ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

អត្ថបទប្លកក្នុងខែកញ្ញា 2010 (28)

អរិយសច្ចះ៤និងវាលវដ្ដសង្សារ

វាលវដ្ដសង្សារមហាធំធេង​ធំដោយការកាប់សំលាប់ស៊ីសាច់ហុតឈាមអង្គៀមឆ្អឹងគ្នាគំនុំចងពៀរវេរាមិនដាច់រយះ​ព្រោះតែការញៀនញ៉ាមក្នុងកាមគុណ៥ដែលមានសុខសោមនស្សជាអានិសង្ស​ទីបំផុតក៏រលីងធេងសល់តែផេះផង់លើផែនពសុធាដែលគួរឲសង្វេគនិងនឿយណាយ​!​។មើលចោះ​!​ថានៅលើផែនដីមានជីវិតព្រោះតែមិនត្រជាក់ពេកមិនក្តៅពេកធៀបទៅនិងព្រះអាទិត្យ​តែឥឡូវក្រុមហ៊ុនណាសាបានរកឃើញថានៅ

លើភពព្រហស្បត៍មានបន្សល់ស្លាកស្នាមបញ្ជាក់ថាមានជីវិតរស់នៅលើនោះដែរ​អញ្ជឹងតើជីវិតទាំងអស់នោះត្រូវព្រាត់ប្រាស់ទៅណាអស់ហើយ​?​មិនវិនាសដោយសារអកុសលមូល​លោភះ​ទោសះ​មោហះនេះទេរឺ?​ផែនដីក…

អានត...

បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែកញ្ញា 30, 2010 នៅម៉ោង 3:21am — មិនមានវិចារ

គម្ពីរត្រូវជឿ ជំនឿត្រូវរក្សា(2)

ដោយសេចក្តីអាណិតអាសូរដល់សត្វលោកដែលទទួលរងទុក្ខលំបាកដោយកិលេស ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ សម្រេចព្រះទ័យធ្វើពុទ្ធដំណើរផ្សព្វផ្សាយសាសនធម៌ដែលព្រះអង្គរកឃើញអស់រយៈពេល ៤៥ ឆ្នាំ ដោយគ្មានក្បួន ឬគម្ពីរឡើយ ។

"សង្ខារទាំងឡាយមិនទៀងហ្ន"ពាក្យត្រឹមប៉ុណ្ណេះជាសច្ចធម៌សម្រាប់ជីវវត្ថុនិងអជីវត្ថុទាំងពួងក្នុងលោកដែល ព្រះសម្មាសម្ពុទ្ធជាម្ចាស់តែងតែត្រាស់រំលឹកដាស់តឿនពុទ្ធបរិស័ទជារឿយៗ អ្វីៗទាំងពួងតែងប្រែប្រួលទៅតាមធម្មតា របស់វា… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកញ្ញា 29, 2010 នៅម៉ោង 5:30am — មិនមានវិចារ

អរិយសច្ចះ៤ជាជិវិតប្រចាំថ្ងៃ

ឥឡូវនេះខ្ញុំកំពុងតែខឹងខ្លាំងណាស់​!​បន្តិចទៀតខ្ញុំអាចនឹងប្រព្រឹត្តិអំពើមិនគប្បីជាច្រើនយ៉ាងបាន​!​ខ្ញុំកំពុងតែរងទុក្ខទោសព្រោះតែកំហឹង​តើត្រូវធ្វើដូចម្តេច​?។ឥឡូវនេះរាគះចិត្តដុតរោលឲខ្ញុំរោលរាលអន្ទះអន្ទែងត្រូវការប្រាថ្នាខ្លាំងណាស់តើខ្ញុំត្រូវធ្វើដូចម្តេច​?​ត្រូវលើកចិត្តឡើងកាន់ការពិចារណាក្នុងអរិយសច្ចះ៤ភ្លាម​ហេតុនាំឲទាស់ចិត្តនាំឲប្រាថ្នាគឺជាសមុទយសច្ចះមានទិដ្ឋិមានះតណ្ហាឧបាទាន​រឺព្រោះតែលោភះជាមូលដែលរួមប្រជុំចុះក្នុងតណ្ហា​។លោភះជាការជាប់ជំពាក់ក្នុងអារម្មណ៍​ទោសះចុះក្នុងអត្ថថាដុតកំលោចឲឈឺផ្សាក្តៅក្នុងចិត្តរឺប្រទ… អានត...

បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែកញ្ញា 29, 2010 នៅម៉ោង 5:06am — វិចារ

គម្ពីរត្រូវជឿ ជំនឿត្រូវរក្សា(1)

គម្ពីរ បានដល់ ក្បួនរួបរួមគោលការណ៍ឬគោលគំរូដែលមានអត្ថន័យជ្រាលជ្រៅ គួរដល់ការកត់ត្រាទុកដើម្បីជាបែបយ៉ាង សម្រាប់ការសិក្សាស្រាវជ្រាវនិងបដិបត្តិតាម ។

គម្ពីរមានច្រើនយ៉ាងដូចជាគម្ពីរប្រវត្តិសាស្ត្រ គម្ពីរសាសនាជាដើម ប៉ុន្តែភាគច្រើន ច្រើនតែនិយាយសំដៅដល់គម្ពីរខាង សាសនា សព្វថ្ងៃនេះ មានសាសនាជាច្រើន ដូចជា សាសនាព្រះពុទ្ធ សាសនាគ្រិស្ត សាសនាឥស្លាម សាសនាហិណ្ឌូ ជាដើម សាសនានីមួយៗតែងមានគម្ពីរសាសនារបស់ខ្លួនៗជាក្បួនចារឹកកត់ត្រាពាក្យប្រៀនប្រដៅរបស់សាស្តាដែលជា…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកញ្ញា 29, 2010 នៅម៉ោង 3:00am — មិនមានវិចារ

និយមន័យជីវិត

តាំងពីណាពីណីមកមនុស្សបាននាំគ្នាដាក់និយមន័យឲជីវិតជាហូរហែរឥតឈប់ឈរ​ខ្លះថាជីវិតជាការតស៊ូ​ជីវិតជាការបោកប្រាស់​ជីវិតជាឆាកល្ខោន​ជីវិតជាការសើចនិងយំ​ជីវិតជាបំណុលកម្ម​ជីវិតជាការសងនិងបុល​ជីវិតជាល្បែងភ្នាល់​ជីវិតជាការស៊ីគ្នា​ជីវិតជាការរស់កំដរធម្មជាតិ​ជីវិតជាសកម្មភាពបន្សុទ្ធកម្ម​ជីវិតជាព្រហ្មលិខិត​ជីវិតជាផលិតផលរបស់អាទិទេព​ជីវិតជាសមិទ្ធិផលតណ្ហា​ជីវិតជាការចងនិងស្រាយ​ជីវិតជាចំណងលោកិយ​ជីវិតជាវិញ្ញាសារធម្មជាតិ​ជីវិតជានយោបាយ​ជីវិត​ៗៗៗៗៗៗៗៗៗៗៗ​ខ្ជិលរាប់ណាស់​!!!!!!!!!​។ចំណែកព្រះពុទ្ធក៏បានឲនិយមន័យជីវិតនេះ១ឃ្លានិងគេដែរ… អានត...

បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែកញ្ញា 28, 2010 នៅម៉ោង 3:37am — មិនមានវិចារ

យុត្តិធម៌របស់ធម្មជាតិ

នោះគឺជាការសំរេចសាលក្រមរបស់តុលាការកម្ម​ដែលបានកាត់ក្តីឲជីវិតគ្រប់គ្នាមានត្រឹមតែខន្ធ៥មិនលើសមិនខ្វះ​ហើយការមានសុខទុក្ខតិចរឺច្រើនខុសគ្នាគឺបានមកពីការសន្សំកម្មក្នុងកុសលកម្មបទ១០រៀងៗខ្លួន។ប៉ុន្តែព្រះបរមនាថទ្រង់ត្រាស់ប្រកាសសំដែងឲយើងស្គាល់ឲបានច្បាស់ពីខន្ធ៥នេះ​ថានេះជារូប​នេះជាហេតុនាំឲកើតរូប​នេះជាហេតុនាំឲរលត់រូប​នេះជានាម(វេទនា​សញ្ញា​សង្ខារ​វិញ្ញាណ)នេះជាហេតុនាំឲកើតនាម​នេះជាហេតុនាំឲរលត់នាម។រូបជាតួមិនដឹងមានការបែកធ្លាយជាលក្ខណះ​ឯនាមជាតួដឹងមានការបង្អោនទៅកាន់អារម្មណ៍ជាលក្ខណះ​រូបអាស្រ័យនាម​នាមអាស្រ័យរូបបែកគ្នាមិនប…

អានត...

បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែកញ្ញា 28, 2010 នៅម៉ោង 12:09am — មិនមានវិចារ

អាថ៌កំបាំងជីវិត

អវិជ្ជាជាអ្នកបិទបាំងការពិតលើលោកនេះ​ឯព្រះធម៌គឺជាបច្ចេកទេសរំលាយអវិជ្ជាបំបែកអាថ៌កំបាំងទាំងអស់ក្នុងលោកបានបើកភ្នែកពិភពលោកទាំងមូលឲបានឃើញការពិត​ដូចជាបាននាំយករបស់ពីទីងងឹតមកទីភ្លឺទៅតាមសមត្ថភាពរបស់បញ្ញារៀងៗខ្លួន។ជីវិតមនុស្សម្នាក់ៗសុទ្ធតែមានអាថ៌កំបាំងផ្ទាល់ខ្លួនគ្រាន់តែអាថ៌កំបាំងនោះមានល្អមានអាក្រក់​អាថ៌កំបាំងល្អគឺគ្មានអ្វីក្រៅពីគុណធម៌នោះឡើយ​ឯអាថ៌កំបាំងអាក្រក់គឺជាអនុស័យកិលេសនេះឯង​ដែលធ្វើឲមនុស្សមិនអាចទំលាយចេញក្រៅមកបានរឺលះចោលបានងាយៗឡើយព្រោះជាកិលេសប្រភេទស្អិតតតាត់។ប៉ុន្តែព្រះធម៌គឺអប់រំឲមនុស្សអាចហ៊ានទំលាយរឿងរ៉ា… អានត...

បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែកញ្ញា 26, 2010 នៅម៉ោង 11:46pm — មិនមានវិចារ

ឧបាទានខន្ធ៥ជាមេទុក្ខ

ទោសនៃការប្រកាន់គឺនាំមកនូវទុក្ខ។វេលាដែលរូបនិងចិត្តចាប់ផ្ដើមរីកចំរើនឡើង​ហើយទំនាក់ទំនងរវាងបញ្ចវិញ្ញាណនិងមនោវិញ្ញាណបានដំណើរការ​ចិត្តរឺមនោវិញ្ញាណនេះក៏ចាប់ផ្តើមសិក្សារៀនសូត្រពីអ្វីៗជុំវិញខ្លួនតាមរយះបញ្ចវិញ្ញាណដោយផស្សះ(ការប៉ះខ្ទប់រវាងអារម្មណ៍និងវិញ្ញាណ)ធ្វើឲវេទនាការសោយអារម្មណ៍ជាសុខជាទុក្ខនិងមិនសុខមិនទុក្ខកើតឡើង​។ការញៀនញ៉ាមក្នុងការសោយសុខវេទនានិងសោមនស្សវេទនាដែលជាអានិសង្សរបស់ខ័ន្ធ៥ធ្វើឲវិញ្ញាណចាប់ប្រកាន់ទៅតែម្តងថាអ្វីៗត្រូវតែជារបស់ខ្លួន​ហើយបដិសេធចំពោះអ្វីដែលមិនគាប់អធ្យាស្រ័យថាមិនមែនជារបស់ខ្លួនអញ្ចឹងទៅ។ការ… អានត...

បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែកញ្ញា 23, 2010 នៅម៉ោង 1:31am — វិចារ

រដ្ឋាភិវឌ្ឍន៍(2)

ទាក់ទងនឹងប្រព័ន្ធគ្រប់គ្រងឬប្រព័ន្ធរដ្ឋបាលក្នុងកម្រិតណាក៏ដោយ អ្នកដឹកនាំ(បរិនាយក)ចាត់ជាក្បាលម៉ាស៊ីនយ៉ាង សំខាន់ក្នុងការរុញច្រានយន្តការនៃប្រព័ន្ធគ្រប់គ្រងឬរដ្ឋបាលនោះឲ្យប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់សង្គមមនុស្ស ប្រព័ន្ធគ្រប់គ្រងនឹងមានប្រសិទ្ធិភាពទៅបានអាស្រ័យទៅលើបុគ្គលដែលកាន់តំណែងជាអ្នកដឹកនាំនេះ អ្នកដឹកនាំតែង មានអំណាចក្នុងការកំណត់និងអនុវត្តនយោបាយគ្រប់គ្រង ទោះជាកម្រិតជាតិ កម្រិតខេត្ត ស្រុក ឃុំ ភូមិ អង្គភាពឬ អង្គការណាក៏ដោយ អ្នកដឹកនាំតែងមានមុខបាឋនិងតួនាទីក្នុងការគ្រប់គ្រងនិងចាត់ការរហូតដល់រៀបចំផែនការ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកញ្ញា 22, 2010 នៅម៉ោង 9:00pm — មិនមានវិចារ

រដ្ឋាភិវឌ្ឍន៍(1)

ពាក្យថា រដ្ឋ ជាពាក្យបាលី យើងបានប្រើពាក្យនេះហៅប្រទេសរបស់យើងដូចជា កម្ពុជរដ្ឋ មានន័យថា ប្រទេសកម្ពុជា, រដ្ឋាភិបាល បានដល់ ក្រុមមនុស្សដែលគ្រប់គ្រងប្រទេស ជាដើម ពាក្យថា រដ្ឋ នេះ មកពីបទវិគ្រោះថា រឋន្តិ ឯត្ថ នាគរាទយោតិ រដ្ឋំ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកញ្ញា 22, 2010 នៅម៉ោង 12:00pm — មិនមានវិចារ

មធ្យោបាយទប់ទល់នឹងលោកធម៌

លោកធម៌៨​(​បានលាភ​បាត់លាភ​បានយស​បាត់យស​សរសើរ​និន្ទា​សុខ​ទុក្ខ​)បថុជ្ជន​(​ជនក្រាស់ដោយកាម​)តែលោកធម៌ពាល់ត្រូវហើយរមែងរំជួយញាប់ញ័រទៅតាមសភាពបញ្ញារៀងៗខ្លួន​ចិត្តអ្នកខ្លះមានស្នាមដូចគំនូសថ្មរាប់ខែរាប់ឆ្នាំទើបរលប់ដាន​ខ្លះរហូតដល់ទៅចិញ្ចឹមសេចក្តីក្រោធគុំនំគំគួនសងសឹកអស់១ជីវិតស្លាប់យកទៅផងក៏មាន​ហើយថែមទាំងសំគាល់ថាខ្លួនហ្នឹងប្រសើរគ្រាន់បើទៀតផងអត់ដឹងថាខ្លួនចាញ់បោកកិលេសសុទ្ធៗសោះ!។ចិត្តអ្នកខ្លះពេលលោកធម៌ពាល់ត្រូវមានស្នាមដូចគំនូសដី​ដូចគំនូសទឹក​ងាយរលប់ដោយបញ្ញាមិនមែនមានន័យថាមិនដឹងអីនោះទេ​ការដែលមិនដឹងអីនេះគឺមានគ្រោះថ្នាក… អានត...

បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែកញ្ញា 21, 2010 នៅម៉ោង 3:07am — មិនមានវិចារ

អរិយទ្រព្យ៧ប្រការ

លើលោកនេះតើមានអ្វីសំខាន់ជាងអរិយទ្រព្យ៧ប្រការ​(​សទ្ធា​សតិ​វីរយះ​សីល​ចាគះ​សមាធិ​បញ្ញា​)នេះទៀតទៅ?មនុស្សបើបានជាកើតឡើងមកហើយបែរជាគ្មានសតិ​គ្មានការព្យាយាម​គ្មានបញ្ញានេះជាប់តាមមកជាមួយទេក៏នឺងបានជាសត្វមនុស្សដែលឥតធម្មសញ្ញា(សញ្ញាមាន៤​ជីវិតសញ្ញា​អាហារសញ្ញា​កាមសញ្ញា​និងធម្មសញ្ញា)ជាសត្វអន់ថយ(មនុស្សគឺមនោ​បូកនឹងឧស្សាហះ)បានរូបជាមនុស្សមកមែនប៉ុន្តែមិនមែនជាមនុស្សមនុស្សោរឺមនុស្សទេវោ​តែជាមនុស្សនរក​មនុស្សប្រេត​មនុស្សតិរិច្ឆានទៅវិញ។ព្រោះហេតុនេះទើបព្រះបរមគ្រូទ្រង់ត្រាស់សំដែងថា​ការបានកំណើតជាមនុស្សជាការក្រ។មនុស្សគឺជាសត្វដែល… អានត...

បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែកញ្ញា 20, 2010 នៅម៉ោង 3:28am — មិនមានវិចារ

ចិត្តទូលាយរំគាយឱកាស

ទាក់ទងនឹងចំណេះដឹង ដរាបណាបុគ្គលមិនមែនជាសព្វញ្ញូដឹងសព្វដឹងគ្រប់ ដរាបនោះបុគ្គលនៅតែទញ់ទាល់ កាលបើ ទញ់ទាល់មិនដឹង ចូរកុំបិទបាំងទំនញ់ទំនាល់នោះ សូមបើកចិត្តឲ្យទូលាយរំគាយឱកាសឲ្យអ្នកដទៃជាអ្នកចេះដឹងដោះ ស្រាយវិញ គេអាចនឹងដឹងច្បាស់នឹងដោះស្រាយបានយ៉ាងត្រឹមត្រូវ ប្រការនេះនឹងនាំឲ្យកើតប្រយោជន៍ដល់អ្នកប្រាថ្នា នឹងយល់ដឹងបាន បើទញ់ទាល់ហើយនៅស្ងៀមវ្ហោះវ្ហើយ តើបានប្រយោជន៍អ្វីពីតុណ្ហីភាពនេះ ឬយល់ថានេះគឺជា ឥរិយាបទរបស់មុនីដែលប្រែថាស្ងប់ស្ងៀមនោះឬយ៉ាងណា តាមការពិត មុនីដែលសុខចិត្តនៅស្ងប់ស្ងៀមព្រោះយល់ដឹង… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកញ្ញា 19, 2010 នៅម៉ោង 11:27pm — 2 វិចារ

នាងបានស្លាប់ហើយតែជីវិតគង់នៅ

ជីវិតជាបុព្វជិតអស់រយះពេល២៥ឆ្នាំតែភិក្ខុនីអង្គនេះនៅតែមានរាគះចំពោះរូប​នាងកើតទុក្ខទោមនស្សជាខ្លាំងក៏បានសំរេចចិត្តនាំយកជីវិតនេះទៅដោយខ្សែគោ​លុះឡើងដល់ចុងឈើហើយចងខ្សែបានមាំទាំស្រេចបាច់នាងបានកើតការត្រិះរិះតិះដៀលដូច្នេះថា​ហងឯងជាមនុស្សគំរក់ក្រាស់ដោយកាមអញនឹងចងរឹតបំពង់កនាងឯងឲដល់នូវក្តីមរណា​នាងឯងសមនឹងមានកំណើតនៅអបាយភូមិ៤កំណើតជានរកប្រែតតិរិច្ឆាននឹងអសុរកាយណាស់​សមមុខនាងឯងណាស់ហើយដែលមានសីលរបិញរបុញបានកើតទាន់ព្រះមានព្រះភាគតែមិនបានបរិនិព្វាននឹងគេ។នាងតិះដៀលបណ្តើរបញ្ជួនចិត្តត្រិះរិះតាមក្រសែធម៌បណ្តើរនាំឲវិវេគ៣(​កាយវិវេគបា… អានត...

បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែកញ្ញា 17, 2010 នៅម៉ោង 3:29am — មិនមានវិចារ

សុខក្លែងក្លាយនិងសុខពិត

ក្នុងល្អាងគុហានៃញកភ្នំមួយជាទីសំងំរបស់ព្រះអរិយះទាំងឡាយក្នុងសីហឡះប្រទេស​មានព្រះភិក្ខុសង្ឃមួយអង្គសំងំប្រព្រឺត្តិព្រហ្មចរិយះធម៌ដល់នូវអរិយសីល​អរិយសមាធិ​អរិយបញ្ញាយ៉ាងស៊ប់សួន។តមកមានភិក្ខុកំលោះក្មេងៗពីរបីអង្គនិមន្តមកគង់ក្នុងល្អាងគុហានោះដែរ​ថ្ងៃមួយភិក្ខុក្មេងៗបានជជែកព្រោកប្រាជ្ញពីរឿងរាជកិច្ចខ្លះពីរឿងទឹកដីព្រៃព្រឺក្សាខ្លះ​បន្ទាប់មកក៏នាំគ្នាពោលសរសើរពីផ្ទាំងគំនូរពីបូរាណដែលគូរជាប់លើជញ្ជាំងខ្លះថាយ៉ាងនេះៗ​ខ្លះថាគួរតែយ៉ាងដទៃវិញ​មិនអស់មិនហើយទើបនាំគ្នាសួរយោបល់ពីភិក្ខុចាស់ថែមទៀត។សង្ឃទេពអង្គនោះបានពោលតបថា​ប្រពៃហើយលោ… អានត...

បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែកញ្ញា 15, 2010 នៅម៉ោង 12:26am — មិនមានវិចារ

សុខស្រួលព្រោះសម្រួលក្រសែភ្នែក(4)

៣.សម្រួមភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត (សំវរភាព)

មនុស្សមានព្រំដែនផ្ទាល់ខ្លួន ២ គឺ ព្រំដែនខាងក្នុងនិងព្រំដែនខាងក្រៅ ព្រំដែនខាងក្នុងហៅជាភាសាបាលីថា អជ្ឈត្តិកាយតនៈ ព្រំដែនខាងក្រៅហៅជាភាសាបាលីថា ពាហិរាយតនៈ ព្រំដែនខាងក្នុងប្រកបដោយ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និង ចិត្ត ព្រំដែនខាងក្រៅប្រកបដោយ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកញ្ញា 14, 2010 នៅម៉ោង 11:27pm — 5 វិចារ

សុខស្រួលព្រោះសម្រួលក្រសែភ្នែក(3)

២.មើលឃើញថាមិនស្រស់ស្អាត(អសុភភាព)

ក្រសែភ្នែកអសុភភាព បានដល់ ការសម្លឹងមើលអ្វីៗដោយក្រសែភ្នែកទុកស្មើនឹងរបស់មិនស្រស់ស្អាត ផ្សេងពីក្រសែ ភ្នែកសុភភាពទាំងស្រុង ពោលគឺ អ្វីៗដែលសម្លឹងមើលនោះចាត់ជារបស់មិនស្រស់ស្អាត បង្កប់ដោយរបស់បដិកូល ឬស្មោកគ្រោកនៅខាងក្នុង របស់អ្វីក៏ដោយមិនថាមានជីវិតឬគ្មានជីវិតនោះទេ ប្រសិនបើសម្លឹងមើលដោយក្រសែភ្នែកថា ស្រស់ស្អាត របស់នោះឯងជាហេតុជំរុញឲ្យកើតលោភៈគន់រំពៃចង់បានមកគ្រប់គ្រង ប្រសិនបើកើតលោភៈខ្លាំងក្លា មិន… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកញ្ញា 14, 2010 នៅម៉ោង 5:51am — មិនមានវិចារ

រំលឺកសង្ឃគុណ

២០០ឆ្នាំក្រោយព្រះពុទ្ធបរិនិព្វាន្តទៅ​ព្រះពុទ្ធសាសនារីកចំរើនរុងរឿងយ៉ាងខ្លាំងក្រោមកិច្ចឧបត្ថម្ភរបស់ព្រះបាទធម្មាសោក​ប៉ុន្តែក៌ត្រូវវិនាសទៅវិញយ៉ាងធ្ងន់ធ្ងរដោយសារស្នាដៃចៅរបស់ព្រះអង្គទៅវិញដែរ​ព្រោះតែការឃុបឃិតជាមួយព្រាហ្មណ៍រាជគ្រូដែលគោរពព្រហ្មញ្ញសាសនាហើយមិនជ្រះថ្លានឹងព្រះពុទ្ធសាសនា​ចៅព្រះបាទអសោកអន់ព្រះទ័យព្រោះឃើញជីតាបានចំណាយទ្រព្យធ្វើបុណ្យដាក់ទានអស់ស្ទើរគ្មានសល់ក៏បានធ្វើការជ្រែករាជហើយចាប់ព្រះអង្គដាក់ទីឃុំឃាំង។ព្រះបាទធម្មាសោកនៅទីបំផុត​សល់តែផ្លែកន្ទួតព្រៃមួយចំហៀងដែលរាជឃ្លាំងបានលបលួចថ្វាយព្រះអង្គសោយ។ប៉ុន្ត… អានត...

បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែកញ្ញា 14, 2010 នៅម៉ោង 1:47am — មិនមានវិចារ

សុខស្រួលព្រោះសម្រួលក្រសែភ្នែក(2)

ការចូលមកសាងផ្នួសបួសជាបព្វជិតប្រព្រឹត្តព្រហ្មចារ្យមិនមែនជារឿងងាយស្រួលនោះទេ មានមនុស្សជាច្រើនយល់ថា ការបួសគ្រងភេទជាបព្វជិតងាយស្រួល មិនលំបាកលំបិនដោយការរកទទួលទានចិញ្ចឹមជីវិតឡើយ ពេលព្រឹកក៏ស្ពាយ បាត្រចេញដើរបិណ្ឌបាត ញាតិញោមក៏ដាក់បាត្រឲ្យឆាន់រាល់ថ្ងៃ មួយថ្ងៃៗគ្រាន់តែសូធ្យមន្តថ្វាយបង្គំព្រះព្រឹកល្ងាច កិច្ចវត្តប៉ុណ្ណេះមិនជាការពិបាកទេ ប៉ុន្តែមានដែលតាំងសេចក្តីសង្កេតឬសង្ស័យនៅក្នុងចិត្តដែរឬទេថាតើហេតុអ្វីបានជា មានអ្នកបួសហើយបែរជាសឹកទៅវិញ​រស់នៅក្នុងផ្នួសមិនបានយូរ? ហើយមនុស្សដែលយល់ឃើញយ៉ាងនេះច្រើនតែ… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកញ្ញា 13, 2010 នៅម៉ោង 12:47am — មិនមានវិចារ

សុខស្រួលព្រោះសម្រួលក្រសែភ្នែក(1)

ភិក្ខុសង្ឃដែលគ្រងភេទបព្វជិតនិងឃរាវាសដែលគ្រប់គ្រងផ្ទះសម្បែងទោះបីផ្សេងគ្នាដោយឋានៈខាងជីវិតរស់នៅនិង ភេទក៏ដោយ ប៉ុន្តែក៏ដូចគ្នានៅត្រង់ឋានៈនៃភាពជាមនុស្សបុថុជ្ជនដែលនៅមានកិលេស កិលេសមិនខ្លាចញញើត អ្នកណានោះទេ សូម្បីអ្នកនោះគ្រងសំពត់កាសាវពស្ត្រឬជាស្តេចចក្រពត្តិក៏ដោយ បើភ្លាត់ស្នៀតចាលចាញ់ កិលេសក៏ ស្ទុះមកក្រញិចក្រញីភ្លាម ហេតុនោះ ក្នុងឋានៈជាមនុស្សបុថុជ្ជនត្រូវមានវិធីបដិបត្តិ ដើម្បីទប់ស្កាត់មិនឲ្យវាមាន ឥទ្ធិពលលើខ្លួន… អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែកញ្ញា 11, 2010 នៅម៉ោង 12:24am — មិនមានវិចារ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service