ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

អត្ថបទប្លកក្នុងខែសីហា 2011 (4)

អភិវឌ្ឍសេដ្ឋកិច្ច កម្ទេចចោរកម្ម

មនុស្សដែលកើតមកហើយតែងត្រូវការបច្ច័យគ្រឿងអាស្រ័យទ្រទ្រង់ជីវិត គឺ សម្លៀកបំពាក់ ចំណីអាហារ លំនៅឋាន និង ថ្នាំ​ព្យាបាលជម្ងឺ  បច្ច័យគ្រឿងអាស្រ័យទ្រទ្រង់ជីវិតទាំង ៤ នេះចាត់ជាមូលដ្ឋគ្រឺះនៃការរស់នៅរបស់មនុស្ស បណ្តាបច្ច័យទាំង ៤ នោះ អាហារសំខាន់បំផុត ព្រោះអាចជួយកាត់បន្ថយគម្លានរបស់មនុស្សបាន គម្លានចាត់ជាជម្ងឺប្រចាំសង្ខាររបស់មនុស្ស ព្រះសម្មាសម្ពុទ្ធ​ជាម្ចាស់ត្រាស់ថា ជិគច្ឆា បរមា រោគា គម្លានចាត់ជាកំពូលនៃរោគដែលត្រូវព្យាបាលជាប្រចាំរាល់ថ្ងៃ ។ 

សេដ្ឋកិច្ចចាត់ជារឿងចាំបាច់សម្រាប់មនុស្ស…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 28, 2011 នៅម៉ោង 11:00am — វិចារ

ឈើពុកកុំដាក់គូថលើ

ធម្មតា ឈើដែលពុកផុយ យើងមិនអាចទុកចិត្តបានទេ ចាំបាច់ត្រូវតែប្រុងប្រយ័ត្នមុននឹងផ្ញើគូថទៅលើ ឈើពុកមិនធានារ៉ាប់រងគូថរបស់យើងទេ ហេតុនោះបានជាព្រះបោរាណាចារ្យបានលើកយកពាក្យទំនឹមមកបង្រៀនយើងថា ឈើពុកកុំដាក់គូថលើ ព្រោះ​ឈើពុកអាចបង្កគ្រោះថ្នាក់ឬ ឧបទ្ទវហេតុដល់អ្នកអង្គុយបាន ចាត់ជាពាក្យណែនាំដោយបំណងល្អឲ្យមនុស្សចេះគិតមុនធ្វើ​អ្វីៗ​ព្រោះអាចនឹងកើតគ្រោះថ្នាក់ដោយសេចក្តីប្រមាទបាន ហេតុនោះឈើពុកទើបបង្កប់ដោយគ្រោះថ្នាក់ឬឧបទ្ទវហេតុដែលអ្នកផ្ញើ​គូថ​(អ្នកអង្គុយ)គួរចៀសវាង…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 24, 2011 នៅម៉ោង 4:30am — មិនមានវិចារ

យល់ឃ្វាងចាកផ្លូវ យល់ត្រូវចាកធម៌

មនុស្សត្រូវការដើរលើផ្លូវត្រូវ គឺ​ ផ្លូវដែលដើរទៅឆាប់ដល់គោលដៅ ប៉ុន្តែបើត្រូវគេបន្លាចថាផ្លូវនោះខុសក៏រួញរាឬមិន​ហ៊ានដើរ​លើផ្លូវនោះ កាលបើជួបនឹងឧបស​គ្គ គឺ បម្រាប់ផ្លូវខុសបែបនោះ តើអ្នកដំណើរគួរសម្រេចចិត្តយ៉ាងណា ពិតប្រាកដណាស់ថា មនុស្សត្រូវពឹងលើបញ្ញាយល់ដឹងរបស់ខ្លួនឯង ត្រូវការសិក្សាឈ្វេងយល់ដល់ដំណើរផ្លូវនោះដោយខ្លួនឯង កាលបើយល់​ឃើញ​ជាក់ច្បាស់ដល់ចិត្តហើយ ទោះអ្នកដទៃបំប៉ោងពត៌មានខុសមកយ៉ាងណា ក៏គង់នឹងក្រាញននៀលដើរលើផ្លូវនោះឯង ។

និយ្យានិកធម៌ គឺជាផែនទីដែលចង្អុលប្រាប់ថាផ្លូវណាគួរដើរឬមិនគួរដើរ…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 14, 2011 នៅម៉ោង 4:00am — មិនមានវិចារ

ពាក្យខ្លីមានខ្លឹម

រាល់ការនិយាយស្តីសុទ្ធតែមានជំនាញនិងទេពកោសល្យទាក់ទាញអ្នកស្តាប់ ធ្វើឲ្យការនិយាយនោះកាន់តែមានប្រយោជន៍គឺរឹតតែជាពាក្យពេជន៍ងាយយល់ហើយចូលចិត្តទាំងជាពាក្យដែលអាចដឹកនាំមនុស្ស

ឲ្យចេះរំដោះទុក្ខចេញពីក្នុងចិត្តទៀតផង។សមត្ថភាពដ៏អស្ចារ្យនេះក្នុងបិដកខ្មែររកឃើញតែព្រះសម្មាសម្ពុទ្ធតែមួយព្រះអង្គគត់ ចុះទំរាំយើង?ចេះតែព្យាយាមរៀន បង្រៀន នឹងធ្វើតាមទៅ ព្រះធម៌យើងអាចពោលពាក្យផ្សេងតែមិនឲ្យឃ្លៀងឃ្លាតន័យដើមក៏ចេះតែបាន ប៉ុន្តែយើងមិនមែនអ្នកប្រាជ្ញឯណា ពោលមិនស្រួលនាំឲ្យជាប់ទោសក្នុងប្រវត្តិពុទ្ធសាសនាទរទេរ…

អានត...

បញ្ចូលដោយ ថោង​នីដាមុនី ក្នុងខែសីហា 11, 2011 នៅម៉ោង 1:19am — មិនមានវិចារ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ខួបកំណើតថ្ងៃស្អែក

ដំណឹងពិធីបុណ្យនានា

សម្តេចជួន ណាត

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service