ធ្វើត្រូវទំនងតោងនឹងសម្រេច
ផ្លែឈើទម្រាំនឹងទុំមានក្លិនក្រអូបឈ្ងុយឲ្យមនុស្សបានភ្លក់រសផ្អែមត្រជាក់បានក៏ត្រូវចំណាយពេលវេលាយូរអម្បាយ
ក្នុងការបន្ទុំ យ៉ាងណាមិញ មនុស្សយើងទម្រាំនឹងសម្រេចជោគជ័យបានទទួលអំណរត្រេកអរសោមនស្សចិត្តក៏ត្រូវឆ្លងកាត់ពេលវេលាពិសោធ មកយូរបង្គួរ មិនមែនភ្លាមទាន់ហន់ទេ សេចក្តីសម្រេចជោគជ័យនោះអាស្រ័យគុណអំពើចម្រុះជាច្រើន លំពាំងតែផ្គងប្តេជ្ញាប្រាថ្នា ប្តូរផ្តាច់តែម៉្យាង នៅមិនទាន់គ្រប់គ្រាន់ទេ ត្រូវមានចំណេះដឹងពិត ស្គាល់មាគ៌ាដែលត្រូវធ្វើដំណើរទៅ ស្គាល់ហេតុបច្ច័យដែលមកពាក់ព័ន្ធ ហើយប្រការដែលសំខាន់បំផុត គឺ…
អានត...បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 27, 2011 នៅម៉ោង 1:00am — មិនមានវិចារ
ជំនន់ជន់លោកា កិលេសាជន់ចិត្តមនុស្ស
សព្វថ្ងៃនេះ ទឹកជំនន់កាន់តែមានសភាពខ្លាំងក្លាឡើង ទឹកជំំនន់បានជោរជន់និងហូរកួចក្របួចយកផ្ទះសម្បែងរបស់មនុស្សឲ្យវិនាសហិនហោចទៅយ៉ាងច្រើន ធ្វើឲ្យកើតមាននិគ្គេហជន(homeless people)ច្រើនឡើង លើសពីនោះទៀត ក៏កើតមានមហាសោកនាដកម្ម ដូចជា ផែនដីរញ្ជូយ រលកបាតសមុទ្រ ដីបាក់ទ្រេល ជាដើម លាញលុបកប់មនុស្សទាំងរស់ ឧប្បត្តិភ័យផ្សេង ៗ ដែលកើតឡើងសុទ្ធតែមានមូលហេតុមកពីការដែលមនុស្សលោកប្រព្រឹត្តខុសសីលធម៌ វង្វេងវង្វាន់ក្នុងអបាយមុខ ធ្វើឲ្យចរន្តបាបបានចង្វាក់កម្លាំងខ្លាំងក្លា ញ៉ាំងឲ្យធម្មជាតិប្រែប្រួលទៅ…
អានត...បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 25, 2011 នៅម៉ោង 8:00am — មិនមានវិចារ
ស្ពានកោះពេជ្រលង
សេចក្តីស្លាប់គឺជាច្បាប់ធម្មជាតិដែលមនុស្សសត្វនិងអ្វីៗទាំងពួងក្នុងលោកមិនអាចចៀសវាងបាន រាល់ខ្យល់ដង្ហើមរបស់ ជីវសត្វសុទ្ធតែប្រព្រឹត្តទៅដើម្បីសេចក្តីស្លាប់ទាំងអស់ ជីវសត្វដូចយ៉ាងមនុស្សចាត់ជាសត្វប្រសើរលើសសត្វប្រភេទផ្សេង នៅត្រង់ការហ្វឹកហាត់វិចារណញាណគឺចំណេះចេះពិចារណាឲ្យឃើញគុណសម្បត្តិនិងគុណវិបត្តិ ពោលគឺ កើតចេញពី បទពិសោធដែលធ្លាប់ឆ្លងកាត់ទុក្ខភ័យមក ហើយមានចំណេះដឹងអាចស្ទាបស្ទង់យង់យល់ដល់អ្វីៗដែលជាគុណនិងអ្វីៗ ដែលជាទោសបាន បើពិចារណាឃើញសកម្មភាពដែលខ្លួននឹងធ្វើនោះជាគុណជាតនាំមកនូវសេចក្តីសុខនិងសេចក្តី…
អានត...បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 22, 2011 នៅម៉ោង 12:00am — 5 វិចារ
រក្សាទុកចំណុចផ្សេងស្វែងរកចំណុចរួម(4)
និយតិវិទូ(determinist)ខ្លះបានលើកស្នើលទ្ធិព្រះអាទិទេពថា ព្រះជាម្ចាស់ទ្រង់បង្កើតពិភពផែនដីនិងទ្រង់ប្រទានច្បាប់ធម្មជាតិដើម្បីគ្រប់គ្រងព្រឹត្តិការណ៍ផ្សេង ៗរបស់ពិភពផែនដី ច្បាប់ធម្មជាតិនោះកើតចេញពីព្រះជាម្ចាស់ ហេតុការណ៍ទាំងឡាយក្នុងលោកប្រព្រឹត្តទៅតាមលំអានដែលត្រូវបានព្រះជាម្ចាស់លិខិតកម្រិតទុកជាមុនហើយ ច្បាប់នោះជានិយាមទៀងទាត់ ព្រះជាម្ចាស់ប្រៀបដូចជាជាងប្រឌិតនាឡិកា ពិភពផែនដីប្រៀបដូចជានាឡិកា លុះជាងប្រឌិតនាឡិការួចហើយក៏តាំងទ្រនិចឲ្យដើរនិងតាំងម៉ោងទុកឲ្យរោទ៍ នាឡិកាក៏ដើរទៅជារឿយ ៗ…
អានត...បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 21, 2011 នៅម៉ោង 3:30am — មិនមានវិចារ
រក្សាទុកចំណុចផ្សេងស្វែងរកចំណុចរួម(3)
ការដែលវិទ្យាសាស្ត្រផ្តោតសិក្សាស្រាវជ្រាវច្បាប់ធម្មជាតិឬធម្មនិយាមនេះជាសញ្ញាណបង្ហាញឲ្យឃើញថា វិទ្យាសាស្ត្រត្រូវការស្វែងរកមូលហេតុដែលនាំឲ្យកើតបាតុភូតផ្សេង ៗក្នុងធម្មជាតិ ដូចជា ការដែលខ្យល់បក់ផាត់ទៅមកជាបាតុភូតដែលអ្នកវិទ្យាសាស្ត្រត្រូវការចម្លើយថា ហេតុអ្វីបានជាខ្យល់បក់? ការតាំងសំណួរថា ហេតុអ្វី? នេះសម្តែងឲ្យឃើញថា ត្រូវការដឹងមូលហេតុ កាលបើសិក្សាទៅ ក៏បានចម្លើយថា "ការដែលខ្យល់បក់ព្រោះមានចលនារបស់អាកាសពីតំបន់ដែលមានសម្ពាធអាកាសខ្ពស់ទៅ កាន់តំបន់ដែលមានសម្ពាធអាកាសទាប…
អានត...បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 17, 2011 នៅម៉ោង 11:00am — ១ វិចារ
រក្សាទុកចំណុចផ្សេងស្វែងរកចំណុចរួម(2)
បដិច្ចសមុប្បាទចាត់ជាធម្មនិយាមដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់រកឃើញហើយទ្រង់បានពិនិត្យផ្ទៀងផ្ទាត់មុននឹងយកទៅផ្សព្វផ្សាយដល់មនុស្សលោក
ពាក្យថា និយាម ប្រែថា ក្រិត្យក្រម របៀប សណ្តាប់ ច្បាប់ ដែលសំដៅដល់ច្បាប់ធម្មជាតិនុះឯង មាន ៥ យ៉ាង គឺ
បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 15, 2011 នៅម៉ោង 12:30am — មិនមានវិចារ
រក្សាទុកចំណុចផ្សេងស្វែងរកចំណុចរួម(1)
មូលហេតុដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ទទួលជោគជ័យក្នុងការផ្សព្វផ្សាយគោលធម៌ដែលព្រះអង្គរកឃើញនោះ ព្រោះព្រះអង្គ បើកព្រះទ័យទូលាយ មិនប៉ាវផ្តាច់មុខការពិត អ្នកណានិយាយការពិត ព្រះអង្គក៏ទទួលរ៉ាប់រងថាជាការពិត បើមិនមែនជាការពិត ព្រះអង្គក៏លើកគោលធម៌ដែលព្រះអង្គរកឃើញនោះឡើងបង្ហាញឲ្យអ្នកស្តាប់យល់ឃើញទៅតាមសភាពពិត ការពិតដែលព្រះអង្គបង្រៀនរហូតព្រះជន្មាយុនោះ គឺ ធម៌ ព្រះអង្គមិនមែនជាម្ចាស់ធម៌ឬជាអ្នកបង្កើតធម៌ទេ អ្នកណាៗក៏អាចចូលដល់ធម៌នោះបានដែរ ព្រោះធម៌ជារបស់រួមដែលមាននៅតាមធម្មជាតិ…
អានត...បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 11, 2011 នៅម៉ោង 2:30am — មិនមានវិចារ
ភ្ញាក់ផ្អើលទោសទុក្ខភ្ញាក់រលឹករស់រួច
យោ ច សទ្ទប្បរិត្តាសី វនេ វាតមិគោ យថា
លហុចិត្តោតិ តំ អាហុ នាស្ស សម្បជ្ជតេ វតំ ។
បុគ្គលណាភ្ញាក់ផ្អើលសម្លេងដូចឈ្លូសក្នុងព្រៃ បុគ្គលនោះហៅថា មានចិត្តស្រាល កិច្ចការរបស់បុគ្គលនោះតែងមិនសម្រេច ។
ខាងក្នុងខ្លួនមនុស្សមានធាតុផ្សំសំខាន់ ២ គឺ កាយ និង ចិត្ត រាងកាយនឹងចម្រើនលូតលាស់រឹងប៉ឹងបានព្រោះអាស្រ័យពាហិរប្បច្ច័យជាច្រើនជួយជ្រោមជ្រែង…
អានត...បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 6, 2011 នៅម៉ោង 11:00pm — មិនមានវិចារ
បញ្ញាមិនចម្រើនកើនតែសាច់
អប្បស្សុតាយំ បុរិសោ ពលិវទ្ទោវ ជីរតិ
មំសានិ តស្ស វឌ្ឍន្តិ បញ្ញា តស្ស ន វឌ្ឍតិ ។ (បានងារថា មហា ព្រោះគាថានេះឯង )
អ្នកមានការត្រងត្រាប់ស្តាប់តិចតួចនេះតែងចាស់គ្រាំគ្រាទៅបីដូចជាគោចាស់ធាត់តែសាច់ ប៉ុន្តែបញ្ញាមិនចម្រើន ។
ការត្រងត្រាប់ស្តាប់ពាក្យណែនាំពីអ្នកដទៃ ចាត់ជាវិធីសាស្ត្រសិក្សាឈ្វេងយល់មួយដែលហៅថា សុតមយបញ្ញា គឺ បញ្ញាដែលកើតមកពីការត្រងត្រាប់ស្តាប់យក…
អានត...បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 4, 2011 នៅម៉ោង 6:00am — មិនមានវិចារ
ទង់ព្រះពុទ្ធសាសនា
មនុស្សដែលកើតមកហើយក៏ត្រូវតែសន្មតឈ្មោះដើម្បីឲ្យជាគ្រឿងសម្គាល់ហៅ បើមនុស្សណាឥតឈ្មោះឬគេមិនស្គាល់ឈ្មោះ មិនដឹងថា ហៅមនុស្សនោះយ៉ាងដូចម្តេចទេ ទង់ បានដល់ ចម្រៀកសំពត់ដែលគេដេរភ្ជាប់គ្នាមានពណ៌ផ្សេង ៗ ដើម្បីធ្វើជាគ្រឿងសម្គាល់នៃពិធីកម្មឬស្ថាប័នណាមួយ ដូចជា ស្ថាប័នជាតិ មានទង់រូបអង្គរវត្តជាគ្រឿងសម្គាល់ ស្ថាប័នសាសនាមានទង់ឆព្វណ្ណរង្សី ជាគ្រឿងសម្គាល់ ស្ថាប័នព្រះមហាក្សត្រមានទង់កកុធភណ្ឌជាគ្រឿងសម្គាល់ មិនត្រឹមតែប៉ុណ្ណោះ ត្រាក៏មានសារៈសំខាន់ក្នុងការកត់សម្គាល់ក្រុម អង្គភាព អង្គការ ឬ…
អានត...បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 2, 2011 នៅម៉ោង 4:00am — មិនមានវិចារ
2013
2012
2011
2010
2009
1999
ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.