3)

រឿងកេសវតាបសមានដូចតទៅនេះ 

កាលពីសម័យព្រេងនាយ គ្រាដែលព្រះបាទព្រហ្មទត្តគ្រប់គ្រងក្រុងពារាណសី ព្រះរាជា ១ ព្រះអង្គ ទ្រង់ព្រះនាមថា កេសវៈ បានលះបង់រាជសម្បត្តិចេញបួសជាឥសី នៅសម័យនោះ បរិវារ ៥០០ នាក់របស់ព្រះអង្គក៏ចេញបួសតាមដែរ បណ្តាបរិវារ​ទាំង​នោះ មាននាយភូសាមាលាប្រចាំព្រះអង្គឈ្មោះថា កប្បកៈ បានចេញបួសតាមដែរ ឥសីកេសវៈនិងសិស្សគណ(អន្តេវាសិក) បានទៅបំពេញតបៈក្នុងព្រៃហេមពាន្តអស់ពេល ៨ ខែ លុះដល់វស្សានរដូវ…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមីនា 25, 2013 នៅម៉ោង 10:49am — មិនមានវិចារ

ឈ្វេងយល់រឿងកម្មនិងកិរិយា(7)

មនុស្សសព្វថ្ងៃសឹងតែនិយាយគ្រប់មាត់ថា ធ្វើល្អមិនបានល្អ ប៉ុន្តែធ្វើអាក្រក់ត្រឡប់ជាបានល្អវិញ ។ (ធ្វើបុណ្យបានបាប ធ្វើបាបបានលុយ) 

ពាក្យសម្តីនេះជាពាក្យសម្តីប្រឆាំងតតាំងនឹងពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ និងគោលការណ៍របស់កម្ម ការនិយាយនេះជាផលកើតចេញពីការយល់ច្រឡំ ឬ យល់ខុស ពីព្រោះមនុស្សសព្វថ្ងៃនេះច្រើនតែគិតរឿងផលចំណេញផល​ខាត​ផ្នែក​វត្ថុសម្ភារៈខាងក្រៅច្រើនជាង ពោលគឺ យល់ថា ពាក្យថា ល្អ សំដៅដល់ លាភ យស សរសើរ សុខ  ពាក្យថា…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមីនា 18, 2013 នៅម៉ោង 6:30am — មិនមានវិចារ

ឈ្វេងយល់រឿងកម្មនិងកិរិយា(6)

ផលរបស់កម្ម

កម្មដែលបុគ្គលធ្វើទៅហើយតែងហុចផលឲ្យតាមកម្រិតផ្សេង ៗ ដូចតទៅនេះ 

  1. ផលដោយផ្ទាល់ គឺ គុណភាពថ្មីរបស់ចិត្ត កម្មគ្រប់ប្រភេទចាត់ជាការសាងគុណភាពអាក្រក់ឬល្អឲ្យដល់ចិត្ត ប្រសិនបើជា​អកុសលកម្ម ក៏ឲ្យគុណភាពអន់ឬទាប បើជាកុសលកម្ម ក៏ឲ្យគុណភាពល្អឬខ្ពស់ នេះជាផលដំបូងដែលតែងទទួល​បានជានិច្ចរាល់ខណៈដែលធ្វើកម្ម ទោះជាអ្នកធ្វើត្រូវការឬមិនត្រូវការក៏ដោយទាំងគុណភាពរបស់ចិត្តនេះឯងជាអ្នក​កំណត់​អនាគតរបស់បុគ្គលនោះ ។
  2. ផល គឺ…
អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមីនា 15, 2013 នៅម៉ោង 10:30pm — មិនមានវិចារ

ឈ្វេងយល់រឿងកម្មនិងកិរិយា(5)

កម្លាំងដែលមកទូទាត់ប៉ះប៉ុនកម្លាំងដែលខូចបង់ទៅជាប្រភេទដូចគ្នានឹងកម្លាំងដែលខូចបង់ទៅជានិច្ច ឧ. ដូចជា មនុស្សមាន​កំហឹងនិងមានចេតនាអាក្រក់ គិតនឹងសម្លាប់អ្នកដទៃ គេតែងខូចបង់កម្លាំងអាក្រក់នោះទៅនៅខណៈដែលគិត នៅពេលឈប់​សម្រាកអស់កាលយូរបង្គួរហើយ គេក៏បានទទួលកម្លាំងត្រឡប់មកវិញ កម្លាំងនោះក៏គឺកម្លាំងអាក្រក់ដូចនឹងកម្លាំងអាក្រក់ដែល​ខូចបង់ទៅនោះដែរ ធ្វើឲ្យគេមានកម្លាំងអាក្រក់កើនឡើងនៅក្នុងចិត្ត ទាំងកម្លាំងអាក្រក់នោះប្រសិនបើមានកម្លាំងច្រើនគ្រប់គ្រាន់ នឹងបង្គាប់គេឲ្យធ្វើអំពើអាក្រក់តទៅ រាល់លើកដែលគេធ្វើអំពើអាក្រក់…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមីនា 14, 2013 នៅម៉ោង 11:31pm — មិនមានវិចារ

ឈ្វេងយល់រឿងកម្មនិងកិរិយា(4)

សម្រាប់សត្វថ្នាក់ទាបដែលចីសត្វដទៃជាចំណី ដូចជា ស្រមោច បាណកជាតិ កិមិជាតិខ្លះអាចធ្វើកិរិយា-បដិកិរិយាច្រើនជាងធ្វើ​ដោយ​ចេតនា ព្រោះហេតុនោះ មិនចាត់ថាជាអកុសលកម្មទេ ព្រោះពិបាកនឹងវិនិច្ឆ័យថា សត្វថ្នាក់ទាបទាំងនេះធ្វើសកម្មភាព​ផ្សេង ៗដោយចិត្ត ឬគ្រាន់តែសម្តែងព្រឹត្តិកម្មបែបកិរិយា-បដិកិរិយា អ្នកវិទ្យាសាស្រ្តភាគច្រើនយល់ឃើញថា សត្វថ្នាក់ទាំបគ្មាន​ចិត្ត​វិញ្ញាណទេ ប៉ុន្តែក៏នៅមានមនុស្សខ្លះជឿថា សត្វថ្នាក់ទាបខ្លះឆ្លាតឈ្លាសវៃ ដូចជា​ស្រមោ​ច ឃ្មុំ ជាដើមអាចមានចិត្តដូចយ៉ាង​សត្វថ្នាក់ខ្ពស់និងមនុស្សដែរ…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមីនា 11, 2013 នៅម៉ោង 3:00am — មិនមានវិចារ

ឈ្វេងយល់រឿងកម្មនិងកិរិយា(3)

នៅមានបញ្ហាដែលមនុស្សស្រឡាញ់ប្រាជ្ញាជជែកប្រកែកគ្នាបែកផុករហូតមកដល់សព្វថ្ងៃនេះថា សត្វសម្លាប់សត្វ ដូចជា ពស់​លេប​​កង្កែប ឬ ខ្លាស៊ីក្តាន់ជាដើម តើបាបឬទេ? អ្នកសួរក៏ចេះតែសួរទៅកើត អ្នកឆ្លើយក៏រឹតតែយ៉ាប់ទៅទៀត រឿងមនុស្សក៏ជារឿង​របស់មនុស្ស រឿងសត្វក៏ជារៀងរបស់សត្វ ម៉េចក៏សួររឿងសត្វឲ្យមនុស្សឆ្លើយ? បើស្មេរឆ្លើយសំណួរនេះមិនស្មើនឹងថាអ្នកតំណាង​សត្វឆ្លើយប្រាប់មនុស្សទេឬ? ប៉ុន្តែណ្ហើយចុះ ដើម្បីឆ្លើយតបការចង់ចេះចង់ដឹងឥតព្រំដែនរបស់មនុស្សនេះ ស្មេរសាកល្បង​ឆ្លើយ​ដោយ​សម្មតិកម្មលមើល សំណួរថា សត្វសម្លាប់សត្វ ដូចជា…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមីនា 7, 2013 នៅម៉ោង 11:09pm — មិនមានវិចារ

ឈ្វេងយល់រឿងកម្មនិងកិរិយា(2)

កម្មចែកជា ៣ យ៉ាងតាមគុណភាព គឺ 

១.កុសលកម្ម បានដល់ ទង្វើតាមផ្លូវកាយ វាចា និង ចិត្តដែលកើតចេញពីគុណធម៌ ដូចជា មេត្តា ករុណា ចាគៈ ហិរិឱត្តប្បៈជាដើម  កើតចេញពីចេតនាល្អ មានផលសម្រេចជាប្រយោជន៍និងសុខសន្តិភាពដល់ខ្លួនឯងនិងអ្នកដទៃ ពោលគឺ សកម្មភាពដែល​មាន​ចេតនាជាកុសល ចិត្តមិនប្រកបដោយលោភៈ ទោសៈ និង មោហៈ ចាត់ទុកថាជាកុសលកម្ម ។ 

ប្រសិនបើអ្នកធ្វើអំពើល្អ ធ្វើដោយចិត្តប្រកបដោយកិលេស ដូចជា ធ្វើបុណ្យដោយលោភៈ ចង់បានផលតបស្នង ឬចង់ទៅ​កើតក្នុង​ឋានសួគ៌ ទោះបីបើមានចេតនាល្អ មានផលសម្រេចក៏ដោយ…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកុម្ភៈ 10, 2013 នៅម៉ោង 3:13am — មិនមានវិចារ

ឈ្វេងយល់រឿងកម្មនិងកិរិយា(1)

ពាក្យថា កម្ម មកពីឫសសព្ទដើមថា ករ ប្រែថា ធ្វើ ហេតុនោះ កម្មទើបសំដៅយក សកម្មភាព ទង្វើ ឬ អំពើដែលធ្វើ  ។ 

សកម្មភាពដែលចាត់ទុកថាជាកម្មពេញលេញ តោងតែប្រកបដោយធាតុផ្សំដូចតទៅនេះ 

  1. កិលេស បានដល់ សន្ទុះជម្រុញចិត្តផ្សេង ៗដែលកើតឡើងដោយមានគ្រឿងអូសទាញ សន្ទុះជម្រុញចិត្តសំខាន់មាន ៣ គឺ សេចក្តីលោភ  កំហឹង និង សេចក្តីវង្វេង ទង្វើដែលគ្មានសន្ទុះកិលេសជាគ្រឿងជម្រុញចិត្ត មិនចាត់ជាកម្មតាម​សភាព​ពិត​ទេ ។
  2. ចេតនា បានដល់…
អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកុម្ភៈ 7, 2013 នៅម៉ោង 11:30pm — មិនមានវិចារ

ឈ្វេងយល់ពិធីកម្មរឿងស្លាប់

ការស្លាប់ចាត់ជារឿងធម្មតានៃជីវិត កាលបើមានចំណុចចាប់ផ្តើម ក៏តោងតែមានចំណុចអវសាន ការកើតចាត់ជាចំណុចចាប់ផ្តើម​នៃជីវិត ការស្លាប់ចាត់ជាចំណុចអវសាននៃជីវិត ព្រោះហេតុនោះ សត្វលោកទើបវិលវល់នៅនឹងការកើតនិងការស្លាប់ កាលបើ​មាន​ការស្លាប់ ពិធីកម្មផ្សេង ៗដែលទាក់ទងនឹងការស្លាប់នោះត្រូវបានញាតិរបស់មតកបុគ្គលនោះរៀបចំឡើងទៅតាមទំនៀម​ទម្លាប់នៃប្រជាជាតិនីមួយ ៗ ។ 

តាមការសិក្សាស្រាវជ្រាវបានរកឃើញថា ប្រជារាស្រ្តខ្មែរក្នុងសម័យនគរភ្នំនិយមបោះចោលឬបណ្តែតសាកសពនៃញាតិ​របស់​ខ្លួនចោលទៅក្នុងស្ទឹងឬទន្លេ ព្រោះយល់ថា…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមករា 31, 2013 នៅម៉ោង 5:30am — មិនមានវិចារ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service