ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

អត្ថបទប្លកជ្រើសរើស (7)

ព្រះធម៍អប់រំអំពី «ព្រះគុណម៉ែ»

សូមអរគុណដល់កូនខ្មែរគ្រប់រូប ដែលខំចំណាយពេលវេលាដ៏មានតំលៃ របស់អ្នកដើម្បីស្តាប់ព្រះធម៍​ដែល​សំដែង​ក្នុង​គោល​​​​​បំណងអប់រំចិត្តដល់ កូនខ្មែរប្រុសស្រីដើម្បីអោយដឹងច្បាស់អំពី​ ព្រះគុណម៉ែ ដែល​​​​​​​​​ បានផ្តល់អោយ​យើង​ជាកូន​គ្រប់​ៗ​​គ្នា សូមស្តាប់ដោយយកចិត្តទុកដាក់និងត្រឹះរឹះពិចារណានោះ អ្នក​​​​និងបានយល់ជាក់ជាមិនខាន​ ថាតើម៉ែលោក​បាន​ធ្វើ​​អ្វី​ខ្លះ​សំរាប់យើង តាំងពីយើងនៅតូចៗរហូត​ពេញវ័យ ហើយយើងគួរតែប្រត្តិបត្តលោកវិញយ៉ាងណា ទើបសមជាកូនកតញ្ញូរ…
អានត...

បញ្ចូលដោយ ហុង​ វិចិត្រ ក្នុងខែកក្កដា 15, 2010 នៅម៉ោង 3:59am — 6 វិចារ

ទាយាទឆ្លៀតឱកាស

ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ឧប្បត្តិកឡើងក្នុងលោកក៏ដើម្បីប្រយោជន៍សុខដល់សត្វលោក ទ្រង់ចង្អុលបង្ហាញសច្ចធម៌ ទ្រង់នាំពន្លឺបំភ្លឺផ្លូវដល់សព្វជីវិត នរជនដែលបានទទួលប្រយោជន៍សុខពីសាសនធម៌របស់ព្រះអង្គនាំគ្នារលឹកនឹកដល់ គុណោបការៈ ទើបធ្វើសក្ការៈបូជាតបស្នងសងព្រះគុណរបស់ព្រះអង្គ លាភសក្ការៈជាច្រើនទើបកើតឡើង ប្រសិនបើ សង្ឃសាវ័កជាប់ចំពាក់និងឈ្លក់វង្វេងនឹងលាភសក្ការៈនោះ មិនព្រមសិក្សាគោលការណ៍គឺ សីល សមាធិ បញ្ញាទេ ក៏ឈ្មោះថាជា អាមិសទាយាទ មិនមែនជាធម្មទាយាទឡើយ ។

នៅសម័យមួយ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកក្កដា 11, 2010 នៅម៉ោង 12:48pm — មិនមានវិចារ

បងសិក្ខព្រោះស្រី

ក្នុងអត្ថបទមុន ប្រិយមិត្រអ្នកអានចង់រិះគន់ស្មេរអ្នកសរសេរម្តងរួចមកហើយ ប៉ុន្តែអាស្រ័យការសិក្សាពុទ្ធធម៌មក បានច្រើន ទើបអាចទប់សតិទប់ចិត្តខ្លួនឯងបាន ម្យ៉ាងទៀត ព្រោះបានអានសេចក្តីដែលស្មេរសរសេរអធិប្បាយ ពន្យល់ហេតុផលទៅទើបស្ងប់ចិត្តវិញ ម្តងនេះស្មេររូបដដែលបានចាប់ប៊ិចមករាយរាប់សេចក្តីសាជាថ្មីទៀត ដែល ពេលនេះមានចំណងជើងថា "បងសិក្ខព្រោះស្រី" ចំណងជើងនេះហាក់បីដូចជាផ្ទុយនឹងអត្ថបទមុនថា "បងបួសព្រោះស្រី" ចិត្តដែលស្ងប់ខាងដើមចាប់ផ្តើមត្រូវអង្រួនម្តងទៀត ទឹកនឹងកាលបើត្រូវកកូរក៏កើត កករឡើង… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 24, 2009 នៅម៉ោង 4:30am — មិនមានវិចារ

ហេងព្រោះបុណ្យដុនព្រោះបាប

យំ ឧស្សុក្កា សង្ឃរន្តិ អលក្ខិកា ពហុំ ធនំ

សិប្បវន្តោ អសិប្បា វា លក្ខិកា តានិ ភុញ្ជរេ ។


មនុស្សគ្មានបុណ្យខ្វល់ខ្វាយរួបរួមទ្រព្យទុកជាច្រើន មនុស្សមានបុណ្យទោះមានជំនាញឬគ្មានជំនាញក៏ដោយ តែងបានប្រើប្រាស់ទ្រព្យទាំងនោះ ។

រឿងផលរបស់បុណ្យចាត់ជារឿងអស្ចារ្យ ពិបាកនឹងស្ទង់ដឹងនិងស្ទាបស្ទង់បានដោយសតិបញ្ញាធម្មតាណាស់ ប្រហាក់ប្រហែលនឹងរឿងផលរបស់បាបដែលហៅថា កម្មពៀរនោះដែរ ព្រោះជារឿងដែលកើតឡើង បានដោយនឹកស្មានមិនដល់ លុះដល់ចង្វាក់វេលាដែលបុណ្យហុចផលឲ្យ បុគ្គលនោះតែងបានទទួលសេចក្តីសុខ ឬសេចក្តីចម្រើន… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 22, 2009 នៅម៉ោង 11:00am — មិនមានវិចារ

ខុសក៏មិនត្រូវយកថោកក៏មិនត្រូវធ្វើ

ហីនំ ធម្មំ ន សេវេយ្យ បមាទេន ន សំវសេ

មិច្ឆាទិដ្ឋឹ ន សេវេយ្យ ន សិយា លោកវឌ្ឍនោ ។


មិនត្រូវប្រព្រឹត្តអំពើថោកទាប មិនត្រូវរស់នៅដោយសេចក្តីប្រមាទ មិនត្រូវប្រកាន់យកមិច្ឆាទិដ្ឋិ មិនត្រូវធ្វើខ្លួន ឲ្យជាមនុស្សបំព្រៃលោក ។

នៅលើលោកយើងនេះ មានសកម្មភាពជាច្រើនដែលមនុស្សប្រព្រឹត្តហើយនាំឲ្យឱនថយថោកទាប មិនដឹកនាំ ពាំយួរខ្សែជីវិតឲ្យរីកចម្រើនជឿនលឿន មានតែនាំឲ្យកើតទុក្ខក្តៅក្រហាយចិត្ត និងថ្នាំងថ្នាក់ចិត្តដោយប្រការ ផ្សេងៗ មិនតែប៉ុណ្ណោះថែមទាំងមានផលផ្តល់ឲ្យុ បុគ្គលនោះទៅកើតក្នុងភពភូមិថោកទាបដែល ហៅថា ទុគ្គតិ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 27, 2009 នៅម៉ោង 10:00pm — មិនមានវិចារ

ពហុប្បការៈធម៌

ព្រះមហា ជា-ឆាយ វត្តឧណ្ណាលោម

រៀប​រៀង



នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស

សូម​នមស្ការ​ចំពោះ​ព្រះ​ភគវន្តមុនី អរហំសម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ (ព្រម​ទាំង​ព្រះ​ធម៌​នឹង​ព្រះអរិយសង្ឃ) ។

ពេល​នេះ​ជា​ធម្មស្សវនកាល ត្រូវ​តាម​សណ្ដាប់​ប្រវេណី​ពី​បុរាណ​សម័យ នៃ​ពុទ្ធសាស-និកជន​រៀង​រាប​មក ។ អាត្មា​ភាព​បាន​ទទួល​ភារៈ​មក​សំដែង​ធម៌ទេសនា តាម​សម​គួរ​ដល់​កាល​វេលា, ឱកាស​នេះ​សូម​សំដែង​អំពី​ពហុបការ​ធម៌ តាម​ន័យ​ព្រះ​ពុទ្ធ​ភាសិត ក្នុង​សុត្តន្តបិដក​ទសុត្តរ​សូត្រ គម្ពីរ​ទីឃនិកាយ… អានត...

បញ្ចូលដោយ ភិក្ខុធម្មានន្ទ ក្នុងខែមករា 8, 2010 នៅម៉ោង 6:25am — វិចារ

សេចក្តីបរិសុទ្ធនិងមិនបរិសុទ្ធ

អត្តនា វ កតំ បាបំ អត្តនា សង្កិលិស្សតិ

អត្តនា អកតំ បាបំ អត្តនា វ វិសុជ្ឈតិ

សុទ្ធិ អសុទ្ធិ បច្ចត្តំ នាញ្ញោ អញ្ញំ វិសោធយេ ។




បាបដែលគេធ្វើហើយដោយខ្លួនឯង នឹងសៅហ្មងខ្លួនឯង បាបដែលគេ

មិនធ្វើហើយដោយខ្លួនឯងរមែងបរិសុទ្ធខ្លួនឯង បរិសុទ្ទនិងមិនបរិសុទ្ធប្រាកដ

ជាក់ច្បាស់ឯងៗ ឯអ្នកដទៃមិនគប្បីសំអាតឲ្យអ្នកដទៃបានឡើយ ។ ៚



កំណាព្យ

រីបុណ្យនិងបាប រែងមានសភាព កើតពីការធ្វើ

គឺខ្លួនរាល់គ្នា សំរេចអំពើ បើជនណាធ្វើ

ជននោះរងផល ។

ផលសុខផលទុក្ខ រែងតែចេញមុខ… អានត...

បញ្ចូលដោយ ភិក្ខុធម្មានន្ទ ក្នុងខែមីនា 18, 2009 នៅម៉ោង 10:03pm — មិនមានវិចារ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service